ផ្ដើមរឿង
យើងនឹងធ្វើឲ្យឯងចុះចាញ់យើងឲ្យបានអាក្មេងតូច
យើងនឹងធ្វើឲ្យឯងស្រឡាញ់យើងព្រមជាមួុយយើង
ដោយគ្មានលក្ខខណ្ឌ ។
បងឈ្នះហើយ ឈ្នះគ្រប់យ៉ាងដែលបងចង់បាន
គីម ថេហ្យុងបងឈ្នះហើយ។ហេតុអ្វីឈ្នះហើយក៏ចាកចេញ ??
............
រាងខ្ពស់ស្រឡះរបស់សង្ហារ បបូរស្ដើងសិចសុី មាឌធំមាំ ច្រមុះស្រួុច ទឹកមុខកាចមាំ ផ្ទៃមុខមើលទៅសង្ហារគ្មានកន្លែងណាអោយរិះគន់បាន ពាក់អាវគ្រស៍ពណ៍ខ្មៅដើរនាំមុខកូនចៅមាឌមាំបីបួុននាក់ដើម្បីការពារគេដែលទើបមកកូរ៉េបន្ទាប់ពីលែងមកអស់ពេលជិតដប់ឆ្នាំជាងដំណើរហ្វាហាប់ដើរសំដៅទៅឡាដែលគេបានចតចាំបើកឡានរួចជាស្រេច គីម ថេហ្យុងដែល
មានឈ្មោះហៅក្រៅថា វី
ម៉ាហ្វៀកូនកូរ៉េដែលមានឈ្មោះល្បីអ្នកណាក៏កោត
ខ្លាចអំណាច់ម៉ាហ្វៀវ័យក្មេងរូបនេះដែលមានវ័យទើបតែ23ឆ្នាំប៉ុណ្ណោះតែលើកដៃសម្លាប់មនុស្សដែលជំនាស់ចិត្តរបស់គេដោយគ្មានញញើតសត្រូវមកពីណាក៏គេមិនដែលខ្លាចឡើយ
" ចៅហ្វាយបាទ ! តើចង់ទៅណាសិនមុនទៅ
ផ្ទះ?"យ៉ុងហ្គុកដែលមានឈ្មោះហៅក្រៅថាខេត្រូវជាកូនចៅជំនិតរបស់បុរសមាឌមាំចោតសួុរឡើងជាមួុយទឹកមុខរាបស្មើតាមទម្លាប់របស់ចៅហ្វាយកូនចៅមួុយគូរនេះទៅហើយដែលមុខគ្មានរីកបន្ដិចសោះនោះបើនិយាយពីសម្រស់កូនចៅម្នាក់នេះមិនចាញ់ចៅហ្វាយប៉ុន្មានឡើយជាមួុយកម្ពាស់ខ្ពស់មុខមាត់បែបកូនកាត់កូរ៉េជប៉ុនរបស់គេ
" មិនបាច់ទេ យើងចង់សម្រាក " ថេហ្យុងនិយាយ
ហើយបិទភ្នែកលើកដៃមកញីថ្ងាស់ខ្លួុនឯងតិចៗ
បន្ទាប់ពីត្រូវប៉ារបស់គេឲ្យមកគ្រប់គ្រងការងារនៅ
កូរ៉េទាំងអស់ទាំងគេទើបចេញពីប្រជុំធំនៅជប៉ុន
ហើយ.....
" អួុយ.....!! ចង្រៃយ៍អើយ....ឈឺ...."ក្មេងប្រុស
មាឌតូចច្រឡឹងបបូរមាត់ស្ដើងស្អាតពណ៍សុីជម្ពូ
ស្រស់ដូចក្មេងស្រី ថ្ពាល់ប៉ោងៗសរលោងមដ្ឋខៃ ច្រមុះស្រួុចភ្នែកលឹបមើលទៅស្រស់ស្អាតបែបកូនកូរ៉េសម្រស់កាត់ទៅរកម៉ាក់គ្មានខុសឡើងក្មេងស្រីមួុយចំនួុនសុំចុះចាញ់គេដោយគ្មានលក្ខខ័ណ្ឌម្នាក់ស្រែកឡើងដោយការឈឺចាប់ព្រោះត្រូវឡានស៊េរីទំនើបបំផុតជិះមកគៀគេឲ្យដួុលមួុយទំហឹង
"បើកឡានមិនមើលទេរឺយ៉ាងមិចនឹងឈឺណាស់
ម៉ាក់អើយ....."ជុងហ្គុករអ៊ូង៉ាវៗតែឯងបោសដៃបោសជើងឃើញថាបាតដៃខ្លួុនមានជើងឈាមតិចៗខាំមាត់ខំក្រោកឡើង ទាញកងមកវិញ
" ប្អូនប្រុសមានត្រូវត្រង់ណារឺអត់?"ខេរត់មកសួុរ
ប្រុសតូចដោយដឹងកំហុសព្រោះគេប្រហែសទើបជ្រុលមកគៀប្រុសតូចឲ្យដួុលបែបនេះ...
" ឈឺនឹងហើយ ចេះសួុរទៅកើតបើបងប្រុសអ្នកត្រូវ
វិញដឹងហើយ " ប្រុសតូចតបដោយខឹង មើលចុះ
ប្រឡាក់ខោអាវគេអស់ហើយ
" បងសុំទោស ....ត្រូវការទៅពេទ្យទេបងជូនទៅ ?"
" មិនបាច់ទេ ..! ខ្ងុំមិនធ្ងន់ធ្ងរអ្វីទេគ្រាន់បងប្រុស
ចេះទទួុលខុសត្រូវសុំទោសប៉ុននឹងបានហើយ ខ្ងុំឈប់ខឹងទៅហើយតែថាលើកក្រោយប្រយ័តតិចទៅ ។បើមិនត្រូវតិច តែងាប់បាត់គិតយ៉ាងមិច ? "ប្រុសតូចនិយាយឡើងធ្វើដូចមែនទែន ធ្វើឲ្យអ្នកស្ដាប់ចង់តែសើចចេញមកតែនៅតែព្យាយាមរក្សាទឹកមុខរាបស្មើមិនប្ដូរ
" ទៅបានហើយ ប៉ុននឹងមិនអាចធ្វើឲ្យគេងាប់ទេ កុំប្រើពេលឥតប្រយោជន៍ច្រើនជាងនេះ..."សំឡេងធំក្រលរស្អកបន្លឺដោយបើកកញ្ចក់ឡានមកបញ្ជាកូន
ចៅដោយទឹកមុខមាំនឹងធឹងនិយាយតែប៉ុននឹងហើយក៏បិទកញ្ចក់ឡានវិញធ្វើឲ្យក្មេងតូចឡើងក្ដៅស្លឹកត្រចៀកខឹងនឹងសម្ដីមុននេះមិនតិចទេ
" បងសុំទោសម្ដងទៀត បងទៅសិនហើយ " ថាហើយនាយក៏ដើរទៅឡានវិញបើកចេញទៅ
" ឆឹសអាមនុស្សចង្រៃ....!!យ៉ាងមិចអាចខ្លួុនឯង
ជាអ្នកមានមែនទេ ?គិតថាធ្វើអ្វីក៏បានមែនទេ មិនសុំទោសហើយមកនិយាយសម្ដីឆ្កែដាក់ទៀត....ហួុយអញខឹង"ប្រុសតូចប្រទេចពេញៗមាត់ទោះគេបើកឡានទៅបាត់ហើយក៏ដោយបើអាងបានគេនឹងចាប់បោចសក់ក្រាស់រលោងស្អាតមុននេះឲ្យខ្ទេចមិនខាន...(អាណិតសក់ផងគ្នាមិនដឹងអីទេ ~Δ~)
ប្រុសតូចឡើងជិះកង់ទៅវិញទាំងមួុម៉ៅមិនគួុរមក
ជួយមនុស្សគ្មានសុជីវធម៍ក្នុងខ្លួុនចឹងទេ...
ឡានស៊េរីទំនើបបរចូលក្នុងវីឡាល្អប្រណិដោយមានការរៀបចំស្អាតដូចវាំងទៅហើយ គ្រាន់តែឃើញក៏ដឹងថាម្ចាស់វីឡាមួុយនេះមិនមែនជាមនុស្សធម្មតានោះទេឡានបានបញ្ចប់កូនចៅទាំងឡាយរត់មកឈរចាំ
ទទួុលដំណើររបស់ចៅហ្វាយដែលទើបប្ដូរមកនៅជាថ្មីម្ដងទៀតដែលខានមកជាយូរនោះគ្រប់គ្នាអោនគំនាប់ពេលរាងក្រាស់មាំចុះពីលើឡានដោយភាព
ហ្វាហាប់ជាមួុយទឹកមាំមិនប្រែគ្រប់ពេលធ្វើឲ្យអ្នក
បម្រើស្រីមួុយចំនួុនសឹងតែមិនហ៊ានងើបមុខមើលគេឲ្យចំឡើយ
"សូមស្វាគមន៍ចៅហ្វាយតូចមកកាន់ប្រទេសកូរ៉េ
ម្ដងទៀតបន្ទប់ខ្ងុំបានរៀបចំរួចហើយនៅជាន់ទីពីរនៅបន្ទប់ធំកណ្ដាលគេដដែលៗចាស...."ហាណាដែលជាស្រ្ដីវ័យកណ្ដាលអោនគំនាប់ហើយប្រាប់ទៅកាន់ចៅហ្វាយដោយការគោរពមុខមាំមុខនេះក៏មើលមកអ្នកដែលជាកូនចៅដោយមិនដាក់គំហិត ដើរហួុសទៅលើកូនចៅក៏នាំគ្នាទៅធ្វើការរបស់ខ្លួុនតាមតួុនាទី....
មួុយសន្ទុះរាងក្រាស់មាឌដែលបានប្ដូរសម្លៀក
បំពាក់ថ្មីជាមួុុអាវសឺមីប្រឡេះលេវខាងលើពីរបង្ហាញឲ្យឃើញទ្រូវហាប់ណែនយ៉ាងគួុរឲ្យជាទីប្រាថ្នារបស់
នារីៗ មូលដៃអាវទាំងសងខាងមកអង្គុយនៅលើសាឡុងក្នុងផ្ទះលើកពែងកាហ្វេមកក្រេមបន្ដិច ភ្នែកមមីមើលក្នុងផ្ទះដែលបានឆ្លៀតឆ្ងាយជាយូរមកនោះ .. ...
" ម៉ាក់....ម៉ាក់ហា៎៎....ម៉ាក់...នៅឯណា...?? ម៉ាក់ហា៎៎ទៅណាបាត់ហើយ?"សំឡេងតូចរបស់ក្មេងប្រុសតូចបានបន្លឺស្រែកហៅអ្នកជាម្ដាយដែលរត់ចូលក្នុងផ្ទះរកចូលក្នុងផ្ទះបាយក៏មិនឃើញអ្នកជាម្ដាយ ដើរចេញមកវិញធ្វើមុខជូរៗ....
"ហ្គុកគី....មានរឿងអីកូនបានស្រែកហៅម៉ាក់សឹង
បែកផ្ទះធំមួុយនេះទៅហើយ??"ស្រ្ដីជាម្ដាយដើរចូល
មកសួុរកូនប្រុសកំហូចទាំងទឹកមុខស្ដីបន្ទោសតិច
តួុចតែក៏ត្រូវក្មេងតូចចូលមកអោបជាការលួុងចិត្ត
ញញឹមស្រស់រកតែថាឲ្យទៀតមិនបាន
" ក៏រកម៉ាក់មិនឃើញបានស្រែកហៅ ម៉ាក់បាត់ទៅ
ណាមុននេះ?"ប្រុសតូចសួរទាំងថយចេញពីការ
អោបបន្ដិចមកមើលមុខអ្នកជាម្ដាយដែលមានសម្រស់ស្អាតមិនអន់ថយចំពោះមុខ
" មិនបានទៅណាទេ ម៉ាក់ទើបមកពីបន្ទប់ មោះនិយាយមកមានការអីបានរកម៉ាក់រហន់បែបនេះ ?"
"គឺនេះណាម៉ាក់...ហិហិកូនប្រលងជាប់បានបន្ដ
ហើយម៉ាក់កូនទទួុលបានពិន្ទុះខ្ពស់ជាងគេណា
ម៉ាក់ កូនចង់អោយប៉ាឃើញវាណាស់...." ជុងហ្គុកនិយាយដោយក្ដីរំភើប ញញឹមមិនឈប់ ពេលរំលឹកដល់ឈ្មោះអ្នកជាប៉ាទៀតនោះរឹតតែចង់ឃើញមុខ ដែលមិនសូវបានឃើញព្រោះត្រូវតាមចៅហ្វាយធំទៅជប៉ុនធ្វើការសឹងតែគ្មានពេលអោយគេនឹងម៉ាក់
"ពូកែណាស់កូនម៉ាក់...សឺត...ប៉ាប្រាកដជាសប្បាយ
ចិត្តមិនខានពេលឃើញកូនធ្វើបានល្អបែបនេះ...មិនអីទេណា៎៎ប៉ានឹងមករកកូនឆាប់ៗនេះ"អ្នកជាម្ដាយក្រសោបមុខកូនប្រុសដែលមានអាយុជិតចូល18ឆ្នាំ
ទៅហើយនោះតែមុខក្មេងដូចក្មេង10ឆ្នាំចរិកក្មេងកំហូចមិនប្រែមួយសឺតជាកម្លាំងចិត្តកុំអោយគេនឹកប៉ាជាងនេះ...
" ម៉ាក់ឡានមានចំនួុនលើសមុនច្រើនណាស់អ្នកណាមកមែនទេ ? "ជុងហ្គុក
" ពិតមែនហើយ!រឿងនេះហើយដែលម៉ាក់ចង់
និយាយជាមួុយកូនពេលនេះចៅហ្វាយតូចបានប្ដូរមកនៅទីនេះហើយកូនមិនអាចរញ៉ររញ៉ៃតាមចិត្តទៀតទេលឺទេ?ហើយមួុយទៀតកុំឌឺចចេសដាក់ចៅហ្វាយតូចលឺទេកូន ? គាត់មិនមែនធម្មតាទេ " អ្នកជាម្ដាយ
និយាយឡើងដោយទឹកមុខព្រួុយបារម្ភលើកដៃមកអង្អែលសក់កូនប្រុសថ្នមៗព្រោះដឹងពីចរិកកំហូចគេមិនចូលចិត្តអ្នកណាមានរឹកពារដូចចៅហ្វាយតូចឡើយ...(ស្អប់ជំពក់លើហើយអាល្អិត ~•~)
" បាទម៉ាក់...!!កូនមិនទៅពាក់ព័ន្ធទេកូនទៅមូជ
ទឹកហើយណាម៉ាក់..សឺត ...."ប្រុសតូចនិយាយ
ហើយរត់ផងលោតតិចៗផងតាមទម្លាក់គេស្រាប់ទៅហើយធ្វើអោយអ្នកជាម្ដាយក្រវីក្បាលនេះចរិកគេមិនកាត់តាមអ្នកជាឪពុកបន្ដិចសោះ
រាងក្រាស់មាំដែលឈរមើលពីរនាក់ម៉ែកូនពីបន្ទប់ដាក់សៀវភៅមកទាំងជ្រួុញចញ្ចើមគេចាំបានថា
ក្មេងម្នាក់នេះជាម្នាក់តែម្នាក់ដែលឡានរបស់គេបានបើកគៀហេតុអីគេនៅផ្ទះរបស់គេបាន?ពេលនោះ
ខេក៏ចូលមកដល់ជាមួុយនឹងឯកសារក្នុងដៃ
" ចៅហ្វាយបាទ....!!នេះជាឯកសាររបស់ក្រុមហ៊ុន
សម្ព័ន្ធ AB ត្រូវពិនិត្យ " មាឌមាំងាកមកមើលកូន
ចៅដោយរក្សារទឹកមុខមាំមិនអាចប្ដូរទទួុលឯកសារ
មកកាន់នេះគេមកមិនទាន់ដល់មួយម៉ោងស្រួុល
ផងការងារក៏មកដល់ដៃហើយរឺ?មិនគិតចង់ឲ្យគេសម្រាកសកដង្ហើមស្រួុលខ្លះទេរឺយ៉ាងមិច ?
" នៅទីនេះមានក្មេងប្រុសដែលមែនទេ ? "
"អរបាទមាន ជាកូនរបស់លោកពូចន ជុងស៊ូនឹង
មីងអាង ហាណា គេឈ្មោះ ចន ជុងហ្គុកម៉ាក់របស់
គេហៅថាហ្គុកគីចៅហ្វាយមានអ្វីមែនទេ?"ខេទោះមិនបានដឹងថាជាក្មេងដែលគេបើកឡានគៀ តែមនុស្សក្នុងផ្ទះមានចំនួុនប៉ុន្មាន រឿងគ្រប់យ៉ាងមិនអាចធ្វេសប្រហេសបានឡើយ មិនថារឿងនោះធំរឺរឿងតូចឡើយ...
"កូនរបស់ជំនិតជុងស៊ូចឹងរឺ...ហឺស....?"មាត់ក្រាស់
ចោតសួរតិចៗស្ទើមិនជឿគេជាកូនប្រុសជំនិតដៃឆៅជាមនុស្សមាំមាត់កែវភ្នែកមុតដូចកាំបិត តែមើលមកកូនប្រុសរបស់គាត់ខុសគ្នាដូចមេឃនឹងដីបែបនេះ?
" មានអ្វីទេចៅហ្វាយ ? " ខេ
" មិនអីទេ ឯងទៅធ្វើការរបស់ឯងចុះ"គ្រាន់តែទទួុល
បានបញ្ជា អ្នកជាកូនចៅមិននិយាយអ្វីច្រើនគេ
អោនគំនាប់បន្ដិចហើយចាកចេញទៅ រាងក្រាស់
មាំក៏ឡើងទៅបន្ទប់របស់ខ្លួុនវិញដោយមិនភ្លេចឯកសារ
ពេលនេះក៏ល្ងាចណាស់ទៅហើយ រាងក្រាស់ក៏បាន
បង្ហើយការងារខ្លួុនរួចជាស្រេច កាយមាំដើរមកបើក
បង្អួុចចេញមកយ៉កឈរសម្លឹកទៅសួុនច្បារតូច
ល្មមដែលម៉ាក់របស់គេធ្លាប់អោយគេធ្វើអោយចំនឹងបន្ទប់នេះពេលគាត់ស្មុគនឹងចេញមកដើរនៅទី
ដែលគេកំពុងឈរមើលទៅសួុននោះដែលមានដាំផ្កាចម្រុះមានដើមឈើដែលចងទូងសម្រាប់អង្គុយលែងដូចម៉ាក់គេនិយាយពេលចេញមកឈរនៅទីនេះពិតជាធ្វើអោយអារម្មណ៍ស្រស់ថ្លាទោះគេមិនចូលចិត្ត
ផ្កាក៏នៅមានអារម្មណ៍បានធូរស្បើយដែល តែក៏ធ្វើអោយគេរឹតតែសម្លឹងមើលនោះគឺក្មេងប្រុសតូចដែលគេទើបតែបានឃើញពីរដង បង្ហាញខ្លួុនក្នុង
សួនដ៏ស្រស់ស្អាតជាមួុយអាវពណ៍ផ្ទៃមេឃរលុងបន្ដិចខោត្រឹមជង្គង់បែបសាមញ្ញតែពិតជាស្រស់ស្អាតគេស្អាតជាផ្កាក្នុងសួុនទាំងឡាយទៅទៀត កែវភ្នែកមុតថ្លាតាមសម្លឹងក្មេងតូចដែលអង្គុយលើទូងជា
មួយសៀវភៅមួុយក្បាលនៅក្នុងដៃ...
" ចៅហ្វាយបាទ ! អាហាររៀបចំរួចរាល់ហើយ " ខេចូលមកប្រាប់អ្នកដែលកំពុងចោលភ្នែកទៅកាន់សួុនផ្កាតូចនោះដោយអោនគោរពតាទម្លាប់រាងក្រាស់
មាំមិននិយាយដើរចេញនាំមុខកូនចៅចេញទៅដោយភាពអង់អាច
នៅតុអាហាររាងក្រាស់ទៅអង្គុយនៅកៅអីក្បាលតុ
គេត្រូវញាុំអាហារតែឯងរហូតទៅហើយតែគេនៅតែ
មិនទម្លាប់ដដែល ព្រោះគេមិនមែនប្រភេទមនុស្ស
ដែលចូលចិត្តយកស្រីៗមកកំដររាល់ថ្ងៃនោះទេ
ត្រឹមយូរៗម្ដងមកបំបាត់ចំណង់ដែលជាធម្មជាតិនៃ
មនុស្សមានគឺគ្រប់គ្រាន់ហើយហើយគ្មានមនុស្សស្រីណាអាចនៅជាមួុយគេលើសពីពីរដងក្រៅពីរសង្សារ
ចាស់គេដែលបានបោះបង់គេចោលនោះទេដែលគេអាចនៅជាមួុយនាងបានរហូតដល់មួុយឆ្នាំ តែសឹងតែមិនបានជួុបគ្នានោះ.....
ជុងហ្គុកកាន់បាយមកដួុសដាក់ឲ្យអ្នកដែលអង្គុយធ្វើ
មុខមាំសម្លឹងមកគេមិនឈប់គេចាំបានច្បាស់ណាស់
ថាគេជាម្នាក់ក្នុងឡានកាលពីថ្ងៃគេដួុសហើយដើរ
ថយក្រោយបន្ដិចរាងក្រាស់នៅតែសម្លឹងក្មេងតូចពិតជាឆ្ងល់ណាស់ថាគេមកទីនេះបានលឿនយ៉ាង
នេះរឺ?
" លោកចង់សម្លឹងមុខខ្ងុំដល់ខ្ងុំរលាយបាត់មែនទេ
ទើបព្រមឈប់...?"ក្មេងប្រុសមាឌតូចចោតសួរទៅកាន់អ្នកដែលមានឈ្មោះជាចៅហ្វាយដោយមិនខ្លាចរអា ធ្វើឲ្យរាងក្រាស់ជ្រួុញចញ្ចើមចូលគ្នា ក្ដៅ
ស្លឹកត្រជាក់ងំយកតែម្ដងក្មេងម្នាក់នេះប្រហើនពេកហើយ
" ឯងដឹងខ្លួុនថាកំពុងសួុរអ្នកណាទេអាល្អិត ?"រាង
ក្រាស់ក្រោកឈរឡើងប្រើភ្នែកកំណាចសម្លឹកមកកាន់ក្មេងតូចទឹកមុខរបស់គេគ្រាន់តែឃើញក៏ធ្វើ
អោយមនុស្សជាច្រើនខ្លាចឡើងចង់រោគនាមដែល តែក្មេងម្នាក់នេះបែរជាមើលមកគេវិញដោយមិនញញើតបន្ដិចអ្នកណាថាគេមិនកាត់រកឪពុកនោះ ចរិកមិនចេះខ្លាចនេះគឺដូចប៉ាគេខ្លាំងណាស់ ខេដែលនៅជិតនោះចាប់ផ្ដើមបារម្ភពីសុវត្ថិភាពរបស់ក្មេងតូចតែគេមិនអាចធ្វើអ្វីបានទេ....
" ដឹង...! លោកជាចៅហ្វាយរបស់ខ្ងុំ លោកគីម ថេហ្យុង តែខ្ងុំសួុរលោកខុសមែនទេ?ព្រោះលោកគិត
តែពីមើលមកខ្ងុំមិនឈប់ពិតមែន ?"ក្មេងតូចតបវិញដោយទឹកមុខឌឺដងមិនស្គាល់ក្ដីស្លាប់នៅចំពោះមុខ...
" អ្នកណាបង្រៀនឯងឲ្យប្រើសម្ដីគ្មានការគោរព
កោតខ្លាចបែបនេះដាក់ចៅហ្វាយនាយមិនដឹងខ្ពស់ទាបបន្ដិចសោះត្រឹមជាកូនចៅម្នាក់ហ៊ានមកហៅ
ឈ្មោះរបស់យើងចំៗបែបនេះ"រាងក្រាស់មាំដើរមកជិតប្រុសតូចហើយចាប់ដៃតូចៗនោះច្របាច់ខ្លាំងៗគេចង់តែកាច់បំបាក់ដៃតូចស្អាតនេះទេចង់ដឹងថាម្ចាស់របស់វាខ្លាំងប៉ុណ្ណា?
"អួុយ៎៎...លោកខ្ងុំឈឺ...មនុស្សឆ្កួុតឈឺ...ដៃមនុស្សណា៎៎"ក្មេងតូចលើកដៃមកបេះដៃក្រាស់ចេញពីដៃ
ខ្លួុនតែដូចជាគ្មានប្រតិកម្មអ្វីបន្ដិចគេបែរជារឹតកម្លាំង
ដៃលើសដើម
យ៉ុងហ្គុក ហៅថសខេ កូនចៅជំនិតរបស់ថេហ្យុង
To be continued