នារីម្នាក់នេះដែរមានឈ្មោះថា Hyein(យ៉េអ៊ីន)ជាបុគ្គលិកដែរមកដាក់ពាក្យធ្វេីជាអ្នកគ្រប់គ្រងក្នុងក្រុមហ៊ុនMinji

Minjiគ្រាន់តែប្រទះឃេីញអ្នកទាំងពីររាងទេីសដៃគ្នាបន្តិចគេឡេីងក្ដៅឆេវ ដល់ថ្នាក់ខំទប់អារម្មណ៍ខ្លួនឯងអោយមេីលទៅធម្មតា ញេីសវិញហូរពិនគ្រាប់ពោតទៅហេីយ

"ប្រុងនៅសម្លឹងគ្នាដល់ណាទៀត ឬមួយចាំដល់យេីងស្លាប់សិបទេីបពួកឯងឈប់សម្លឹងគ្នា?!" Minji

"អេី...អ្នកនាងជា..." Hyeinគេមិនទាន់បានដឹងនៅឡេីយទេថាអ្នកដែរនិយាយមុននេះជានរណា

"អ្នកដាក់ពាក្យសម្ភាសន៍??" Minji គេមិនខ្ចីប្រាប់ បានត្រឹមសួរបកវិញ

"ចាស៎...មែនហេីយ!" Hyein

"គឺថា...គាត់ជា..." Hanniរករៀបប្រាប់ថាMinjiជាអ្នកណាទៅហេីយ តែគេក៏កាត់នាង

"មិនទាន់ដល់ពេលនាងនិយាយទេ...បិទមាត់ទៅ!" រាងក្រាស់សម្លក់រាងតូច ឡេីងគ្នាអោនមុខចុះ មិនចប់ត្រឹមនឹងទេ គេក៏បានដេីរទៅកៀកHyein រួចបានយកដៃទាំងពីរបោះស្មារអោយគេ ដូចអាវគេប្រឡាក់ចឹង មុននឹងទៅខ្សឹបដាក់ត្រចៀករបស់Hyein
"ចាំជួបគ្នាក្នុងបន្ទប់សម្ភាសន៍...អាអូនតូច!" ពាក្យសម្ដីញញឹមញញែមបែបពិសពុលនឹងឌឺដងបែបនេះ អ្នកស្ដាប់ពិតជាមួម៉ៅខ្លាំងណាស់ តែក៏នៅតែធ្វេីមាំមិនតបត

បន្ទាប់មកMinjiក៏បានចាប់អូសដៃHanniដេីរចូលទៅក្នុងបន្ទប់សម្ភាសន៍មុនទៅ រកតែនាងត្រៀមខ្លួនមិនទាន់។
_____________________

ក្នុងបន្ទប់សម្ភាសន៍ថ្ងៃនេះ វាប្រៀបដូចជាកន្លែងប្រយុទ្ធយ៉ាងចឹង ម្នាក់ៗអង្គុយយ៉ាងស្ងាត់ស្ងៀម តែដកដង្ហេីមមិនហ៊ានចង់ដកផង ព្រោះថាម្ចាងក្រុមហ៊ុនកំពុងអង្គុយកណ្ដាលពួកគេ។

Minjiអង្គុយក្បែរHanniយ៉ាងស្ងៀមស្ងាត់ ដោយសារកំពុងរកឈ្មោះនារីមុននោះ ពេលរកឃេីញហេីយគេក៏ញញឹមឡេីងយ៉ាងពេញចិត្ត។

"អ្នកនាង...ហៅអ្នកសម្ភាសន៍ទីមួយចូលឥឡូវដែរទេ?" Yin

"យេីងមិនត្រូវការអ្នកទាំងអស់នោះទេ...អ្វីដែរយេីងត្រូវការគឺជាគេ!" Minjiយកប៊ិចចង្អុលទៅកាន់រូបថតរបស់Hyein ឃេីញចឹងYinក៏បានរៀបចំអោយ

រឿង_គុំនំសងស្នេហ៍Where stories live. Discover now