«កូនស្រី! ប្រាប់អាមុខដូចត្រីសណ្តាយអោយចូលមកក្នុងនិយាយជាមួយប៉ា» គាត់និយាយលឺៗ មានចេតនាអោយគេលឺ តែ មេក៍ មិនព្រឺរោម ហើយដើរចូលមកខាងក្នុងទាំងអង់អាច។
៙ក្នុងបន្ទប់
បុរសខុសវ័យអង្គុុយទល់មុខគ្នា សម្លឹងគ្នាមិនដាក់ភ្នែក ហើយម្នាក់ៗមិនព្រមហារមាត់និយាយមុន ធ្វើអោយស្ថានភាពស្ងាត់ជ្រងំនេះកាន់តែអាប់អួរ។
«ឯងទាក់ទងកូនស្រីយើងតាំងពីពេលណា?» លោករដ្ឋមន្រ្តី លើកជើងគងអន្ទាក់ខ្លា ដៃមាំលើកពែងកាហ្វេក្នុងដៃមកក្រេបបន្តិច តែក៏ក្រសែភ្នែកនៅតែសម្លក់មុខភាគីម្ខាងទៀតមិនដាក់ភ្នែក។
«៨ឆ្នាំ!» គេញោចមាត់ញញឹម ពេលគណនាខែឆ្នាំដែលនាងនិងគេទាក់ទងគ្នាគឺប្រហែលប៉ុណ្ណឹង បើរាប់ទាំងថ្ងៃដែលនាងជួបគ្រោះថ្នាក់។
«...» លោករដ្ឋមន្ត្រី ជ្រួញចិញ្ចើម ព្រោះតួរលេខមិនត្រូវគ្នាដូចដែលគាត់គណនា គាត់គិតថាកូនស្រីអាចនិងទាក់ទងគេបន្ទាប់ពីបែកបាក់អតីតមិត្តប្រុសនាង ចឹងហើយ ២-៣ខែអី ងាយស្រួលនឹងជឿជាង។
«ខ្ញុំដឹងថាលីលី មិនមែនជាកូនស្រីរបស់លោករដ្ឋមន្ត្រី!»
'តើវាដឹងច្រើនប៉ុណ្ណាទៅ...' លោករដ្ឋមន្ត្រី នៅរក្សាមុខមាំដដែល ព្រោះមិនគិតថាគេមានភស្តុតាងបញ្ជាក់បាន ព្រោះគាត់ច្បាស់ក្នុងចិត្តណាស់ថាកំទេចភស្តុតាងដែលពាក់ព័ន្ធនឹងរឿងនេះកប់ចោលនៅស្វីសឯណោះ!
៙បន្ទប់ទទួលភ្ញៀវ
«កូនស្រី! កូនដឹងហើយថាគេជាអ្នកណា ហេតុអីនៅតែទាក់ទងគេ?» លោកជំទាវ បង្ហាញអាការៈព្រួយបារម្ភពេញទំហឹង មិនមែនគាត់រើសអើងគេជាពោះម៉ាយកូនពីរ តែគាត់ចង់អោយកូនស្រីជួបមនុស្សប្រសើរជាងនេះ ហើយគាត់ក៏ជឿថាគាត់មានសមត្ថភាពរកគូអនាគតល្អសម្រាប់កូនស្រីបាននាងចង់។
«ម៉ាក់...ខ្ញុំស្រលាញ់គេ»
«ពុទ្ធោកូនស្រី... នេះមែនទេជាមូលហេតុដែលកូនបែកពី ហ្សែក?»
«...» នាងងក់ក្បាលនឹងសំនួររបស់ម្តាយ នាងស្តាយក្រោយចំពោះរឿងដែលនាងធ្វើដាក់ ហ្សែក! តែនាងពិតជាមិនអាចរស់មិនបានបើមិនបាននៅជាមួយ មេក៍! នាងមិនដឹងថាមកពីអី តែអារម្មណ៍ប្រហែលៗពេលគេនៅក្បែរនាង ធ្វើអោយនាងកក់ក្តៅយ៉ាងចម្លែក។
YOU ARE READING
កម្តៅស្នេហ៍ (Start Over) - ចប់
Romanceរដូវកាលទីពីរ បន្តពីរឿង 'កម្តៅស្នេហ៍(love or lust)' រដូវកាលនេះមានឈុតមិនសមរម្យច្រើន អានដោយទទួលការខុសត្រូវ⚠️