🔞🧛ជំពាក់ស្នេហ៏Devil🧛🔞

By Jack_taegukk

35.1K 4.1K 61

វាសនាតម្រូវអោយគេកើតមកជួយសង្រ្គោះពូជDevilឡើងវិញស្របជាមួយនិងអនាគតដែលគេត្រូវជួបប្រទះហើយនិងគូរជីវិតដែលមានភេទដូចគ្... More

ភាគទី០១:ទាយាទDevil
ភាគទី០២:មនុស្សចម្លែក
ភាគទី០៣:ខ្ញុំស្រវាំងភ្នែកទេដឹង?
ភាគទី០៤:សិស្សថ្មី
ភាគទី០៥:សងលោកវិញ
ភាគទី០៦:គ្រាប់ភ្នែកខ្មៅ!!
ភាគទី០៧:សុីកណ្ដាប់ដៃ!!!
ភាគទី០៨: First kiss
ភាគទី០៩:វីតាមីនឈាម!!
ភាគទី១០:សន្លប់!!
ភាគទី១១:ស្ករសំឡី!
ភាគទី១២:ស្ដាប់បង្គាប់!!
ភាគទី១៣:អនុស្សាវរីយ៍
ភាគទី១៤:ពួកគេស្និតស្នាលគ្នា?
ភាគទី១៥:ខ្ញុំគ្រាន់តែបារម្ភពីឯង
ភាគទី១៦:ក្បាលរឹង!
ភាគទី១៧:គម្រោងបរាជ័យ!!
ភាគទី១៨:ពួកគេជារបស់គ្នាហើយ🔞
ភាគទី១៩:ស្នាមសាក់!
ភាគទី២០:ត្រាបុត្រាDevilបានលេចឡើង
ភាគទី២១:ខ្ញុំជាDevil?!
ភាគទី២២:មនុស្សក្នុងចិត្ត
ភាគទី២៣:គេងកំដរ
ភាគទី២៤:ថើបរហូតទាល់តែប្តូរពាក្យ
ភាគទី២៥:គូរព្រង
ភាគទី២៦:ដោះដូរ🔥
ភាគទី២៨:សុំទាក់ទង
ភាគទី២៩:ទ្រង់ពូកែណាស់

ភាគទី២៧:កុំប៉ះមនុស្សរបស់យើង!!

912 118 3
By Jack_taegukk


"បងប្រុសចាំផង"យូមីរត់តាមក្រោយបងប្រុសយ៉ាងលឿនគេរវល់តែភ្លឹកគិតបងប្រុសរត់លឿននោះលឿន

មកដល់ថ្នាក់រៀនជុងហ្គុកបានជូនថេយ៉ុងទៅអង្គុយតុរៀន។កាយវិការយកចិត្តទុកដាក់របស់នាយធ្វើអោយគ្រប់គ្នាអត់នឹងសង្ស័យមិនបាន
ពីរថ្ងៃមកនេះនាយស្និតស្នាលនឹងសិស្សថ្មីចម្លែកមិនឃើញអើពើជាមួយអាណាយ៉ាទៀតសោះ។មិនត្រឹមតែយកចិត្តទុកដាក់ទេនៅហៅគ្នាអូនបងទៀតមានអ្នកបានឮក៏នាំគ្នានិយាយស្ទើរតែពេញសាលា

"អូនប្រាកដទេថាអាចរៀនបាន?"

"អូនអាចរៀនបានបងកុំបារម្ភអី"

"មិនស្រួលប្រាប់បងៗនាំអូនទៅផ្ទះវិញ"ជុងហ្គុកសួរនាំទាំងបារម្ភមកមុខស្លេកៗបែបនេះនាយខ្លាចតែសន្លប់ពេលកំពុងរៀនទេ

"អូនលេបថ្នាំហើយតើបងបារម្ភម្ល៉េះ?តែបន្តិចបាត់ហើយ"

"មិនអោយបារម្ភយ៉ាងមិចបើអូនមុខស្លេកដូចមនុស្សគ្មានឈាមបែបនេះបងភ័យខ្លាចអូន
រៀនៗសន្លប់ទេ"

"អូនរឹងមាំណាស់បងកុំបារម្ភអីតែតិចនឹងដូចដើមហើយថ្នាំប៉ាបងពូកែសឹងអី"ថាមិច?ថ្នាំលោកចនវីលសុ៊នត្រូវទេ?ថេយ៉ុងបានលេបថ្នាំ
ដែលផលិតដោយអ្នកវិទ្យាសាស្រ្តជំនាញ?ស្តាប់ទៅគួរអោយច្រណែនណាស់ពិសេសអាណាយ៉ាដែលអង្គុយខាំមាត់អត់ទ្រាំស្តាប់ពាក្យបារម្ភរបស់ពួកគេនោះទាំងក្តៅណែនក្រហាយពេញទ្រូង

"អូនតែងតែបែបនេះ!ក្បាលរឹងអង្គុយស្រួលបួលបើថាអង្គុយមិនស្រួលបងសុំគ្រូអោយអូនរៀនអង្គុយលើភ្លៅបងហើយ"

"ឆ្គួត~~"ថេយ៉ុងថ្ពាល់ក្រហមអៀននរណាគេលេងចឹងទេខ្មាស់គេណាស់។ជុងហ្គុកអស់សំណើចបន្តិចពេលឃើញថ្ពាល់គេឡើងក្រហមព្រឿងៗគួរអោយស្រលាញ់

"ច្បាស់ហើយណាថាអាចអង្គុយរៀនបាន?"

"ច្បាស់!បងឈប់បារម្ភហើយទៅតុរបស់បងទៅ"ថេយ៉ុងរុញនាយអោយដើរទៅតុរបស់នាយមិនចឹងឈរសួរគេនៅនឹងឯង

"បងទៅហើយចេញលេងបងនាំអូនទៅញុាំអី"

"អឺម!"

"សឺត"ជុងហ្គុកអោនថើបថ្ពាល់ថេយ៉ុងមួយខ្សឺតមិនខ្វល់ពីអ្នកនៅក្នុងថ្នាក់ដែលមើលមកទាំងភាពភ្ញាក់ផ្អើល

"មនុស្សឆ្គួតនេះ"ថេយ៉ុងជេនាយតិចៗទាំងលើកដៃស្ទាបថ្ពាល់ខ្លួនឯងអៀនកាន់តែខ្លាំងឯជុងហ្គុកបានតែសើចរួចដើរទៅតុរបស់ខ្លួន

"ជុងហ្គុកសើចមែនទេ?ខ្ញុំមិនដែលឃើញទេសង្ហារណាស់"អេសុីលីណានិយាយម្នាក់ឯងទាំងអៀនពេលឃើញជុងហ្គុកសើចពិតជាសង្ហារខ្លាំងណាស់ប៉ុន្តែកាយវិការពួកគេពិតជាស្និតគ្នាខ្លាំងណាស់

"ថេយ៉ុង!ឯងនិងសិស្សច្បងជុងហ្គុកកំពុងទាក់ទងគ្នាមែនទេ?ហាមកុហក!គេនិយាយពីរឿងឯងគ្រប់គ្នា"ជីមីននិងលូកាសចូលមកក្រោយពេលជុងហ្គុកចេញទៅ!ដំបូងគេក៏មិនជឿតែពេលនេះឃើញផ្ទាល់ភ្នែកឮពេញត្រចៀកបងអូនអោយរលួយបារម្ភពីគ្នាសម្បើមណាស់

"មែនហើយមុននេះគាត់បានថើបឯងទៀត?ជាសង្សារនឹងគ្នាមែនទេ?បើថាមិត្តវាមិនសមទេព្រោះឯងហៅគាត់បងគាត់ហៅឯងអូន!ឆ្លើយមក"លូកាសបន្ថែមទឹកមុខពួកគេដូចជាប៉ូលីសសើបអង្កេតរឿងក្តីអ្វីមួយយ៉ាងចឹងជំរិតសួរធ្វើដូចថេយ៉ុងអ្នកទោស។រាងតូចងាកទៅជុងហ្គុកទើបនាយងក់ក្បាលគេមិនចង់លាក់វាទេតែរឿងនេះប៉ាជុងហ្គុកបានដឹងហើយជុងហ្គុកក៏ចេះតែបញ្ចេញកាយវិការយកចិត្តទុកដាក់ពួកគេក៏បានហៅគ្នាស្និតស្នាលមិនអោយគេសួរនាំៗគ្នានិយាយយ៉ាងមិចបាន?

"មែនហើយ!ពួកយើងជាសង្សារ"

"ហ្ហាស?!!!!"ជីមីននិងលូកាសស្រែកចង់បែកថ្នាក់ពេលឬថាជុងហ្គុកនិងថេយ៉ុងជាសង្សារតើវាកើតឡើងតាំងពីពេលណា?ពួកគេទើបតែស្គាល់គ្នាបាន1ខែជាងប៉ុណ្ណោះលឿនយ៉ាងនឹងឬ?ហើយពួកគេក៏បានសង្កេតមើលដែរជុងហ្គុកគឺបារម្ភពីថេយ៉ុងណាស់ចឹងតើ។ឥឡូវក៏ក្លាយជាសង្សារនឹងគ្នាវាលឿនពិតមែន
មិនស្មានសោះថាជុងហ្គុកចាប់អារម្មណ៍ថេយ៉ុងទាំងដែលស្រីៗស្អាតៗចូលមករកនាយមិនថាតែស្រីទេប្រុសៗក៏ធ្លាប់ចូលមករកនាយដែរតែនាយមិនដែលខ្វល់ចារម្មណ៍តែតាំងពីថេយ៉ុងចូលមកនាយប្តូរកាយវិការប្លែកចេះញញឹមចេះសើចចេះបារម្ភឃើញហើយច្រណែនថេយ៉ុងណាស់បានកូនអ្នកវិទ្យាសាស្រ្តរៀនពូកែ សង្ហារហើយបានប៉ាក្មេកជាអ្នកវិទ្យាសាស្រ្តល្បីឈ្មោះទៀត។

"ឯងនិយាយពិតមែនហ្ហេស?"

"អឺម"

"អបអរផងមិត្តបានមិត្តប្រុសសង្ហារថែមទាំងពូកែtake careទៀតច្រណែនណាស់"
ជីមីន

"យើងថាហើយថាឃើញបារម្ភពីគ្នារហូតសួរនាំក៏អឹមអៀនមិនព្រមឆ្លើយចុះឡើងសង្សារគ្នាពិតមែន!ពូកែលាក់ណាស់ឯងនេះ"លូកាសញញឹមចំអន់អោយថេយ៉ុងដែលអៀនៗនោះ

"មិនបានលាក់ទេគ្រាន់តែមិនហ៊ានប្រាប់"

"ហើយពេលនេះមិចក៏ហ៊ានប្រាប់?"

"ក៏លែងមានអីត្រូវលាក់បើជុងហ្គុកគាត់បង្ហាញអោយឃើញហើយ"

"បើមិនសួរក៏មិននិយាយដែរឯងនេះគិតថាបង្ហាញកាយវិការពួកយើងគិតថាពួកឯងស្រលាញ់គ្នា?សូម្បីអ្នកខ្លះក៏មិនជឿដែរថាឯងមាយាទាក់សិស្សច្បងហើយនៅនិយាយថាគាត់គ្មានថ្ងៃយកឯងយើងឮហើយចង់តែថាអោយទេប៉ុន្តែយើងក៏មិនច្បាស់ពីរនាក់ឯងស្រលាញ់គ្នាមែនឬអត់?ពេលនេះក៏ដឹងហើយចាំមើលយើងនឹងទៅប្រកាសប្រាប់គ្រប់គ្នាចាំមើលមាននរណាហ៊ានក្អកទៀត"ជីមីនរៀបរាប់បែកអូរហូរស្ទឹងខឹងខ្លាំងណាស់ដែលមានអ្នកថាអោយមិត្តគេបែបនេះ!

"ពួកគេជាសង្សារគ្នាពិតមែន"ខ្លារ៉ាដើរមកជិតអាណាយ៉ានិយាយតិចៗ

"យើងឮហើយមិនបាច់បញ្ជាក់ទេ!!យ៉ាណាយើងមិនអោយវាបានសុខជាមួយមនុស្សយើងស្រលាញ់ទេ!"

"យើងបានប្រាប់ហ្វើណាន់ដូរហើយថាល្ងាចនេះចាត់ការ"

"ល្អ!!ធ្វើយ៉ាងណាបំផ្លាញវាធ្វើបាបវាកុំអោយបានមករៀនទៀត!"

"ដឹងហើយ!!"ខ្លារ៉ានាងក៏មិនសូវចង់ធ្វើដែរប៉ុន្តែអាណិតមិត្តដែលខំស្រលាញ់គេមកយូរហើយក៏ស្និតស្នាលគ្នាដែរសុខៗគេមានសង្សារនរណាមិនឈឺ?តែថានាងអោយតែខឹងគឺអាក្រក់ណាស់បើនាងមិនធ្វើនាងក៏ច្បាស់ជាត្រូវធ្ងន់ដូចគ្នា

"ឯងចាំតែមើលចុះ!!សប្បាយអោយអស់ចិត្តសិនទៅ"អាណាយ៉ាមើលទៅមនុស្សដែលសើចសប្បាយជាមួយមិត្តទាំងសម្លក់រាងញញឹមចុងមាត់។ជុងហ្គុកបម្រុងងាកមើលថេយ៉ុងប៉ុន្តែងាកចំមុខអាណាយ៉ាទើបរាងសង្ស័យឬក៏ពាក្យដែលលោកពូនិយាយនោះជាគម្រោងដែលអាណាយ៉ាចង់ធ្វើបាបថេយ៉ុង?

+ល្ងាច

បន្ទាប់ពីរៀនចប់គ្រប់គ្នាចេញពីសាលាអស់នៅសល់តែថេយ៉ុងនៅឈរជាមួយអ្នកដែលនៅចាំនៅខាងមុខសាលា។ដោយសារជុងហ្គុកត្រូវជូនយូមីទៅផ្ទះសិនណាមួយនាយទៅងូតទឹកផងព្រោះថាយប់នេះទៅញុាំបាយផ្ទះថេយ៉ុងនាយសន្យាថាទៅមិនយូរទេអោយថេយ៉ុងឈរចាំសិន។

"ចាំនរណាមែនទេ?"ហ្វើណាន់ដូរធ្វើជាចូលមកឈរជិតនិយាយសួរនាំមានគ្នីគ្នាបីបួននាក់មកជាមួយ។ថេយ៉ុងឮហើយងាកមើលមុខនាយបន្តិចអាគាត់នឹងទៀតហើយគេមិនទាន់បានសងសឹករឿងកាលពីយប់នោះនៅឡើយទេ

"ចាំនរណាគ្មានអ្វីទាក់ទងនឹងលោកទេ"

"សម្តីនៅឆ្នាស់ដដែល...ស្តាយណាស់ថ្ងៃនោះមិនបានសុីឯងតែថ្ងៃនេះឯងមិនរួចខ្លួននោះទេ"ហ្វើណាន់ដូរអស់សំណើចបន្តិចនៅសម្តីធ្លោះដូចដើម។នាយនិយាយហើយកូនចៅគេប៉ុន្មាននាក់ក៏ចូលទៅចាប់ថេយ៉ុងអូសចូលទៅខាងក្នុងសាលា

"ឯងចង់ធ្វើស្អីអាចង្រៃ!!លែងយើង!!"មនុស្សនៅសាលាចាប់ផ្តើមចេញទៅអស់ឆ្លៀតឱកាសហ្វើណាន់ដូរអោយកូនចៅអូសថេយ៉ុងទៅអគារចាស់ឯថេយ៉ុងព្យាយាមរើប៉ុន្តែរើសមិនឈ្នះកម្លាំងពួកគេសោះ។នាឡិកាថេយ៉ុងក៏លោតឡើងបញ្ចូនសញ្ញាអោយជុងហ្គុកយ៉ាងលឿន

"របស់ស្អី?!ដោះវាចេញទៅ!"ហ្វើណាន់ដូរឃើញវាភ្លឺដូចជាបញ្ជាក់អ្វីទើបប្រើអោយកូនចៅដោះវាចេញប៉ុន្តែដោះយ៉ាងណាក៏មិនចេញមានតែម្ចាស់វានិងជុងហ្គុកប៉ុណ្ណោះទើបអាចដោះចេញ។

"ដោះមិនបានទេលោកបង!វាស្អិតជាប់តែម្តង"

"អាល្ងង់អើយគ្រាន់តែនាឡិកាមួយដោះមិនចេញ"ហ្វើណាន់ដូរប្រុងចូលទៅចាប់កញ្ឆក់ចេញប៉ុន្តែ

"យកដៃរបស់អាចង្រៃឯងចេញកុំប៉ះមនុស្សរបស់យើង!!"ជុងហ្គុកស្រែកពីចម្ងាយដោយក្តៅឆេះឆួលពួកអាចង្រៃអស់នេះហ៊ានណាស់!ហ៊ានប៉ះប្រពន្ធរបស់នាយពួកឯងមិនរួចខ្លួនទេ!

"ហេតុអីក៏វាទៀតហើយ?!"ហ្វើណាន់ដូរនិយាយក្នុងចិត្តហេតុអីក៏ជានាយទៀតហើយ?
ជុងហ្គុកដើរចូលទាំងក្តាប់ដៃទឹកមុខពិបាកស្មានខ្លាំងណាស់មិនដឹងថាខឹងពីជាតិណាមកទេមយខម៉ូវតែម្តង

"ចាត់ការវាទៅទុកគេអោយយើង"ហ្វើណាន់ដូរបញ្ជាហើយក៏ចាប់យកថេយ៉ុងទៅប៉ុន្តែមិនបានមួយដង្ហើមផងកូនចៅទាំងនោះដេកដួលទាំងអស់មិនបាន1វិនាទីផង។ជុងហ្គុកចូលទៅចាប់ច្របាច់ករបស់ហ្វើណាន់ដូរឡើងខ្ពស់ព្រមជាមួយកែវភ្នែកក្រហមដូចបិសាច

"លែង!!លែងយើង!!"ហ្វើណាន់ដូរចាប់ដៃជុងហ្គុកជាប់គេក៏ជាបិសាចដូចគ្នាហេតុអីក៏ត្រូវចាញ់មនុស្សធម្មតា?មិនអាចទេប៉ុន្តែភ្នែកគេក៏ក្រហមបានន័យថាគេក៏ជាបិសាច?ជុងហ្គុកគ្រវែងហ្វើណាន់ដូរបុកនឹងជញ្ជាំងមួយទំហឹងមិនដឹងថាបាក់ឆ្អឹងឬអត់ទេឡើងអគាររង្គើទៅហើយ។ជុងហ្គុកដើរចូលទៅដាក់ថែមនាយខឹង!ខឹងដែលវាហ៊ានមកប៉ះពាល់មនុស្សរបស់នាយ
ថេយ៉ុងឃ់ើញបែបនេះក៏ចូលទៅឃាត់ខ្លាចនាយសម្រាប់មនុស្សមិនបានទេ

"ជុង!មើលភ្នែកអូនៗ"ថេយ៉ុងក្រសោបមុខដែលពោរពេញទៅដោយកំហឹងភ្នែកក្រហមធ្មេញចាប់ផ្តើមដុះចង្កោមព្រោះតែសត្រូវរបស់នាយហ៊ានប៉ះពាល់ប្រពន្ធនាយ។នាយកំពុងតែមិនអាចគ្រប់គ្រប់ខ្លួនឯងបានបណ្តោយអោយសភាវបិសាចគ្រប់គ្រងទើបថេយ៉ុងត្រូវឆាប់រំងាប់វាដោយការមើលចូលទៅក្នុងចិត្តហាមឃាត់កំហឹងរបស់នាយដើម្បីកុំអោយវាកាន់តែធ្ងន់ធ្ងរជាងនេះ។

"គេមិនទាន់បានធ្វើអ្វលើអូនទេ!បងស្ងប់អារម្មណ៍បន្តិចទៅជុង!កុំអោយវាគ្រប់គ្រងបងបានឆាប់ដឹងខ្លួនឡើងជុង!នេះគឺអូនណា៎?ថេយ៉ុង ថេយ៉ុងភរិយារបស់បង....."
ថេយ៉ុងនិយាយលួងលោមនាយក្នុងចិត្តដើម្បីកុំអោយសភាវបិសាចឡ្រប់គ្រងនាយបានទើបជុងហ្គុកបិទភ្នែករំងាប់អារម្មណ៍ដកដង្ហើមវែងៗបើកភ្នែកមកវិញ

"ជុង"ថេយ៉ុងទាញនាយមកអោបជាប់ជយងហ្គុកក៏រឹតកម្លាំងដៃអោបគេវិញនាយមានអារម្មណ៍ថាអស់កម្លាំងណាស់ពេលដែលប្រើថាមពលមុននេះ។នាយពិតជាគ្រប់គ្រងខ្លួនឯងមិនបានពិតមែន។

"សឺតៗអូនមិនអីទេមែនទេ?"លែងពីការអោបជុងហ្គុកក្រសោបមុខគេថើបហើយទាញគេមកមើល

"អូនមិនអីទេតោះទៅផ្ទះទៅលោកយាយប្រហែលជាចាំពួកយើងហើយ"

"អឺម!តោះ"ថេយ៉ុងជួយលើកនាយពួកគេទាំងពីក៏បានចេញទៅឯអ្នកត្រូវគេវាយដេកស្តូកទាំងអស់ធ្ងន់ជាងគេហ្វើណាន់ដូរមិនដឹងថារស់ឬអត់ទេ។

ថាកុំប៉ះប្រពន្ធបងDevilតែប៉ះចឹងហ៎ាស🙂🔥
To be continued......
រ៉ាជេក៍‎𐤀

Continue Reading

You'll Also Like

73.8K 5.3K 66
ផែនដីក្រឡាប់ចាក់ មនុស្សស្អីតាំងពីកំលោះមកដល់ពោះម៉ាយកូនប្រាំហើយ រកប្រពន្ធជាប់លាប់និងគេ១ក៏គ្មាន មិនមែនលែងលះទៅឯណាទេ គឺពួកគេនិងស្លាប់ដោយគ្មានមូលហេតុនៅដែល...
228K 2.5K 7
𝐊𝐨𝐩/𝐕𝐨𝐭𝐭𝐨𝐦 !𝐓𝐫𝐢𝐠𝐠𝐞𝐫 𝐖𝐚𝐫𝐧𝐢𝐧𝐠!⚠️ 𝐁𝐨𝐲 𝐏𝐮𝐬𝐬𝐲 𝐓𝐚𝐞 ! !𝐓𝐡𝐢𝐬 𝐬𝐭𝐨𝐫𝐢𝐞𝐬 𝐢𝐬 𝐦𝐲 𝐎𝐰𝐧 𝐈𝐝𝐞𝐚𝐬 𝐚𝐧𝐝 𝐦𝐲 𝐎�...
28.8K 1.2K 22
ပထမဦးဆုံးရေးသားခြင်းပါ🌼 အမှားပါရင်လဲခွင့်လွှတ်ကြပါနော် ကိုယ့်လူသားလေးနှစ်ဦးကိုမြတ်နှိုးလွန်းလို့ရေးသားရခြင်းပါ💗 မည်သူတစ်ဦးတစ်ယောက်ကိုမှထိခိုက်စေ...
181K 26.7K 21
"နွေအရောင်တွေဟာ ဝိုင်လိုပဲ..."