ត្រាបាបចងចិត្ត

By MadamMelli

24.4K 316 10

ភាពឈឺចាប់ ភាពគុំគួន ការធ្វើបាបបានកែប្រែអោយនារីដ៏ស្លូតបូតម្នាក់ប្រែក្លាយទៅជាមនុស្សស្រីដ៏កាចសាហាវមួយរំពេចហ៊ានធ្... More

ផ្ដើមរឿង
ភាគទី១
ភាគទី៣
ភាគទី៤
ភាគទី៥
ភាគទី៦
ភាគទី៧
ភាគទី៨
ភាគទី៩
ភាគទី១០
ភាគទី១១
ភាគទី១២
ភាគទី១៣
ភាគទី១៤
ភាគទី១៥
ភាគទី១៦
ភាគទី១៧
ភាគទី១៨
ភាគទី១៩
ភគទី២០
ភាគទី២១
ភាគទី២២
ភាគទី២៣
ភាគទី២៤
ភាគទី២៥
ភាគទី២៦
ភាគទី២៧
ភាគទី២៨
ភាគបញ្ចប់

ភាគទី២

783 15 1
By MadamMelli

(ផែនការណ៍ដំបូង)

រ៉ូសស៊ីតា ដើរដោយកាយវិការសុភាពរៀបសារមួយៗព្រមទាំងមានកាន់ថាសស្រានៅក្នុងដៃ នាងក្រមុំលើកដបស្រាទៅដាក់លើតុរបស់ភ្ញៀវព្រមទាំងញញឹមស្រទន់ដាក់ដូចទម្លាប់ ពន្លឺភ្លើងនៅក្នុងក្លឹបចាំងមកលើផ្ទៃមុខដ៏ស្រស់ស្អាតរបស់នាងក្រមុំ អោយមើលទៅកាន់តែទាក់ទាញនឹងស្រស់ស្អាតថែមទៀតនាងក្រមុំនៅតែធ្វើតួនាទីរបស់ខ្លួន ដោយមិនបានដឹងទេថាមានកែវភ្នែកកំណាចមួយគូរកំពុងតែតាមសម្លឹងមើលមកនាងមិនដាក់ភ្នែក។
អ្នកកម្លោះតាមសម្លឹងមើលរាល់សកម្មភាពរបស់នាងក្រមុំ ដោយមិនអោយរបូតពីក្រសែភ្នែករបស់ខ្លួនសូម្បីមួយវិនាទី ត្រូវហើយគេមកអង្គុយមើលនាងតាំងពីនាងចាប់ផ្ដើមធ្វើការម្ល៉េះអ្នកកម្លោះងក់ក្បាលដាក់មនុស្សម្នាក់ទៀតដែលសម្លឹងមើលមកមុខរបស់គេ ក្រោយពីបញ្ជាតាមរយៈកាយវិការរួចរាល់ហ្រ្វេងកូក៏ញោចចុងមាត់បន្តិចជាការពេញចិត្ត។
“សួស្ដីអូនស្រី”មនុស្សមានមាឌធំម្នាក់ ដើរចូលមករាក់ទាក់នាងក្រមុំព្រមទាំងចាប់ដៃរបស់នាងជាប់មិនព្រមលែង ព្រមទាំងបង្ហាញអាការស្រែកឃ្លានរបស់ខ្លួនអោយនាងក្រមុំបានឃើញយ៉ាងច្បាស់នឹងភ្នែក
“អត់ទោសសុំលោកជួយលែងដៃរបស់ខ្ញុំផង”មិននិយាយតែមាត់ រ៉ូសស៊ីតា នៅនាំដៃខ្លួនឯងចេញពីការចាប់របស់អ្នកម្ខាងទៀត
“លេងឬកអីណាស់ណាទៅនៀក ប៉ះបន្តិចបន្តួចធ្វើជាប្រកាន់”ដៃក្រាស់ក៏លូកមកច្របាច់ចង្ការបស់នាងក្រមុំតិចៗ
“ដកចេញទៅ”
“ហាសហា មិនបាច់លេងឬកពេកទេអូនស្រី អោយតែអូនព្រមទៅជាមួយបងយប់នេះបងធានាថានឹងធ្វើអោយអូនសប្បាយ   ស្កប់ស្កល់ដល់ចិត្តរបស់អូនជាមិនខាន”អាម្នាក់នោះក៏មិនព្រមបញ្ឈប់កាយវិការរបស់ខ្លួន នៅថែមទាំងអង្អែលតាមដើមដៃរបស់នាងក្រមុំដោយឬកពាគួរអោយខ្លាច
“គួរអោយខ្ពើម”ព្រោះតែអ្នកម្ខាងទៀតនៅតែនិយាយមិនព្រមស្ដាប់គ្នា នាងក្រមុំគ្រវាសដៃរបស់គេចេញព្រមទាំងដើរចេញពីទីនោះតែក៏ត្រូវដៃរឹងមាំលូកមកចាប់ចង្កេះតូចរបស់នាងជាប់
“ប្រញាប់ទៅណាអូនស្រីមិនទាន់និយាយគ្នាចប់ផង”
ផូស
ដបស្រាដែលដាក់នៅក្បែរនោះ ក៏ត្រូវបានដៃតូចលើកមកវាយក្បាលរបស់គេមួយទំហឹងដោយមិនប្រណីដៃ
“អូយ ស្រីចង្រៃនាងឯងហ៊ានវាយយើងផងហេស”ដៃដែលអោបចង្កេះនាងមុននេះក៏រុញច្រានរាងតូចអោយចេញឆ្ងាយពីខ្លួនមួយទំហឹង
ព្រុស
រាងតូចរបស់នាងក្រមុំត្រូវដួលទៅលើដីភ្លាមៗព្រោះមិនអាចទប់ជំហបាន មនុស្សម្នាដែលមកសប្បាយនៅទីនេះក៏ងាកមកមើលពួកគេទាំងពីរគ្រប់គ្នា
“ឯណាអ្នកចាត់ការទីនេះ”ដៃម្ខាងលើកខ្ទប់ក្បាលដែលចេញឈាមរបស់ខ្លួន ព្រមទាំងស្រែកឡូឡាពេញហាង
“អត់ទោសលោកមានបញ្ហាអ្វីដែរបាទ”អ្នកចាត់ការរត់ចេញមកទាំងភិតភ័យ
“ស្រីចង្រៃនោះ វាយក្បាលខ្ញុំមិនឃើញទេរឺយ៉ាងម៉េច”ដៃក៏លើកមកចង្អុលមុខរបស់នាងក្រមុំដែលនៅអង្គុយស្ងៀមមិនព្រមក្រោកទៅណា
“អោយខ្ញុំសុំទោសជំនួសបុគ្គលិករបស់ខ្ញុំ”មិនមែនថាមិនដឹងមានរឿងអីកើតឡើងនោះទេតែក្នុងនាមជាអ្នកចាត់ការម្នាក់គឺត្រូវតែធ្វើបែបនេះដើម្បីកុំអោយអតិជនខឹងតែប៉ុណ្ណោះឯង
“គិតថាសុំទោសហើយក៏បញ្ចប់រឿងចឹងហេស ខ្ញុំមិនព្រមជាដាច់ខាត ខ្ញុំនឹងរករឿងអោយដល់ទីបំផុតចាំមើលចុះ”
“សូមលើកលែងម្ដងចុះលោកខ្ញុំនឹងចាត់ការមនុស្សរបស់ខ្ញុំអោយបានល្អ”
“ចឹងទុកអោយយើងចាត់ការស្រីម្នាក់នេះដោយផ្ទាល់ដៃទៅចុះ”ថាហើយដៃក្រាស់ក៏លូកមកកញ្ឆក់រាងតូចអោយក្រោកឡើង
គ្រប់គ្នាដែលនៅទីនោះក៏សម្លឹងមើលមកនាងដោយការភ្ញាក់ផ្អើលពេល ឃើញឈាមហូរចេញពីកំភួនជើងរបស់នាងក្រមុំ ត្រូវហើយដែលនាងមិនព្រមក្រោកមុននេះក៏ព្រោះតែនាងមុតនឹងអំបែងដបដែលនាងវាយអ្នកម្ខាងទៀតទើបធ្វើអោយនាងទៅជាឈឺក្រោកទៅណាមិនរួច។
“អូយ លែងខ្ញុំទៅអាឆ្កួត”ដៃតូចក៏លើកវាយដៃរបស់អាម្នាក់នោះទាំងគ្មានកម្លាំងគំហែង
“បិទមាត់ទៅនាងស្រីចង្រៃ”
“អឺលោកខ្ញុំគិតថា ...”អ្នកចាត់ការនិយាយមិនទាន់ចប់ផង ក៏ត្រូវអាម្នាក់នោះគំហកដាក់វិញខ្លាំងៗសឹងតែចង់គាំងទៅហើយ
“កុំមកចេះយប់នេះយើងនឹងចាត់ការមីស្រីចង្រៃនេះ ហាសហា”សម្លឹងសើចក្អាកក្អាយក៏បន្លឺឡើងខ្លាំងៗតែមិនយូរប៉ុន្មានក៏ត្រូវរលត់បាត់ទៅវិញ ពេលសម្លេងរឹងមាំរបស់អ្នកណាម្នាក់បន្លឺឡើង
“ខ្លាចថាមិនបានដូចបំណងរបស់លោកនោះទេ”រាងសង្ហារបស់ ហ្វ្រេងកូ ដើរចូលមកកាត់ហ្វុងមនុស្សគ្រប់គ្នាដោយឬកពាសមជាអ្នកថ្លៃថ្នូរ
“ឯងជាអ្នកណាមកចេះដឹងស្អី”
“អាចង្រៃ”ថូម៉ាស៍ រៀបនឹងចូលទៅចាត់ការអ្នកម្ខាងទៀតតាមផែនការណ៍ទៅហើយតែក៏ត្រូវចៅហ្វាយហាមទាន់
“ថូម៉ាស៍ ហ៊ឹសៗ យើងជាអ្នកណាមិនសំខាន់នោះទេ”ហ្រ្វេងកូ សម្លឹងមើលទៅនាងក្រមុំដែលនៅក្នុងដៃរបស់អាចង្រៃម្នាក់នោះ មុននឹងញញឹមញោចមាត់បន្តិចដោយការពេញចិត្ត
“ហាសហា”
“ដោះលែងមនុស្សស្រីទៅ”
“ឯងជាស្អីអោយដោះលែងក៏ត្រូវដោះលែងនោះ”មិននិយាយតែមាត់ ដៃរឹងមាំក៏ទាញនាងក្រមុំអោយចូលមកកាន់តែជិតខ្លួនរបស់វា
“លែងយើងទៅអាចង្រៃ”
“បិទមាត់ទៅមីស្រីចង្រៃ”
“ដោះលែងនាងតាមសម្រួលទៅបើមិនចង់ឈឺខ្លួន”ហ្រ្វេង នៅតែប្រើសម្ដីរាបស្មើរដាក់ដៃគូរសន្ទនាព្រមជាមួយទឹកមុខមាំស្មើរដូចសម្ដីនិយាយ
“វាគ្មានផ្លូវនោះទេ...”ប្រយោគដែលចង់និយាយបន្ទាប់ក៏ត្រូវបានកាត់ផ្ដាច់ ពេលដែលបានឃើញរបស់ចំពោះមុខ
“អា៎ៗៗ”សម្លេងមនុស្សជាច្រើននៅក្នុងក្លឹបបានស្រែកបន្លឺឡើងពេលបានឃើញកាំភ្លើងខ្មៅរលើបរលោងជាច្រើនដើមលើកមកភ្ជង់មនុស្សតែម្នាក់
“កុំ កុំអីលោកខ្ញុំខ្លាចហើយ”គ្រាន់តែបានដឹងពីឥទ្ធិពលរបស់អ្នកកម្លោះអ្នកម្ខាងទៀតក៏ព្រមចុះចាញ់ថែមទាំងរុញរាងតូចអោយមកបុកដើមទ្រូងរបស់អ្នកកម្លោះមួយទំហឹង
“អូយ”រ៉ូសស្រែកដោយការឈឺចាប់នៅរបួសត្រង់ជើងរបស់ខ្លួន
“នាងមិនអីទេរឺ”ហ្វ្រេងកូអោនមកមើលមុខនាងក្រមុំដែរនៅក្នុងរង្វង់ដៃរបស់ខ្លួន
“ខ្ញុំមិនអីនោះទេ អរគុណលោកដែរបានជួយខ្ញុំ”នាងក្រមុំប្រញាប់ទប់ជំហរបស់ខ្លួនហើយអោនមកអរគុណអ្នកកម្លោះ
“មិនអីនោះទេ”
“នាងត្រូវរបួសហើយឆាប់ទៅលាងរបួសទៅ យប់នេះនាងធ្វើការត្រឹមប៉ុណ្ណឹងចុះ”អ្នកចាត់ការដើរមកនិយាយជាមួយនាងដោយការយល់ចិត្ត អាណិតស្រលាញ់នាងក្រមុំ
“ចាសអរគុណ តែខ្ញុំមិនអីនោះទេ”នាងក្រមុំខំប្រឹងបដិសេធបំណងល្អរបស់អ្នកម្ខាងទៀតទាំងដែលពេលនេះខ្លួនឈឺស្ទើរស្លាប់ទៅហើយ
“មិនអីយ៉ាងម៉េចទៅនាងមើលរបួសនាងចុះ ធ្ងន់យ៉ាងនេះបើមិនប្រញាប់ទៅមន្ទីរពេទ្យអាចនឹងទៅជាក្លាយឈឺខ្លាំងជាងនេះក៏ថាបាន”អ្នកចាត់ការរៀបរាប់ប្រាប់នាងក្រមុំដោយការព្រួយបារម្ភ
“អឺ”រ៉ូសស៊ីតា ស្ទាក់ស្ទើរព្រោះចង់បដិសេធតែក៏ត្រូវអ្នកកម្លោះនិយាយកាត់បានមុន
“ខ្ញុំថាលោកខាងនេះនិយាយក៏ត្រូវដែរ”ហ្វ្រេង     ដែរឈរនៅក្បែរនោះក៏និយាយឡើងមក
“ចាស”
“ចាំខ្ញុំជូននាងទៅពេទ្យទៅចុះ”មិនរងចាំទទួលបានការអនុញ្ញាតពីសមីខ្លួន  អ្នកកម្លោះក៏ចាប់បីនាងលើកផុតពីដីតែម្ដង ធ្វើអោយគ្រប់គ្នាដែរនៅទីនោះសម្លឹងមើលមកគេដោយការភ្ញាក់ផ្អើលម្ដងទៀត អ្នកខ្លះក៏ច្រណែននឹងនាងក្រមុំដែលមានបុរសង្ហាដូចជាអ្នកកម្លោះបីជាប់ទ្រូងរឹងមាំបែបនេះ
“អេ លោកធ្វើអីនឹងខ្ញុំចុះទៅ”ព្រោះមិនចង់អោយមានអ្នកណាយល់ច្រលំចំពោះខ្លួនទើបនាងក្រមុំរើសបម្រាស់ក្នុងដៃអ្នកកម្លោះតិចៗ
“ជើងនាងឈឺទើបខ្ញុំត្រូវបី”
“តែខ្ញុំអាចដើរខ្លួនឯងបាន”
“បើមិនចង់ឈឺជាងនេះនៅអោយស្ងៀមកុំរើស”ថាហើយ ហ្វ្រេង ក៏បីនាងក្រមុំដើរចេញទៅដោយមានអង្គរក្សដើរតាមគេពីក្រោយយ៉ាងប្រកៀក
“ហ៊ើយ ច្បាស់ណាស់ប្រាកដជាបោះចោលខោអាវមួយកំផ្លៀនោះទៀតជាមិនខាន”ថូម៉ាស៍គ្រវីក្បាលតិចៗព្រមទាំងនិយាយដោយជឿជាក់នឹងអ្វីដែលខ្លួនបានគិត ព្រោះគ្រប់យ៉ាងវាច្បាស់នឹងភ្នែកបែបនេះទៅហើយមិនដូចគេគិតទើបចម្លែក
“កុំនិយាយច្រើនឆាប់ទៅៗ”មិត្តរួមក្រុមក៏ដើរមកទះស្មាគេតិចៗ ព្រមទាំងដើរចេញទៅយ៉ាងតាមចៅហ្វាយនាយដែរចេញទៅមុននេះ
ក្រោយពីចាត់ការជូនក្រមុំទៅពេទ្យរួចរាល់ អ្នកកម្លោះក៏យកអាសាជូននាងមកដល់បន្ទប់ជួលរបស់នាងទៀតផង រាងតូចត្រូវបានបីដោយអ្នកកម្លោះជាប់តាំងពីចេញពីក្នុងក្លឹបរហូតមកដល់មុខបន្ទប់ជួលរបស់ខ្លួន  ដៃរឹងមាំទម្លាក់រាងកាយតូចរបស់នាងក្រមុំថ្នមៗទៅលើដីដោយការប្រុងប្រយ័ត្ន  ចំណែកនាងក្រមុំក៏បានតែឈរជំទើតជើងមួយចំហៀងព្រោះថាជើងម្ខាងទៀតឈឺខ្លាំងងពេកមិនអាចឈរបាន  ព្រោះតែឈរជើងមួយចំហៀងធ្វើអោយនាងពិបាកទប់លំនឹងទើបរាងតូចរបស់ រ៉ូស ដួលមួយរំពេចតែក៏សំណាងល្អបានដៃរឹងមាំរបស់អ្នកកម្លោះទ្រទាន់មិនចឹងនាងច្បាស់ជាដួលបែកគូថមិនខាន។
“អរគុណ”នាងក្រមុំរុញរាងកាយរបស់អ្នកកម្លោះចេញបន្តិច ហើយក៏ពង្រឹងជំហរបស់ខ្លួនសាជាថ្មី
“ប្រយ័ត្នផងជើងរបស់នាងនៅឈឺនៅឡើយ”សម្ដីហាក់ព្រួយបារម្ភរបស់គេ ធ្វើអោយនាងក្រមុំញញឹមចេញមកតិចៗ តែបើនាងបានឃើញពីខ្សែភ្នែករបស់គេនាពេលនេះទើបនាងដឹងថាវាគួរអោយខ្លាចខ្លាំងប៉ុណ្ណា
“ចាសអរគុណលោកម្ដងទៀតដែលបានជូនខ្ញុំមក”
“រឿងតូចតាចនោះទេ”
“ចឹងខ្ញុំសុំចូលទៅក្នុងហើយ”ព្រោះមិនដឹងថាត្រូវនិយាយអ្វីជាមួយគេបន្តទើបនាងក្រមុំរកលេសដោយការចូលទៅក្នុងផ្ទះ
“នេះមិនគិតអញ្ជើញខ្ញុំចូលទៅខាងក្នុងទេរឺ”
“បន្ទប់របស់ខ្ញុំចង្អៀតណាស់មិនសាកសមនឹងលោកនោះទេ តែបើលោកមិនប្រកាន់ចូលទៅអង្គុយលេងសិនក៏បាន”
“ខ្ញុំនិយាយលេងទេ មិនរំខាននាងយូរទេឆាប់ចូលទៅក្នុងទៅ”សម្ដីបដិសេធត្រង់ៗរបស់គេធ្វើអោយនាងក្រមុំរាងអន់ចិត្តបន្តិចតែក៏ប្រញាប់សម្រួលទឹកមុខអោយមកជាធម្មតាវិញ
“ចាស”ថាហើយនាងក្រមុំក៏ចាក់សោរចូលទៅក្នុងបន្ទប់ជួលរបស់ខ្លួន ដោយមានអ្នកកម្លោះតាមមើលនាងពីខាងក្រោយ ពេលដែលបើកទ្វារចូលទៅនាងក្រមុំក៏មិនភ្លេចងាកមកញញឹមស្រទន់ដាក់គេម្ដងទៀត
“ហ៊ឹសខ្ញុំនឹងធ្វើអោយនាងសើចលែងសម”ថាហើយ ហ្វ្រេងកូ ក៏ក្រោយដើរសម្ដៅទៅឡានរបស់ខ្លួនដៃរឹងមាំក៏ដោះអាវក្រៅតម្លៃថ្លៃគ្រវែងចោលក្នុងធុងសម្រាមក្បែរនោះ ដោយមិនស្រណោះស្រណោកសូម្បីបន្តិច
“ចៅហ្វាយ”ត្រឹមវត្តមានរបស់អ្នកកម្លោះចូលមកអង្គុយនៅក្នុងឡានមនុស្សជំនិតទាំងពីរក៏អោយគំនាបដាក់គេ
“គ្រប់យ៉ាងចាត់ការរួចរាល់ហើយរឺនៅ”ហ្វ្រេង ទាញកែវស្រាដែរដាក់នៅក្បែរនោះមកអ៊កម្ដងក៏អស់
“រួចរាល់ហើយទាន”រឿងដែលគេនិយាយនេះគឺការសម្ដែងល្ខោនមុននេះឯង
“ល្អណាស់ តេរទៅប្រាប់ខាងនោះអោយបញ្ឈប់ការងាររបស់នាងទៅ”សម្ដីបញ្ជាដោយឈាមត្រជាក់ក៏បន្លឺឡើងមក
“តែថាចៅហ្វាយ...”
“គ្មានតែស្អីទាំងអស់នេះជាបញ្ជា”
“បាទទាន”មនុស្សជំនិតទាំងពីរបានត្រឹមតែសម្លឹងមើលមុខគ្នា ហើយក៏បើកឡានចេញទៅ នេះអោយពួកគេធ្វើយ៉ាងណាបើរឿងគ្រប់យ៉ាងនាងក្រមុំជាអ្នកបង្កឡើងដោយខ្លួនឯងទាំងអស់។
ហ្វ្រេងទាញក្រវ៉ាត់.កចេញដោយអាការៈមួម៉ៅធុញថប់ជាខ្លាំង កែវភ្នែកមុតស្រួចក៏សម្លឹងមើលទៅទេសភាពខាងក្រៅដើម្បីអោយរំសាយអារម្មណ៍បានខ្លះ ដៃរឹងមាំក៏កាន់កែវស្រានៅក្នុងដៃព្រមទាំងគ្រវីតិចៗហើយក៏លើកអកម្ដងទៀតហើយលើកនេះក៏ដូចលើកមុនគឺម្ដងក៏អស់។

រយៈពេលមួយអាទិត្យហើយដែរនាងក្រមុំមិនបានទៅធ្វើការ ព្រោះតែរបួសត្រង់ជើងរបស់នាងមិនទាន់បានជាសះស្បើយ រាងតូចរបស់រ៉ូសបម្រាស់ទៅពូកចុះឡើងដោយភាពខ្ចិលច្រអូសកែវភ្នែកតូចក៏ចាប់បើកឡើងតិចៗហាក់ដូចមិនចង់បើក នាងក្រមុំសម្លឹងមើលទៅនាឡិកានៅលើក្បាលគ្រែមុនគេ តែហើយក៏ត្រូវស្ទុះក្រោកឡើងភាពងងុយមុននេះទាំងប៉ុន្មានក៏ស្វាងទាំងអស់ព្រោះតែទ្រនិចនាឡិកាបង្ហាញថាម៉ោងបួនរសៀលទៅហើយ។
“ហ៊ើយនេះខ្ញុំគេងទ្រម៉ក់ដល់ថ្នាក់នេះរឺ អូយ”ជើងដែលដាក់ទៅលើឥដ្ឋមុននេះក៏ត្រូវលើកឡើងមកវិញព្រោះវានៅឈឺមុខរបួសមិនទាន់បាត់គ្រាន់តែមិនបានឈឺចាប់ខ្លាំងដូចការពីដំបូង
រ៉ូសស៊ីតា អង្គុយបានមួយសន្ទុះក៏ចាប់កម្រើកជើងរបស់ខ្លួនម្ដងទៀតដោយកាយវិការថ្នមៗព្រោះខ្លាចធ្វើអោយឈឺមុខរបួស ជើងតូចរបស់នាងក្រមុំបោះជំហ៊ានដើរទៅបន្ទប់់់់ទឹកមួយយ៉ាងលំបាក តែទោះជាយ៉ាងណាក៏នាងត្រូវតែប្រឹងដើរទៅមុខដោយមិនរុញរានោះឡើយតាមពិតទៅរបួសនាងមិនទាន់ជាបើចង់ឈប់បន្តក៏បាន តែនាងមិននឹងអាចធ្វើបែបនោះបានទៅព្រោះនាងមិនមែនជាមនុស្សទំរុននោះអី។
ហើយមិនយូរប៉ុន្មានរាងតូចរបស់នាងក្រមុំក៏ធ្វើដំណើរមកដល់កន្លែងការងាររបស់ខ្លួនទាំងជើងប៉ាំងខ្ញើត     នាងតូចដើរចូលព្រមទាំងរាក់ទាក់ដាក់មិត្តរួមការងារជាមួយគ្នាដូចធម្មតាតែថ្ងៃនេះ
គ្រប់គ្នាហាក់ចម្លែក    មិនត្រឹមតែមិននិយាយតបនាងទេនៅសម្លឹងមើលមកនាងដោយក្រសែភ្នែក
ចម្លែកទៀតផង។
“អា៎ រ៉ូសស៊ីតា នាងជាហើយបានជាមកធ្វើការលឿនយ៉ាងនេះ”អ្នកចាត់ការដើរចេញមករាក់ទាក់នាងក្រមុំដែលទើបតែមកដល់
“ចាសរាងគ្រាន់បើខ្លះហើយ”ស្នាមញញឹមស្រទន់របស់នាងក៏លេចឡើងមកដូចទម្លាប់
“នាងឆាប់មកតាមខ្ញុំមក ខ្ញុំមានរឿងចង់និយាយជាមួយនាង”ថាហើយមនុស្សវ័យកណ្ដាលក៏ដើរចូលទៅក្នុងបន្ទប់ព្រមទាំងមានរាងកាយតូចដើរតាមពីក្រោយជាប់
មនុស្សវ័យកណ្ដាលដាក់ខ្លួនអង្គុយនៅលើសាឡុង ដោយកាយវិការមើលទៅហាក់ដូចជាស្រ្តេសខ្លាំងណាស់អញ្ចឹង ព្រមទាំងសម្លឹងមើលមកនាងក្រមុំដោយក្រសែភ្នែកនឹកអាណិតចំពោះនាង ចំណែករ៉ូសវិញបានត្រឹមតែអង្គុយធ្វើមុខឆ្ងល់ព្រោះមិនយល់នឹងទឹកមុខរបស់អ្នកម្ខាងទៀតនាពេលនេះ។
“អ្នកចាត់ការមានអីចង់និយាយជាមួយខ្ញុំរឺ” ព្រោះតែទទួលបានតែភាពស្ងៀមស្ងាត់ជាយូរទើបនាងក្រមុំសួរសំនួរចំៗទៅមនុស្សចំពោះមុខដោយការចង់ដឹង
“ហ៊ើយ នេះខ្ញុំមិនដឹងគួរនិយាយប្រាប់នាងបែបណាទើបល្អនោះទេ”
“មានរឿងអីមែនទេ អ្នកចាត់ការ”
“មិនលាក់បាំងនឹងនាងទេ គឺនាងត្រូវបានខាងថ្នាក់លើបញ្ឈប់ពីការងារទៅហើយ”
“ថាម៉េចនេះ នេះខ្ញុំស្ដាប់ច្រលំតើមែនទេ”នាងក្រមុំស្ទុះក្រោកឡើងមួយទំហឹងព្រោះគិតថាខ្លួនបានស្ដាប់ច្រលំ
“នាងស្ដាប់មិនច្រលំនោះទេ”មិននិយាយតែមាត់តែអ្នកចាត់ការវ័យកណ្ដាល នៅងក់ក្បាលបញ្ជាក់នាងក្រមុំថែមទៀតផង
“ហេតុអីម៉េចក៏បញ្ឈប់់ខ្ញុំបែបនេះ បើព្រោះតែរឿងថ្ងៃមុនលោកក៏ដឹងថាខ្ញុំមិនបានខុសទាំងស្រុងនោះទេ”នាងក្រមុំព្យាយាមបកស្រាយអោយអ្នកម្ខាងទៀតស្ដាប់
“រឿងនេះខ្ញុំដឹង តែខ្ញុំក៏មិនអាចជួយអ្វីនាងបានដែរព្រោះនេះជាការសម្រេចរបស់ថ្នាក់លើ”
“ចឹងខ្ញុំអាចជួបម្ចាស់ទីនេះបានទេ”បើគិតទៅតាំងពីនាងមកធ្វើការនៅទីនេះនាងមិនដែលបានឃើញមុខម្ចាស់ក្លឹបមួយនេះសូម្បីតែម្ដង
“ឃើញថាមិនបានទេព្រោះគាត់បានសម្រេចរួចហើយ”
“តាំងពីពេលណាទៅ”
“មួយអាទិត្យមុន”ត្រូវហើយមួយអាទិត្យ គឺកំឡុងពេលដែលនាងដាក់ច្បាប់សម្រាកការងារនេះឯង តែហេតុអីក៏គ្មានអ្នកណាប្រាប់នាងសោះចឹងថែមទាំងអោយនាងមកធ្វើការទាំងគ្មានការងារធ្វើបែបនេះទៀត
“មួយអាទិត្យមុន នេះវាយ៉ាងម៉េចអោយប្រាកដទៅហើយម៉េចក៏លោកមិនព្រមប្រាប់ខ្ញុំតាំងពីដំបូង”មិនអោយនាងភ្ញាក់ផ្អើលយ៉ាងម៉េចនេះរយៈពេលមួយអាទិត្យហើយ ដែលនាងដេករងចាំមកធ្វើការវិញទាំងដែរការពិតគេក៏បានបញ្ឈប់នាងរយៈមួយអាទិត្យដូចគ្នា
“គឺខ្ញុំមិនដឹងថាត្រូវប្រាប់នាងបែបណាទើបល្អ ទើបរងចាំអោយនាងមកធ្វើការវិញចាំប្រាប់ដោយផ្ទាល់មាត់វាល្អជាង”អ្នកចាត់និយាយចេញមកទាំងអាណិតនាងក្រមុំចំពោះមុខ
“ផ្ទាល់មាត់រឺក៏អត់ ក៏ខ្ញុំត្រូវគេបញ្ឈប់ពីការងារដូចតែគ្នានឹង”នាងក្រមុំនិយាយចេញមកទាំងសោកសៅ
“ហ៊ើយអោយខ្ញុំចូលរួមសោកស្ដាយចំពោះនាងផង”ដៃចំណាស់ក៏លូកមកទះស្មានាងក្រមុំតិចៗជាការលួងលោម
“មិនអីនោះទេ តែថាខ្ញុំសុំធ្វើការទីនេះមួយយប់ទៀតបានទេ”ទោះជាដឹងថាធ្វើទៅក៏គ្មានបានអ្វីមកវិញតែនាងក៏ចង់ធ្វើវាជាលើកចុងក្រោយ
“មិនបានទេនាងក៏ដឹង”
“សុំតែម្ដងទេអ្នកចាត់ការ”នាងក្រមុំលើកដៃអង្វរកអ្នកចំពោះមុខ
“កុំធ្វើអោយខ្ញុំលំបាកអី”សម្ដីនិយាយហាក់ស្នើរសុំរបស់អ្នកចាត់ការ ធ្វើអោយនាងក្រមុំត្រូវងង្គុយស្ងៀមមិននិយាយមួយខណៈ
“ចាស ចឹងខ្ញុំទៅវិញហើយ”រ៉ូសស៊ីតារៀបនឹងងើបដើរចេញទៅហើយតែក៏ត្រូវមនុស្សចំណាស់ហៅឃាត់ដំណើររបស់នាង
“ឈប់សិន”
“លោកព្រមហើយរឺ”នាងក្រមុំងាកមកវិញដោយការសប្បាយចិត្ត តែហើយក៏ត្រូវទម្លាក់ទឹកមុខចុះវិញពេលបានលឺប្រយោគបន្ទាប់
“មិនមែននោះទេ”ក្រោយពីបញ្ជាក់នាងក្រមុំរួចរាល់អ្នកចាត់ការ ក៏ងើបចេញពីសាឡុងដើរសម្ដៅទៅតុធ្វើការរបស់ខ្លួនដែលនៅក្បែរនោះ
ដៃជ្រីវជ្រួញទៅតាមវ័យក៏បើកថតតុរបស់ខ្លួន ព្រមទាំងទាញរបស់ម្យ៉ាងចេញមកពីខាងក្នុងនោះ នាងក្រមុំបានតែតាមសម្លឹងមើលដោយការសង្ស័យតែក៏មិនបាននិយាយអ្វីហើយមិនយូរប៉ុន្មានអ្នកចាត់ការក៏ដើរត្រលប់មកឈរក្បែរនាងក្រមុំ ដោយមានស្រោមសំបុត្រម៉្យាងនៅក្នុងដៃព្រមទាំងហុតវាមកអោយនាង។
“នេះជាស្អីទៅ”នាងក្រមុំមិនទាន់ទទួលយកភ្លាមៗ
“នេះជាប្រាក់បន្តិចបន្តួចដែរក្នុងខែនេះសម្រាប់នាង”
“តែក្នុងខែនេះខ្ញុំធ្វើបានតែប្រាំថ្ងៃនោះទេ”នាងក្រមុំបដិសេធមិនព្រមទទួលយកលុយនោះ
“មិនអីនោះទេ ចាត់ទុកថាជាការសុំទោសដែរបញ្ឈប់ការងាររបស់នាងដោយគ្មានហេតុផល”អ្នកចាត់ការនៅតែហុតស្រោមសំបុត្រនោះមកអោយនាងក្រមុំដដែល
“តែខ្ញុំ...”
“មិនអីយកទៅ”
“ចាស”នៅទីបំផុតនាងក្រមុំក៏ទទួលយកលុយនោះមកទុកក្នុងកាបូបទាំងមិនចង់ប៉ុន្មានត្បិតតែនាងជាអ្នកក្រក៏ពិតមែនតែនាងក៏មិនចង់ទទួលយករបស់អ្នកដទៃទទេៗបែបនេះដែរ
“ម៉ោះៗ អោយខ្ញុំសុំអោបនាងជាលើកចុងក្រោយ”អ្នកចាត់ការក៏លាដៃជាសញ្ញាដាក់នាងក្រមុំ រ៉ូសស៊ីតាឃើញបែបនេះក៏ដើរចូលទៅអោបអ្នកដែលខ្លួនចាត់ទុកដូចជាគ្រួសារម្នាក់ ត្រូវហើយព្រោះតាំងពីធ្វើការនៅទីនេះរយៈពេលពីរឆ្នាំជាងមកនេះ គឺមានតែគាត់ទេដែរល្អចំពោះនាងជាងគេ
ក្រោយពីលាមិត្តរួមការងាររួចមក នាងក្រមុំក៏ដើរចេញពីក្លឹបធ្វើការទាំងមិនចិត្តស្រណោះស្រណោក    នាងក្រមុំងាកមើលមកក្រោយបន្តិចមុននឹងដើរប៉ាំងខ្ញើតចេញទៅ ដោយមានអ្នកណា
ម្នាក់តាមមើលរាល់កាយវិការរបស់នាងតាមក្រោយ។
“ចៅហ្វាយនាងចេញទៅហើយ”សម្លេងកំណាចមិនសុខពីម្ចាស់ ក៏បន្លឺឡើងដោយកែវភ្នែកនៅតែតាមសម្លឹងមើលនាងក្រមុំមិនដាក់ភ្នែក
(តាមមើលនាងកុំអោយផុតពីភ្នែកអោយសោះ)
“បាទទាន”ថាហើយអ្នកកម្លោះក៏ធ្វើតួនាទីរបស់ខ្លួនដែរបានទទួលមុននេះ
នាងក្រមុំធ្វើដំណើរត្រលប់មកបន្ទប់ជួលវិញទាំងគ្មានកម្លាំងគំហែង ព្រោះតែជួបរឿងផ្ទួនៗគ្នាមិនឈប់ ជើងតូចដើរយឺតៗទាំងលំបាកពីចំណតឡានក្រុងដែរនៅក្បែរនេះមកដល់បន្ទប់ជួលរបស់ខ្លួន ពេលដែលដើរមកដល់កែវភ្នែកតូចក៏ត្រូវបើកឡើងធំៗពេលឃើញអ្នកណាម្នាក់កំពុងតែឈរចាំនៅមុខបន្ទប់របស់ខ្លួន។
“លោក លោកមកទីនេះមានការអី”នាងក្រមុំសួរទៅអ្នកម្ខាងទៀតដោយអាការៈភិតភ័យ
“ចៅហ្វាយខ្ញុំមានការត្រូវនិយាយជាមួយអ្នកនាង”កម្លោះសង្ហាញោចចុងមាត់បន្តិច ដែរធ្វើអោយនាងក្រមុំកាន់តែភ័យលើសដើម
“ចៅហ្វាយលោកជាអ្នកណា ខ្ញុំមិនដែរស្គាល់នោះទេ”នាងក្រមុំព្យាយាមដើរថយក្រោយយឺតៗព្រោះតែជើងឈឺរបស់នាងវាធ្វើការមិនបានដូចចិត្ត
“ទៅនឹងដឹងហើយ”ឃើញនាងក្រមុំកាន់តែថយគេចអ្នកកម្លោះកាន់តែដើរចូលមករកនាង
“អត់ទេ អឹម..”រៀបនឹងបែរខ្លួនរត់គេចទៅហើយ តែបែរជាត្រូវអ្នកណាម្នាក់មកខ្ទប់មាត់នាងក្រោយជាប់ធ្វើអោយនាងរើសទៅណាមិនរួច ហើយមិនយូរប៉ុន្មាននាងក្រមុំក៏សន្លប់បាត់ស្មារតីព្រោះឥទ្ធិពលរបស់ថ្នាំ ទើបកម្លោះប្រញាប់ធ្វើការរបស់ខ្លួនដោយបីរាងតូចដាក់ទៅក្នុងឡានទំនើបនៅបាំងខាងក្រោយ ដោយមានរាងកាយមនុស្សមានអំណាចអង្គុយចាំនៅក្នុងនោះរួចជាស្រេច។
“ជីវិតពិតប្រាកដរបស់នាងបានមកដល់ហើយស្រីពិលពុល ចេញឡានទៅ”ក្រោយពីអោនមកខ្សឹបក្បែរត្រចៀកមនុស្សសន្លប់បាត់ស្មារតីរួច អ្នកកម្លោះក៏ងាកទៅបញ្ជាកូនចៅជាបន្ត។

Continue Reading

You'll Also Like

2.8M 113K 75
"ဘေးခြံကလာပြောတယ် ငလျှင်လှုပ်သွားလို့တဲ့.... မဟုတ်ရပါဘူးဗျာ...... ကျွန်တော် နှလုံးသားက သူ့နာမည်လေးကြွေကျတာပါ.... ကျွန်တော်ရင်ခုန်သံတွေက...
166K 12.3K 33
𝐕𝐈𝐇𝐀𝐀𝐍 ♡ 𝐑𝐔𝐇𝐀𝐍𝐈𝐊𝐀 Ruhanika, a quiet introvert with a passion for books and study. She thrives in the world of words, finding solace in...
434K 27.7K 61
"Sshhhhh....." he hushed and pinned us against the wall leaving no space between us. I held onto his biceps with my hand in reflex. He shook his head...
5.3M 218K 67
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...