ផ្អែមអត់ ភាគ17

Start from the beginning
                                    

"មកពីបងរវល់ពេក"𝙎𝙤𝙤𝙗𝙞𝙣បានតបទៅនាងវិញហីៗ ចាប់អារម្មណ៍តែជាមួយការងាររប់សខ្លួនវិញ។

"រវល់ៗៗ...បងនិយាយថារវល់រហូត..រវល់ជាមួយមីស្រីនោះ ឬក៏ជាមួយអាក្មេងនោះ"𝙁𝙞𝙕𝙖បានស្រែកថាអោយនាយកម្លោះ ធ្វើអោយនាយដកឃ្លាពីនាងបន្តិចព្រោះស្រកៀត្រចៀកណាស់។

"𝙁𝙞𝙕𝙖...អូនកុំរករឿងបងបានទេ"នាយក្រាស់បានស្រែកគំហកនាង ធ្វើអោយនាងក្រមុំភ្ញាក់ក្រញាញខ្លួនតែម្តង។

"នេះ..នេះបងស្រែកអោយអូនហេស៎..ហេតុអ្វីបងកាន់តែប្លែកបែបនេះ𝙎𝙤𝙤𝙗𝙞𝙣"នាងបាននិយាយទាំងទឹកភ្នែករហេមរហាមព្រោះត្រូវបានសង្សារសំណព្វចិត្តស្រែកអោយ។

"បានហើយ𝙁𝙞𝙕𝙖 អូនចេញទៅទាន់បងអារម្មណ៍មិនល្អ"នាយសង្ហារបានក្រោកឡើងស្រែកថាអោយទៅនាង ទាំងចង្អុលទៅកាន់មាត់ទ្វាoffice។

"𝙎𝙤𝙤𝙗𝙞𝙣នេះបងដេញអូនហេស៎ បងឥឡូវប្លែកណាស់មិនដូចមុនទេហេតុអ្វីទៅ?"𝙁𝙞𝙕𝙖នាងនៅតែមិនចុះញ៉មជាមួយនាយ នាងបានស្រែកថាអោយនាយទាំងទឹកភ្នែកហូរមកម៉ាត់ៗ។

"𝙁𝙞𝙕𝙖បងនិយាយម្តងទៀតណា បងមិនចូលចិត្តសាំញាុំទេ ឆាប់ចេញភ្លាមទៅ"ពេលនេះអារម្មណ៍នាយមិនសូវជាល្អប៉ុន្មានទេ ហើយនាយក៏មិនសូវជាចូលចិត្តសាំញាុំច្រើនដែល។

"បានអូននឹងចេញអោយផុតពីមុខពីមាត់បង ប៉ុន្តែអូនមិនប្រកដទេថាពេលដែលថ្ងៃពិធីរៀបការបងបានមកដល់អូននឹងធ្វើអ្វីនោះ"នាងនិយាយហើយក៏បានដើរចេញទៅយ៉ាងលឿនគ្មាន ងាកក្រោយអ្វីបន្តិចតិច ធ្វើអោយនរៈសង្ហារចាប់ផ្តើមស្មុកស្មាញតែម្តង។

@សកលវិទ្យាល័យ.....
ថ្នាក់2-2

ផាំង ផាំង ផាំង

"𝙗𝙚𝙤𝙢𝙜𝙮𝙪 𝙝𝙚𝙧𝙞𝙨𝙢𝙖ប្អូនយកចិត្តទុកដាក់រៀនបន្តិចបានទេ"សំឡេងយកសៀវភៅគោះតុខ្លាំងៗ ធ្វើអោយកម្លោះតូចភ្ញាក់ពីការងក់ងុយស្វាងចែសដូចគេជះទឹក10ធុងមកអញ្ចឹង Mr.Kimបានស្រែកប្រាប់កម្លោះតូចរួចហើយទើបគាត់ងាកទៅចាប់អារម្មណ៍នឹងមេរៀនរបស់គាត់វិញ។

"ឯងមិនស្រួលខ្លួនមែនទេ យើងឃើញឯងដូចល្វើយតាំងពីចូលរៀនមកម្លេះ"𝙝𝙖𝙣បានសួរទៅកាន់មិត្តទាំងបារម្ភព្រោះឃើញគេងក់ក្នុងម៉ោងរៀនតាំងពីម៉ោងដំបូងឯន៎។

រឿង ស្អប់ប្រែស្រឡាញ់🌠💗Where stories live. Discover now