_Jeon's Mansion_
បន្ទាប់ពីឈរបម្រើ Jungkook ញ៊ាំអាហារចប់ Jimin ក៏រៀបចំនៅលើតុអោយមានរបៀបរៀបរយជាមុនសិនទើប Jungkook អនុញ្ញាតអោយគេញ៊ាំអាហាររបស់គេ ដោយ សារតែអាណិត អ្នកមីង Yun ក៏ចាំញ៊ាំកំដរគេ កំុអោយគេមានអារម្មណ៍ថាឯការ
"រឿងមុននេះក្មួយកុំយកទុកក្នុងចិត្តអីណា! ជាធម្មតាអ្នកប្រុសគាត់មិនដែរបែបនេះទេ...ប្រហែលជាអ្នកប្រុសមិនឮសប្បាយចិត្ត ឬហត់នឿយ នឹងការងារហើយមើលទៅនោះ" មីង Yun ខំនិយាយលួងលោម Jimin ដោយសារគាត់មើលទឹកមុខរបស់គេ ដឹងថាពេលនេះគេប្រាកដជាពិបាកចិត្ត មករស់នៅផ្ទះគេម្នាក់ឯង ត្រូវគេចាត់ទុកដូចជាអ្នកបម្រើ បែបនេះគេប្រាកដជាពិបាកទទួលយកណាស់
"មិនអីទេអ្នកមីង!" Jimin តបវិញដោយខំប្រឹងញញឹម
"ទោះយ៉ាងណាក៏ខ្ញុំអាចធ្វើបានដែរ! ដើម្បីរងចាំប៉ាត្រឡប់មក វិញ...បើខ្ញុំមិននៅទីនេះប៉ាប្រាកដជាបារម្ភស្លាប់ហើយ"
"មិនអីទេក្មួយ! រយៈមួយឆ្នាំៗ លឿនណាស់...តែបន្តិចក្មួយបានជួបប៉ាក្មួយវិញហើយ"
"ហើយម្យ៉ាងទៀតគ្រួសារនេះក៏ធ្លាប់មានគុណមកលើប៉ាខ្ញុំ! មករស់នៅទីនេះចាប់ទុកថាខ្ញុំមកសងគុណគេវិញចុះ" Jimin បន្តនិយាយដោយញញឹម ទោះដឹងថាវាមិនស្រួលដូចអ្វីដែលគេបាននិយាយចេញមកក៏ដោយ
យប់ងងឹតក៏បានចូលមកដល់ម្នាក់ៗ នាំគ្នាចូលបន្ទប់សម្រាករាងៗ ខ្លួនស្មើរនេះម្នាក់ៗ ប្រហែលជាគេងលង់លក់អស់ទៅតែ នោឡើយតែ Jimin ដែលកំពុងគេងនៅលើពូក មើលរូបថតប៉ារបស់គេ តាមទូរសព្ទ័ដោយនឹករលឹក
"កូននឹកលោកប៉ាណាស់"
*****
_JJ Group_
"សួស្តីលោក Hyeowu"
"អ្នកនាង Ella! ខ្ញុំមកសុំជួបលោកប្រធានបន្តិច"
"ចាស៎! ចាំបន្តិចណាលោក" Ella តបគួរសមទៅវិញ ហើយក៏ដើរទៅបន្ទប់របស់ Jungkook ដើម្បីសុំការអនុញ្ញាត រួចក៏ត្រឡប់មកវិញ
"លោកអាចចូលទៅបាន"
"បាទអរគុណ" លោក Hyeowu និយាយចប់ក៏ដើរចូលទៅរក Jungkook ដើម្បីនិយាយពីធុរៈរបស់គេ
*****
_Jeon's Mansion_
Jimin កំពុងតែដើរតាមអ្នកមីង Yun ពីក្រោយបន្តើរ ស្តាប់បន្តើរនូវអ្វីដែលអ្នកមីងនិយាយ ព្រឹកនេះគឺអ្នកមីងនាំ Jimin ដើរគ្រប់កន្លែងនៅក្នុងភូមិគ្រឹះទាំងក្នុងទាំងក្រៅ លើកលែងតែបន្ទប់ក្រោមដីរបស់ Jungkook តែប៉ុណ្ណោះ ព្រោះវាជាកន្លែងហាមឃាត់ក្រៅពីអង្គរក្សរបស់គេ គ្មានអ្នកណាដែលគេអនុញ្ញាតអោយចូលនោះទេ
"កន្លែងនេះអ្នកប្រុសហាមមិនអោយចូលទេណាក្មួយត្រូវចាំអោយច្បាស់! ចៀសវាងមានរឿងជាមួយអ្នកប្រុស"
"បាទអ្នកមីង! ចុះក្នុងនោះមានអីអ្នកមីងដឹងទេ?" Jimin មិនហ៊ានចូលទៅនោះទេ តែក៏មានអារម្មណ៍ចង់ដឹងថាក្នុងនោះមានអ្វី
"មីងក៏មិនដឹងដូចគ្នា" អ្នកមីង Yun តបវិញ
"ហើយខាងនេះជាសួនផ្កាដែលធំជាងគេនៅក្នុងភូមិគ្រឹះនេះ បើទំនេរៗ ក្មួយអាចមកស្រោចទឹកបានព្រោះ អ្នកមើលថែសួននេះគាត់បានលាឈប់ទៅរស់នៅជាមួយកូនគាត់នៅស្រុកបាត់ទៅហើយ"
"ចុះអ្នកប្រុសមិនយកអ្នកផ្សេងមកទេឬមីង?" Jimin ក៏សួរទៅវិញ
"គឺមិនមែនអ្នកគ្រប់គ្នាអាចចូលមកទីនេះបានទេណាក្មួយ! ដោយសារ តែបន្ទាប់ពីលោកម្ចាស់និងលោកស្រីចែកឋានទៅ អ្នកប្រុសគឺគិតទៅលើរឿងសុវត្ថិភាពជាចំបង...ទើបគាត់មិនទទួលអ្នកបម្រើណាផ្សេងក្រៅពីអ្នកដែលចាស់ៗ សល់ពីមុនមកនោះ"
"ចុះបើថ្ងៃក្រោយអ្នកគ្រប់គ្នាចេញទៅអស់?"
"អ្នកប្រុសឆ្លាតណាស់! គាត់មានវិធីហើយក្មួយ" អ្នកមីងតបដោយញញឹមទៅកាន់ Jimin
"តោះថ្ងៃហើយពួកយើងចូលទៅខាងក្នុងវិញ! ជាធម្មតាអ្នកប្រុស និងអ្នកនាង មកញ៊ាំអាហារតែពេលល្ងាចនោះទេ
មានយូរៗ ម្ដងពួកគេមកញ៊ាំអាហារពេលថ្ងៃ តែពួកគេតែងតែខលប្រាប់មុនជានិច្ចបើសិនជាពួកគេមក ដើម្បីអោយមីងស្រួលរៀបចំម្ហូប"
"បាទ! និយាយអញ្ចឹងអ្នកមីងនៅទីនេះប៉ុន្មានឆ្នាំហើយ?"
"មីងមកនៅទីនេះតាំងពីមុនអ្នកប្រុសកើតម្ល៉េះណាក្មួយ" អ្នកមីង Yun និយាយបន្តើរដើរចូលទៅវិញបន្តើរដោយមាន Jimin ដើរតាមពីក្រោយ
*****
_JJ Group_
Ella រៀបចំការងាររបស់ខ្លួនក៏ប្រញាប់ដើរចូលទៅក្នុងបន្ទប់បងប្រុសរបស់នាងដើម្បីបបួលគេទៅផ្ទះជាមួយគ្នា
តុក! តុក!
"ចូលមក!" លឺសម្លេងអនុញ្ញាតហើយ Ella ក៏បានដើរចូលទៅ
"បងប្រុសតោះទៅផ្ទះ"
"បងមិនបានទៅផ្ទះវិញជាមួយឯងទេថ្ងៃនេះ"
"ហេតុអី? ឯកសារមិនទាន់មើលហើយមែនទេ?"
"មិនមែនទេ! លោក Hyunwu អញ្ជើញបងអោយទៅខួប កំណើតកូនស្រីរបស់គាត់" Jungkook តបទៅប្អូនស្រីរបស់គេមុននឹងសួរបន្ត
"តើបងគួរទិញអ្វីអោយល្អ! ឯងជួយគិតបងទៅមើល!"
"ទិញកាដូរអោយគេ..ហេតុអីបងមកសួរខ្ញុំ" Ella តបដោយមិនសូវនិងពេញចិត្ត
"ព្រោះឯងជាមនុស្សស្រីដូចគ្នានឹងណា"
"ខ្ញុំមិនដឹងទេ!" Ella តបដោយមិនសប្បាយចិត្ត
"ខ្ញុំទៅផ្ទះមុនហើយអញ្ចឹង" Ella និយាយហើយក៏ប្រុងនឹងដើរចេញតែ Jungkook ក៏និយាយឃាត់ដំណើររបស់នាង
"អរ៎! ត្រូវហើយ...ឯងជួយចូលទៅផ្កាអោយបងបន្តិច! ពេលនេះបងរកនឹកអ្វីមិនឃើញក្រៅពីផ្កានោះទេ! អញ្ចឹងខ្ចប់អោយបងបន្តិច"
"ចុះខ្ចប់ហើយ? ខ្ញុំត្រូវយកមកអោយបងវិញទេ?" Ella សួរផ្គើនបងប្រុសរបស់នាង
"មិនបាច់ទេ! ចាំបងចូលយក! គ្រាន់ទម្លាក់ទីតាំងហាងមកបានហើយ"
"ចាស៎លោកប្រធាន" Ella និយាយដោយធុញទ្រាន់មុននឹងដើរចេញ ដោយធ្វើអោយ Jungkook អស់សំណើចគ្រវី ក្បាលនឹងកាយវិការរបស់នាង
*****
_Jeon's Mansion_
Ella បានត្រឡប់មកវិញបំពេញភារៈកិច្ចដែលបងប្រុសនាងបានផ្តែផ្តាំរួចរាល់ ព្រមទាំងញ៊ាំអាហារពេលល្ងាចក៏រួចរាល់ ហើយថ្ងៃនេះនាងថែមទាំងបបួល Jimin អោយញ៊ាំអាហារពេលល្ងាចជាមួយទៀតផង ព្រោះបងប្រុសនាងមិននៅ ញ៊ាំអាហារហើយនាងក៏បបួល Jimin និយាយពីរឿងផ្សេងៗ ធ្វើអោយនាងកាន់តែចូលចិត្ត Jimin ហើយនាងក៏នៅតែឆ្ងល់ពីអាកប្បកិរិយារបស់បងប្រុសនាងចំពោះ Jimin ព្រោះនាងមិនដែលឃើញបងប្រុសនាងអាក្រក់ជាមួយមនុស្ស ដែលគ្មានកំហុសនោះទេ
"បងប្រុស Jimin! បងមានធ្លាប់ធ្វើអ្វីអោយបងប្រុសរបស់ខ្ញុំខឹងទេ?"
"គ្មានទេ! បងទើបតែជួបអ្នកប្រុសជាលើកទីមួយគឺពេលរើរ មកនៅទីនេះឯង"
"ហើយចុះហេតុអីក៏បងប្រុសរករឿងបងម្ល៉េះ" Ella នៅតែនឹកគិតមិនយល់
"តែមិនអីទេ! បងប្រុសរបស់ខ្ញុំសម្តីអាក្រក់មែន...តែគាត់ចិត្តល្អទេ" Ella និយាយហើយក៏ញញឹមទៅកាន់ Jimin ផ្តល់ជាកម្លាំងចិត្ត
"បងកុំទៅប្រកាន់គាត់អីណា"
"បងមិនបានប្រកាន់គាត់ឯណា!" Jimin និយាយហើយញញឹមតបទៅវិញ
"គ្រាន់តែថាបងមិនទាន់ទម្លាប់នឹងបងប្រុសរបស់ Ella តែប៉ុណ្ណឹងឯង"
"អូរ៎! ត្រូវហើយ...ថ្ងៃខាងស្អែកខ្ញុំទៅផ្សារទិញអីវ៉ាន់ជាមួយបង Taehyung! បងទៅជាមួយខ្ញុំទេ?"
"ទៅក្រៅមែនទេ?" Jimin សប្បាយពេលដែលបានឮថាចេញទៅក្រៅបែប ទោះនៅខាងក្នុងនេះស្អាតមែន ក៏គេនៅតែសប្បាយចិត្តពេលឮពាក្យថាចេញក្រៅ
"ត្រូវហើយ! បងចង់ទៅដែរទេ?"
"ទៅ! ប្រាកដជាទៅហើយ...ព្រោះបងចូលចិត្តដើរលេង" Jimin និយាយក៏សើចយ៉ាងសប្បាយជាមួយ Ella
កំពុងតែអង្គុយនិយាយគ្នាសប្បាយសុខៗ ក៏ស្រាប់ភាពរីករាយរលាយអស់បន្ទាប់ពីវត្តមានរបស់ Jungkook ត្រឡប់មក ដល់ផ្ទះវិញ
"អ្នកណាអោយឯងអង្គុយទីនេះ?" Jungkook សួរទាំងស្រវឹងបន្តិចបន្តួច
"គឺខ្ញុំ! ខ្ញុំបបួលគាត់មកនិយាយលេងជាមួយខ្ញុំ" Ella ចេញមុខនិយាយជំនួស Jimin ដូចរាល់ដង
"បងប្រាប់ឯងប៉ុន្មានដងហើយថាកុំអោយនៅជាមួយគេ"
"ហេតុអី? គាត់ធ្វើអីខុសជាមួយបានជាបងចេះតែរករឿងគាត់បែបនេះ?" Ella ក៏នៅតែមិនព្រមចាញ់បងប្រុសរបស់នាង
"ឯងមិនបាច់ចង់ដឹងទេ!"
"បើខ្ញុំធ្វើអ្វីខុសចំពោះអ្នកប្រុសអោយខ្ញុំសុំទោសផងចុះ! តែខ្ញុំគ្មានចេតនាធ្វើ..." Jimin និយាយចេញមកក្រែងល៎ គេធ្វើ ខុសត្រង់ណាមួយដែលមិនដឹងខ្លួន តែក៏ត្រូវ Jungkook ស្រែកកាត់សម្តីរបស់គេ
"ខ្ញុំមិនបានអោយឯងនិយាយ! ឯងមានសិទ្ធអ្វីមកនិយាយជាមួយខ្ញុំ?"
"បងប្រុស! បងហួសហេតុពេកហើយណា!" Ella ស្តីអោយបងប្រុសរបស់នាងដោយសារតែទ្រាំមើលចរឹកយ៉ាប់ៗ របស់បងប្រុសនាងមិនបាននោះទេ
"បងហួសហេតុត្រង់ណា?" Jungkook ក៏ងាកទៅសួរប្អូនស្រីរបស់ខ្លួន ហើយដើរចូលទៅចាប់ទាញ Jimin ចេញឆ្ងាយពីប្អូនស្រីរបស់ខ្លួន
"ឯងដឹងថាក្មេងនេះជាអ្នកណាទេ! ឯងដឹងថាគ្រួសាររបស់ក្មេងនេះធ្វើអីមកលើគ្រួសារយើងខ្លះទេ??" Jungkook ស្រែកសួរទាំងកែវភ្នែកឈឺចាប់ សម្លេងរបស់គេបានធ្វើអោយអ្នកបម្រើនៅក្នុងផ្ទះរត់មកមើល ព្រមទាំងមានអ្នកមីង Yun ក៏មកមើលដូចគ្នា ព្រោះមិនដែលឃើញ Jungkook បញ្ចេញប្រតិកម្មបែបនេះទេ
"បងចង់និយាយពីអី?" Ella សួរដោយមិនយល់
"បងលែងដៃពីបងប្រុស Jimin សិនទៅ"
"ប៉ារបស់គេជាអ្នកសម្លាប់ប៉ាម៉ាក់របស់បង! ព្រមជាមួយនឹងប៉ារបស់ឯងដូចគ្នា" Jungkook និយាយចប់ក៏រុញ Jimin អោយដួលទៅនឹងដីមួយទំហឹង ដោយសារតែគេចមិនទាន់ ខ្លួនរបស់ Jimin ក៏បុកនឹងថូផ្កាក្បែរនោះ ដៃដែល Jimin
ជ្រត់នឹងឥដ្ឋដើម្បីទប់លំនឹងខ្លួន ក៏បានមុតនឹងអំបែងថូនោះ តែ Jungkook នៅតែមិនខ្វល់មានតែអ្នកមីង Yun ម្នាក់ប៉ុណ្ណោះដែលរត់មកជួយមើល ចំណែកឯ Ella ក៏បានត្រឹមតែស្លត់ចិត្តនៅពេលឮសម្តីរបស់បងប្រុសនាងមុននេះ
"ហាមមកជួយគេ! មីង Yun ចេញទៅវិញ" Jungkook បញ្ជាដោយសម្លេងស្មើរ គួរអោយខ្លាច
"តែអ្នកប្រុស! Jimin គេចេញ..."
"ខ្ញុំមិនខ្វល់! បើគេមិនចេះងើបឡើងទៅរុំរបួសខ្លួនឯងទេ! ក៏បណ្តោយគេអោយស្លាប់ទៅ" Jungkook និយាយមុននឹងចង់ដើរចេញ តែក៏ងាកមកនិយាយវិញម្ដងទៀត
"អោយគេរុំរបួសហើយ មកបោសជូតនៅកន្លែងនេះវិញអោយស្អាត! បើសិនជាមានអ្នកហ៊ានជួយក្មេងនេះ មានរឿងជាមួយខ្ញុំជាមិនខាននោះទេ"
"ចាស៎អ្នកប្រុស" អ្នកបម្រើទាំងអស់តប មុននឹងដើរចេញ រៀងៗ ខ្លួន នៅសល់តែ Ella និង អ្នកមីង Yun តែប៉ុណ្ណោះ
ចំណែកឯ Jimin គេក៏កំពុងតែភាំងនឹងសម្តីរបស់ Jungkook មុននេះដូចគ្នា ប៉ាគេជាមេក្លាងសម្លាប់មនុស្ស មនុស្ស មិនអាចនោះទេ ប៉ាគេគ្មានថ្ងៃធ្វើរឿងនេះជាដាច់ខាត គេមិនជឿនោះទេ
"បងប្រុស Jimin! យ៉ាងម៉េចហើយ! ឆាប់ងើបឡើងសិនមក" Ella សម្រួលអារម្មណ៍ហើយក៏រត់មកជួយមើល Jimin
"លោកប៉ាខ្ញុំមិនបានសម្លាប់មនុស្សទេ! ប៉ាខ្ញុំមិនអាចសម្លាប់មនុស្សបានទេ...មិនអាច..មិន.." Jimin និយាយទាំងស្លុនស្លោរហើយ ក៏សន្លប់បាត់ទៅដោយធ្វើអោយ Ella រួមទាំងអ្នកមីងកាន់តែភ័យ
"អ្នកមីងឆាប់ជួយមករុំរបួសដៃអោយបង Jimin ផង! គាត់ហូរឈាមច្រើនណាស់! ចាំខ្ញុំទៅហៅអ្នកយាមខាងមុខមកជួយលើកគាត់ទៅបន្ទប់វិញ" Ella និយាយចប់ក៏រត់ចេញទៅក្រៅបាត់ នាងខឹង នាងស្អប់ ឃាតករដែលសម្លាប់ប៉ានាងពិតមែន តែនាងអាចបែងចែកដាច់ថា អ្នកណាជាអ្នកសាងកំហុស ទោះជានាងស្អប់ធ្វើបាប Jimin ដូចដែល បងប្រុសរបស់នាងទើបតែធ្វើមុននេះ តើនាងបានអ្វីមកវិញ ក្រៅពីធ្វើអោយមនុស្សដែលមិនដឹងអីម្នាក់ឈឺចាប់ ខុសអីពីចាប់មនុស្សដែលគ្មានទោស មកទទួលទោសជំនួសនោះទេ នាងនឹងរកពេលសាកសមណាមួយដើម្បីនិយាយជាមួយ Jungkook ចំពោះរឿងរបស់ Jimin