កើតមកភ្លាមក៏ត្រូវបានឪពុកម្តាយបោះបង់ចោល ធ្វើឲនាងក្លាយជាកូនកំព្រាតាំងតែពីបាតជើងក្រហមមកម្លេះ តែសំណាងល្អនាងក៏ត្រូវបានគ្រួសារត្រកូល ខារៀរ៍ ដែលជាត្រកូលដែលមានអំណាចនិងឥទ្ធិពលរើសមកចិញ្ចឹម ។ ទោះនាងរស់នៅក្នុងទ្រនំល្អ មានគ្រប់សព្វយ៉ាងណា ប៉ុន្តែអ្វីដែលនាងខ្វះគឺភាពកក់ក្តៅ ព្រោះគ្រួសារនេះគ្មានចៅស្រី ណាមួយគឺជាគ្រួសារលំដាប់ទៀត ទើបនាងត្រូវតែរត់តាមភាពឥតខ្ចោះ ដើម្បីបំពេញមុខមាត់ឲគ្រួសារនេះ ។ លើកដំបូងក្នុងឆាកជីវិតដែលនាងទទួលបានអារម្មណ៍កក់ក្តៅ គឺនៅពេលដែលនាងបានជួបនិងស្និទ្ធស្នាលជាមួយប្រុសម្នាក់ ដែលមាននាមជាបងប្រុសជីដូនមួយរបស់នាង គេធ្វើឲនាងមានអារម្មណ៍ថាកក់ក្តៅ ធ្វើឲ្យនាងអាចញញឹមដោយចេញពីចិត្តបាន នៅក្បែរគេនាងមានតែក្តីសុខគ្រប់ពេល ប៉ុន្តែ..... គ្រប់យ៉ាងត្រូវប្រែអស់នៅពេលនាងលឺដំណឹងថាគេនឹងត្រូវរៀបការជាមួយមនុស្