Episode 61 : ជុង...អូនខ្លាច

Start from the beginning
                                    

  " ជុ៎ៗ...ជុងហ្គុក បងនៅចាំអូនបានទេ ? អូនជាគូរដណ្តឹង អេ៎អត់ទេគឺអតីតគូរដណ្តឹងរបស់បងណា "

  " ស្រីចង្រៃនាងយក ថេយ៍ ទៅណា ? "

  " និយាយជាមួយអូនអោយពិរោះតិចទៅមើល អូនមិនចូលចិត្តស្តាប់ពេលបងគំហកអូនទេ " ជុងហ្គុក ខឹងនាងចង់ដាច់សសៃឈាមតែក៏ព្រមសម្របតាមចិត្ត យូជីណា ទាំងក្តាប់ដៃណែនហើយក៏និយាយម្តងទៀតទាំងព្យាយាមទប់ចិត្តបំផុតព្រោះបើសិនជាអាចធ្វើតាមចិត្តនៅពេលនេះបានគេចង់តែសម្លាប់នាងអោយស្លាប់នោះទេលែងទុកនាំអោយធ្ងន់ផែនដីទៀតហើយ ។

  " នាងយក ថេយ៍ ទៅលាក់នៅឯណា ? "

  " អ្ហឺម៎...នៅឯណាទៅ ? បងគិតមើលថាក្មេងនេះនៅឯណា ? "

  " លីយូជីណា " ម្តងនេះ ជុងហ្គុក រក្សាភាពត្រជាក់លែងបានគេហៅនាងទាំងគំហកដោយចិត្តខឹង តែខ្សែម្ខាងទៀតហាក់មិនញញើតទាល់តែសោះបែរជានៅតែបន្តសើចឡកឡឺយអោយនាយថែមទៅវិញ ។

  " ចាស៎គឺអូនកំពុងនិយាយហើយតើ "

  " នាងពិតជាចង់ស្លាប់ហើយមែនបានជាមិនប្រាប់ថាកន្លែងដែលនាងយក ថេយ៍ ទៅនៅឯណា ? " ជុងហ្គុក បោះជំហានវែងទៅរកឡានខណៈដែលមិនទាន់កាត់ផ្តាច់ការសន្ទនានៅឡើយ ។

  " នៅលើកោះ បងអាចមកទាន់ដង្ហើមចុងក្រោយក្មេងនេះទេ ចនជុងហ្គុក មុនបងសម្លាប់អូនបានអូនសម្លាប់អាក្មេងនេះចោលបាត់ទៅហើយ " យូជីណា និយាយចប់ក៏ងាកទៅបោចសក់ ថេយ៉ុង ដែលត្រូវចងនិងកៅអីជាប់នោះនាំអោយគេឈឺយ៉ាងខ្លាំងទើបស្រែកចេញមក ចំណែកឯបេះដូងរបស់ ជុងហ្គុក ដែលស្តាប់លឺឯណេះវិញក៏ឈឺមិនអោយចាញ់គ្នាឡើយ ។

  " នាងចង់បានអី ? "

  " អូនចង់បានអីមែនទេ គឺអូនចង់អោយអាក្មេងនេះវាងាប់នោះអី អូនចង់អោយបងដឹងថាពេលបាត់បង់របស់ជាទីស្រឡាញ់វាឈឺហើយវេទនាប៉ុណ្ណា អេ៎ឬមួយអូនអោយកូនចៅអូនរំលោភវាសិនល្អទេបងថាទៅ ? " យូជីណា និយាយរួចក៏សើចអោយ ជុងហ្គុក លឺហាក់ដូចមនុស្សវិកលចរិតយ៉ាងចឹង ។ ប៉ុន្តែ ថេយ៉ុង ដែលត្រូវចងនៅក្បែរដៃនាងគេក៏ខ្លាចហើយភ័យឡើងសភ្នែកទៅហើយបើសិនជានាងហ៊ានធ្វើដូច្នេះមែនគេសុខចិត្តខាំអណ្តាតអោយស្លាប់វាប្រសើរជាជាងអោយអ្នកណាមកជាន់ឈ្លីគេក្រៅពី ជុងហ្គុក ហើយក៏ចាត់ទុកថាជាតិនេះគេមានកម្មមិនអាចនៅពរពោះព្រមទាំងចិញ្ចឹមមលលថែកូនរហូតដល់ថ្ងៃកូនកើតឃើញពន្លឺថ្ងៃដោយមាន ជុងហ្គុក នៅក្បែរនោះឡើយ ។

❤️ បម្រើស្នេហ៍ Alpha 💫 ( Complete ✅ )Where stories live. Discover now