🔥បងប្រុសក្រៅត្រកូល🔞 (Comple...

By dinamatino2006

75.4K 6.7K 332

រឿងរ៉ាវបែបស្រើបស្រាលរបស់កម្លោះពីរនាក់ ដែលត្រូវជាបងប្អូនរួមផ្ទះជាមួយគ្នា ដោយសារតែវិបត្តិគ្រួសារនាំឲអ្នកទាំងពីរ... More

ភាគទី1:ការមកដល់ដ៏គួរឲភ្ញាល់ផ្អើល😡😍
ភាគទី2: ជម្លោះគ្មានស្រាកស្រាន្ត😡💢
ភាគទី3: អាមេរករឿង🙄
ភាគទី4: ធ្វើសុីឯងឲ្យបាន🔥🔞
ភាគទី5: តណ្ហាសម្រេចកាម😱🔥
ភាគទី6: ខ្ញុំនឹងចូលជិតខ្លួនកូនប្រុសវា😏
ភាគទី7: សារភាពគ្រាដំបូង💗
ភាគទី8: តែបៃតងមិនដាក់ស្ករ🍵
ភាគទី9: បងប្រច័ណ្ឌ😡🔥
ភាគទី10: វិធីលួងបងប្រុស💦🔞
ភាគទី11: បានត្រឹមលួចលាក់💕
ភាគទី12: គេបារម្ភ🥺
ភាគទី13: ថ្នាំព្យាបាលពិសេស💦💕
ភាគទី14: អុីកាតឿមារ្យជ្រែក😡
ភាគទី15: <<នេះប្ដីខ្លួនឯងណា៎>>😏
ភាគទី16: ផ្លូវទៅកាន់បេះដូងបង🥺💗
ភាគទី17: ក្ដីស្រឡាញ់💕
ភាគទី18: ធ្វើសរសៃ🌚
ភាគទី19: កំហុសអ្នកណា🤨🔥
ភាគទី21: រនុកក្នុង😼
ភាគទី22: អ្វីទៅជាក្ដីសុខ?🥺
ភាគទី23: ការចាកចេញរបស់អូន🤧😫
ភាគទី24: ការពិត
ភាគទី25: សំណងនៃសេចក្ដីស្លាប់😫😞
ភាគទី26: អ្វីក៏ថ្មីដែរ!😏
ភាគទី27: បងកើតអី?🥺
ភាគទី28: ឯងជាអ្នកណា?😠
ភាគអមរឿង
ភាគទី29: ចិត្តស្អប់😒😡
ភាគទី30: មនុស្សរោគចិត្ត🤪🥵
ភាគទី31: កម្ដៅសាច់ដុំ🥵
ភាគទី32: អាក្មេងសាច់កម្ម🙄😒
ភាគទី33: ល្បែងកំដរ😐🥺
ភាគទី34: ចាប់ផ្ដើមជាថ្មី🥰☺️
ភាគទី35: Topខ្លាចBottom🤣🤪
ភាគទី36: បន្ទប់ក្រោមដី👀💀
ភាគទី37: ល្បិចទាក់សត្វប្រមាញ់😏
ភាគទី38: ចាញ់កល្បស្រីល្អិត😏😇
ភាគទី39: អ្នកស្រីប្រពន្ធ😁😘
ភាគទី40: ក្លិនកាយអូន🥰😋
ភាគទី41: 🍦🍌ញុាំការ៉េម😋🤤
ភាគទី42: បន្ទប់កញ្ចក់🐱🐲
ភាគទី43: ដំណក់ឈាមចុងក្រោយ😇👶
ភាគទី44: បងមានកូនហើយ👶
ភាគទី45: ច្រណែនខុសក្បួន🌚😁
ភាគទី46: ដំណឹងល្អ🤩🥳
ភាគទី47: អាច្រម៉ក់ក្បាលខូច👶😁
ភាគបញ្ចប់ Happy Ending 🥰
វិភាគតួអង្គ

ភាគទី20: សុំទោស😔

1K 120 0
By dinamatino2006

     ពន្លឺព្រះអាទិត្យនៃថ្ងៃថ្មីក៏រះឡើងជាកិច្ចស្វាគមន៍ដល់ជីវិតទាំងឡាយនៅលើផែនដី បក្សាបក្សីស្រែកច្រៀងអឺងកងជាតន្រ្តីដ៏ស្រទន់ចូលមកដាស់ស្មារតីមនុស្សម្នាឲ្យក្រោកពីដំណេកស្រវាស្រទេញរកសុីចម្អែកក្រពេះរៀងៗខ្លួនតាមសម្មាអាជីវរ។

     នៅក្នុងបន្ទប់សម្រាកនៃមន្ទីពេទ្យតូចមួយក្បែរជាយក្រុង ជាន់ខ្ពស់បំផុតដែលប្រសព្វជាមួយបន្ទប់សង្រ្គោះបន្ទាប់ក៏បើកទ្វារឡើងបង្ហាញឲ្យឃើញរាងកាយតូចសើ្ដងដេកស្តូកស្ដឹងលើគ្រែ ឮតែសម្លេងឧបករណ៍វាស់ចង្វាក់បេះដូងលោត "ទឺតៗ"ឥតឈប់ឈរ។ ពេលវេលាពិតជាដើរលឿនណាស់ កំពុងតែសប្បាយសុខៗក៏អាចប្រែជាគ្រោះកាចសេសសល់នូវទុក្ខសោកយំយែកគួរឲ្យស្រណោះទៅវិញ។

     បុរសម្នាក់ដែលកំពុងអង្គុយឆ្ងក់លើរទេះរុញអ្នកជម្ងឺក៏ចូលមកដោយមានគលានុប្បដ្ឋាយិកាជួយជួនមក។ <<អរគុណហើយអ្នកគ្រូពេទ្យ>> ឃ្លាដែលគេនិយាយ ហាក់ដាស់ខួរក្បាលខ្លួនឯងឲ្យនឹកឃើញដល់សម្ដីJiminដែលធ្លាប់ប្រាប់គេឲ្យស្គាល់ថាអ្វីទៅការគួរសម សុជីវធម៌ មនុស្សគេតាំងពីដើមមកមិនដែលឱនគោរពអ្នកណាក្រៅពីមីងរបស់ខ្លួនឡើយ អ្នកដែលឲ្យលុយគេគឺជាអ្នកមានគុណធំបំផុត។

     Sugaយកដៃជូតសំណើមទឹកដែលចាប់ផ្ដើមជ្រាបចេញពីរង្វង់ភ្នែក ដោយមោទនភាពលើខ្លួនឯងត្បិតរកឃើញក្ដីសុខនិងអត្ថន័យក្នុងជាតិនេះហើយ បានជួបជុំគ្រួសារមួយពេញលេញនឹងគេ មានផ្ទះនៅស្រួលបួល មានបងប្អូនស្រឡាញ់ស្មើកែវភ្នែក។ តែហេតុដែលក្លាយជាបន្លាចាក់ចំបេះដូងដកមិនចេញនោះគឺ ក្នុងនាមជាបងប្រុសម្នាក់ សូម្បីតែប្អូនខ្លួនឯងក៏មិនអាចការពារបាន គេគួរតែនាំJimimធ្វើអីដែលល្អៗមិនមែនអូសប្អូនចូលមករកបញ្ហាមិនចេះចប់បែបនេះទេ។

     នាយកម្លោះស្រវាឈោងដៃបង្វិលកង់រទេះដើម្បីអាចទៅមើលមុខមនុស្សជាទីស្រឡាញ់ទាំងក្ដីនឹករឭក ស្នាមញញឹមស្ងួតហែងក៏លេចឡើងព្រមដោយពំនោលខ្សាវៗ <<ហឹុក..ហឹុក..Jimin. . .ឆាប់ក្រោកឡើង! បងសន្យាថាឈប់នាំអូនចេញទៅក្រៅផ្ដេសផ្ដាសទៀតហើយ ក្រោកមកឈ្លោះគ្នាជាមួយបងវិញមក! ណា៎... Jimin!>>។ រាងក្រាស់ខំប្រឹងជំទើតខ្លួនចេញពីរទេះលូកដៃទៅអង្អែលថ្ពាល់ត្រជាក់ដូចទឹកករបស់អ្នកដែលដេកនៅលើគ្រែស្ងាត់មាត់ឈឹង ឃើញគេក្នុងសភាពបែបនេះទឹកភ្នែកមិនដឹងមកពីណាសម្រុកហូរមកជាបន្តបន្ទាប់បន្ថែមដោយឃ្លាសោកសៅមិនឈប់ឈរ <<ពេលនេះ បើនៅផ្ទះវិញ យើងប្រហែលជាកំពុងដេញវាយគ្នាមិនទាន់ឈប់ទេ បងសុំទោស សុំទោស សុំទោសគ្រប់យ៉ាង! ក្រោកមកនិយាយជាមួយបងមក អូនចង់ជេរវាយដំធាក់ផ្កាប់ចានបងយ៉ាងម៉េចក៏តាមចិត្ត>> និយាយបានប៉ុណ្ណេះ សម្លេងសម្រឹបជើងធ្ងន់ៗក៏រសាត់មកចូលក្នុងសោតាបញ្ជាក់ឲ្យដឹងថាដូចជាមានក្រុមរត់មកចង់ទម្លុះទ្វារនេះចឹង នាយខំបែរខ្លួនងាកទៅមើលក្រែងមានរឿងអីនៅខាងក្រៅ។

     មនុស្សប្រុសស្រីពីរនាក់ដែលរាងក្រាស់ស្គាល់ច្បាស់ថាជាអ្នកណា ចូលមកទាំងត្រហេបត្រហប ដោយមិនទាំងឃើញក្បាលគេអង្គុយនៅមាត់ទ្វារឡើយ។ បុរសជាឪពុកស្ទុះចូលមកក្បែរគ្រែយកដៃចាប់កន្ត្រាក់ស្មាររាងតូចបំណងចង់ដាស់គេ <<Jimin! កូនយ៉ាងម៉េចហើយ? នេះកូនទៅត្រូវនឹងស្អីមកបានជាដល់ថ្នាក់នេះ?>>

    ដោយឃើញលោកផាកស្លន់ស្លោរភ្នែកសបែបនេះក៏ចូលខ្លួនមកសម្ដែងរំលែកទុក្ខត្បិតក្នុងចិត្តចង់តែសើចឲ្យបែកពិភពលោកទេ នេះហើយជាបំណងប្រាថ្នាដែលចង់ឲ្យគ្រួសារនេះត្រូវវេទនាឈឺចាប់ម្ដងបន្តិចៗ <<លោកបងចា៎ កូនដេកសន្លប់រឹងខ្លួនស្តូកបែបនេះ អូនភ័យណាស់!>>

    <<ជាកំហុសខ្ញុំទាំងអស់>>នាយកម្លោះបន្លឺឡើងពីក្រោយខ្នងអ្នកទាំងពីរដោយឈ្ងោកមុខជាប់ គេម៉េចនឹងហ៊ានប្រឈមជាមួយលោកប៉ាបានទៅ វីសតែធ្វើឲ្យកូនគាត់ស្លាប់ហើយមានលេសដោះសារមកពីណាឲ្យរួចខ្លួនបាននោះ

    លោកផាកឆាបឆួលពេញគុម្ពត្រចៀកកំហឹងដែលលាក់បាំងពីក្រោយស្នាមញញឹមត្រជាក់ស្រេបក៏បញ្ចេញមកស្ទុះហក់ទៅក្របួចកអាវSugaគំហកសួរតឆមភាពមួម៉ៅរបស់ខ្លួន <<ឯងយកកូនយើងទីកន្លែងណាបានជាដល់ថ្នាក់នេះ? កូនយើងតាំងពីកើតមកមិនដែលត្រូវមួយរំពាត់ផង!>>

    <<លោកបងត្រជាក់ចិត្តសិនទៅ គ្មានអ្នកណាចង់ឲ្យវាកើតឡើងទេ>>Fariយកដៃគ្រាកគាត់ឲ្យចេញ ព្រោះដឹងថានាទីរបស់ខ្លួនពេលនេះគឺត្រូវសម្ដែងធ្វើមនុស្សល្អជាបង្គោលដោះស្រាយបញ្ហា

    លោកផាកក៏បន្តទាញញឹងកម្លោះតូចឲ្យធ្លាក់មកលើឥដ្ឋរួចក៏ជេរស្ដីតាមកំហឹងដែលក្ដៅដូចបាយពុះ<<លែងបង! ឲ្យបងស្ងប់ចិត្តបានយ៉ាងម៉េច! នេះកូនរបស់បងចូលបន្ទប់សង្គ្រោះបន្ទាន់ មកពីវាជាអ្នកបង្កររឿង!>>

    <<ខ្ញុំសុំទោស! ខ្ញុំមិនល្អ! ខ្ញុំនាំប្អូនទៅរកគ្រោះថ្នាក់! ប៉ាសម្លាប់ខ្ញុំមកបើប៉ាចង់!>>Sugaរំកិលខ្លួនទៅរកបុរសជាប៉ា គេគ្មានមូលហេតុអីត្រូវមកសុំការអធ្យាស្រ័យឡើយ វាត្រូវណាស់គឺគ្រប់យ៉ាងគេជាអ្នកបង្ករ

    <<អឺ! យើងនឹងសម្លាប់ឯងឥឡូវនេះ! អាចង្រៃយ៍!ឯងនេះមិនសមធ្វើជាបងគេទេ>>

    <<លោកបងបានហើយ! ឈប់ទៅ!>>Fariខំស្រែកបង្អាក់សកម្មភាពគេទាំងពីរ ម្នាក់កំពុងខឹងមុខក្រហមប៉ែ ឯម្នាក់ទៀតនៅតែមិនព្រមស្ងាត់។

     សម្លេងដង្ហើយតិចៗរបស់រាងតូចបន្លឺឡើងធ្វើឲ្យភាគីទាំងសងខាងបើកភ្នែកធំៗសម្លឹងទៅរកគេដោយក្ដីត្រេកអរ <<លោកប៉ា...>>

    លោកផាកក៏ប្រលែងដៃចេញពីកអាវSugaរត់ទៅក្រសោបកូនប្រុសសំណព្វរបស់គាត់ដោយក្ដីបារម្ពមិនអាចគណនា <<កូនមិនទេហ្អេស៎? ប៉ាភ័យសឹងស្លាប់ទៅហើយ បើកូនមានរឿងអីប៉ាមិនទុកជីវិតឲ្យវាទេ!>>

    <<....>>រាងក្រាស់ដែលននាលលើឥដ្ឋងើបមិនទាន់រួចគាំងយោបល់មិនអាចនិយាយចេញ ត្បិតពាក្យថាត្រេកអរមិនគ្រប់គ្រាន់នឹងទំហំចិត្តដែលមាននៅពេលនេះទេ គេបានត្រឹមសម្លឹងមើលមុខJiminពីចម្ងាយប៉ុណ្ណោះ។

     Fariគ្រានាយកម្លោះដាក់លើរទេះវិញមុននឹងនិយាយអី្វដែលជាគុណសម្បត្តិក្នុងផែនការខ្មៅងងឹតរបស់នាង<<ធ្វើបានល្អណាស់!>>

    <<ខ្ញុំមិនបានតាំងចិត្តទេ! ហើយក៏មិនបានធ្វើតាមមីងប្រាប់ដែរ!>>

    <<ឯងថាម៉េច? នេះឯងលែងចង់ធ្វើការហើយហ្អេស៎?>>

    <<លែងខ្ញុំ!>>ថាហើយSugaបង្វែររទេះចេញទៅខាងក្រៅ សង្ងំយំតែម្នាក់ឯង ត្បិតមិនចង់មុខក្រាស់រំខានឪពុកកូនគេ ណាមួយនាយមិនទាន់ត្រៀមចិត្តជួបប្អូនប្រុសនៅឡើយទេ ក៏មិនសង្ឃឹមថាJiminអភ័យទោសឲ្យដែរ បានត្រឹមអង្គុយខ្សឹកខ្សួលអួលពេញដើមទ្រូងបន្សំខ្លួនទៅក្នុងបរិយាកាសអ៊ូអរនៃធ្លាមន្ទីពេទ្យទៅវិញ។🤧
_______________
By: Berry 💕

Continue Reading

You'll Also Like

31K 943 34
WANGYIBO TOP//XIAOZHAN BTT *អធ្យាស្រ័យចំពោះអក្ខរាវិរុទ្ធ!
64.4K 1.6K 38
"I just want to thank you for being the reason for me to look forward the next day jungkook,I love you" -Yoongi
35.7K 1.2K 19
ក្នុងនាមជាលោកម្ចាស់អំណាចនៃភាគខាងត្បូង ខ្ញុំសុខចិត្តស្លាប់ក៏មិនអោយអ្នកណាមកប៉ះពាល់ ថេយ៉ុង រ៉ាហ្វាដេសរបស់ខ្ញុំដែរ ជាពិសេសកឺឯង !!!!!
46.8K 1.1K 43
[HUMANIZED!] "...Alright, does someone want to tell me what the fuck is going on," Paintbrush yelled sternly, rubbing their temples to stave off an i...