៚ Skip
នៅពេលល្ងាច ជាថ្ងៃចុងសប្ដាហ៍ ជុងហ្គុក ទៅ ទទួល កូនប្រុសមកពីសាលារួច ក៏មកទទួលប្រពន្ធ បន្តទៀត ថ្ងៃនេះត្រូវជូនជុងគី ទៅលេងភូមិគ្រឹះ ចន ព្រោះលោកស្រី សូយ៉ុន រអ៊ូថានឹកចៅ កាលពីមុន គាត់ចង់យកថេជុង ទៅនៅជាមួយ តែជុងហ្គុកមិន ព្រម ដោយសារតែមានមីនអា មកនៅជាមួយវិញ គាត់ក៏លែងតវ៉ា ចង់បានចៅទៅទៀត តែគាត់តែងតែឱ្យនាំថេជុង ទៅគេងជាមួយនៅចុងសប្ដាហ៍ ទេីបថេហ្យុង និងជុងហ្គុក សម្រេចថាឱ្យទៅលេងផ្ទះលោកតាលោកយាយ ម្នាក់មួយសប្ដាហ៍ ព្រោះខាងម៉ាក់ថេហ្យុង ក៏ទទួចចង់ឱ្យចៅទៅលេងដែរ ។បន្ទាប់ពីជូនកូនទៅផ្ទះលោកតា លោកយាយរួច ជុងហ្គុក ក៏ជូនរាងតូចទៅញ៊ាំអាហារពេលល្ងាចជាមួយគ្នា គ្មានកូននៅជាមួយ អ្នកទាំងពីរប្រៀបដូចជាគូរស្នេហ៍មួយគូរដែលនាំគ្នាមក Date អ៊ីចឹង ។
" អូនញ៊ាំតិចម្ល៉ះ? អាហារមិនត្រូវមាត់ឬ? " នាយជាប្ដីសួរ ពេលឃេីញប្រពន្ធដាក់ស្លាបព្រាចុះ
" មិនមែនទេ គឺ.. អូនគ្រាន់តែមិនសូវឃ្លាន" ថេហ្យុង ញញឹមស្រាលដាក់ប្ដី គេនៅគិតរឿងសុំប្ដី ទៅជប៉ុននៅឡេីយទេ តែមិនហ៊ាន
" បងមានរឿងប្រាប់អូន សប្ដាហ៍ក្រោយបងត្រូវទៅ ប៊ូសាន 2 3 ថ្ងៃ ព្រោះរោងចក្ររបស់យេីង កំពុងនាំចេញស្រាថ្មី ទេីបបងត្រូវទៅពិនិត្យដោយផ្ទាល់ អូនចង់ទៅលេងទេ? ទៅជាមួយបងតែម្ដងក៏បាន " កាលមុន នាយក៏ឧស្សាហ៍ទៅដែរ ហេីយថេហ្យុង និង ជុងគី ក៏ទៅជាមួយ ពេលរួចការងារនាយក៏នាំដេីរលេង ញ៊ាំរបស់ឆ្ងាញ់ៗនៅទីនោះរួចទេីបមក សេអ៊ូលវិញ
" ចាំគិតមេីលសិន អូនខ្លាចថាជាប់រវល់ការងារ "ជុងហ្គុក ញញឹម អ្នកទាំងបន្តញ៊ាំអាហាររួចរាល់ ទេីប ជុងហ្គុក បេីកឡានបន្តទៅទន្លេហាន ព្រោះឃេីញទឹកមុខប្រពន្ធ មិនសូវស្រស់បស់ ទេីបនាំដេីរលេងបន្តិច ។
" យ៉ាងម៉េចដែរ? បងឃេីញទឹកមុខអូនមិនសូវល្អ ទេីបនាំមកទីនេះ " ជុងហ្គុក សួរប្រពន្ធ ពេលដេីរមកអង្គុយលេីកៅអី សម្លឹងមេីលទន្លេអមជាមួយភ្លេីងពណ៌នារាត្រី
" ស្រស់ស្រាយជាងមុនហេីយ ប្រហែលមកពីអូន គិតរឿងការងារច្រេីនពេកហេីយ " ថេហ្យុង ញញឹម ផ្ដេកក្បាលកេីយស្មារប្ដី
" អូនគួរតែសម្រាកឱ្យច្រេីនជាងនេះ "
" អូនដឹងហេីយ បងក៏ដូចគ្នា "
YOU ARE READING
You're my heart [ COMPLETE]
RomanceBL : ចន ជុងហ្គុក x គីម ថេហ្យុង Start from 04,07,2021 Link page: https://www.facebook.com/Novel-Bangtan-109999058170741/
ភាគទី 37 : ប៉ាតូចទៅចោលកូនបាត់ហេីយ
Start from the beginning