ភាគទី ៨៥ : បើលោកស្លាប់ខ្ញុំអហោសិកម្មអោយលោក

Start from the beginning
                                    

     " លោក-លោកប៉ា ខ្ញុំសំទោស " ជូនយ៉ុងប្រឹងនិយាយ
     " កុំសំទោសឯងមិនអីទេទ្រាំសិន ឡានពេទ្យជិតមកដល់ហើយ "
     " លោក-ប៉ា អភ័យទោសអោយ-- អោយខ្ញុំផង "
ជូនយ៉ុងចាប់ផ្តើមខ្សោយទៅៗហើយភ្នែកចាប់ផ្តើមស្រវាំងត្រចៀកចាប់ផ្តើមស្តាប់លែងលឺ គេល្វើយខ្លាំងណាស់គេចង់បិទភ្នែកហើយ

     " ជូនយ៉ុងមិនត្រូវបិទភ្នែកទេណាកូន "
     " មិនទាន់ឃើញមុខកូនបង្កើតរបស់កូនទេកុំបិទភ្នែក "
ឆេមីនដឹងគ្រប់យ៉ាងដឹងតាំងពីកូនក្នុងពោះរបស់ណាមហ្វាជាកូនរបស់ជូនយ៉ុង ដឹងតែមិននិយាយទុកអោយក្មេងៗមានដំណោះស្រាយជាមួយគ្នា លឺដូចច្នោះជូនយ៉ុងក៏ញញឹមស្រាលៗទាំងញ័របបូរមាត់

     " កូន...!!! ខ្ញុំមានកូន " 
ក្នុងស្ថានភាពបែបនេះតើអ្នកណាដែលថាមិនអាណិត ? គ្រប់គ្នាសុទ្ធតែទឹកភ្នែកក៏ព្រោះតែអាណិតជូនយ៉ុងគេធ្លាប់អាក្រក់តែគេបានកែអស់ហើយហេតុអ្វីក៏មិនប្រទានឱកាសអោយគេបានប៉ះប៉ូវកែខៃប្រសើរជាងការដើរចូលឡានសម្លាប់ខ្លួនមួយនេះ ? ខណះពេលដែលលោកប៉ាអ្នកម៉ាក់នឹងអ្នកផ្សេងទៀតកំពុងតែទ្រហោរយំព្រោះតែស្រណោះជូនយ៉ុង គឺមានមនុស្សម្នាក់ប៉ុណ្ណោះដែលមិនយំម្នាក់នោះជាណាមហ្វា ។

នាងរឹងណាស់បេះដូងស្រោបដោយដែកចិត្តគ្របដណ្តប់ដោយថ្ម នាងគ្រាន់តែដើរមកឈរមើលតែមិនមានអារម្មណ៍ថាស្តាយស្រណោះអីចំពោះជូនយ៉ុងនោះទេ ! នាងធ្លាប់ឆ្អែតហួសពេកទៅហើយ ហើយក៏លែងមានមនោសញ្ចេតនាអាណិតអីទៅលើជូនយ៉ុងនោះដែល

     " ហ្វា !!! ហ្វាអ្ហឹកក ហ្វា "
     " ជូនយ៉ុង ~~~ "
ឆេមីនហើយនឹងណាមជូនស្រែកដំណាលគ្នាខណះពេលដែលឃើញកូនប្រុសក្អួតឈាមឡើងក្រហមឆ្អៅចេញមកស្របពេលដែលហៅឈ្មោះរបស់ណាមហ្វាហើយ សភាពនេះមិនដឹងថាមានសង្ឃឹមដល់ឡានពេទ្យមកដល់រឺក៏អត់នោះទេ ~~~ ។ 

     " ឡានពេទ្យមកដល់ហើយ " ឆេមីន
     " ឈប់- ឈប់កុំទាន់អាលយកខ្ញុំទៅណា "
ឡានពេទ្យមកដល់ភ្លាមក្រុមគ្រូពេទ្យសង្គ្រោះក៏ចុះមកវឹបៗរៀបរ៉ង់កាសម្រាប់លើកសែងជូនយ៉ុងឡើងលើឡានដើម្បីយកទៅសង្គ្រោះបន្តនៅមន្ទីរពេទ្យ នៅពេលនោះដែលជូនយ៉ុងស្រាប់តែហាមឃាត់ ។ គេមិនដឹងនោះទេថាវិនាទីខាងមុខនេះគេនឹងទៅជាបែបណា ? គេចង់និយាយពាក្យជាច្រើនម៉ាត់តាមសមត្ថភាពដែលអាចនិយាយបាន និយាយទៅកាន់មនុស្សស្រីជាទីស្រលាញ់មុនពេលដែលគេលែងអាចនិយាយបានទៀតហើយក៏អាចនឹងលែងបានឃើញមុខរបស់នាងទៀត

     " ហ្វា~ មិនដឹងថាកាលពីមុនបងអាក្រក់ដាក់អូនយ៉ាងណាទេ តែបងសុំសារភាពគឺបង - បងមានចិត្តស្រលាញ់អូនតាំងពីដំបូង "
     " អោយបងសំទោស បងធ្វើតាមតម្រូវការអូនហើយ "
     " អូនឈប់ស្អប់បងតើ--តើ "
     " តើបានដែល---ដែលទេ "
ជូនយ៉ុងប្រឹងនិយាយទាំងដង្ហើមដាច់ៗដកស្ទើរតែមិនដល់គ្នា បន្ទាប់ពីនិយាយរួចហើយឈាមក៏ក្អូតចេញតាមមាត់មកទៀត សភាពជូនយ៉ុងដល់ថ្នាក់ក្រុមអ្នកសង្គ្រោះគ្រវីក្បាលទៅហើយ ។
     " កូនហ្វា ម៉ាក់សុំអង្វរ "
មនុស្សតែហ៊ានលះបង់ហើយសូម្បីតែដង្ហើមចុងក្រោយក៏លែងស្តាយដែលដើម្បីពាក្យថាឈប់ស្អប់ពីរម៉ាត់អាចលះបង់បានគ្រប់យ៉ាង ។ បើណាមហ្វាមិននិយាយជូនយ៉ុងក៏ប្រហែលជារងចាំបែបនេះ រងចាំទាល់តែអស់ដង្ហើម ~~~

     " កូនហ្វា !!! " ណាមជូន
     " ចាស៎ " 
ទម្រាំតែណាមហ្វាដាច់ចិត្តឆ្លើយជូនយ៉ុងក៏ខ្សោះខ្សោយទ្រាំទ្រលែងបានបិទភ្នែកបាត់ទៅហើយមិនបានស្តាប់លឺចម្លើយរបស់នាងនោះទេ ។ ក្រុមគ្រូពេទ្យក៏ប្រញាប់លើកជូនយ៉ុងយកទៅសង្គ្រោះព្រោះអាការះលែងល្អហើយ ហើយក្តីសង្ឃឹមក៏មានតិចខ្លាំងណាស់ ...!!! 
     " បើលោកស្លាប់ខ្ញុំអហោសិកម្មអោយលោក " ណាមហ្វា

==============================
ពេញចិត្តអូនហើយរឺហ្វា !?

✨ថេយ៍ឆេមីន♡

♧ ច្រវ៉ាក់ស្នេហ៍អន្ទាក់បេះដូង ♧ រដូវកាលទី2 [ Complete ✔️ ]Where stories live. Discover now