ភាគទី ១៧

Start from the beginning
                                    

" ហុង! ឯងរៀបចំកន្លែងឲ្យចាន់ផង...ឯងលើកតុមកដាក់ជិតបន្ទប់កូនបូនឹងកូនហ្វានទៅងាយស្រួលធ្វើការងារជាមួយគ្នា "

" បាទលោក "

នៅពេលចាន់ធ្វើការបូតែងហៅចាន់ឲ្យចូលការិយាល័យខ្លួនរហូត ឯយីហ្វានមិនហ៊ាននិយាយការងារជាមួយចាន់ទេព្រោះឲ្យតែគេនៅជិតចាន់បូតែងតែមកកាន់ចង្វាក់គេហូត

ចាន់ធ្វើការមិនទាន់រួច គេថែមម៉ោងដល់យប់ជ្រៅឯបូនឹងយីហ្វានមិនទាន់ទៅផ្ទះទេគេនៅចាំចាន់ចប់ការងារទើបទៅជាមួយគ្នា...ប្រហែលម៉ោង១ទាបភ្លឺចាន់ក៏បានបញ្ចប់ការងារគេជិះម៉ូតូចេញទៅដោយមិនដឹងថាកម្លោះត្រកូលវ៉ាងទាំង២នៅចាំខ្លួននៅក្នុងការិយាល័យនោះទេ ចំណែកពីរនាក់បងប្អូននោះវិញដេកស្រម៉ុកលើសាឡុងដោយមិនដឹងចាន់ចេញទៅនោះទេ...

ប្រហែលម៉ោង២ទាបភ្លឺយីហ្វានភ្ញាក់ពីគេងចេញមកមើលចាន់មិនឃើញ គេក្រឡេកភ្នែកឃើញបូគេងលើសាឡុងក្នុងការិយាល័យគេទៅដាស់បូ ឯបូភ្ញាក់ក៏ងើបបើកឡានទៅផ្ទះវិញ...

#ព្រឹកឡើង

ថ្ងៃនេះជាថ្ងៃឈប់សម្រាក ក្រុមគ្រួសារត្រកូលវ៉ាងទាំងអស់នាំគ្នាធ្វើអារហារញាុំជុំគ្នាដោយមានការចូលរួមពីភ្ញៀវខាងក្រៅផងដែរ...

" ជីងៗហា៎...ជីងៗ... "

" ចា៎ស ម៉ាក់មីង "

" ក្រែងថាលោកគ្រូកូននឹងមកចូលរួមដែរត្រូវទេ ហើយថ្មាលណាគាត់អញ្ញើញមក? បាប៊ីឃ្យូអាំងក្តៅៗបានឆ្ងាញ់ណា...កូនខលទៅគាត់ម្តងទៀតមើល៎ " អាជីងបម្រុងនឹងខលទៅលោកគ្រូរបស់នាងក៏មកដល់

" អា៎! លោកគ្រូមកហើយ...មកហើយ... " អាជីងរត់ទៅចាប់ដៃលោកគ្រូនាង ឯចាន់គ្រាន់ឃើញគ្រូអាជីងភ្លាមដង្កៀបចាប់សាច់ជ្រុះពីដៃដោយពោលទាំងអួលដើមក

" ជាងឆឹង... "

" អើ គឺយើងនឹងហើយ...ម៉េចហើយចាន់សុខសប្បាយអត់? " ចាន់រត់ទៅអោបជាងឆឹងទាំងចិត្តនឹករលឹកជាពន់ពេក ឯអ្នកនៅទីនោះលេចស្នាមញញឹមរំភើបជំនួសគេទាំងពីរខុសប្លែកតែបូ គេកំពុងសម្តែងក្តីនឹករលឹកគ្នា តែបូបែរជាព្យាយាមបក់ផ្សែងភ្លើងឲ្យហ៊ុយពេញនឹង ធ្វើឲ្យអ្នកនៅទីនោះឈ្លក់ផ្សែងពេញនឹង ចាន់ងាកទៅសម្លក់បូរួចទាញដៃជាងឆឹងទៅនិយាយគ្នាកន្លែងផ្សេង...

រឿង រង់ចាំក្តីស្រឡាញ់💔 ( ចប់ )Where stories live. Discover now