"ជុងហ្គុក!"
"បាទម៉ាក់!"
នាងងាកមកវិញហើយឆ្លើយតបដោយសម្លេងល្វើយ
អ្នកស្រីគីមប្រញាប់ដើរទៅរនាយហើយចាប់ដៃគេយ៉ាង
កក់ក្ដៅ។គាត់និយាយដោយសម្លេងផ្អែមល្ហែម មិនកោង
កាចសូម្បីបន្ទិច
"ថ្ងៃនេះកូនហត់ខ្លាំងទេ?"
ជុងហ្គុក ងក់ក្បាលបន្ទិចទាំងញញឹមខ្សោះហើយក៏តប
"បាទ គឺហត់នឿយគួរសម ព្រោះថាពេលនេះក្រុមហ៊ុន
យើងកំពុងតែរៀបចំprojectថ្មី ទើបមិនសូវបានសំរាក"
"តែម៉ាក់ជឿថាពេលនេះកូននឹងលែងហត់នឿយហើយ"
ជុងហ្គុក អើតករសួរដោយមិនដឹងរឿង
"មានអ្វីមែនទេម៉ាក់?"
"កូនសាកទាយទៅមើល ថាថ្ងៃនេះម៉ាក់បានជួប
អ្នកណា?"
គេសញ្ជឹងគិតមួយសន្ទុះ តែក៏ត្រូវក្រវីក្បាលទាំងទឹកមុខស្មើ
"មិនដឹងទេម៉ាក់ ចុះអ្នកណាទៅ?"
ស្របពេលនេះ ថេយ៉ុង ក៏បែរខ្លួនមករកចំពេលដែល
ជុងហ្គុក សម្លឹងទៅកាន់ទីនេះដូចគ្នា។គេភ្ញាក់ផ្អើលជាខ្លាំង
រហូតលើកដៃខ្ទប់មាត់
"អូ..ព្រះជាម្ចាស់"
ជុងហ្គុក មិនគិតច្រើន គេរត់ជាប្រញាប់សំដៅទៅរក
ថេយ៉ុងភ្លាម។ ពេលនេះគេមិនខុសពីក្មេងប្រុសអាយុ5ឆ្នាំ
ឡើយ។គេអោបរិត ថេយ៉ុង យ៉ាងណែនដូចជាខ្លាចត្រូវ
បាត់បង់ម្ដងទៀត។
ក្នុងចិត្តរំជើបរំជួលជាពន់ពេក បណ្ដាលឲ្យទប់គេ
កែវភ្នែកលែងជាប់ ទឹកភ្នែកក៏ស្រក់ចុះមកដាប់ថ្ពាល់ទៅ
តក់លើអាវអ្នកជាបង។ថេយ៉ុង បានត្រឹមតែលើកដៃអង្អែល
ខ្នង ជុងហ្គុក លួងលោមដោយការដឹងខុស។
YOU ARE READING
ភរិយាសម្អប់
RomanceThis novel has been completed✓ អាពាហ៍ពិពាហ៍ដែលកើតឡើងដោយសារតែការទទួលខុសត្រូវ មិនបានផ្ដើមចេញពីក្ដីស្រឡាញ់សូម្បីតែបន្តិច តើទៅថ្ងៃមុខនឹងទៅជាយ៉ាងណា?
Episode 40
Start from the beginning