" ចឹងក៏បាន! អរគុណឯងណាស់ ពួកមា៉ក.." ជីមីននិយាយដោយចាប់មុខ យ៉ូនយ៉ុង ក្រវីចុះឡើង
" អ្នកប្រុសតូច!! លោកម្ចាស់អោយត្រឡប់ទៅផ្ទះឥឡូវនេះ " កងអង្គរក្សរបស់ លោកមន្រ្តីផាក ដែលជាឪពុកជីមីនចូលមករួចនិយាយដោយឱនគោរព
" អឹម! យ៉ូនយ៉ុង យើងទៅហើយ កុំភ្លេចសន្យា បាយ៍!!"
" អឺ បាយ៍!!" យ៉ូនយ៉ុងតបរួច ជីមីនក៏ដើរចេញទៅរកឡានដែលបានចតចាំនៅខាងមុខហាង ដោយមានអង្គរក្សម្នាក់ទៀតឈរបើកទ្វារអោយរួចជាស្រេច បន្ទាប់មកឡានក៏បានបើកសម្ដៅទៅរកភូមិគ្រឹះ ត្រកូលផាក ដែលបង្ហាញថា គ្រួសារនេះមានអំណាចខ្លាំងកម្រិតណា៎ ព្រោះខាងមុខនិងខាងក្នុងផ្ទះ ពោពេញទៅដោយអង្គរក្សការពារ ឆ្វេងស្ដាំ
ងឺត!!
ក្រាក!!" អញ្ជើញលោកប្រុសតូច!! " អង្គរក្ស
" បាទអរគុណ!! " ជីមីនតបរួច ក៏ដើរចូលទៅក្នុងផ្ទះ ដោយក្រឡែកមើលឆ្វេងស្ដាំ រួចក៏បានឃើញលោកស្រីផាក កំពុងអង្គុយផឹកតែ អានកាសែត
" មកដល់ហើយឬ កូនជើងល្អ??" លោកស្រីផាកទម្លាក់កាសែតនិងពែងតែចុះរួចក៏និយាយ
" បាទ! អូហូ៎ មា៉ក់ថ្ងៃនេះសម្រស់ស្រស់ស្អាតខ្លាំងណាស់ កូនឃើញហើយចង់ចាំងភ្នែកដោយសារពន្លឺដែលជះចេញពីក្នុងខ្លួនរបស់មា៉ក់" ជីមីនដើរមករកមា៉ក់គេដោយនិយាយ ព្រមជាមួយកាយវិការរស់រវើកដើម្បីកុំអោយលោកស្រីផាក ជេរគេទាន់
" មិនចាំបាច់ប្រើល្បិចទៀតទេ !! ឥឡូវហ៊ានណាស់ ទៅណាមិនចេះប្រាប់ បាត់ជិតមួយថ្ងៃទៅហើយ សូម្បីអង្គរក្សផ្ទាល់ខ្លួនក៏មិនអោយទៅជាមួយដែរឯងនេះ.. " លោកស្រីផាក
" មា៉ក់ក៏ដឹង ថាកូនមិនអាចទៅណាឆ្ងាយក្រៅពីជួប យ៉ូនយ៉ុង!!" ជីមីនដាក់ខ្លួនអង្គុយរួចក៏តប
" ហុឹស ! ចុះអាម្នាក់សង្សារកូននោះ??" លោកស្រីផាក
" បែកគ្នាហើយ! " ជីមីន និយាយធ្វើអោយលោកស្រីផាកសើចឡើង
" ល្អខ្លាំងណាស់! ជេន! ទៅហៅប្ដីយើងមក " លោកស្រីផាក
" ចា៎! " ជេន អ្នកបម្រើស្រីជម្និតរបស់លោកស្រីផាក តបរួចក៏ឡើងទៅហៅលោកផាក
YOU ARE READING
រឿង ព្រហ្មលិខិត វគ្គ ទន្លេស្នេហ៍
General Fictionវាអាចទៅរួចទេដែលស្នេហាយើង ផ្ដើមឡើងដោយរឿងនឹកស្មានមិនដល់ ហើយក៏ បញ្ចប់ដោយសេចក្ដីឈឺចាប់.. ជុងហ្គុកហា៎!! បងមិនគួរលាក់បាំងអូន ហើយក៏មិនគួរដើរតាមគន្លងនៃព្រហ្មលិខិតដែលបានកំណត់ទុកដូចគ្នា..សុំទោស!!! អូនដឹងរឿងយឺតពេលបន្ដិចហើយ....