ដំណើរកំសាន្តទស្សនាអង្គរវត្តពេញមួយថ្ងៃដែរពួកគេធ្វើពេលនេះក៏បានបញ្ចប់រួចរាល់ហើយនៅឡើយកំពុងតែធ្វើដំណើរមកវិញប៉ុណ្ណោះ ក្នុងពេលនេះគេគឺជាប្ដីដ៏ល្អនឹងឪពុកដ៏ល្អម្នាក់ផងដែរមិនដែរឲប្រពន្ធពិបាកឡើយ។
«សប្បាយទេថ្ងៃនេះ?»កំពុងជិះកង់បីមកវិញស៊ូហ្កាក៏សួរនាងព្រោះគេខ្លាចថាបង្ខំឲនាងដើរលេងទាំងទើបងើបពីឈឺគ្មានកម្លាំងកំហែងមិនពេញបែបនេះ។
«មានអីសប្បាយណាស់»នាងនិយាយទៅគេដោយភ្នែកជាប់មើលទៅដងវិថីនាពេលយប់ស្អាតណាស់ហើយក៏ប្លែកភ្នែកទៀតដែរបានមកមើលស្រុកគេបែបនេះ។
«នេះទូរស័ព្ទនិយាយទៅប្រាប់ម៉ាក់ប៉ាអូនទៅថាយើងមកដល់យូរហើយកន្លែងតែដើរលេងភ្លេចតេប្រាប់»ស៊ូហ្កាហុចទូរស័ព្ទឲនាងដោយភ្ជាប់ជាមួយស្នាមញញឹមដែរកើតចេញពីក្រអៅបេះដូង គេមិនដឹងថានាងគួរឲស្រឡាញ់យ៉ាងនេះសោះមើលកាន់តែយូរនាងកាន់តែស្អាតលើសពីគេគិត។
«អូខេ មិនដឹងជាគាត់បារម្ភស្លាប់ហើយពេលនេះ»
ទឺត ទឺត ទឺត
«អាឡូនរណាដែរ?»សំម្លេងវ័យចំណាស់លើកទទួលឡើងដោយមិនដឹងថាជានរណាព្រោះលេខគ្មានឈ្មោះនោះទេ។
«កូនណា ហ្សែនឌែលពេលនេះកូនមកដល់ទីកន្លែងដោយសុវត្ថិភាពហើយប៉ាកុំបារម្មណ៍អីណា»ឮសំម្លេងឪពុកភ្លាមនាងស្ទើរស្រក់ទឹកភ្នែកព្រោះតាំងពីកើតមកមិនដែរទាំងបាននិយាយឪពុកម្ដាយដូចគេឡើយព្រោះជីវិតនាងវាសុទ្ធសឹងតែវេទនារហូតទៅហើយ។
«ឌែលមែនទេកូនមាននរណាធ្វើបាបកូនទេស៊ូហ្កាគេមានវៃកូនអីទៀតទេប្រាប់ប៉ាមក គេនាំកូនទៅណាមានសុវត្ថិភាពទេកូន»ឮកូននិយាយអ្នកជាឪពុកឡើងរំភើបស្ទើរហូរទឹកភ្នែកទប់មិនចង់ជាប់គាត់បារម្មណ៍ពីកូនស្ទើរស្លាប់ហើយបើស៊ូហ្កាធ្វើបាបនាងទៀតគាត់មុនទុកជីវិតឲឡើយ។
«ប៉ាកុំបារម្ភអីណាប៉ា បងស៊ូគាត់មិនធ្វើអ្វីកូនទេ កូននៅទីនេះមានសុវត្ថិភាពណាស់ប៉ាមិនបាច់ភ័យទេបីខែក្រោយកូនត្រឡប់ទៅវិញហើយ»កូនស្រីនិយាយជាមួយឪពុកដោយសម្លេងស្រទន់ខ្លាចគាត់គិតថាជាការបង្ខំរបស់ស៊ូហ្កាអីបែបនេះ ការសន្ទនារវាងឪពុលនឹងកូនក៏បានបញ្ចប់ពេលមកដល់រីសតមួយដែរមានតម្លៃថ្លៃមិនធម្មតាឡើយព្រោះទីនេះមានតែអ្នកមានប៉ុណ្ណោះដែរមានលុយចូលស្នាក់នៅទីនេះ។
«ចុះមកឲស្រួលបួលណា»ស៊ូហ្កាកាន់ដៃស្មារប្រពន្ធឲចុះពីរុឺម៉កកង់បីថ្នមៗព្រោះសុខភាពនាងក៏មិនទាន់ស្រួលបួលដែរដោយសារនាងទផបងើបពីសន្លប់មកផងនោះ ដាក់ប្រពន្ធឲចុះស្រួលគេក៏ងាកទៅនិយាយជាមួយពូកង់បីដែរគេម៉ៅដាខ់មួយថ្ងៃសម្រាប់ជូនដើរលេងគ្រប់កន្លឌងនៅទីនេះតែក៏មិនទាន់អស់ឡើយ ដោយគេនិយាយជាភាសាអង់គ្លេសទៅគាត់។
មួយអាទិត្យកន្លងផុតទៅពេលនេះសុខភាពនាងមាំទាំណាស់ព្រោះមានការមើលថែយ៉ាងកក់ក្ដៅពីស្វាមីម្នាក់នេះឯងគេមិនឲនាងធ្វើអីឡើយព្រោះខ្លាចនាងដួលវាអាចនឹងប៉ះពាល់ដល់កូនដែរ ដូចជាពេលនេះស៊ូហ្កាក៏បានទិញផ្ទះមួយនៅទីនេះព្រោះគេមិនចង់ចំណាយលុយទៅលើការស្នាក់នៅរីសតឡើយមិនមែនគេខ្លាចអស់លុយស្អីទេគឺមកពីប្រពន្ធគេនេះឯងចង់ប្ដូរបរិយាកាស។
ផ្ទះថ្មីរបស់ស៊ូហ្កាមិនសូវជាធំឡើយបែបផ្ទះថ្មលាយឈើបន្តិចបន្តួចមានតែបន្ទប់ពីរទេ នឹងបន្ទប់ទទួលភ្ញៀវមួយទៀតមិនមានជាជាន់លើជាន់លើជាន់ក្រោមឡើយ ផ្ទះនេះក៏សម្បូរទៅដោយបង្អួចកញ្ចក់ច្រើនគួរសមសម្រាប់ឲទីនេះកាន់តែស្រស់ស្រាយនាពេលព្រឹកព្រលឹមស្រាងៗ។
«បងថ្ងៃនេះយើងទៅដើរលេងទេ?»មែនហើយតាំងពីរមកដល់ទីនេះនាងបានដើរលេងតែថ្ងៃតំបូងតែប៉ុណ្ណោះព្រោះថាស៊ូហ្កាគេចង់ឲនាងនៅសម្រាកមើលថែសុខភាពសិនបានគេនាំដើេលេងបាន។
«ប្រហែលជាទៅទីលានជល់ដំរីនឹងឯងបងឮតែគេនិយាយចឹងក៏ចង់ឃើញ»ស៊ូហ្កានិយាយដោយដៃកំពុងតែរៀបខោអាវបន្តិចបន្តួចដាក់ក្នុងឡានសម្រាប់ផ្លាស់។
«យើងជិះកង់បីទៀតឬ?»នាងសួរព្រោះនឹកឃើញចង់ជិះទៀតវាស្រស់ស្រាយតែពេលខ្លះនាងសឹងតែក្អកធ្លាក់សួតពេលជិះកាត់តំបន់តីក្រហមម្ដងវាហុយតែក៏សប្បាយអាចឲយើងដឹងពីតំបន់គេកាន់តែច្បាស់។
«អត់ទេ!ឡានបងទើបទិញថ្មីច្រើងបើមិនជិះស្ដាយលុយស្លាប់»គេនិយាយធ្វើជាស្ដាយព្រោះចង់ឲនាងជិះឡានវិញគេខ្ជិលឲនាងមកជិះកង់បីណាស់វារាងពិបាកព្រោះពេលខ្លះខ្យល់ក៏ត្រជាក់វាមិនដូចជាជិះឡានឡើយ។
«ស្អីបងទិញឡានឬ?ឡានម៉ាកអីដែរថ្លៃទេ?»នាងសួរព្រោះមិនយល់គេពិតមែនគិតចង់រើមកនៅទីនេះមួយជីវិតឬទើបអិញនេះទិញនោះអាងតែសម្បូរលុយ។
«ទិញតាំងពីម្សិលមិញតែក៏ឲថេអូយកទៅដាក់ផ្លាក់លេខ ពាក់មីអីឲអស់ស្រុកគេមិនបានទេផាកអស់លុយឡូវ»
«ឡាននៅខាងក្រៅមែនទេអូនទៅមើលបន្តិច»នាងនិយាយហើយក៏ដើរចេញទៅក្រៅផ្ទះទៅមើលឡានរបស់ប្ដីទើបទិញដែរវាជាម៉ាក RANGROVER ទើបនឹងចេញថ្មីទៀតឲលោកអើយសម្បូរលុយខ្លាំងណាស់។
«ហើយឬនៅបុិស៊ូអូនចង់ដើរលេង»នាងស្រែកសួរពីក្រៅព្រោះនាងខ្ជិលចូលទៅក្នុងវិញណាស់បើគ្មានស្អីឲធ្វើដដែលគេមិនឲនាងធ្វើអ្វីសោះឡើយ។
«មកហើយៗ ចាំបន្តិចបងដាក់ខោអាវសិនសាគួរទុករកពេលទៅណាមានកន្លែងងូតទឹកលេង»គេគិតគូរបានល្អណាស់មិនឲប្រពន្ធពិបាកឡើយមីន យ៉ុនហ្គីពីមុនស្លាប់បាត់ហើយពេលនេះគេជាមីន ស៊ូហ្កាបុរសដែរកក់ក្ដៅបំផុត។
អឹបបប ឡើងមកដល់ឡានកុំឲចាំយូរនាងក៏សួរគេភ្លាមមិនឲឆ្ងល់ច្រើនជាងនេះ
«បងស្គាល់ផ្លូវដែរឬ?»
«google អាចជួយបានមែនទេកូនប៉ា»
គេនិយាយជាមួយប្រពន្ធរួចអោនទៅថើបពោះនាងដែរមានកូនគេនៅក្នុងនេះនឹងឯង។
«បងចង់ដឹងណាស់កូនយើងប្រុសស្រីបើបងចង់បានណាគឺភ្លោះ»មើលគេនិយាយនោះធ្វលដូចកូនគេចេញមកស្រួលៗអញ្ចឹងទម្រាំបានមួយៗស្ទើរផុតជីវិតមកឲភ្លោះនេះនាងដាច់ខ្យល់ស្លាប់ហើយ។
«ទៅបានហើយតាបុិស៊ូ ចាស់ហើយតាប៊ែរច្រើនណាស់»
«ចាស់តែអាយុប៉ុន្តែមុខបងក៏មិនចាស់ឡើយ»គេស៊កសៀតពាក្យឲទៅប្រពន្ធវិញ។
_______
Chrxsta シ
Adminទើបប្រឡងចប់ចឹងហើយបានមិនបានpostឲអ្នកទាំងអស់គ្នាអានតែឥឡូវadminប្រឡងចប់អស់ហើយនឹងត្រឡប់មកpostរឿងដូចដើមហើយវគ្គគេ...ក៏ចិត្តមកដល់ដែរបើមិនភាគ៥៣ក៏៥៥អីដែរ។