ភាគទី25

Start from the beginning
                                    

"អត់ទេមានណា អូនហៀរសំបោរប្រឡាក់អាវបងអស់ហើយ ហ៊ិហ៊ិ" Ariaសើចបន្តិចរួចយកខ្នងដៃជូតសំបោរដែលហូរ

"អូនគគ្រិចណាស់ ប្រយ័ត្នបងទម្លាក់ចោកឲ្យដើរទៅខ្លួនឯង"

"ឆឹស បងនេះ" Ariaអោបរឹតចង្កេះTaehyungទាំងញញឹមមានក្ដីសុខយ៉ាងខ្លាំង បើលេបបានសុំលេបទុកក្នុងពោះហើយ បើប្ដីសង្ហារបែបនៀក

ដោយសារផ្លូវចូលក្នុងចម្ការវានៅរាងឆ្ងាយទើបត្រូវចំណាយពេលយូរក្នុងការធាក់កង់ ទើបពីរនាក់គេសម្រេចចិត្តអង្គុយសម្រាកក្រោមដើមឈើជិតស្រៈទឹកមានខ្យល់បក់ត្រជាក់ស្រួល។ Ariaអង្គុយផ្អែកដើមឈើដោយមានTaehyungគេងបិទភ្នែកកើយលើភ្លៅរបស់នាង ដៃតូចចាប់ច្បូតសក់ទន់ល្មើយដូចសរសៃសូត្ររបស់រាងសង្ហារ កាន់តែសម្លឹងកាន់តែលង់ស្នេហ៍ ដកចិត្តមិនរួចសោះ

អស់ពីលង់ពីដំណេកប្រហែលជា20នាទី Taehyungក៏កម្រើកភ្នែកបើកតែមិនបានឃើញនាងតូច ទើបប្រញាប់ងើបសម្លឹងរកនាងជុំវិញខ្លួន

"Aria!!!"

"អូនមកហើយ" គ្រាន់តែឃើញAriaចេញមក Taehyungប្រញាប់ទៅអោបនាងជាប់នឹងទ្រូង ខ្លាចថានាងនឹងត្រូវគេចាប់ម្ដងទៀត

"អូនមកពីណា? " Taehyungទាញនាងចេញហើយក្រសោបប្រអប់ដៃនាងដោយសម្លឹងនាងដោយខ្សែភ្នែកព្រួយបារម្ភ

"អូនទៅបេះផ្កាមកក្រងពាក់នឹងណា មើលៗស្អាតអត់" Ariaពាក់កម្រងផ្កាដាក់លើក្បាលបង្ហាញTaehyungធ្វើដូចគ្មានរឿងអីកើតឡើងចឹង

"លើកក្រោយកុំទៅណាតែឯងទៀតដឹងទេ? បងបារម្ភ" Taehyungទាញនាងមកអោបម្ដងទៀតអង្អែលក្បាលថ្មមៗ
_______________________________
Taehyungបន្តជិះរហូតមកដល់កន្លែងមានកម្មករធ្វើការតែនៅសល់រាងឆ្ងាយគ្រាន់បើទើបដល់ផ្ទះ ហើយពួកគេក៏សម្រេចថាឈប់សម្រាកសិនចាំឲ្យកម្មករជូនទៅផ្ទះ

"នែនាងnicki នោះនាងAria វាមកវិញហើយ, ចាហ្វាយដូចជាស្រលាញ់ថ្នាក់ថ្នមវាសម្បើមណាស់" មិត្តរបស់nickiដើរមកកេះប្រាប់Nickiដែលកំពុងធ្វើស្មៅជិតនោះ

"ហឹស" Nickiសម្លក់Ariaសឹងជ្រុះគ្រាប់ភ្នែកមកដល់ដី ក្នុងចិត្តកើតក្ដីច្រណែនឈ្នានីសដោយមិនគិតពីឋានៈខ្លួន

"នែនាងសម្លក់អីក៏សម្លក់ម៉្លេះ? កុំគិតចង់ចាប់ផ្កាយសួគ៌អី ហាហា"

"បិទមាត់អ៊ំទៅ" Nickiដើរងរខ្ទើតចេញទៅ បានត្រឹមឲ្យអ្នកជិតនោះគ្រវីក្បាលហួសចិត្តនឹងរឹកពារនាងដែលគិតចង់ដណ្ដើមកន្លែងរបស់AriaទាំងដែលTaehyungមិនដែលចាប់អារម្មណ៍នឹងនាងសូម្បីម្ដង

TaehyungនិងAriaដើរមកអង្គុយលើគ្រែមុខផ្ទះកម្មករឯTaehyungបែកញើសជោគទើបAriaដើរទៅយកកន្សែងត្រជាក់មកជូតមុខជូតមាត់ឲ្យTaehyungរួមទាំងយកទឹកមកបញ្ចុក ធ្វើឲ្យអ្នកដែលអង្គុយឲ្យគេជូតញញឹមពេញចិត្តស្ដូកតែម្ដង

"បងញញឹមស្អី?" AriaមើលមុខTaehyungទាំងងឿងឆ្ងល់ សុខៗគេក៏ញញឹម ពេលខ្លះក៏ពាក់ខ្លាដាក់នាង រោគចិត្តឬអត់នេះ

"ក៏ប្រពន្ធបងគួរឲ្យស្រលាញ់នោះអី?" មិនត្រឹមតែនិយាយថែមទាំងយកដៃអោបទាញចង្កេះAria ធ្វើឲ្យមុខនៅកាន់តែកៀកគ្នា

"ច្រលើម! អ្នកណាជាប្រពន្ធបង? និយាយមិនចេះខ្មាស់មាត់" Ariaមុខក្រហមភ្លែតគ្រាន់តែគេនិយាយពាក្យថាប្រពន្ធភ្លាម នាងក៏រហ័សចាប់ព្រលែងដៃTaehyungពីចង្កេះហើយបែរខ្នងដាក់គេ។ Taehyungសម្លឹងផែនខ្នងនាងតូចបន្តិចមុននឹងអោបចង្កេះដាក់ចង្ការលើស្មានាង

"ចុះកាលមុនអ្នកណាថាបងប្ដីអូននោះ?"

"ឡប់សតិ"
____________________________
ដឹងគេអៀនទេនឹង??😒😭❤

RS

កុងត្រាស្នេហ៍សន្យាគុំនុំ(ចប់)Where stories live. Discover now