< តែយើងបានឮ> យ៉ុនគី
< គ្មានទេ ចាហ្វាយស្តាប់ច្រឡំហើយ> នាយក៏ប្រកែកយ៉ាងលឿនកុំអោយចាប់បាន ហើយក៏និយាយបន្ត < បើចាហ្វាយហើយហើយ ខ្ញុំនឹងបានទៅរៀបចំឡានជូនទាន> និយាយហើយក៏អោនគម្នាបយ៉ាងលឿន បើមិនចឹងទេច្បាស់ណាស់ថាចាហ្វាយនឹងកាត់ប្រាក់ខែមិនខាន។
_________________________
#តុកបាយ
រាងក្រាស់ក៏បានចុះមកដល់ក្រោមហើយក៏ដាក់បង្គុយនៅនឹងតុកបាយ។ ចំណែកហ្វីនៅពេលគេបានមកដល់តុកបាយនាងក៏ដួសបាយអោយគេរួចក៏ដើរចេញ តែភ្លាមនោះក៏ត្រូវឈប់នៅពេលដែលឮគេនិយាយ។
< អង្គុយចុះហើយញាំុបាយទៅ> គេនិយាយតែពន់នឹងហើយញាំុបាយបន្ត ប៉ុន្តែហ្វីក៏បដិសេធ
< មិនអីទេបងញាំុចុះខ្ញុំញាំុរួចហើយ> មិនមែននាងមិនចង់ញាំុបាយជាមួយគេទេ តែមកពីនាងស្តាយម្ហូបដែលនាងកម្តៅរួចកាលពីព្រឹកមិញនោះនៅក្នុងផ្ទះបាយ។ ឮបែបនេះគេក៏មិនថាអី តែក៏ប្រាប់នាងអោយរៀបចំខ្លួនទៅក្រុមហ៊ុនជាមួយគេ។
< បើញាំុហើយទៅរៀបចំខ្លួនទៅនាងត្រូវទៅក្រុមហ៊ុនជាមួយយើង> ភ្លាមនោះហ្វីទៅជាភាំង ហេតុអីសុខៗមកនាំនាងទៅក្រុមហ៊ុនដែល ហើយក៏សួរបក។
< ហេតុអីខ្ញុំត្រូវទៅដែរ?>
< ហេតុអី? ឬក៏នាងភ្លេចហើយថានាងជាអ្នកនិយាយថានាងចង់ជួយយើង?> រាងក្តាស់មិនឆ្លើយសំណួរដែលនាងសួរតែបែបសួរត្បកទៅនាងវិញ។
< ខ្ញុំមិនបានភ្លេច!> នាងក៏តប
< បើមិនបានភ្លេចក៏ល្អហើយចឹង ទៅរៀបចំខ្លួនទៅយើងចូលចិត្តអ្នកយឺតយ៉ាវ> ចប់សម្តីគេក៏បន្តញអាហាររបស់គេ ចំណែកឯហ្វីវិញទោះប្រកែកក៏គ្មានបានផលដែរ ទើបដើរសម្តៅកាំជណ្តើរឡើងទៅបន្ទប់ដើម្បីរៀបចំខ្លួន។
20នាទីក្រោយមករាងតូចដែលគ្រោងដោយអាវសឺមីពណ៍សដៃវែងដែលនៅលើកអាមានខ្សែបូរដែលចង់ជាបូររួចរួមជាមួយសំពត់រឹបរាងពណ៍ទឹកប៊ិចចាស់ត្រឹមជង្គង់ឆែកខាងក្រោយពាក់កណ្តលភ្លៅ បូករួមនឹងផ្ទៃមុនដែលមានម្សៅតិចតិចដែលផាត់បែបធម្មជាតិ នឹងបបូរមាត់ពណ៍សុីជំពូរក្រហមព្រឿងៗ ដោយសារការថែមក្រែមពណ៍ក្រហមស្រាលនោះមើលទៅហ្វីពិតជាស្រស់ស្អាតដែលធ្វើអោយអ្នកដែរអង្គុយចាំសម្លឹងមើលឡើងភ្លឹក។ នៅពេលដែលឃើញគេសម្លឹងមើលមកខ្លួនយូរបែបនេះនាងក៏ហើបមាត់សួរគេ។
< បងប្រុសទៅបានហើយនៅ?> សម្លេងរបស់នាងបានដាស់ការភ្លឹករបស់គេអោយត្រឡប់មកវិញ។ យ៉ុនគី កាលដែលឮនាងសួរបែបនេះក៏រៀបរឹកឡើងវិញកុំអោយនាងចាប់បានក៏បែបជាស្តីថាអោយនាង
< គ្រាន់តែផ្លាស់ខោអាវសោះយូរនោះយូរ> ដោយខ្លាចនាងចាប់បានក៏ធ្វើជាស្តីអោយនាងទាំងដែលវាមិនយូរនោះទេ បើធៀបនឹងគេក៏ទើបតែញាំុអាហារហើយមិញនេះដែរទេ។ ថាហើយគេក៏ដើរទៅក្រៅសម្តៅឡានដែលបញ្ឆេះចាំជាស្រេច ឯហ្វីនៅពេលឮគេនិយាយចឹងមិនមាត់តែក៏ដើរតាមគេចូលឡានទៅក្រុមហ៊ុនទៅ។
To be continue!!
리넷🧸🌼
គេយកនាងទៅធ្វើអីទៅ បើគេស្អប់មិនចង់នៅក្បែរនាងផងនឹង??
YOU ARE READING
🖤My beloved younger sister 🖤
Mystery / Thrillerស្នេហាដែលកើតឡើងដោយមិនបានព្រៀងទុក ដោយគ្រាន់តែគិតថាចូលមកដើម្បីបំផ្លាញ នឹងសងសឹកប៉ុណ្ណោះ។ដោយសារតែអំពើល្អនឹងចិត្តបរិសុទ្ធរបស់នាងតូចធ្វើអោយបេះដូងកំណាចប្រែក្លាយទៅជាទន់ភ្លន់នឹងស្គាល់អ្វីទៅថាសុភមង្គលពិតប្រាកដ៕ សូមរីករាយជាមួយនឹងរឿង " 🖤My beloved younger sist...
#Part3💔✨
Start from the beginning