✨គ្រងស្នេហ៍CEO📋🖋️

By Jack_taegukk

46.1K 4.2K 58

ផ្តើមពីការស្រលាញ់គេតែម្ខាងរហូតអាចយកចិត្តនាយដែលជាCEOអោយបាក់ចិត្តស្រលាញ់វិញ។ 💜Taekook BL💜 Kook top និពន្ធដោយ:... More

Ep01:លង់ស្រលាញ់!!!
Ep02:ជួបម្ដងទៀត
Ep03:អ្វីៗក៏អាចផ្លាស់ប្តូរ....
Ep04:ពួកគេណាត់ជួបគ្នាឬ??
Ep05:គេមុខមាំយ៉ាងនេះហ្ហេស??
Ep06:ព្រមធ្វើមនុស្សរបស់ខ្ញុំទេ??
Ep07:មិនចេះប្រយ័ត្នសោះ!!!
Ep08: first kiss
Ep9:ខ្ញុំមិនស្គាល់ទេ!
Ep10:ហេតុអីខឹង?!
Ep11:ជាប្រុសឬស្រីនឹង?
Ep12:ស្អាត
Ep13:ខ្ញុំភ្លក្សស្រា...
Ep14:ស្រាស្អីក្តៅម្ល៉េះ?🔞
Ep15:គេហៅខ្ញុំអូន?!
Ep16:ស្រ្តបឺរីរបស់ខ្ញុំ!
Ep17:ប្រចណ្ឌខ្លាំងៗ!!
Ep🔞:លួងក្មេងពូកែងងក់
Ep19:កូនខ្លាអត់ស្លៀកខោអាវ
Ep20:សីុគ្រឿងក្នុង!!!
Ep21:ខ្ញុំជាមនុស្សល្ងង់មែនទេ?
Ep23:លួងលោម
Ep24:រ៉ូមែនទិច
Ep25:ថ្នមអូន🔥
Ep26:ខ្លាច

Ep22:យល់ច្រឡំ?

1.3K 163 1
By Jack_taegukk


"មានរឿងអី?នរណាឈ្មោះថេយ៍?"ឃ្យូយ៉ុន
នាងជាមិត្តតាំងពីក្មេងរបស់ជុងហ្គុកហើយក៏ដឹងរឿងគ្រប់យ៉ាងរបស់ជុងហ្គុកដូចគ្នា។នាងទើបតែត្រឡប់មកពីរៀននៅស្វីសវិញកាលពីម្សិលមិញទើបថ្ងៃនេះនាងណាត់ជុងហ្គុកអោយចេញមកជួបនិយាយរឿងខ្លះៗកាលពីនៅរៀនហើយនាងនេះហើយដែលតាមជួយជុងហ្គុកនិងអាណាយ៉ាឥឡូវឮថាបែកគ្នានាងក៏មកសួរនាំផងសួរសុខទុកផង។តាមជួយមិនមែនមេអណ្តើកទេគឺតាមជួយការពារពីការចង់ដណ្តើមរបស់មនុស្សម្នាក់ទៀតច្បាស់ណាស់ថាបើនាងដឹងថាជុងហ្គុកបែកគ្នានាងប្រាកដជាត្រឡប់មកវិញគឺចាំចាប់យកជុងហ្គុកនេះឯងចាំតែមើលទៅ។

"មនុស្សសំខាន់របស់យើង"នាយឆ្លើយទាំងទាញទូរស័ព្ទព្យាយាមខលទៅនាយតូចតែគេមិនលើកសោះធ្វើយ៉ាងមិចទៅ?នាយខ្លាចថេយ៉ុងខឹងអន់ចិត្តនឹងនាយ។គេមិនទាន់ប៉ះប៉ូវសងថេយ៉ុងវិញផងស្រាប់តែនាយតូចមកឃើញរូបភាពបែបនេះច្បាស់ជាយំខូចចិត្តតែមិនខាន

"អេហ៎េ!បែកគ្នាមិនបានប៉ុន្មានមានអ្នកថ្មីហើយ!កុំប្រាប់ណាថាកាលដែលឯងនិយាយក្នុងសម្ភាសន៍នោះគឺជាគេ?"

"អឺនឹងហើយ!យើងបែកគ្នាមកជិត3ឆ្នាំហើយទើបតែបកស្រាយកុំអោយក្មេងយល់ច្រឡំ"

"ឯងស្រលាញ់គេខ្លាំងហ្ហេស?ខ្លាំងជាងអាយ៉ាទៀតមែនទេ?"

"ក៏ពិតមែនហើយ អារម្មណ៍ដែលនៅជាមួយគេខុសពីអារម្មណ៍ដែលធ្លាប់នៅជាមួយយ៉ាគេធ្វើអោយយើងចេះខឹងចេះប្រចណ្ឌដោយមិនដឹងខ្លួនហើយសូម្បីស្រលាញ់គេពីពេលណាក៏យើងមិនចាប់អាម្មរណ៍"

"អស្ចារ្យម្លឹងផង?"នាងងក់ក្បាលសរសើរអាមិត្តនេះហ៊ាននិយាយរៀបរាប់ការពិតដោយមិនអៀនមាត់ទាំងដែលកាលពីនៅរៀននាយជាសុភាពបុរសមឹសៗសោះរឿងស្នេហាចាក់អត់ចូល

"យ៉ាងមិចខលទៅគេលើកទេ?"

"អត់ទេ!ប្រហែលជាទៅសង្ងំយំបាត់ហើយយើងទៅរកគេសិនហើយចាំទំនេរជួបគ្នា"

"អឺម!ប្រយ័ត្នផងឮល្ហៀងៗថានាងជិតត្រឡប់មកវិញហើយយើងជួយឯងបានប្រសិនបើយើងឃើញនាងនៅក្បែរឯងឬមនុស្សដែលឯងស្រលាញ់"

"អរគុណឯងហើយ មិនបាច់ភ័យទេយើងនឹងមិនអោយមានរឿងអីកើតឡើងទេ"អ្នកទាំងពីរអោបគ្នាជាការលាយរួចទើបជុងហ្គុកប្រញាប់ឡើងឡានបើកតាមរកនាយតូចជិះផងខលផងតែចុចចង់ធ្លុះទូរស័ព្ទហើយនាយតូចនៅតែមិនទទួលធ្វើអោយនាយចាប់នៅមិនសុខបើកឡានរកមើលជារឿយៗ

+មន្ទីរពេទ្យ

ថេយ៉ុងចុះពីលើតាក់សុីមុននឹងហុចលុយអោយគេរួចរត់ចូលទៅខាងក្នុងយ៉ាងលឿនស្លេវ។

"អត់ទោសសុំសួរថាអ្នកជំងឺឈ្មោះយូ ជីណាសម្រាកនៅបន្ទប់ណាអឺគឺលោកស្រីគីមដែលគេបញ្ចូនមកមន្ទីរពេទ្យមុននេះគាត់សម្រាកនៅឯណា"ថេយ៉ុងរត់ទាំងត្រហេបត្រហបរត់ទៅសួរបុគ្គលិកកត់ឈ្មោះនៅខាងនឹង

"ច៎ា!សូមរងចាំបន្តិច....គឺនៅបន្ទប់404ជាន់ទី
6"

"បាទ!អរគុណ"ថេយ៉ុងប្រញាប់រត់ទៅជណ្តើរយន្តចុចញាប់ដៃឆ្មេស្ទើរតែគាំងជណ្តើរគេទៅហើយចិត្តអន្ទះអន្ទែងចង់ដឹងសុខទុកអ្នកជាម្តាយជាខ្លាំងគាត់មិនដែលស្លេកស្លាំងបែបនេះទេពេលឃើញរូបម៉ាក់គេក្នុងទូរស័ព្ទនាយសឹងតែស្រែកយំខ្លាំងៗទៅហើយ។

*ទីង

ទម្រាំតែជណ្តើរយន្តបើថេយ៉ុងចូលផ្លុកចុចជាន់ទី6ភ្លេតក្តោបដៃចូលគ្នាញ័រជើងនៅមិនស្ងៀមដើរចុះដើរឡើងតឹងទ្រូងនឹងជណ្តើរណាស់បើអាចចង់តែហោះអោយដល់ភ្លាមៗទេ។មកដល់ជណ្តើរយន្តក៏បានបើកថេយ៉ុងចេញមកស្វែងរកលេខតាមការប្រាប់មុននឹងដើរអើតមើលផ្លាកបន្ទប់ដើរឆ្វែលងាកឆ្វេងស្តាំចង់វិលមុខដួល។ទីបំផុតក៏បានមកដល់តែគេហាក់ស្ទាក់ស្ទើរចិត្តទៅវិញអារម្មណ៍បារម្ភបុកពេញទ្រូងអោយចូលតែអារម្មណ៍ភ័យខ្លាចអារម្មណ៍ដឹងខុសក៏លូកលាំជាមួយគ្នាផងដែរធ្វើអោយនាយតូចស្កុបដូចភ្លើងស្តុបពណ៌ក្រហម។ទម្រាំដាច់ចិត្ដដកដង្ហើមវែងៗបន្ធូរអារម្មណ៍រួចទើបដៃស្រឡូនលូកចាក់គន្លឹះទ្វា

*ក្រាក

ពេលវេលានេះគឺកំពុងតែស្កុបលែងដែរគ្រប់គ្នាគឺដោយសារតែអ្វីដែលនៅចំពោះមុខមិនមែនគ្រួសារក៏មិនមែនម៉ាក់ថេយ៉ុងដែរគឺប្តីប្រពន្ធកំពុងថើបគ្នាតែថេយ៉ុងចូលមកកាច់សង្វាក់នាយតូចញញឹមលែងសមទាញទ្វារបិទអោយវិញទាំងខ្មាស់គេមិនស្ទើរមុខពេបតិចៗងើយមើលស្លាកបន្ទប់គឺ304មិនមែន404ទេគេនេះភ័យឡើងភ្លេចភ្លាំងហើយមែនទេ?ថេយ៉ុងលើកដៃទះថ្ងាស់ខ្លួនឯងមួយដៃមុននឹងទៅបន្តរកបន្ទប់ម៉ាក់នាយមកដល់លើកនេះគេត្រូវមើលអោយច្បាស់ចៀសវាងច្រឡំដូចអម្បិញមិញ

*ក្រាក

"ម៉ាក់!!"ថេយ៉ុងបើកទ្វារមកឃើញលោកស្រីគីមកំពុងត្រូវណាមជូនបញ្ចុកបបរលោកស្រីគីមគ្រាន់តែឃើញថេយ៉ុងកូនបណ្តូលចិត្តមកភ្លាមគាត់ក៏ព្រលែងស្នាមញញឹមនៃការនឹករលឹកចេញមកថេយ៉ុងក៏ដូចគ្នា

"ថេយ៍/ថេយ៍?!!"

"ហ្ហឹកៗម៉ាក់"ថេយ៉ុងរត់ទៅអោបអ្នកជាម្តាយទាំងទឹកភ្នែកមើលចុះគាត់ស្រកសាច់ខ្លាំងណាស់
ស្គមឡើងមែនទែនមុខវិញស្លេកស្លាំងណាស់

"កូនម៉ាក់....សឺតៗៗ"លោកស្រីគីមក្រសោបកូនប្រុសមុននឹងទាញចេញពីការអោបក្រសោបមុខកូនមកថើបដោយការនឹករលឹកឯណាមជូនឃើញហើយពិតជាសប្បាយចិត្តណាស់បើនាយដឹងថាព័ត៌មានវាលឿនបែបនឹងនាយប្រកាសតាំងពីយូរ

"មានរឿងអីកើតឡើងលើម៉ាក់មើលចុះម៉ាក់ស្គមខ្លាំងណាស់ខ្ញុំមិននៅតែ2ខែសោះ"ថេយ៉ុងពេបមាត់រៀបរាប់ចាប់អ្នកម៉ាក់យកមកមើលឆ្វេងស្តាំ

"ប្អូនក្បាលខូចមកពីឯងមិននៅនឹងហើយទើបម៉ាក់ឈឺ"ណាមជូនឃើញចរិកប្អូនបែបនេះក៏និយាយភ្លាមឯលោកស្រីគីមវិញញញឹមមើលមុខកូនប្រុសមិនព្រិចគាត់សប្បាយចិត្តរកអ្វីផ្ទឹមគ្មានទេ

"ហេតុអី?"ថេយ៉ុងជ្រួញចិញ្ចើម

"ពេលឯងចេញ......"ណាមជូនប្រិងនឹងរៀបរាប់តែលោលស្រីគីមក៏និយាយកាត់

"បានហើយជូន..កូនថេយ៍ព្រមមករកម៉ាក់វិញហើយម៉ាក់លែងអីហើយគិតតែកូនទេសុខទុកយ៉ាងមិចទៅនៅឯណាមើលទៅសាច់ឈាមស្រស់ថ្លាជាងមុន"លោកស្រីគីមរៀបរាប់មិនចេះហត់សរសើរកូនប្រុសទាំងដែលកាលពីថេយ៉ុងមិននៅគាត់និយាយម៉ួយម៉ាត់ពីរសោះ

"កូននៅជាមួយជីមីនប៉ុន្តែឥឡូវក៏ផ្លាស់ទៅនៅជាមួយលោកប្រធានព្រោះតែមានការងារច្រើន"

"ត្រូវហើយបងភ្លេចជីមីនអោយឈឹង"ណាមជូនទើបតែនឹកឃើញនាយបែរជាដើរសួរមិត្តថេយ៉ុងពេញនឹងតែមិនបានសួរជីមីន

"កូនធ្វើការងារអី?"អ្នកជាម៉ាក់សម្លឹងមុខកូនយ៉ាងស្រទន់ឋួរនាំ

"កូនធ្វើការក្នុងក្រុមហ៊ុនផលិតស្រា"ថេយ៉ុងញញឹមតបអ្នកជាម៉ាក់ឃើញគាត់ញញឹមបានបែបនេះកូនៗក៏អស់បារម្ភ

"ចុះរឿងអាហារហូបចុក?"

"កុំបារម្ភអីម៉ាក់កូនញុាំឆ្អែតៗគ្រប់ពេលហិហិ"

"ល្អហើយ!បានកូនមិនអីល្អហើយមកនៅជាមួយម៉ាក់វិញបានទេ?"

"មែនហើយថេយ៍!ក្រុមហ៊ុនកំពុងតែពិបាកប៉ាឈឺក៏មិនហ៊ានឈប់ដែរបងរវល់មើលថែម៉ាក់មិនសូវបានជួយគាត់ទេ"

"ចុះប៉ាពេលនេះនៅឯណា?នេះគាត់រវល់ការងារដល់មិនដឹងថាប្រពន្ធឈឺ?"

"មិនមែនទេគឺម៉ាក់ដេញប៉ាចេញមិនអោយឃើញមុខ"

"ថាមិច?"ថេយ៉ុងឆ្លើយជាមួយបងប្រុសទាំងភ្ញាក់ផ្អើលមុននឹងងាកមកមើលមុខអ្នកម៉ាក់វិញ

"ម៉ាក់មិននិយាយរកប៉ាតាំងពីឯងចេញពីផ្ទះម្ល៉េះម៉ាក់ឈឺក៏ដោយសារឯងចេញពីផ្ទះដែរ"នេះកំហុសមកពីគេទាំងអស់មិនគួរចេញពីផ្ទះយូរយ៉ាងនេះរឿងកើតឡើថស្មានមិនដល់បើនៅបន្តម៉ាក់គេច្បាស់ជាធ្ងន់ធ្ងរមិនខាន

"បានហើយជូនកុំរំលឹកពីគេអីគេហ៊ានលើកដៃវាយកូនប្រុសម៉ាក់ៗមិនលើកលែងទោសអោយគេទេ"

"អោយកូនសុំទោស"ថេយ៉ុងនិយាយទាំងទឹកមុខសោកសៅមុននឹងលូនអោបអ្នកជាម៉ាក់យ៉ាងណែនសុំទោសរហូត

"កូនម៉ាក់មិនបានខុសកុំសុំទោសអីបើជាម៉ាក់ៗក៏ធ្វើដូចកូន"

បន្ទាប់ពីម្តាយកូននិយាយគ្នាលេងរាងយូរបន្តិចថេយ៉ុងក៏សុំទៅធ្វើការមួយល្ងាចចាំទៅផ្ទះមើលថែម៉ាក់វិញព្រោះថាល្ងាចគាត់ចេញពីពេទ្យគេក៏ត្រូវបង្ហើយការងារ។គេសុំមិនទាន់ឈប់ធ្វើការទីនេះព្រោះតែគេជិតបញ្ចេញស្នាដៃផលិតស្រាថ្មីទើបមិនចង់ឈប់លោកស្រីគីមក៏មិនជំទាស់បើនោះជាអ្វីដែលធ្វើអោយកូនគាត់សប្បាយចិត្ត។ចំណែកជុងហ្គុកតាមរកនាយតូចយូរហើយមិនឃើញពេលរកអស់ចិត្តនាយក៏ទៅចាំនៅក្រុមហ៊ុនព្យាយាមតេទៅរាងតូចឡើងចង់ធ្លុះទូរស័ព្ទតែថេយ៉ុងមិនលើមិនបាច់ឆ្ងល់ទេពេលថេយ៉ុងនិយាយជាមួយម៉ាក់ហេតុអីមិនឮទូរស័ព្ទរោទិ៍ព្រោះតែគេបិទគ្រឿងតាំងពីនាយតេមកច្រើនដងដំបូងម្ល៉េះ។

+ក្រុមហ៊ុនផលិតស្រា

ថេយ៉ុងចុះពីលើតាក់សុីវិញមុននឹងដើរចូលក្រុមហ៊ុនគេមានអារម្មណ៍ថារមួលពោះណាស់ដោយសារមិនបានញុាំអីពីថ្ងៃឥឡូវឃ្លានណាស់តែដល់ម៉ោងចូលធ្វើការហើយមិនអីទេទ្រាំសិនក៏បានញុាំទឹកជំនួសវិញ។ថេយ៉ុងដើរទៅចាក់ទឹកញុាំមុននឹងទៅកន្លែងធ្វើការហើយក៏ដាក់ខ្លួនអង្គុយក្រាបក្បាលនឹងតុគេអស់កម្លាំងណាស់ថ្ងៃមិញរត់ទៅរកតាក់សុីឡើងហត់។ជុងហ្គុកដែលយូរចេញមកមើលតុធ្វើការថេយ៉ុងម្ដងក៏ចេញមកឃើញនាយតូចកំពុងសម្ងំក្រាបក្បាលនឹងតុ

"ថេយ៍"

"........"ជុងហ្គុកហៅថេយ៉ុងតែនាយតូចគ្រាន់តែឮក៏ធ្វើមិនខ្វល់មិនចង់រវល់នឹងនាយនោះទេ

"ថេយ៍...នេះគេងលក់ហើយហេស?"ជុងហ្គុកដើរទៅក្បែរអោនមើលតែមើលមិនឃើញទើបចេះតែនិយាយថានាយតូចគេងនាយស៊កដៃបម្រុងបីតែថេយ៉ុងគេចក្រោកចេញមិនអោយនាយប៉ះ

"....??...."ជុងហ្គុកជ្រួញចិញ្ចើមពេលនាយបីថេយ៉ុងក៏ក្រោកគេចពេលនេះកែវភ្នែកប្រសព្វគ្នាអាចធ្វើអោយនាយអាចឃើញពីភាពអន់ចិត្តរបស់នាយតូច

"អូនទើបតែមកពីណា?ហេតុអីមិនទទួលទូរស័ព្ទបង?"

"ខ្ញុំរវល់!ទូរស័ព្ទអស់ថ្ម"ថេយ៉ុងក៏តបដូចអ្វីដែលនាយនិយាយកាលពីថ្ងៃរវល់តែរវល់ទៅជួបស្រីរឿងអីគេត្រូវប្រាប់នាយថាទៅណា

"ទៅនិយាយគ្នានៅខាងក្នុង"នាយទាញដៃនាយតូចដែលព្យាយាមបេះដៃនាយចេញ

"លែងទៅ!ខ្ញុំគ្មានអីនិយាយបានហើយខ្ញុំប្រញាប់ទៅធ្វើការ"មកដល់បន្ទប់ជុងហ្គុកនាយក៏បិទទ្វារអូសនាយតូចមកថេយ៉ុងរលាស់ដៃនាយចេញហើយទើបចង់គេច។ស្មានតែនាយមិនដឹងថាថេយ៉ុងខឹងនាយឬ?ប្រើពាក្យខ្ញុំៗបែបនេះមិនដឹងទើបចម្លែក

"អ៎ាយ!!លែងណាប្រាប់ថាអោយលែង"ជុងហ្គុកក្រសោបចង្កេះមួយក្តាប់មកអោបយ៉ាងស្និតស្នាលធ្វើអោយថេយ៉ុងរើកញ្រ្ចោលពេញរង្វង់ដៃនាយ

"រឿងថ្ងៃមិញអូនយល់ច្រឡំហើយ"

"ហឹស!យល់ច្រឡំ?ខ្ញុំជាមនុស្សល្ងង់ដែលមិនដឹងថាលោកបង្វិលក្បាលយ៉ាងមិចខ្លះលែងទៅ!!"

"ថេយ៍!!ស្តាប់បងសិនបានទេ?!"ជុងហ្គុកតម្លើងសម្លេងដាក់នាយតូចព្រោះថាថេយ៉ុងកាន់តែផ្តេសផ្តាស់ហើយហេតុអីនិយាយថាខ្លួនឯងល្ងង់បែបនេះនាយមានអារម្មណ៍មិនល្អទាល់តែសោះដែលនាយតូចគិតបែបនេះ។

"........."ថេយ៉ុងស្ងៀមដូចមាត់ស្ងៀមឈប់រើព្រោះអន់ចិត្តនឹងសម្តីនាយអន់ចិត្តនឹងកាយវិការនាយសុខចិត្តអោនមុខយំខ្សិបខ្សួលហេតុអីគេមិនអាចហាមឃាត់ទឹកភ្នែកខ្លួនឯងបាន

"ថេយ៍....បងនឹងនាងពួកយើងជាមិត្តគ្មានអ្វីលើសពីនឹងនោះទេ នេះអូនយំ?ថេយ៍...."

"ហ្ហឹក....ហឺ"ជុងហ្គុកអោបនាយតូចយ៉ាងណែនហេតុអីក៏យំបែបនេះ

"ហេតុអីយំ?ខឹងបងសម្តីខ្លាំងដាក់អូន?បងគ្រាន់តែមិនចង់អោយអូនគិតថាខ្លួនឯងល្ងង់ឈប់យំទៅណ៎ា"

"បើមិនជឿបងខលទៅនាងអោយនិយាយជាមួយអូននាងក៏ចង់ស្គាល់អូនដែរនាងឈ្មោះថាឃ្យូយ៉ុនទើបតែត្រឡប់មកពីស្វីសកាលពីម្សិលមិញនាងជាមិត្តតាំងក្មេងរបស់បង"ជ្ុងហ្គុករៀបរាប់ទាំងទាញទូរស័ព្ទខលវីឌីអូទៅនាងថែមទៀត

[ហាឡូជុងហ្គុក!ឯងខលមកយើងមានការអីហីយ៉ា!មេឃប្រាកដជាភ្លៀងព្រោះតែឯងខលវីឌីអូមកយើង]ឃ្យូយ៉ុននិយាយបញ្ជួសព្រោះតែរាល់ដងនាងជាអ្នកខលទៅជុងហ្គុកមុនហើយបើជុងហ្គុកខលទៅគឺតាមលេខមិនដែលខលវីឌីអូទេ

"យើងខលទៅបញ្ជាក់ភាពស្មោះត្រង់កុំនិយាយច្រើនចង់ឃើញមុខមនុស្សសំខានយើងទេ"

[អឺៗឯណា?ឯងលួងគេបានឬនៅ?]

"នេះជា..."ជុងហ្គុកអោយទូរស័ព្ទទៅថេយ៉ុងតែថេយ៉ុងហុចអោយនាយវិញគេមិនទាន់ជូតទឹកភ្នែកផងខ្មាស់គេងាប់ហើយ

[អាទន្សាយឯងធ្វើអោយកូនគេយំហេស?!]នាងសួរតាមទូរស័ព្ទធ្វើអោយជុងហ្គុកខាំមាត់ងាកមើលមុខថេយ៉ុងនាយមិនដឹងឆ្លើយយ៉ាងមិច

"នេះជួយនិយាយអោយគេបាត់ខឹងយើងផង"ជុងហ្គុកហុចទូរស័ព្ទអោយថេយ៉ុងទាំងពេបមាត់ចង់អោយថេយ៉ុងបាត់ខឹងនាយ

[សួស្តី!ដូចជាឮអាទន្សាយហៅលោកថាថេយ៍លោកឈ្មោះនេះមែនទេ?]

"បាទ"ថេយ៉ុងញញឹមតបព្រោះតែនាងញញឹមរហូតនាងក៏ស្រស់ស្អាតណាស់ដែរតែនាងហៅជុងហ្គុកថាអាកូនទន្សាយធ្វើអោយថេយ៉ុងសឹងតែសើចចេញមកទៅហើយលោកCEOគេមានឈ្មោះថ្មីទៀតហើយ

អ្នកទាំងពីរនិយាយគ្នាដូចជាត្រូវដងត្រូវផ្លែគ្នាណាស់សើចរហូតឯជុងហ្គុកក៏មើលការងារបន្តិចមើលផងងាកមើលថេយ៉ុងផងសើចរហូតហើយឯនាយក៏ញញឹមតាមបានឃើញគេញញឹមបែបភ្លេចខ្លួនបែបនេះស្អាតខ្លាំងណាស់។

To be continued......🔥🤞
សរសេរដោយ:ជេក៍ ថេហ្គុក💜

Continue Reading

You'll Also Like

93.1K 7.6K 35
⚠BDSM ⚠dominance Love in a dark heart Sex can be intense, but we can't even imagine the love in that heart..🏳️‍🌈 〰️Please read this carefully〰️ ⚠...
90.2K 14.9K 36
අපි අපේ නොවුනත් කමක් නෑ මට හැකියි නුඹට අවාරෙක සෙවනක් වෙන්න.........🌬️
498K 74.8K 70
ඩේ අම්මු.... නා උන්නෙයි කාදිලික්කිරේන් ❤ (පරිනත අන්තර්ගතයකි...)
40.1K 5.1K 36
ජීවිතේ ප්‍රේමනීය පරිච්ඡේද ලියවුනේම ආදරනීය හමුවීම් එක්ක.... ......❤️