"លោ...លោកចង់បានអី?" គ្រាន់តែឃើញកាយវិការនិងស្នាមញញឹមរបស់ជុងហ្គុក ថេយ៉ុងក៏មានអារម្មណ៍ថាមិនស្រួលតែម្ដង។ ដឹងតែត្រូវគេកេងចំណេញទៀតហើយ ពេលនេះគិចមិនរួចទេ។
"ឯងថាទៅខ្ញុំគួរតែទទួលបានអ្វីទៅ?"
"អឺ....ចឹងចាំទៅវិញខ្ញុំធ្វើអាហារឲ្យលោកញ៉ាំមួយពេលទុកជាការអរគុណទៅចុះន៎?"
"ខ្ញុំមិនចង់បានបែបនេះទេ?"
"ចឹងលោកចង់បានអីវិញ?"
"គឺបែបនេះ ជុ៎ប!" និយាយរួចនាយកម្លោះក៏ទម្លាក់បបូរមាត់មកលើបបូរមាត់របស់ថេយ៉ុងភ្លាមតែម្ដងៗ។ ថេយ៉ុងភាំងបើកភ្នែកធំចេញមកតែម្ដងពេលដែលត្រូវគេធ្វើបែប។ គេចាប់ផ្ដើមរឹងខ្លួនអស់រលីង ចង់កម្រើកដៃកម្រើកជើងរុញគេចេញក៏មិន បាន។
"លោក? មិចក៏ធ្វើបែបនេះ លោកមិនឃើញថាកូនចៅលោកគេនៅទីនេះទេឬ? លោកមិនខ្មាសគេទេហេ៎ស?" ពេលដែលបបូរមាត់មានសេរីភាពវិញថេក៏ចោទសួរទៅជុងហ្គុកទាំងសម្លេងកាច លាយលំនិងក្ដីអៀនខ្មាសចំពោះហារីដែលកំពុងតែនៅក្នុងឡាននេះជាមួយពួកគេ។
"ខ្មាសធ្វើអី? វាមិនបានឃើញអីផងហ្នឹង? មែនទេហារី?"
"បាទមែនហើយអ្នកប្រុសខ្ញុំមិនបានឃើញអីទាំងអស់ តែបន្តិចមិនឃើញផង" ហារីនិយាយទាំងលួចញញឹមចេញមកយ៉ាងខិល។ នាយបានឃើញគ្រប់សកម្មភាព ឮគ្រប់សម្ដីរបស់ពួកគេទាំងពីរទាំងអស់ហ្នឹង។ តែដោយសារតែជុងហ្គុក ទើបគេនិយាយធ្វើដូចជាមិនដឹងមិនបានឃើញអ្វីទៅវិញ។
"ឮទេ? វាមិនបានឃើញអីទេ ចឹងពួកយើងក៏
គ្មានអីគួរឲ្យខ្មាសដែរ"
"គេជាកូនចៅរបស់លោក ទោះជាឃើញក៏
និយាយថាមិនឃើញដែរ គេស្ដាប់តាមតែបញ្ជារបស់លោកហ្នឹង"
"ចុះឯងមានឮខ្ញុំនិយាយបញ្ជារគេឲ្យនិយាយបែបនេះឬអត់អម្បាញ់មិញហ្នឹង?" សំណួររបស់ជុងហ្គុក ធ្វើឲ្យថេយ៉ុងបាត់មាត់នៅស្ងៀមមួយកន្លែង ព្រោះគេមិនបានឮជុងហ្គុកនិយាយបញ្ជារទៅកូនចៅ គេនោះទេ ដូចអ្វីដែលគេកំពុងតែសួរអញ្ចឹង។
YOU ARE READING
❤លោកមហាសេដ្ឋីរបស់អូន😘
Romanceជុងហ្គុក ហ្គីវ៉ាន់ស៊ី X ថេយ៉ុង រ៉ាអេនធី BL សរសេរដោយ:@NFâ🍀
Eps.7: កាដូរ
Start from the beginning