BECAUSE OF YOU 🥀 [ Complet...

By ChaeMxn

77.4K 3.1K 26

ព្រោះតែអ្នកទើបខ្ញុំព្រមតាមគ្រប់យ៉ាង ..... 🙂🥀 More

ភាគទី ១ [ ហេតុអ្វីនាងខ្មៅម្នាក់នេះកែប្រែខ្លាំងម្លេះ ? ]
Because Of You 🥀
Because Of You 🥀
Because Of You 🥀
Because Of You 🥀
Because Of You 🥀
Because Of You 🥀
Because Of You 🥀
Because Of You 🥀
Because Of You 🥀
Because Of You 🥀
Because Of You 🥀
Because Of You
Because of You
Because Of You
Because Of You
Because Of You
Because Of You
Because Of You
Because Of You
Because Of You
Because oF you
Because Of You
Because Of You
Because Of You
Because Of You
Because of You
Because Of You
Because Of You
Because Of You
Because Of You
Because Of You
Because Of You
Because Of You
Because of you
Because Of You
Because Of You
Because Of You
Because Of You
because of you
Because Of You
Because Of You
Because Of You
Because Of You
Because Of You
Because Of You
Because Of You
Because Of You
Because Of You
Because Of You
Because Of You
Because Of You
Because Of You
Because Of You
Because Of You
Because Of You
Because Of You
Because Of You
Because Of You
ភាគទី 60 [ បែកពងបងហើយ ]
ភាគទី ៦១ [ ផែនការណ៍រត់ចោលប្តី ]
ភាគទី ៦៣ [ បុរសទុរគត & បុរសកំសត់ស្នេហ៍ ]
ភាគទី ៦៤ [ អូនចាប់បានថាបងមានស្រីគ្រៀវប្លោ*មិនខានទេ ]
ភាគទី ៦៥ [ នាំអូនទៅរំលឹកវិជ្ជាគុណ ]
ភាគទី ៦៦ [ ថ្នមអូន ]
ភាគទី ៦៧ [ លោកប្តីចង់បានកូនភ្លោះរឺក៏អត់ ? ]
ភាគទី ៦៨ [ ថ្ងូរអោយលឺៗប្តីសម្លាញ់🔞 ]
ភាគទី ៦៩ [ ឈ្លើយដាក់ប្តី ! ដាក់មួយទៀតសិន ]
ភាគបញ្ចប់ [ ព្រះនាងម្ចាស់របស់បង ]

Because Of You

848 31 0
By ChaeMxn

ភាគទី 54
« កំហុសអតីតកាលបំផ្លាញបច្ចុប្បន្ន »

ជុងហ្គុកដើរចេញមកក្រៅបន្ទប់វិញទាំងអស់សង្ឃឹម ! កុំគឹតថាបូមីឈឺតែម្នាក់ឯងអោយសោះជុងហ្គុកក៏កំពុងតែឈឺដូចជានាងដែល ឈឺព្រោះអាណិតនាងហើយក៏ឈឺព្រោះតែនាងមិនព្រមផ្តល់ឱកាសស្តាប់គេទាល់តែសោះ ។ ជុងហ្គុកអង្គុយចុះទាំងអស់ជំហរនៅក្នុងខ្លួន ចង់និយាយអីក៏និយាយមិនចេញ បំពង់ក៎របស់គេអួលណែនខ្លាំង

    " ជុងហ្គុក ! " លោកស្រីចនបារម្ភពីកូនប្រុស
    " បូមី...បូមីមិនព្រមស្តាប់ខ្ញុំនោះទេ "
    " ខ្ញុំខ្លាច ខ្ញុំខ្លាចខ្លាំងណាស់អ្នកម៉ាក់ " ជុងហ្គុកបង្ហាញភាពទន់ខ្សោយលែងខ្មាស់ គេអោបអ្នកម៉ាក់ហើយក៏យំខ្លាំងៗចេញមកយំអោយអស់ភាពឈឺចាប់ដែលកប់នៅក្នុងទ្រូង ។

    " ទុកពេលអោយបូមីសិនទៅកូន "
    " ភ្លាមៗប្អូនទទួលយកមិនបានទេណាកូន " លោកស្រីចនព្យាយាមលួងលោមទឹកចិត្តរបស់កូន ទុកពេលវេលាអោយបូមីបានសម្រួលចិត្តបន្តិចគ្រប់យ៉ាងក៏អាចនឹងប្រសើរឡើងនៅពេលបន្តិចទៀត ភ្លាមៗបាត់បង់គ្រប់យ៉ាងបែបនេះអ្នកណាក៏ទទួលយកមិនបានដែល ។

    ត្រឡប់ទៅមើលបូមីដែលនៅខាងក្នុងបន្ទប់វិញ នាងយំរហូតយំដង្ហក់ស្ទើរតែដាច់ដង្ហើមស្លាប់ នៅពេលនេះនាងខ្លាចគ្រប់យ៉ាងទាំងអស់ខ្លាចមនុស្សគ្រប់គ្នានៅពេលដែលបានឃើញពីសភាពមុខមាត់របស់នាង ខ្លាចកញ្ចក់ខ្លាចអ្វីគ្រប់យ៉ាងដែលឆ្លុះអោយនាងឃើញពីសភាពរបស់ខ្លួនឯង មនុស្សធ្លាប់តែស្អាតល្អឥតខ្សោះត្រឹមតែមួយពព្រិចភ្នែកមានស្លាកស្នាមពេញដងខ្លួនហើយនឹងផ្ទៃមុខ វាលឿនខ្លាំងពេកនាងពិតជាពិបាកទម្លាប់នឹងខ្លួនឯង ... ។

    " អ្ហឹកកកអ្ហឹកកក " បូមីយំដង្ហក់នាងបែរមកមើលផ្កាដែលជុងហ្គុកបានបន្សល់ទុកអោយនាងយកវាមួយទងយកមកមើលហើយក៏បេះផ្តាច់វាមួយសន្លឹកៗចេញហើយក៏បានរាប់ស្អាតហើយនឹងអាក្រក់ ត្របកផ្កាចុងក្រោយក៏បញ្ចប់ត្រឹមពាក្យថាអាក្រក់វាក៏ធ្វើអោយបូមីស្រែកយំចេញមកខ្លាំងៗជាងមុនទៅទៀត សូម្បីតែត្របកផ្កាក៏នៅសាញថានាងមានមុខមាត់អាក្រក់ដែល តើអោយអ្នកណាមកទទួលយកនាងបានទៀតទៅសូម្បីតែជុងហ្គុកក៏ធ្លាប់រើសអើងនាងកាលពីក្មេងដែលកើតរឿងបែបនេះឡើងធ្វើអោយនាងមិនទុកចិត្តលើជុងហ្គុកសារជាថ្មី

      _ ពេលយប់ !

តាំងពីបូមីដេញគេចេញមិនចង់ជួបមុខនោះមកធ្វើអោយជុងហ្គុកលែងមានអារម្មណ៍ទៅណាបន្តទៀតសូម្បីតែការងារក៏គេលែងទៅធ្វើដែល ជុងហ្គុកអង្គុយនៅមុខបន្ទប់របស់បូមីពេញមួយថ្ងៃហើយក៏តានតឹងនៅក្នុងចិត្តសម្បើមដែលនៅពេលដែលបូមីក្លាយទៅជាបែបនេះ ។ នាងស្រែកឡូឡាហាមមិនអោយអ្នកណាចូលទៅមិនលើកលែងសូម្បីតែពេទ្យចូលទៅមើលថែនាង អាហារថ្នាំជំនួសគ្រប់យ៉ាងក៏ត្រូវនាងបដិសេធទាំងអស់លទ្ធផលគឺបានត្រឹមចូលបានមាត់ទ្វារហើយក៏ត្រូវដើរចេញមកវិញ ...។

    " ទៀតហើយលោក ! អ្នកនាងមិនព្រមទទួលទេ "
    " ខ្ញុំអស់ជម្រើសហើយ សូម្បីតែសេរ៉ូមក៏មិនហ៊ានចូលទៅប្តូរដែល " គិលានុបដ្ឋាយិកាគ្រវីក្បាលព្រោះបូមីស្រែកឡូឡាខ្លាំងនៅពេលដែលនាងដើរចូលទៅ ។ ជុងហ្គុកក្រោកឈរឡើងហើយក៏ទទួលយកថាសអាហារដែលគិលានុបដ្ឋាយិកានោះកាន់យកមកកាន់ក្នុងដៃខ្លួនឯងរួចហើយក៏ដើរចូលទៅរកបូមី ! ស៊ូអោយនាងខឹងអោយនាងស្អប់តែមិនអាចអោយនាងបង្អត់អាហារខ្លួនឯងបានទេ ។

     ក្រាកកក ! ( សំឡេងបើកទ្វារ )
    " ខ្ញុំប្រាប់ហើយថាមិនត្រូវការស្អីទាំងអស់ ? "
    " ស្តាប់មិនបានទេ ? " បូមីគំហកឡើងខ្លាំងៗដែលខុសពីចរិករបស់នាងពីមុនដាច់ ព្រោះចេះតែមានមនុស្សមករំខានភាពផ្ទាល់ខ្លួនរបស់នាងទើបនាងមានអារម្មណ៍មិនល្អ បូកផ្សុំនឹងសម្ពាធផ្លូវចិត្តផងក៏ធ្វើអោយនាងប្តូរចរិកជាមនុស្សផ្សេងម្នាក់បាត់ ។

    " បងនឹងស្តាប់លុះត្រាតែអូនព្រមញាំអាហារសិន "
    " បង្អត់ខ្លួនឯងពេញមួយថ្ងៃហើយបងបារម្ភពីអូន បងមិនយល់ទេមនុស្សអាក្រក់ដូចកាត់ក្តីអោយជាប់គុកបែបនេះហើយអូននៅតែមិនសប្បាយចិត្ត មានរឿងអីអូនក៏និយាយជាមួយបងមក កុំលាក់តែម្នាក់ឯងបែបនេះអីណាបូមី " ជុងហ្គុកហត់ហើយក៏នឿយណាយនៅក្នុងចិត្តសម្តីដែលគេនិយាយក៏ជ្រុលដម្លើងសម្លេងដាក់បូមី ។

    " បងស្រែកដាក់ខ្ញុំ ? បងសាញថាខ្ញុំជាមនុស្សពិបាកហ្អេស៎ ? "
    " អ្ហឹសស មិនខុសទេសូម្បីតែមនុស្សដែលអូនគឹតថាយល់ចិត្តអូនជាងគេពេលនេះគេក៏សាញធុញជាមួយអូនដែល " បូមីមិនមានអារម្មណ៍ល្អនៅពេលដែលជុងហ្គុកដម្លើងសម្លេងដាក់នាងនោះ ទើបនាងចាប់ចំណុចនេះថាគេសាញយកមកនិយាយតែម្តង ។

    " មិនមេនបែបនោះទេណាបូមី "
    " អូនច្រឡុំហើយ " ជុងហ្គុកព្យាយាមបកស្រាយ
    " មិនច្រឡុំទេ អូនមើលដឹង "
    " បងដឹងថាអូនខូចចិត្តអូនបាក់ទឹកចិត្តនៅពេលដែលសភាពរបស់អូនក្លាយទៅជាបែបនេះ អូនមិនចាំបាច់គឹតថាបងទទួលយកមិនបានទេណាបូមី ទោះជាស្បែកមុខអូនជ្រីវជ្រួញទៀត អូនគ្មានសក់ក៏បងនៅតែស្រលាញ់អូន បងស្រលាញ់អូនជាអូន ស្រលាញ់អ្វីដែលនៅខាងក្នុងរបស់អូនមិនមេនស្រលាញ់សម្បកក្រៅអូននោះទេបូមី "
ជុងហ្គុកយកចិត្តស្មោះមករៀបរាប់អោយបូមីបានស្តាប់អោយយល់ពីទឹកចិត្តរបស់គេដែលមានចំពោះនាងមិនអោយនាងគឹតអវិជ្ជមានលើគេតែម្ខាង ជុងហ្គុកថែមទាំងរៀបរាប់ទាំងទឹកភ្នែកទៀត តែបូមីក៏ប្រែទៅជាសើចទៅវិញយល់ដែលទេសម្ពាធផ្លូវចិត្តរបស់នាងធ្ងន់ធ្ងរខ្លាំងណាស់អ្វីក៏ស្តាប់មិនចូលត្រចៀកដែល ។

    " ស្រលាញ់អញ្ចឹងរឺ ? "
    " ចុះពេលមុនហេតុអីមិនស្រលាញ់ផង ? កាលជាក្មេងស្រុកស្រែក្មេងម្នាក់ដែលបងមើលងាយមករហូត ដៀលត្មិះថាជានាងខ្មៅនាងសម្រែនាងខ្មៅចង់ឡើងទ្រើង ? ហេតុអីពេលនោះមិនស្រលាញ់ផង ? បងមកចាប់អារម្មណ៍នៅពេលដែលខ្ញុំប្រែរូបរាងជាមនុស្សថ្មីធ្វើអី ? ពីមុនខ្ញុំខ្មៅអាក្រក់ហើយពេលនេះខ្ញុំមានមុខអាក្រក់មានស្បែកអាក្រក់ស្ទាបកន្លែងណាក៏គ្រឿមគ្មានចំណុចដែលស្រស់ស្អាត ផ្ទៃមុខក៏មានតែស្នាមផ្លែកាំបិទបងមិនខ្មាស់ទេហ្អេស៎ពេលដែលមានប្រពន្ធមុខខ្មោចបែបនេះ ? អតីតកាលធ្វើអោយខ្ញុំឈឺចាប់ខ្ញុំយំ ដូចច្នេះពេលនេះខ្ញុំក៏គ្មានជំនឿចិត្តលើបងដែល គឺគ្មានទេ " បូមីប្រឹងធ្វើខ្លួនឯងអោយរឹងមាំមិនអោយសម្លេងញ័រអួលដើមក៎ពេលនិយាយចេញមក ព្រោះតែអតីតកាលអាក្រក់មិនគួរអោយចងចាំមួយនោះហើយទើបបច្ចុប្បន្នពេលនេះគឺនាងមិនជឿចិត្តជុងហ្គុក ។

    " បូ... បូមី "
ជុងហ្គុកទឹកភ្នែកហូរដូចជាទឹកភ្លៀងនៅពេលដែលស្តាប់បូមីនិយាយរួច ហេតុអីក៏យកអតីតកាលមកលាយឡុំ ហេតុអីក៏មិនទុកឱកាសអោយគេបកស្រាយអោយគេនិយាយផង ? អតីតកាលគេអាចខុសពិតមេនតែបច្ចុប្បន្នគេពិតជាស្រលាញ់នាងខ្លាំងណាស់ ។

    " មេត្តាចេញទៅខ្ញុំត្រូវការសម្រាក "
    " បូមី... "
    " ចេញទៅ "
ប្រយោគខ្លីមួយនេះបូមីស្រែកខ្លាំងៗហើយក៏ស្រែកទាំងចិត្តដាច់បំផុត ជុងហ្គុកដើរដល់ផ្លូវទាល់អស់អ្វីដែលអាចកែប្រែចិត្តនាងបានគេមានតែដើរចេញតាមអ្វីដែលនាងបានស្នើរសុំ ដើរចេញទាំងឈឺចាប់បំផុត ។

=========================
អតីតកាលបំផ្លាញចំណងបច្ចុប្បន្ន 😿

ChaeMin-ឆេមីន🥀

Continue Reading

You'll Also Like

795K 133K 97
Title- I Just Want to Be in a Relationship Author- Lian Shou Status in COO- 96 Chapters+6 extras Original Publisher - JJWXC English translator- Flyin...
3.3M 110K 99
"အခုဘဝတင်မကဘူး နောင်သံသရာအဆက်ဆက်ထိ မီးငယ်နဲ့ပဲ ... " ဦးထင်လင်းသိုက် (Htin Lin Thike) #Slow romance#Fluff#Fantasy Note - ယခုဇာတ်လမ်းပါ အဖြစ်...
987K 30.8K 65
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
425K 39.4K 113
ဇာတ်လိုက်က အရင်ဘဝတုန်းက အပယ်ခံလေးဖြစ်ပြီးတော့ ရုပ်သေးဘုရင် အဖြစ် ဖိအားပေးခံခဲ့ရတယ်။ ပြီးတော့ တော်ဝင်နန်းတော်ကနေ ဝိုင်းပြီးတော့ အနိုင်ကျင့်ခဲ့တဲ့ စစ်သ...