EP18 : អូនសួរបងមួយទៀត

Start from the beginning
                                    

" ពួកយើងដើរមើលទេសភាពតាមដងទន្លេទៅយ៉ាងមិចដែរ? មើលចុះ មនុស្សច្រើនណាស់ " នាយស៊កចាប់ដៃនាយតូចយកមកដាក់ក្នុងហោប៉ៅអាវរងារបស់នាយ ហើយបណ្ដើរគ្នាតាមដងទន្លេហាន ធ្វើឲ្យមនុស្សម្នានាំគ្នាមើលមកហើយសែនច្រណែននឹងភាពផ្អែមល្ហែមរបស់គូស្នេហ៍មួយគូនេះ តែថា..ពួកគេជាប្ដីប្រពន្ធហើយតើ?

" ហឹម រងារណាស់!! " Zhanនិយាយហើយបើកមាត់ម្ហបៗផ្លុំខ្យល់ក្ដៅឧណ្ហៗចេញ អាកាសធាតុកាន់តែត្រជាក់ កម្ទេចព្រិលធ្លាក់ចុះមកជារឿយៗ ធ្វើឲ្យសក់ក្បាលគរដោយកម្ទេចព្រិល ចុងច្រមុះឡើងក្រហមព្រឿងៗ ត្រឹមអាវរងារប៉ុននេះមិនបានកក់ក្ដៅពេញលេញនោះទេ។

" បងឲ្យអូនយកកន្សែងមកតាម តែអូនមិនព្រមទេ " Yiboងាកមកនិយាយ ហើយលើកដៃដោះកន្សែងចាក់បង់ករបស់នាយមករុំឲ្យនាយតូចវិញម្ដង។ មុនចេញមកឲ្យយកកន្សែងមកអត់ព្រមទេ ទទាក់ជើងស្រែកថាឃ្លានមិនឈប់ ឃើញទេឥឡូវត្រជាក់ជិតកកហើយ។

" តែត្រជាក់យ៉ាងណាក៏អូនសប្បាយចិត្តដែរព្រោះបានមើលព្រិលនោះអី ហេតុអ្វីបងមិនសួរថាអូនចូលចិត្តរដូវអ្វីជាងគេ? "

" អ្ហឹស បងដឹងហើយ ទៅសួរអូនធ្វើអីទៀត? " មែនហើយ នាយដឹងរាល់គ្រប់ចំណូលចិត្តរបស់គេទាំងអស់គ្មានចន្លោះ តើទៅសួរទៀតធ្វើអី? ទោះមិនសួរ ក៏នាយអាចសង្កេតតាមសកម្មភាពរបស់គេផងដែរ។

" ទេ អូនចង់ឲ្យបងសួរ! ឆាប់សួរមក!! " នាយតូចអង្រួនដៃនាយតិចៗរំអុកឲ្យនាយសួរ មិនយល់កូនហ្នឹងសោះ សុខៗក៏ទារឲ្យគេសួរសំណួរខ្លួនឯងទៅកើត។

" អ្ហាៗ បានៗឥឡូវបងសួរអូន អូនចូលចិត្តរដូវអីជាងគេ? " Yiboអស់ជម្រើសក៏ព្រមសួរគេ។

" រដូវអីក៏អូនចូលចិត្តដែរ ឲ្យតែមានបង ខិខិ... Romantic ទេ? " Zhanខ្ទប់មាត់សើច ដែលចង់ឲ្យនាយសួរនេះ ព្រោះចង់លេបខាយពាក្យញ៉ែដាក់នាយហ្នឹងឯង។

" ឆាប់មែន ក្មេងនេះ! "

" Yibo! បងដឹងហេតុអ្វីបានជាទឹកផ្សំឡើងពីអាតូម អ៉ីដ្រូសែននិងអុកស៉ីសែនទេ? "

" នឹកឃើញអីសួរបងរឿងនេះ?...ក៏វាត្រូវការធាតុអាតូមទាំងពីរនេះមកចងសម្ព័ន្ធជាមួយគ្នា ទើបបង្កើតបានម៉ូលេគុលទឹក បងឆ្លើយត្រូវទេ? "

ប្រពន្ធក្មេងបង Billionaire (Completed)Where stories live. Discover now