<Sorry For Everything>Part:42

Start from the beginning
                                    

«យ៉ុន!» ទើបតែនឹកឃើញថាយ៉ុនត្រូវកូនចៅរបស់ឡាន់ណាចាប់ទើបជេយ៍រហ័សរត់ចេញទៅយ៉ាងលឿន យ៉ុនដឹងរឿងច្រើនពីជុងវ៉ុនដូច្នេះគេត្រូវតែហាមឃាត់ឡាន់ណាមុនពេលហួសពេល។

«យ៉ុន! ទេ!!!» ជេយ៍ចុះមកដល់ក៏ឃើញយ៉ុនត្រូវកូនចៅរបស់ឡាន់ណាវាយបែកមុខបែកមាត់ ដង្ហក់ខ្យល់ គ្នា4-5នាក់ យ៉ុនមិចនិងអាចទប់ទល់បានទៅ អ្វីដែលជេយ៍ភ្ញាក់ផ្អើលខ្លាំងជាងនេះគឺឡាន់ណាកំពុងតែលើកកាំភ្លើងភ្ជង់គេ

«ឡាន់ណាកុំណា កុំសម្លាប់យ៉ុនជាកូនចៅរបស់បង បើអូនសម្លាប់អូននិងចូលគុក» ជេយ៍ព្យាយាមលួងលោមនាង

«ហេតុអីខ្ញុំត្រូវចូលគុក បើមុននេះបងអ្នកបញ្ជារឲខ្ញុំសម្លាប់វាទេតើ អ្នកចូលគុកគឺជាបង» នាងមិនខ្លាចរអានៅអ្វីដែលជេយ៍និយាយឡើយ ថែមទាំងផ្គើនស៊កឲជេយ៍ទៀតផង

«តែពេលនេះបងប្តូរចិត្តហើយ» គេមិចនិងឲយ៉ុនស្លាប់ទៅ យ៉ុនរស់នៅជាមួយគេរាប់ឆ្នាំហើយ គេគួរតែស្លាប់ក្រោមដៃជេយ៍ មិនមែនស្លាប់ក្រោមដៃអ្នកផ្សេងឡើយ

«ច...ចាហ្វាយ..ទៅសុំទោសចាហ្វាយ ត...តូចទៅ វាមិនទាន់ហួសពេលទេ..» យ៉ុនងើបនិយាយទាំងពិបាក ពេលនេះគេមិនចង់បានអ្វីក្រៅពីឲជេយ៍ទៅសុំទោសជុងវ៉ុន និងឲជុងវ៉ុនអភ័យទោសឲគេនោះទេ គេស្រលាញ់ជេយ៍ស្រលាញ់ជុងវ៉ុន ដូច្នេះគេចង់ឲអ្នកទាំងពីរត្រូវរ៉ូវគ្នា រស់នៅដោយភាពរីករាយដូចកាលមុន

«ហឹស ជិតងាប់ហើយនៅចង់ផ្សះផ្សាគេទៀតឬ ទៅចុះនរកទៅ» ឡាន់ណានិយាយទាំងបញ្ចេញមុខបិសាច

     ផាំង!!!

«ទេ~~~~~~»វាពិតជាលឿនខ្លាំងណាស់ ត្រឹមតែមួយវិនាទី ជេយ៍ស្រែកសឹងបែកកន្លើត នៅពេលដែលគ្រាប់កាំងភ្លើងហោះទៅរកទ្រូងរបស់យ៉ុន។ ឡាន់ណាញញឹមសមចិត្តនៅពេលដែលគេបាញ់យ៉ុនបានសម្រេច ឯជេយ៍គេធ្វើអីមិនត្រូវនោះទេ ក៏ស្ទុះទៅត្រកងយ៉ុនឡើងទាំងឈាមហូរសស្រាក់

«យ៉ុន! ឯងមិនអីទេត្រូវរឹងមាំឡើងយើងនាំឯងទៅពេទ្យ» ជេយ៍មានអារម្មណ៍ដូចល្ហរល្ហេវពេលឃើញសភាពយ៉ុនបែរនេះ

«អឹក! ច..ចាហ្វាយ...ខ្ញុំមិនអីទេ..ក កុំពិបាក»នាយព្យាយមនិយាយទាំងត្រដរខ្យល់

Sorry for everything (ចប់)Where stories live. Discover now