« យើងគ្រាន់តែចង់រំលឹកការចងចាំខ្លះៗដល់ឯងប៉ុណ្ណោះ » Agus តបបែបហីៗពេបមាត់ហើយញាក់ស្មា
« យើងនិយាយគ្នាហើយថាយើងគ្រាន់ចាត់ការបញ្ជូននាងអោយឯងដោយមិនអោយអាទី៦វារកឃើញជារៀងរហូតមិនចឹង? » ជីមីនខាំមាត់សួរ ភ្នែកកាន់តែក្រហមតាមកំសួលអារម្មណ៌
ស្នែងចាប់ផ្តើមដុះ ដូចគ្នានិងចង្កូម ក្រចក« ត្រូវហើយ~~ តែយើងមិនបាននិយាយថាឯងអាចទៅរកបងប្អូនឯងវិញទេ ហឹហឹ.. ព្រះរាជបុត្រទី៥នៃនរក ជាខួរក្បាលរបស់នរក តែ~~ហេតុអីក៏ថ្ងៃនេះល្ងង់បែបនេះ? ឯងភ្លេចហើយឫថាប្អូនយើងត្រូវស្លាប់ក្លាយជាមនុស្សដោយសារតែល្បិចឈាមត្រជាក់របស់ឯង? » សំលេងដែលពីតំបូងឌឺដងលេងសើច ក៏ប្រែជាកំហឹង
« បន្ទោសយើងយ៉ាងម៉េចបាន អ្នកណាប្រើអោយនាងល្ងង់ដោយខ្លួនឯងធ្វើអី ដឹងហើយលឺហើយថាអាទី៦គ្មានថ្ងៃប្តូរចិត្តឡើយ តែនៅតែល្ងង់បែបនោះ »
ជីមីនញោចចុងមាត់ញញឹមចំអក
« បើឯងមិនបោកនាងអោយទៅតាម ឡ៉រ៉ា(ម្ចាស់ក្សត្រិយទី៦)
រហូតដល់តាមផ្លូវច្រកនរក នាងក៏មិនត្រូវស្លាប់ដែរ !! » គេស្រែកតបយ៉ាងខឹងសម្បារ ព្រះនាងពៅរបស់បិសាចក្រៅភពបែរជាលង់ស្នេហ៌និងរាជបុត្រទី៦របស់នរក ដែលគេក៏មិនអាចនិយាយអីបានក្នុងពេលដែលគេក៏លង់ស្នេហ៌និងម្ចាស់ក្សត្រិយនរកទី៦ដូចគ្នា ទើបគេបានត្រឹមបណ្តោយប្អូនបែបនោះ ភ្លេចគិតពីភាពរឹងមានៈរបស់នាង ហើយរាជបុត្រទី៥ដែលមើលទៅគ្មានភាពពិសពុលនេះក៏ប្រើភាពរឹងមានៈរបស់នាង ទៅកំចាត់ម្ចាស់ក្សត្រិយទី៦
ព្រមទាំងនាងខ្លួនឯង ព្រោះគេដឹងថាផុតពីខ្លោងទ្វារនរក គឺជាផ្លូវឆ្លងកាត់របស់វិញ្ញាណនិងបិសាចជាច្រើន ដែលទោះជាពួកគេដែលជារាជវង្សនិងហាត់ចំបាំង ក៏នៅពិបាកទប់ទល់ដែរបើឆ្លងកាត់តែ
ម្នាក់ឯង ទំរាំអីនិងមនុស្សស្រី២នាក់ កាន់តែគិតឈាមគេកាន់តែពុះ ពេលមើលទៅមុខសង្ហារទល់មុខដែលនៅតែក្រអឺតក្រទម មុខនេះហើយដែលបោកគេនិងគ្នីគ្នាគេថាជាអ្នកគ្រប់គ្រងនរកដែលអន់ជាងគេ តែក្រោយសង្រ្គាមចប់ ទើបដឹងថាផែនការគ្រប់យ៉ាងគឺចេញពីរាជបុត្រទី៥ទាំងអស់
YOU ARE READING
When you call your devil (Slow update )
Fantasyសុខៗស្រាប់តែប្រុសសង្ហារមកពីណាក៏មិនដឹង មកតោងទៀម ប្រាប់ថាខ្ញុំជាម្ចាស់ក្សត្រិយ៍របស់គេដែលរត់ពីនរកមក 0_0 បែបថាចូលចិត្តហើយប្រុសសង្ហារ ម្ចាស់ក្សត្រិយ៍ស្តាប់ទៅវាហាយសូរទាក់ទាញណាស់ តែអាដែលមិនទាក់ទាញសោះនេះគឺអាពាក្យនរកនេះឯង..មិនចង់..មិនចង់ទៅទេវើុយយយយយយ..... ⚠️...