"You'll realise a lot once you distance yourself" Unknown
រាងកាយតូចស្រឡូនត្រូវបានក្រៀកដៃទាំងសងខាងដោយមនុស្សពីរ ចាប់បង្ខំអូសមកក្រោយអគារសាលា រួចរុញឲ្យរាងកាយស្ដើងដូចសំឡីឲ្យលុតជង្គង់ចុះនៅលើដី
"លែង!"ថេយ៉ុងព្យាយាមបម្រាស់ខ្លួុនពីដៃមនុស្សដែលកំពុងក្រៀកគេពីក្រោយ តែការរើបម្រាស់របស់គេត្រូវបានផ្អាកដោយសម្លេងច្រៀងរបស់មនុស្សពីរនាក់ទៀតដែលកំពុងដើរចូលមក
ចំណែកឯអ្នកដែលកំពុងដើរចូលមកគ្មានអ្នកណាក្រៅពីគ្នីគ្នារបស់រ៉ូសាណា ដែលពេលនេះកំពុងយកដៃបិទភ្នែកនាងទាំងសងខាងនោះទេ
"surprise"នៅពេលដកដៃចេញមកវិញ ពួកគេsurpriseរ៉ូណាសាណានៅពីមុខថេយ៉ុងដែលកំពុងក្រៀកដៃឲ្យលុតជង្គង់ចុះ
"ចាំបន្ដិច! "ថារួចពួុកទាំងពីរដើរមកឈរអមសងខាង
ថេយ៉ុងដែលកំពុងអង្គុយភាំងនៅឡើយ
រ៉ូសាណាដែលកំពុងពាក់មួុកខួុបកំណើត ឈរមើលរូបភាពដែលនៅពីមុខខ្លួុន ដោយទឹកមុខភ្ញាក់ផ្អើល ស្ទើរមិនជឿថាមិត្តរបស់ខ្លួុនធ្វើបែបនេះ
ដោយឡែកគ្នីគ្នារបស់នាងដែលឈរនៅជិតថេយ៉ុង មើលមុខគ្នាទៅវិញទៅមក មុននឹងទាញយករបស់
ដែលខ្លួុនកាន់លាក់នៅពីក្រោយខ្នងចេញមក
"របៀបទីមួយ"
និយាយហើយក៏ទាញម្សៅនំទាំងថង់មកចាក់នៅ
ក្បាលរបស់ថេយ៉ុង ឯថេយ៉ុងមិនមាត់តែអោនមុខ ក្ដាប់ដៃ ទប់ទឹកភ្នែកដែលកំពុងរកស្រក់
"របៀបទីពីរ"បន្ទាប់មកទាញពងមាន់បីគ្រាប់មក ទំគប់ពីលើក្បាលម្ដងមួយៗ ហូរប្រឡាក់ពេញស្អិត
ពេញក្បាល
"របៀបចុងក្រោយ"ថារួចក៏ញ៉ាក់ចិញ្ចើមដាក់គ្នា ហើយនិយាយស្រុះគ្នាក្នុងពេលតែមួយ
"គឺទឹកជ្រលក់ពិសេស"
ទឹកជ្រលក់ពិសេសនោះគ្មានអ្វីក្រៅពីទឹកត្រីនោះទេ ទឹកត្រីពីរដបត្រូវបានយកចេញពីក្រោយខ្នង ហើយ
មិនយូរប៉ុន្មានក៏ត្រូវចាក់ពីលើក្បាលថេយ៉ុងទាំងពីរ
ដប ក្លិនឆ្អាបពេញក្បាល
"រីករាយថ្ងៃកំណើត"ពួកគេស្រែកហ៊ូ ធ្វើដៃTada
បង្ហាញរ៉ូសាណាដែលពេលនេះកំពុងពាក់មុខមាំ
"វាគួរឲ្យខ្មាស់ណាស់ដែលគ្មានទៀននៅពេលនេះប៉ុន្ដែ... "រ៉ូសាណានិយាយបង្អូសសម្លេងទាំងមុខស្មើ សម្លឹងមើលមិត្តរបស់ខ្លួន
"ប៉ុន្ដែអរគុណណា៎៎! Saranghae "ទឹកមុខមាំ ប្រែក្លាយជាញញឹមពេញចិត្តភ្លាមៗ លើកដៃធ្វើរូប
បេះដូងដាក់អ្នកម្ខាងទៀត
ចំណែកឯថេយ៉ុងឯណេះវិញ ពេលនេះកំពុងព្យាយាម
យំកុំឲ្យឮសម្លេង ដៃក្ដាប់ម្សៅដែលស្អិតជាប់ទឹកត្រីនិងពងមាន់នៅលើដី ខ្លួនញ័រតតាត់ ខាំមាត់ទប់អារម្មណ៍ខាងក្នុង
"តោះពួកយើងparty"ថារួចពួកគេនាំគ្នាដើរ
ចេញទៅបាត់ ទុកឲ្យថេយ៉ុងលុតជង្គង់លើដីតែ
ម្នាក់ឯង
មិនយូរប៉ុន្មានរាងកាយស្ដើងល្ហៃរបស់ថេយ៉ុងត្រូវបានដេកដួលទៅលើដីមួយទំហឹង ទឹកភ្នែកដែលខំទប់
ទាំងប៉ុន្មានស្រក់ចុះមកដោយឯងៗ ស្រែកយំខ្លាំងៗ
នៅខាងក្រោយសាលាដែលគ្មានសូម្បីមនុស្សដើរកាត់
______________________________________
ថេយ៉ុងដើរបោសតាមសួនច្បារសាលាទាំងសក់សើម ក្លិនទឹកត្រីនៅភាយសាយតិចៗ ទោះបីជាគេខំលាងវា
យ៉ាងណាក៏ដោយ
ថាវាជាសំណាងរបស់គេមួយភាគរយក៏បាន ព្រោះថ្ងៃ
នេះប៉ះម៉ោងពលកម្មពេញមួយព្រឹក មិនចាំបាច់ឲ្យគេ
ស្លៀកពាក់ឯកសណ្ឋានដែលកំពុងប្រឡាក់
រឿងដែលពិបាកគឺសក់របស់គេនិងខ្លួនរបស់គេ ដែល
ខំដុសយ៉ាងណាក៏នៅមិនបាត់ក្លិន
ថេយ៉ុងដកដង្ហើមធំបន្ដិច មុននឹងបន្ដការងាររបស់ខ្លួន
បន្ដ តើពេលណាគេរួចផុតពីរឿងអាក្រក់ទាំងនេះទៅ?
"ព្រះអើយ! នោះជាសិស្សច្បងជុងហ្គុកទេតើ!"
"មែនហើយៗ! តែគាត់បញ្ចប់exchange programហើយឬ? "
"ប្រហែលទេដឹង! "
"ខានឃើញតែមួយខែសោះគាត់សង្ហារជាងមុន"
"សុំបំពង់ហឺតបន្ដិចមក! "
ខណ:ពេលដែលថេយ៉ុងកំពុងធ្វើការងាររបស់ខ្លួន សម្លេងខ្សឹបខ្សាវបន្លឺឡើងប្រហើរៗល្មមឲ្យគេស្ដាប់
យល់ពីអ្វីដែលអ្នកផ្សេងកំពុងនិយាយ
បន្ទាប់មកថេយ៉ុងងាកខ្លួនមើលទៅម្ខាងនៃសួនច្បារ ឃើញក្មេងប្រុសវ័យជំទង់ ក្នុងឈុតអាវកីឡា
ដែលមូល.កដៃស្រាប់ សក់រួញវែងខ្មៅក្រឹប
ចងពាក់កណ្ដាលទម្លាក់ចុះទៅក្រោម
ពិតមែនហើយ ថ្ងៃនេះជាថ្ងៃដែលជុងហ្គុក ដូរេន
បញ្ចប់កម្មវិធីexchange program ត្រូវត្រឡប់មករៀននៅវិទ្យាល័យដែលខ្លួនរៀនធម្មតា
វិញ ហើយក៏ជាថ្ងៃដែលថេយ៉ុងខ្លួនឯងវេទនាដូចគ្នា
នៅថ្ងៃប៉ះម៉ោងពលកម្មគឺមានពីរថ្នាក់ចូលរួម ពោល
គឺclass1និងclass4 និយាយរួមជុងហ្គុកជាមិត្ដ
រួមថ្នាក់ជាមួយយ៉ូនគីប្រាកដណាស់ថាពួកគេនៅ
ជាមួយគ្នាហើយវាក៏ជារឿងពិបាកខ្លះដែលព្រោះ
class1សុទ្ធតែសិស្សអ្នកមាននិងរៀនពូកែ
ថេយ៉ុងដកមុខចេញពីជុងហ្គុករួចដើរបោសសួនច្បារបន្ដ គេនៅចាំទឹកមុខម៉ឺងម៉ាត់របស់ជីមីនដែលហាម
គេមិនចូលទៅជិតជុងហ្គុកនៅឡើយទេ គិតដល់ពេលណាព្រឺសម្បុរខ្ញាកពេលនឹង
"ហា! ក្លិនស្អីនេះ? ស្អុយម្លេះ! "កំពុងគិតសុខៗ
ស្រាប់តែសម្លេងរបស់gerម្នាក់បន្លឺឡើង
"ក្លិនអី? យើងហិតមិនដឹងទេ! "gerម្នាក់ធ្វើជាហិត
ខ្យល់ លួចលោរមុខទៅរកថេយ៉ុង
"ហីយ៉ា! ក្លិនស្អុយចេញពីទីនេះសោះ"គេធ្វើជាយក
ដៃបិទច្រមុះ បក់ខ្យល់ចេញពីមុខ និយាយឮៗ
ឲ្យអ្នកផ្សេងស្ដាប់ឮ
ថេយ៉ុងវិញ ឈរឆ្កឹងកាន់ដងអំបោសជាប់ គេចង់តដៃ តែគេតមិនកើត បានត្រឹមខឹងក្នុងចិត្ត ហើយអ្នក
ដែលកំពុងរករឿងគេនៅពេលនេះក៏គ្មានអ្នកណាក្រៅពីគ្នីគ្នារបស់រ៉ូសាណាដែលរៀនclass1នោះទេ
សម្ដីរបស់gerទាំងនោះធ្វើឲ្យអ្នកដទៃដែលជាclass1ប្រមូលគ្នាសើច ធ្វើត្រាប់លើកដៃខ្ទប់ច្រមុះ និយាយឡកលើយកាន់តែខ្លាំង
"ចេញទៅឈរឲ្យឆ្ងាយទៅ! ក្លិនឆ្អាបដូចត្រី"
គេថាឲ្យថេយ៉ុងនៅពីមុខគ្រប់គ្នា ចំណែកឯថេយ៉ុង
វិញតបតជាមួយអ្នកណាក៏មិនបាន បានត្រឹមទៅ
ឈរនៅម្ខាងព្រោះពេលនេះមិនមែនត្រឹមclass1ទេដែលមើលមក ពួកសិស្សផ្សេងៗដែលដើរកាត់សុទ្ធតែ
ពេបមាត់លួចសើចដូចគ្នា
មួយសន្ទុះក្រោយមក ថេយ៉ុងដែលព្យាយាមឈរឲ្យ
កាន់តែឆ្ងាយពីគ្រប់ ត្រូវភ្ញាក់ដោយសារមានអ្នកណា
ម្នាក់មកវាយស្មាពីក្រោយតិចៗ
"យកវាទៅ"កូនកន្សែងបង់.កតូចល្មម ត្រូវបានដាក់
លើដៃរបស់ថេយ៉ុង
"ហេតុអី? "ថេយ៉ុងងើបក្បាលមកមើលមនុស្សដែល
ហុចកូនកន្សែងឲ្យគេ
"សក់របស់ឯងសើមហើយ"យូណាចង្អុលទៅសក់
ដែលកំពុងតក់ទឹកមកម្ដងបន្ដិចៗ ហើយហុចកូន
កន្សែងទៅគេម្ដងទៀត
"អរគុណ"ថេយ៉ុងញញឹមតិចៗ ទទួលយកកូន
កន្សែងមកទុកនឹងដៃ ហើយអោនលាយូណាដើរទៅ
ម្ខាងព្រោះមិនចង់ឲ្យក្លិនដែលចេញពីសក់ភាយកាន់តែខ្លាំង
យូណាញញឹមតបទៅវិញមុននឹងអោនលាថេយ៉ុង
ត្រឡប់ទៅកន្លែងរបស់ខ្លួនវិញ
ប៉ុន្ដែពួកគេមិនដឹងទេថា រូបភាពអម្បាញមិញត្រូវបាន
មើលដោយក្រសែភ្នែកមនុស្សពីរនាក់ពីចម្ងាយមកនោះទេ
_______________________________________
Note :
Exchange program គឺជាកម្មវិធីដែលសិស្សមកពីអនុវិទ្យាល័យ ឬសាកលវិទ្យាល័យទៅសិក្សានៅបរទេសនៅស្ថាប័នដៃគូរបស់ស្ថាប័នមួយ។ កម្មវិធីនេះអាចពាក់ព័ន្ធនឹងការធ្វើដំណើរទៅក្រៅប្រទេស(អាចនឹងប្ដូរសិស្សគ្នាទៅវិញទៅមកមួយរយ:)ដើម្បីសិក្សាពីកម្មវីធីរបស់ស្ថាប័នមួយទៀត ប៉ុន្តែមិនចាំបាច់តម្រូវឱ្យសិស្សទៅសិក្សានៅក្រៅប្រទេសរបស់ពួកគេនោះទេ។
ន័យនឹងខ្ញុំអត់ប្រាកដទេ
Update មួយភាគឲ្យហើយ កុំឲ្យអាលត់ថ្មទាន់
By:SreypovPich (Jaehwa)
30/12/2022