Part 13💕🕊️

Start from the beginning
                                    

«គេឈ្មោះអីហើយរស់នៅអែណា?»ជេយ៍ក៏សួរបន្តែម

«គេឈ្មោះស៊ុននូហើយយើងមិនដឹងគេរៀននៅអែណាទេ»នីគីក៏បានប្រាប់ឈ្មោះតែក៏ធ្វើអោយអ្នកខាងនោះនើកភ្នែកធំៗ

«គេឈ្មោះស៊ុននូ??ត្រកូលគីមមែនទេគឺគីមស៊ុននូ»ជេយ៍នាយក៏សួរបញ្ជាក់

«ពិនមែនហើយអែងស្គាល់គេដែលរឺ»នីគី

«វ៉ោវពិតជាអស្ចារ្យណាស់គេជាមិត្តយើងណា៎ នេះអែងមានគូរដណ្តឹងជាមិត្តយើង»ជេយ៍នាយក៏លោតទាំងសប្បាយអ៎រ(ប្រូ👽)

«អែងអីក៏ទ្រង់សប្បាយចិត្តម្លេះយើងអ្នកមានគូដណ្តឹងណាមិនមែនអែងទេ»នីគីនាយក៏សន្លក់ជេយ៍បន្តិចបែបក្រឺតខ្នាញ់និងចរឹករបស់ជេយ៍

«មិត្តយើងមានគូដណ្តឹងទាំងមូលរឿងអីយើងមិនអបអរនោះ»ជេយ៍

«ហឹស៎**ទ្រង់អ៎រជាងម្ចាស់គេម៉េស»នីគីក៏សើចបន្តិច

«....»បន្ទាប់ពីសប្បាយបានបន្តិចមកជេយ៍នាយក៏ចាប់ផ្តើមអោនមុខចុះទាំងមើលទៅដូចជាពិបាកចិត្តរឿងអ្វីមួយយ៉ាងអញ្ជឹងដែលនីគីឃើញបែបនេះនាយក៏រាងឆ្ងល់បន្តិចដែលទើបនាយដាច់ដាច់ចិត្តសួរ

«អែងកើតអីរឺ?»នីគីនាយសួរទាំងបារម្ភទៅកាន់មិត្តរបស់ខ្លួន

«មិនអីនោះទេ»ជេយ៍នាយក៏ញញឹមតិចៗ

«មានរឿងអីអែងអាចប្រាប់យើងបានណាយើងចាំស្តាប់អែងជានិច្ចអោយតែអែងបានធូរចិត្ត»នីគីនាយក៏ញញឹមព្រមទាំងអង្អែលក្បាលជេយ៍ថ្នមៗ(ពាក្យទាំងនេះខ្ញុំតែងតែនិយាយលួងទៅគេគ្រប់គ្នាដែលពិបាកចិត្ត រីអែខ្ញុំពេលពិបាកចិត្តវិញគឺគ្មានពាក្យនេះទេសម្រាប់ខ្ញុំ)

«ហឹម!»ជេយ៍

«តែមានរឿងអ្វីទៅអែងអាចប្រាប់យើងបានទេ»នីគីនាយក៏បានសួរឡើងម្តងទៀត

«គឺយើងមានអារម្មណ៍ថាយើងខុសខ្លាំងណាស់»ជេយ៍នាយក៏អោនមុខចុះម្តងទៀត(note  ជេយ៍និងនីគីគឺមកដើរលេងនៅទន្លេហានហើយពួកគេអង្គុយលើបង់ក្បែរមាត់ទន្លេ)

«ខុសរឿងអីទៅ»នីគី

«គឹយើងបានស្រែកដាក់បងប្រុសយើង»ជេយ៍

«ដំបូងមានរឿងអីបានជាអែងស្រែកដាក់គាត់អញ្ជឹង»នីគីក៏សួរបន្ត

«គឺដំបូង.....»ជេយ៍នាយក៏រៀបរាប់តាមដំណើរសាច់រឿងដែលនាយបានឈ្លោះជាមួយនិងបងខ្លួន

«គឺបែបនិងអែង»ជេយ៍ក៏បានបញ្ចប់រឿងហេតុនោះ

«យើងថាអែងពិតជាខុសមែនណា»នីគី

«ចឹងហើយបានជាយើងនៅមិនស្រណុកនិងណា»ជេយ៍

«និយាយទៅគាត់ក៏ខុសខ្លះដែរ ដែលគាត់បានបិទសិទ្ធិអែងដូចនេះហើយអែងក៏អញ្ចឹងដែលមិនគួរណាស្រែកដាក់គាត់ទេគាត់ធ្វើនេះក៏គាត់បារម្មណ៍ពីអែងហើយណាមួយគាត់ក៏......»នីគីនិយាយបានបន្តិចនាយក៏ឈប់

«ក៏អ្វីទៅ??»ជេយ៍នាយសួរទាំងឆ្ងល់

«ក៏គាត់ស្រឡាញ់អែងនោះអី»នីគីថាឡើងទាំងធម្មតាតែធ្វើអោយអ្នកចាំស្តាប់នោះហាក់ដូចមិនធម្មតាសោះ

«អែងឆ្គួតទេរឺ»ជេយ៍នាយក៏ថាអោយនីគី

«ឆ្គួតក្បាលអែងអីនេះអែងមិនយល់ទៀតរឺ»នីគីក៏បានដាក់ក្បាលជេយ៍មួយដៃ

«អួយ៎*អែងកើតឆ្គួតស្អីបានមកវៃយើង»ជេយ៍នាយក៏អង្អែលក្បាលខ្លួន

«យើងវៃអែងកុំអោយអែងល្ងង់និងហើយអែងមិនមើលទង្វើរគាត់ធ្វើចំពោះអែងទេរឺពិននិងហើយនៅមិនយល់ទៀត»នីគីនាយក៏រាងហួសចិត្តនិងមិត្តខ្លួនបន្តិចហេតុអីក៏ល្ងង់ម៉េសអារឿងស្នេហាមិនឆ្លាតដូចនាយសោះ(អោយឆ្លាតមិចបើគ្នាដែលមានសង្សារផងxd🥹)

«អែងកុំចេះតែនិយាយ»ជេយ៍នាយក៏សន្លក់នីគី

«យើងមិនចេះតែនិយាយទេតែយើងនិយាយជាការពិត»នីគី

«មិចនិងអាចទៅយើងជាប្អូនគាត់ណា»ជេយ៍នាយក៏រាងគិតរឿងដែលនីគីនិយាយអប្បិញមិញបន្តិចដែលតែក្រោយមកក៏បានបោះចោលគំនិតនោះព្រោះនាយទាំងពីរគឺជាបងប្អូននិងគ្ននិងមិចនឹងអាចស្រឡាញ់គ្នាកើតនោះ

«ជាបងប្អូនចុងអីតើមិចថាស្រឡាញ់គ្នាមិនបាននោះ»នីគីនាយនិយាយទាំងលើកចញ្ចើមមួយចំហៀង

«បានហើយឈប់គិតរឿងនិងទៅ»ជេយ៍នាយក៏បង្វែរសាច់រឿង

«អែងអៀនហើយមែនទេ»នីគីក៏បានញ៉ោះជេយ៍ព្រោញឃើញថ្ពាល់របស់ជេយ៍ឡើងក្រហម

«អៀនក្បាលអែងអីយើងមិនបានចាប់អារម្មណ៍គាត់នោះទេ»ជេយ៍ក៏ងាកមុខចេញ

«ថាអៀនៗមែន»នីគីនាយក៏សើច

«បានហើយតោះដើរលេងវិញកុំនិយាយអត់ប្រយោជន៍ពេក»ជេយ៍ថាហើយក៏ដើរទៅមុនបាត់


_____________________

ម្សិលមិញរវល់រៀនពេកភ្លេចផុសរឿងអោយអាន🥹❤️

The Power of  love💕🕊️(ចប់)Where stories live. Discover now