💗អ្នកមកក្រោយ💗ភាគទី45

Start from the beginning
                                    

ក្រាក
"ជុងហ្គុកម៉ាក់-aww?ថេយ៍នេះកូនដឹងខ្លួនហើយឬ"អ្នកស្រីចនបើកទ្វាចូលមកថាយកបាយអោយកូនៗញ៉ាំមកស្រាប់តែឃើញថេហ្យុងអង្គុយផ្អែកខ្នងដោយមានជុងហ្គុកនៅអង្គុយក្បែបញ្ចុកទឹកអោយ
"ម៉ាក់! ម៉ាក់មកតាំងពីកាល"
"ម៉ាក់មកតាំងពីយប់មិញ"
"ធ្វើអោយម៉ាក់បារម្ភហើយ"
"ឯងកូនម៉ាក់មិនអោយម៉ាក់បារម្ភយ៉ាងម៉េច...មែនហើយមុខរបួសនោះយ៉ាងម៉េចហើយ"
"ខ្ញុំលែងអីហើយ ពេទ្យថាអោយចេញបីថ្ងៃទៀតតែនាយម្នាក់នេះចចេសចង់អោយខ្ញុំនៅដល់មួយអាទិត្យពិតជាគួរអោយខឹងណាស់"ថេហ្យុងនិយាយទាំងសម្លក់ទៅជុងហ្គុកពួកគេឈ្លោះគ្នាមួយព្រឹកហើយដោយសាររឿងនឹងឯង
"ខឹងដោយសារតែខ្លាចអស់លុយហេស"
"ជុង.."
"បងឆ្ងល់ណាស់ ហេតុអីអូនស្រលាញ់លុយជាងជីវិតខ្លួនឯងចឹង"
"អូនគ្រាន់តែចង់សន្សំអោយកូនយើងតើ"
"កុំយកកូនមកអាងលេស ម៉ាក់មើលនិយាយជាមួយកូនម៉ាក់ខ្លួនឯងទៅខ្ញុំមិនដឹងនិយាយម៉េចទៀតទេ"
"ហួយជុង..ម៉ាក់មើលគាត់ហ៎ក"ថេហ្យុងខាំមាត់ទូពិតអ្នកស្រីគីមពេលនាយងើបចេញពីគ្រែដើរទៅអង្គុយលើសាឡុងមុខក្រញ៉ូវៗមិនខ្ចីស្ដីរកថេហ្យុងទៀតឡើយ
"ហួយ..កូនបើគេចង់អោយនៅក៏នៅទៅ ថ្លៃពេទ្យយើងមិនមែនអ្នកចេញឯណាកូនខ្លាចអស់លុយច្រើនធ្វើអី ម្យ៉ាងអាណិតគេផងយប់មិញម៉ាក់ឃើញគេបារម្ភពីកូនយំរហូតនឹង"
"ខ្ញុំមិនមែនខ្លាចអស់លុយទេ តែខ្ញុំបារម្ភពីការងារគាត់ម៉ាក់ក៏ដឹងបើខ្ញុំនៅគាត់ក៏នៅដែរ ម្យ៉ាងពេលនេះលោកប៉ាបំបែកក្រុមហ៊ុនហើយបុគ្គិលរាប់រយនាក់បើគាត់មិននៅមើលច្បាស់ជាចលាចលមិនខាន ខ្ញុំមិនចង់ដោយសារតែខ្ញុំទេ"
"បងប្រាប់ហើយថាបងអាចចាត់ចែងបាន"
"ចាត់ចែងយ៉ាងម៉េច បងចេះបែងភាគហេស"
" ថេយ៍"ជុងហ្គុកពិតជាខឹងណាស់ ប៉ុន្តែមិនដឹងប្រកែកយ៉ាងម៉េចបើការងារនាយពេលនេះរវល់ពិតមែន ហើយបន្តិចទៀតក៏ដល់ពេលប្រមូលផលទៀតចាំមើលមានពេលឯណាមើលថែប្រពន្ធកូន 
"ពួកកូនកុំឈ្លោះគ្នាអីចាំម៉ាក់ជួយមើលកូនថេយ៍អោយមួយសប្តាហ៍ចុះ "
"ធ្វើចឹងម៉េចបានម៉ាក់ប្រពន្ធខ្ញុំចាំខ្ញុំអ្នកមើល"
"ក្រែងកូនរវល់ការងារហី"
"ការងារមិនសំខាន់ជាងគ្រួសារខ្ញុំទេ" ជុងហ្គុកនិយាយហើយអោនមុខបកក្រូចអោយប្រពន្ធញ៉ាំ  បើអ្នកស្រីគីមវិញបានឮបែបនេះហើយមានតែញញឹមប៉ុណ្ណោះ ក៏មិនប្រកែកតវ៉ាអីដែរបើនាយអះអាងបែបនេះហើយ
"ញញឹមបែបនេះពេញចិត្តណាស់ហើយមែនទេ"
"ក៏...ពេញចិត្តនឹងឯង"
"ឆើស..."ថេហ្យុងពេបមាត់ក្រវីក្បាលហួសចិត្តនឹងម៉ាក់ខ្លួនឯងយូរៗស្រលាញ់កូនប្រសារជាងកូនបង្កើតខ្លួនឯងទៀត អោយតែកូនប្រសារនិយាយអីមិនដែលឮគាត់ប្រកែកមួយមាត់សោះ
Skip
ល្ងាចបន្តិចគ្រួសារជុងហ្គុកបានមកទីនេះ ដោយសារតែម្នាក់ៗទើបតែរួចដៃពីការងារសូម្បីជីមីនក៏មកដែរគេនាំកូនតូចគេមកទីនេះដែរ
"ហៃយ៉ាៗ លោកប៉ាថ្មីថ្មោង ឃើញភ្ញៀវមកបែបនេះមិនងើបទៅទទួលទេហ៎"សានយូមិនទាន់ទាំងឃើញរូបផងសម្លេងមកមុនទៅហើយ
"ស៊ូច!បងប្រុសនិយាយឮណាស់ភ្ញាក់កូនខ្ញុំឥឡូវហើយ"
"ឯណាកូន"
"នេះកូនគេងលើគ្រែនេះ"ជុងហ្គុកចង្អុលទៅថេហ្យុងដែរគេងលេងលើគ្រែនោះ (អត់ការធ្វើញ៉ោះប្រពន្ធលេង😅)
"ហៃយ៉ា...ថេហ្យុងឯងយ៉ាងម៉េចហើយឮថាមានbabyផងហេសយើងអបអរសាទរ" ជីមីនបីកូនមកមិនដាក់ឯណាឆ្ងាយក៏ដាក់ជាប់ថេហ្យុងនេះឯងព្រោះដឹងថាគេស្រលាញ់ចូលចិត្តក្មេង ថេហ្យុងក៏ញញឹមព្យាយាមងើបអង្គុយដោយមានជុងហ្គុកជាជំនួយ
"មែនហើយនេះ ពួកយើងមានកាដូតិចតួចអោយពួកឯងដែរ"
"អរគុណហើយបងថ្លៃ"ជុងហ្គុកទទួលរបស់ពីដៃហ៊ូសុកមក ចង់ប្រាប់ថាតាំងពីថ្ងៃថេហ្យុងចូលពេទ្យ នាយទើបតែមកមើលគរថ្ងៃនេះឯងដែលនាយមិនបានមកព្រោះតែនាយរវល់នៅមន្ទីរពេទ្យនាយដែរ
"និយាយបែបនេះយើងពិតជាចង់វៃឯងណាស់"ហ៊ូសុកចាប់ផ្ដើមញ៉ោះ
"ម៉េចបានចង់វៃខ្ញុំ ខ្ញុំមានបានធ្វើអីឯណា"
"នៅថាអត់ទៀត ឯងរាប់អានយើងរាប់ឆ្នាំតាមពិតលួចស្រលាញ់ប្អូនយើងសោះ"
"ហាកបងJhopeនេះបងមិនដែលឮទេហ៎គេថា ...មនុស្សហុតទឹកសម្លឹងកាករាប់អានពួកម៉ាក់សម្លឹងមើលប្អូនស្រី"ពួកគេនិយាយពាក្យនេះដំណាលគ្នាហើយក៏សើចឡើងឯជុងហ្គុកឮហើយបានត្រឹមញញឹមថ្ពាល់ក្រហមប៉ុណ្ណោះ ធ្វើម៉េចបើនាយរាប់អានJhopeដោយសារលួចស្រលាញ់ថេហ្យុងពិតមែន
"អេ..អ្នកគ្រប់គ្នាខ្ញុំមិនមែនស្រីទេ"
"អូនខុសពីស្រីត្រង់ណា"
"អាកអា-និយាយបែបនេះទទួលស្គាល់ហើយមែនទេ"ពួកគេនាំគ្នាញ៉ោះបង្អាប់ជុងហ្គុកថេហ្យុងពេញហ្នឹង បង្ករជាសម្លេងសើចក្អាកក្អាយមួយបែបដែរ🤣🤣 អ្នកទាំងអស់គ្នាកុំយកគុំរូតាមប្រុសគុកណាអត់ល្អហេ🙅😅






To be continues ❤️💜
By JaeLy.

💗អ្នកមកក្រោយ💗 season 1(ចប់) Where stories live. Discover now