ភាគទី 30
[ ព្រោះពាក្យថាស្រលាញ់ ]
ជុងហ្គុករើយ៉ាងលឿនព្រោះមិនចង់អោយអារម្មណ៍ខ្លួនឯងប្រែប្រួលម្តងទៀត គេរុញយូអុីចូលឡានយ៉ាងលឿនជាងវាងមានមនុស្សមកឃើញ មកជួយនាងព្រោះចង់រក្សាកេរ្តិ៍ឈ្មោះនឹងក្នុងនាមជាមិត្តមិនបានគឹតលើសពីនេះនោះទេ ។ ជុងហ្គុកមិនដឹងថាធ្វើយ៉ាងណាបើនាំនាងត្រឡប់ទៅផ្ទះរបស់នាងទាំងបែបនេះអាចជាប់ឈ្មោះមិនល្អទាំងពីរអ្នក គ្មានជម្រើសគេក៏សម្រេចចិត្តបើកបន្ទប់សណ្ឋាគារ
ជាតិស្រាធ្វើអោយរាងកាយយូអុីនៅមិនសុខក្តៅរោលរាលដោយកម្លាំងតណ្ហានាងមិនដឹងថាខ្លួនឯងស្ថិតនៅជាមួយជុងហ្គុកនោះទេ តែក៏សំណាងណាស់ដែលសម្រាប់ជុងហ្គុកពេលស្រវឹងអាចស្រួលជាងពេលស្វាងស្រវឹង រូងរាងកាយមុខមាត់អ្នកខ្ពង់ខ្ពស់តែខាងក្នុងបង្កប់ទៅដោយល្បិចស្អុយរលួយ ។ យូអុីដោះអាវរបស់នាងចោលហើយក៏ដេករើពេញពូក ជុងហ្គុកអង្គុយលើសាឡុងគ្រវីក្បាលចិត្តចង់ទុកនាងចោលហើយត្រឡប់ទៅរកបូមីវិញព្រោះមិនចង់អោយនាងពិបាកចិត្តជាងនេះ តែសភាពយូអុីបែបនេះតើអោយគេទៅចោលនាងបានយ៉ាងមិច ? បើសិនមានមនុស្សអាក្រក់ចូលមករំលោភនាងមិនខូចអនាគតទៅហើយ អារម្មណ៍ពិបាកបែងចែកខួរក្បាលក៏ស្ទើរតែនឹងផ្ទុះ
“ ឆ្កួតឡប់ស្អីទេវើយយ ហឹមមម ”
ជុងហ្គុកដោយឈឺក្បាលពេកក៏ជ្រុលទម្រេតខ្លួនធ្មេចភ្នែកមួយសន្ទុះតែក៏ជ្រុលលង់លក់លើសាឡុងរហូតទាល់តែមេឃភ្លឺ
ព្រឹកថ្ងៃថ្មី !
ជុងហ្គុកបើកភ្នែកមកក៏ភ្ញាក់នឹងខ្លួនឯងណាស់ដែល ដែលជ្រុលបណ្តោយអោយដេកលក់បែបនេះ ! យូអុីមិនដឹងថាភ្ញាក់ដឹងខ្លួនតាំងពីថ្មើរណមកទេ បើកភ្នែកមកក៏ស្រាប់តែឃើញនាងអង្គុយសម្លឹងមិនដាក់ភ្នែកជាមួយនឹងស្នាមញញឹម
“ យប់មិញខ្ញុំនឹងលោក ? ” យូអុី
“ គ្មានអីទេ, អ្នកនាងស្រវឹងខ្ញុំគ្រាន់តែកំដរ នេះខ្ញុំដេកលើសាឡុងមិនបានដេកលើពូកអ្នកនាងអាចទុកចិត្តបាន ”
ជុងហ្គុករហ័សប្រកែកព្រោះយល់ន័យសំនួរដែលនាងចង់សួរច្បាស់ ! យូអុីក៏សើចឡើងទឹកមុខស្នាមញញឹមរបស់នាងពិបាកនឹងស្មានយល់ខ្លាំងណាស់
“ លោកប្រកែកលឿនបែបនេះលោកប្រាកដជាស្រលាញ់បូមីខ្លាំងណាស់ហើយ , តែបើខ្ញុំលឿនជាងនេះប្រហែលជាខ្ញុំទៅវិញទេ ខ្ញុំនៅអន់ចិត្តនៅឡើយដែលលោកប្រាប់ខ្ញុំភ្លាមៗ ”
យូអុីរៀបរាប់អារម្មណ៍ទុក្ខសោកចង់ទាក់ទាញចំណាប់អារម្មណ៍ ! ជឿដែលទេនៅពេលស្នេហាបាំងមុខអាចធ្វើអោយមនុស្សយើងហ៊ានធ្វើរឿងគ្រប់យ៉ាងសូម្បីតែរឿងដែលកខ្វក់បំផុត មនុស្សស្រីល្បិចច្រើនណាស់ប្រសិនយូអុីមានគំនិតបែបនេះបូមីនឹងជុងហ្គុកអាចនឹងលំបាកបន្តិចហើយ
“ ខ្ញុំសំទោសវាជាកំហុសរបស់ខ្ញុំទេ ! មិនទាក់ទងជាមួយនឹងបូមី ”
“ សង្ឃឹមថាអ្នកនាងនឹងយល់ណាហើយពួកយើងនៅតែជាមិត្តល្អ ”
ជុងហ្គុកញញឹមដាក់យូអុី មិនថាក្នុងចិត្តនាងកំពុងគឹតអ្វីក៏ដោយក៏គេត្រូវតែជំនះកាន់ដៃមនុស្សស្រីដែលគេស្រលាញ់អោយជាប់មិនអោយរបូតឡើយ
“ ចាស៎ ! មិត្តល្អ ” យូអុីញញឹមដាក់ជុងហ្គុកវិញដូចគ្នា
ភូមិគ្រិះត្រកូលចន !
ក្រោយពីបញ្ចប់រឿងជាមួយយូអុីរួចហើយជុងហ្គុកក៏ជួននាងត្រឡប់ទៅផ្ទះហើយបន្ទាប់មកក៏ត្រឡប់មកផ្ទះវិញដូចគ្នា ពីទឹកមុខតានតឹងប្រែមកជាធូរលុងវិញក៏ព្រោះតែបានឃើញស្នាមញញឹមមនុស្សជាទីស្រលាញ់ បូមីនៅតែរក្សាទម្លាប់ដាក់ខ្លួនដដែល នាងមកមើលថែសួនផ្កាជំរះស្មៅបាញ់ទឹកអោយផ្កាដដែលបើទោះជាកំពុងស្ថិតក្នុងឈ្មោះថាជាកូនប្រសារស្រីរបស់ត្រកូលចនក៎ដោយ
“ ប្រពន្ធអ្នកណានេះ ដាក់ខ្លួនដល់ហើយ ” ជុងហ្គុកអោបបូមីពីក្រោយ ក្លិនកាយក្រអូបប្រហើរដូចជាផ្កាធ្វើអោយអារម្មណ៍អ្នកកម្លោះស្ងប់បិទភ្នែកស្រូបស្រង់ក្លិនមួយនោះដោយក្តីសុខ
“ កណ្តាលវាលហើយណា ” បូមីក៏អៀនណាស់ដែលព្រោះឃើញថាមានមនុស្សលួចមើលភាពផ្អែមល្ហែមរបស់នាងព្រោងព្រាត
“ បងបាត់មួយយប់អូនមិនសួរថាបងទៅណាទេរឺ ? ” ជុងហ្គុក
“ ចាំបាច់សួរធ្វើអីអូនទុកចិត្តបង បងចេញទៅប្រាកដជាមានការសំខាន់ហើយត្រូវទេ ! ដេញដោលច្រើនអាចធ្វើអោយបងធុញស្ងប់ស្ងាត់បងគង់តែប្រាប់ដោយខ្លួនឯងត្រូវទេ ” បូមីមិនចង់អោយប្រុសដែលនាងស្រលាញ់មានសម្ពាធជាមួយអារម្មណ៍មិនស្ងប់របស់នាង តែប្រសិនបែបនោះមេនក៏បិទភ្នែកបិទត្រចៀកធ្វើគ៎ធ្វើថ្លង់ខ្លះសារជាតិមនុស្សប្រុសស្រលាញ់ប្រពន្ធយ៉ាងណាក៏នៅតែអាចភ្លាត់បាត់ ខ្សែរកាន់តែរឹតកាន់តែឆាប់ដាច់ធូរលុងខ្លះអាចបានយូ
“ បងរវល់កំដរមិត្តហើយក៏ជ្រុល នៅឈឺក្បាលទៅឡើយទេ ”
“ សំទោសណាអូនសម្លាញ់ អូនមិនគឹតតែបងថ្នមទឹកចិត្តអូន បងស្រលាញ់អូន,ស្រលាញ់តែម្នាក់អ្នកស្រីចនរបស់បង ”
បានលឺនាងនិយាយហើយក៏កាន់តែមានចិត្តស្រលាញ់នាងទ្វេរដង ជុងហ្គុកថើបបូមីខ្សើតៗថើបរហូតទាល់តែឆ្អែតចិត្ត មិនយល់សោះថាហេតុអ្វីសុខៗក៏ស្រាប់តែស្រលាញ់នាងខ្លាំងបែបនេះ ? បើអាចលេបទុកបានលេបបាត់ទៅហើយ
“ ឈឺក្បាលទៅងួតទឹកអោយស្អាតហើយនឹងបានមកញាំអាហារពេលព្រឹកជាមួយគ្នា ! ដោះអាវក្រៅមកអូនជួយកាន់ ” បូមីដោះអាវក្រៅយកមកកាន់ ជុងហ្គុកថើបថ្ងាស់នាងមួយខ្សើតព្រោះតែមិនអស់ចិត្តហើយក៏ដើរចូលទៅក្នុងផ្ទះតាមអ្នកស្រីប្រពន្ធ បូមីគេចចេញពីក្រសែរភ្នែករបស់ជុងហ្គុកនាងក៏លួចទម្លាក់ទឹកមុខអាវពណ៍ស៎ឆ្លុះអោយឃើញពីស្នាមប្រឡាក់ខ្លាំងណាស់ មិនខុសនោះទេបូមីជួបស្នាមក្រែមក្រហមប្រឡាក់លើក៏អាវរបស់ជុងហ្គុកនាងមិនមាត់មិននិយាយរិតតែធ្វើអោយខ្លួនឯងស្ងៀមស្ងាត់តែក៏មិនព្រមចុះចាញ់
“ ទ្រាំណាបូមីទ្រាំ ! ”
“ ឯងមកក្រោយទេ ឯងដណ្តើមរបស់គេ មកដល់ដំណាក់កាលមួយនេះហើយឯងត្រូវតែទ្រាំ ” សារដែលលោតឡើងមិនឈប់មានសេវឈ្មោះថាយូអុី បាត់ទៅពេញមួយយប់មិនត្រឡប់មកផ្ទះ ស្នាមក្រែមពណ៍ក្រហម វាស្រួលស្មានខ្លាំងណាស់ថាយប់មិញនោះមានអ្វីកើតឡើងជុងហ្គុកនៅជាមួយនឹងអ្នកណា តែនាងបានដើរមកដល់ចំណុចមួយនេះទៅហើយប៉ះទង្គឹចមានការឈឺចាប់បន្តិចបន្ទួចក៏ត្រូវតែទ្រាំ ទោះឈឺខ្លាំងជាងនេះក៏ត្រូវតែទ្រាំ ទ្រាំព្រោះពាក្យថាស្រលាញ់
______________________________
ចុកចាប់ទៀតហើយកូនស្រីអេតមីន 😢
ChaeMin_ឆេមីន🥀