ថ្ងៃស្អែកក៏បានឈានចូលមកដល់*
"អ្ហឹម...ហុឹម...!!!!!!!"កាយស្ដើងកំពុងឋិតនៅលើគ្រែក្នុងសភាពអាក្រាធកាយមានស្នាមជាំពាសពេញរាងកាយត្រូវបានភ្ញាក់ដឹងខ្លួននៅពេលដែលមានអារម្មណ៍ថាពិបាកនឹងដង្ហើម
ត្របកភ្នែកត្រូវបានបើកឡើងក៏ឃើញផ្ទៃមុខអ្នកដែលគេងឱបខ្លួនជាប់យ៉ាងណែនមិនព្រមលែងហាក់ដូចជាក្មេងឱបម្ដាយភ័យខ្លាចក្នុងការបាត់បង់
"........"កំហឹងនៅក្នុងខ្លួនកើនឡើងលើសដើម xiao zhanក្រហមមុខងាំងជ្រួញចិញ្ចើមចូលគ្នាលើកដៃទាំងគូប្រើកម្លាំងដែលសេសសល់រុងរាងសង្ហារឲ្យចេញពីខ្លួន
"!!!!!!!"yiboពេលដែលត្រូវរាងល្អិតរំខានខ្លួនបែបនេះនាយក៏ភ្ញាក់ដឹងខ្លួនឡើងដូចគ្នា
"Zhan......"yibo
"ច...ចេញឲ្យឆ្ងាយពីខ្ញុំ!!!!!"xiao zhan
"ស្ដាប់បងសិន!"yibo
"អត់ទេ!!!កុំធ្វើឲ្យខ្ញុំស្អប់លោកជាងនេះអ្ហឹម...."បំណងថានឹងបដិសេធមិនស្ដាប់ហេតុផលរបស់អ្នកម្ខាងទៀតតែមិនទាន់ទាំងបន្តប្រយោគបានពេញលេញស្រួលបួលផងក៏ត្រូវនាយចាប់ទាញកញ្ចឹងកយកមកថើបបំបិតមាត់សង្ឃឹមថាគេអាចនឹងត្រជាក់ចិត្តបានខ្លះ
"សុំទោស!!!(ឌឹប)"yiboដកបបូរមាត់ចេញពោលពាក្យសុំទោសរួចវាយលើកកញ្ចឹងករបស់រាងស្ដើងធ្វើឲ្យគេសន្លប់មួយរំពេច
នាយដឹងថាxiao zhanត្រូវបានបង្ករជាស្នាមពេញខ្លួនដោយសារតែស្នាដៃរបស់ខ្លួនក៏ប្រើវេទមន្តលុបស្នាមនោះចោលទាំងអស់និងឲ្យខ្សែរវេទមន្តយប់មិញនាំxiao zhanទៅសម្អាតខ្លួនព្រមទាំងនាយដូចគ្នារួចក៏ពាក់របាំងមុខឲ្យបានស្រួលបួលវិញ
__________________
មួយសន្ទុះក្រោយមក*
"ខ្ញុំពិនិត្យដឹងហើយ!វាជាពិសខ្យាដំរីដែលមានកម្លាំងធាតុរបស់មេធ្មប់បញ្ជូលទៅក្នុងដើម្បីពង្រីងពិសរបស់វា តែដោយសារតែឥទិ្ធពលថាពលរបស់មេធ្មប់ទើបធ្វើឲ្យពិសនោះលែងមានគ្រោះថ្នាក់ផ្ទុយទៅវិញបើបានត្រូវពិសហើយពេលឃើញមនុស្សដំបូងគេនឹងធ្លាក់ក្នុងអន្លង់ស្នេហ៍មនុស្សម្នាក់នោះភ្លាម!"jiyangនិយាយស្របពេលលើកវែនតាឡើងទៅលើបន្តិច សំណាងហើយលោកតារបស់គេជាអ្នកវិទ្យាសាស្រ្តកាលនៅពីក្មេងគេដឹងច្រើនពីរឿងនេះទើបមិនពិបាកក្នុងការពិសោធ
"សំណប់ចិត្តពូកែម្លេស?"haoxuan
"ចេញឲ្យឆ្ងាយកុំនិយាយជាមួយខ្ញុំ!"jiyangងាកទៅសម្លក់ដាក់haoxuan
"មានវិធីបង្រ្កាបទេ?"yibo
"ឲ្យគេផឹកឈាមរបស់លោកទៅ!"ស្របនឹងសម្ដីរបស់ខ្លួនកាយស្ដើងងាកមុខទៅរករាងក្រាស់និងញញឹមលឹបភ្នែកដាក់គេថ្នមៗ
"អៅ!មិចបានត្រូវផឹកឈាមគាត់?"haoxuan
"ក៏ព្រោះតែគាត់ជាគូព្រេងរបស់គេនោះអី!វិធីបង្រ្កាបគឺមានតែប៉ុណ្ណឹងឯង!ព្រោះអ្នកដែលxiao zhanលង់ស្រឡាញ់គឺមិនមែនជាគូព្រេងរបស់គេនោះទេទើបវាគ្មានវិធីណាអាចបង្រ្កាបបាន!តែបើសិនជាផឹកឈាមរបស់មនុស្សដែលខ្លួនស្រឡាញ់ពិតប្រាកដ!នោះអំពើស្នេហ៍នឹងសាករលាបដូចទឹកជាមិនខាន!"jiyang
"មិនអីទេ!ប៉ុណ្ណឹងវាគ្មានបញ្ហាទេ!"yibo
"ល្អណាស់អញ្ចឹង!តោះទៅឲ្យលឿនទៅ"ថារួចក៏ចាប់អូសដៃyiboដើម្បីទៅរកxiao zhanទាន់គេនៅមិនទាន់ដឹងខ្លួន
ឆ្វាច់*
"អ្ហឹម!!!!!!!"កាំបិតត្រូវបានវះកាត់ឆូតពីលើសាច់របស់yiboអូសមួយឆ្វាច់ត្រង់ចំណុចដៃធ្វើឲ្យវត្ថុរាវត្រូវបានហូរស្រក់ចុះមក
Jiyangបណ្ដក់ឈាមចូលក្នុងមាត់របស់xiao zhanជាច្រើនដំណក់
"Haoxuan!"jiyang
"បាទពន្ធ?"haoxuan
"លោកប្រើថាមពលរបស់លោកឃាត់yiboផងទៅប្រយ័ត្នគេមិនអាចគ្រប់គ្រងខ្លួនឯងបាន!"និយាយបែបនេះក៏ព្រោះតែដឹងតាមរយៈដៃរបស់yiboដែលក្ដាប់យ៉ាងណែននិងញ័រដៃយ៉ាងខ្លាំងទើបធ្វើឲ្យគេរហ័សងាកទៅប្រាប់ដល់haoxuan
"ទទួលបញ្ជារ!"haoxuanងក់ក្បាលយល់ព្រមរួចប្រើវេទមន្តដើម្បីទប់ស្កាត់ខ្លាចក្រែងបីសាចក្នុងចិត្តរបស់yiboភ្ញាក់ឡើងបង្កជាអន្តរាយម្ដងទៀត
ជាច្រើនម៉ោងក្រោយមកគ្រប់យ៉ាងក៏រួចរាល់ឯyiboក៏សន្លប់បានសម្រេច
"អ្ហឹម....ហឹម...!!"អ្នកដែលនៅលើគ្រែត្រូវបានភ្ញាក់ដឹងខ្លួនឡើងដោយអាការៈស្រពិចស្រពិលឈឺខ្ទោកៗត្រង់ចំណុចផ្នែកនៃក្បាលហាក់ដូចជាមានអ្វីម៉្យាងកំពុងតែសង្កត់យ៉ាងអញ្ចឹង
"Xiao zhan!"jiyangអង្រួនគេថ្នមៗពោលឡើងដោយទឹកមុខព្រួយបារម្ភពីរាងតូចមិនស្ទើរ
"មិចក៏ឯងនៅទីនេះ?យ..យើងនៅឯណា?"សម្លេងខ្សាវៗបន្លឺឡើងស្របពេលកំពុងរកនឹកថាមានរឿងអ្វីកើតឡើងលើខ្លួនឯងតែបែរជារកនឹកមិនឃើញទាល់តែសោះ
Jiyangងាកទៅញាក់ចិញ្ចើមញញឹមចុងមាត់ដាក់haoxuanបញ្ជាក់ថាការងាររបស់ខ្លួនបានជោគជ័យមិនមានបញ្ហាអ្វីនោះទេ
"Y..yibo???"xiao zhanក្រលែកភ្នែកទៅឃើញរាងក្រាស់ក៏បើកភ្នែកធំបម្រុងនឹងប៉ះនាយតែត្រូវhaoxuanស្រែកឃាត់
"អ្ហឺ....បងថ្លៃសម្រាកសិនទៅ!បងប្រុសគាត់សន្លប់បាត់ហើយ!ខ្ញុំនាំគាត់ទៅលាងរបួសចេញសិន!"ថារួចក៏គ្រាyiboចាកចេញបាត់ទៅ
"រ...របួស?សន្លប់?នេះគេកើតអី???"រាងស្ដើងពោលឡើងដោយអាការៈស្លន់ស្លោជើងព្យាយាមចុះពីលើគ្រែរត់ទៅរកនាយតែបែរជាត្រូវអ្នកជាមិត្តឃាំងជាប់
"ឯងសម្រាកទៅ!មើលចុះមុខឡើងស្លេកមិនគិតបារម្ភពិីខ្លួនឯងទេ ទៅបារម្ភពីគេណាណីឆ្កុយ!"jiyang
"តែគាត់សន្លប់ហ៎...!!!!"xiao zhanទន្រ្ទាំជើងតិចៗរបៀបមិនអាចទប់ចិត្តដែលភ័យខ្លាចថារាងក្រាស់អាចនឹងមានបញ្ហាធ្ងន់ធ្ងរ
"ស្ដាប់តាមយើងទៅទានម្ចាស់!!!ដេកសិនទៅ!នេះបបរ!យើងបានកម្មង់មកសម្រាប់ឯង!ញ៉ាំទៅទាន់នៅក្ដៅ!"jiyangដាក់ឲ្យxiao zhanអង្គុយលើគ្រែរួចលើកចានបបរឡើង
"ចុះyibo..??"xiao zhan
"ហ្ហឺយ...ចាំពេលញ៉ាំបបរអស់ចាំយើងនាំទៅមើលគេចុះ!យ៉ាងមិចដែរ?ពេញចិត្តហើយនៅ?ញ៉ាំបាននៅ?"jiyang
"បានៗ!!!បញ្ចុកយើងឲ្យលឿនមក!"សភាពxiao zhanនៅពេលនេះមិខខុសពីកូនក្មេងនោះទេ ឲ្យតែអាចបានជួបនឹងរាងក្រាស់និយាយអ្វីក៏គេស្ដាប់ទាំងអស់ ទង្វើរបែបនេះធ្វើឲ្យjiyangត្រេកអរមិនស្ទើរ ទីបំផុតxiao zhanរបស់គេត្រឡប់មកវិញហើយ!
Skip....
បន្ទាប់ពីព្យាបាលលាងរបួសនិងបញ្ចូលថាពលឲ្យyiboរួចមកនាយក៏ត្រឡប់មកសភាពដើមវិញនិងមានស្មារតីរឹងមាំជាធម្មតាទោះជាត្រូវបាត់បង់ឈាមមិនតិចក៏ដោយ
"បងប្រុស!បើថាបងស្រឡាញ់xiao zhanខ្លាំងក៏និយាយមក!កុំអះអាងថាតាំងខ្លួនការពារគេដោយសម្ងាត់តែបែរមិនឲ្យគេនៅជាមួយនឹងអ្នកផ្សេងក្រៅពីបងទៅវិញ!"haoxuan
"ត្រូវហើយ!យើងនៅស្រឡាញ់គេ!នៅចង់បានគេ!យើងប្ដូរចិត្តហើយ!យើងមិនឲ្យអាគីបាញ់ណាបានគេក្រៅពីយើងនោះទេ!"yibo
"ចុះរឿងភ្នែករបស់បង?ក្រែងបងខ្លាចគេលំបាកដោយសារតែបងឬ?"haoxuan
"យើងនឹងរកវិធីផ្សេង!!!យើងមិនអាចរស់នៅជាមួយxiao zhanទាំងខ្វាក់អញ្ចឹងទេ!ធ្វើបែបនេះវានឹងអាប់ឱនមុខមាត់ត្រកូលxiao!ហើយក៏ខ្លាចxiao zhanត្រូវអ្នកដទៃមើលងាយដែរ!"yibo
"អីយ៉ា..គិតពីប្រពន្ធដល់ហើយណ៎....!!!"haoxuan
"ឈប់និយាយ!នាំយើងទៅជួបkyo!"yibo
"បាទ!"haoxuanប្រើវេទមន្តធ្វើឲ្យខ្សែរវេទមន្តស្ដើងនោះចង់ភ្ជាប់ពីដៃរបស់គេជាប់នឹងដៃរបស់yiboរួចនាំផ្លូវរបស់yiboទៅជួបនឹងkyo
(ជួបគ្នាម្ដងទៀតហើយអាកូនក្មេង!បងធំមានរង្វាន់សម្រាប់ឯងណាក្មេងតូច!)ស្នាមញញឹមដ៏កំណាចបានរំលេចចេញឡើងនៅចុងបបូរមាត់ក្រោមរបាំងមុខមួយនោះ គេនឹងសងទៅkyoវិញទាំងដើមទាំងការ
សូមរង់ចាំភាគបន្ត....