💜 នាម ជាភរិយា 💜

87 10 2
                                    


Part 2 : លោកដែលស្រឡាញ់ខ្ញុំខ្លះទេ

[ ភូមិគ្រឹះ Jeon ]

ពេលនេះម៉ោង 7 : 00 ទៅហើយនៅប្ដីប្រពន្ធមួយគូរដែលមិនទាន់ងើបពីដំណេកនៅឡើយ ព្រោះថ្ងៃនេះជាថ្ងៃ អាទិត្យចឹងហើយទើបពួកគេគេងយូរបែបនេះ មួយសន្ទុះក្រោយមក Jiminក៏ភ្ញាក់ពីដំណេករបស់ខ្លួន តែខ្លួនក៏មានអារម្មណ៍ថាមានអ្វីអោបរឹតចង្កេះរបស់ខ្លួន ពេលងាកមកមើលគឺជាដៃរបស់ប្ដីរបស់ខ្លួនដែលគេងអោបគេមិនដឹងពីពេលណានោះទេ រួចក៏យកដៃប្ដីដែលអោបនោះចេញយឺតៗខ្លាចថានិងធ្វើឲភ្ញាក់និងធ្វើឲរំខាន ហើយក៏មិនចង់ត្រូវមាត់កាត់ព្រឹកដែរ ពេលរួចក៏ទាញកន្សែងដើរចូលបន្ទប់ទឹក1 សន្ទុះធំក្រោយមកក៏ចេញមកវិញទាំងមានការស្លៀកពាក់ជាស្រេច រួចដើរមករកប្ដីរបស់ខ្លួនឃើញថាមិនទាន់ភ្ញាក់នោះទេ រួចក៏ដើរមកទូរខោអាវនិងរើសខោអាវដែលប្ដីរបស់ខ្លួនចូលចិត្តស្លៀក ហើយរៀបចំទុកឲយ៉ាងស្អាតរួចក៏ដើរចុះមកក្រោមដំរង់ទៅរកផ្ទះ ដើម្បីធ្វើអាហារពេលព្រឹកឲប្ដីរបស់ខ្លួន ហើយឲអ្នកបម្រើទៅធ្វើការងារផ្សេង ហើយការងារ
ទុកឲខ្លួនជាអ្នកធ្វើ

អ្នកមាននាមប្រពន្ធចាបផ្ដើមធ្វើម្ហូបក្នុងផ្ទះបាយយ៉ងផ្ចិតផ្ចង់ ព្រោះប្ដីរបស់គេមិនសូវដែលញាំុស្នារបស់ខ្លួនឡើយ មិនមែនថាខ្លួនមិនដែលធ្វើទេ តែប្ដីរបស់ខ្លួនមិនដែលញាំុ ភាគច្រើនញាំុតែបាយខាងក្រៅប៉ុណ្ណោះ ពេលរួចរាល់អស់ហើយ Jimin ក៏រៀបចំដាក់លើតុយ៉ាងស្អាត សមពេលនោះ Jungkook ក៏ចុះមកល្មម តែមិនបានពាក់ខោអាអាវដែលខ្លួនរៀបចំឲឡើយ ធ្វើឲគេធ្លាក់ទឹកមុខភ្លាមតែម្ដង

<< អញ្ជើញមកញាំុបាយលោក ខ្ញុំរៀបចំរួចរាល់អស់ហើយ >> Jimin និយាយមកកាន់ប្ដីរបស់ខ្លួនយ៉ាងពិរោះ តែប្ដីរបស់ខ្លួនតបវិញថា

<< ឯងញាំុតែឯងទៅយើងសីុមិនចូលទេ យើងត្រូវទៅក្រៅហើយថ្ងៃបន្តិបទើបយើងមកវិញ >> Jungkook តបមកប្រពន្ធរបស់ខ្លួនវិញទាំងមុនស្មើនិងសម្លេងត្រជាក់ដូចទៅនិងម៉ាហ្វៀរយ៉ាងចឹង

<< មិនអីទេ បើលោកមិនញាំុក៏មិនអីដែរខ្ញុំមិនថាអីទេ ចឹងសូមអញ្ជើញ ប្រយ័ត្នប្រយែងតាមផ្លូវផងខ្ញុំបារម្ភ >> Jimin តបវិញយ៉ាងពិរោះ ថ្វីត្បិតតែប្ដីរបស់ខ្លួនមិនដែលនិយាយល្អជាមួយក៏ដោយ ក៏គេនៅតែនិយាយល្អជាមួយប្ដីខ្លួនជានិច្ច

You've reached the end of published parts.

⏰ Last updated: Oct 04, 2021 ⏰

Add this story to your Library to get notified about new parts!

នាមជាភរិយា💙Where stories live. Discover now