រឿងរជ្ជកាលថ្មីរបស់ម្ចាស់ក្សត្...

By Nomihava9

79.3K 6.5K 127

នៅសល់៣ខែទៀតខ្ញុំនិងត្រូវស្លាប់ហើយ។ អង្គរក្សរបស់ខ្ញុំជាហ្វេនប្រលោមលោកនាយបានណែនាំសៀវភៅមួយក្បាលអោយខ្ញុំអានគ្រាន់... More

ផ្ដើមរឿង
ភាគទី១
ភាគទី២
ភាគទី៣
ភាគទី៤
ភាគទី៥
ភាគទី៦
ភាគទី៧
ភាគទី៨
ភាគទី៩
ភាគទី១០
ភាគទី១១🔞
ភាគទី១២🔞
ភាគទី១៣
ភាគទី១៤
ភាគទី១៥
ភាគទី១៦🔞
ភាគទី១៧🔞
ភាគទី១៨ រត់គេចដើរផ្សារ
ភាគទី១៩
ភាគទី២០
ភាគទី២១
ភាគទី២២
ភាគទី២៣
ភាគទី២៤
ភាគទី២៥🔞
ភាគទី២៦🔞
ភាគទី២៧🔞
ភាគទី២៨
ភាគទី២៩
ភាគទី៣០
ភាគទី៣១
ភាគទី៣២
ភាគទី៣៣
ភាទី៣៤ &៣៥
ភាគទី៣៦
ណែនាំ អង្គរក្សអង្គម្ចាស់ជុង
ភាគទី៣៧
ភាគទី៣៨
ភាគទី៣៩
ភាគទី៤០
Hello
ភាគទី៤១
ភាគទី៤២
ភាគទី៤៣🔞
ភាគទី៤៤
ដំណឹង
ភាគទី ៤៥
ភាគទី៤៦
ភាគទី៤៧
ដំណឹង
ភាគខូច
ភាគទី៤៨
ភាគទី៤៩
ភាគទី៥០
ភាគទី៥១
ភាគទី៥២ ៥៣
🥺🥺🥺
ទំព័រខូច
ភាគទី ៥៤ ៥៥
ភាគទី៥៦
ភាគទី៥៧
58 & 59
Game Valentine day 💓
ដំណឹង
ណាចង់លេងអីចូលលេងបាន😘
ភាគទី ៦២ ៦៣
ដំណឹង
I'm back 😭
ភាគទី៦៤
ភាគទី៦៥ ៦៦ ៦៧
ភាគទី៦៨: ឆ្លងឆ្នាំថ្មី
ភាគទី ៦៩

ភាគទី60 61

833 79 21
By Nomihava9


       ក្រោយបញ្ចប់កិច្ចសន្ទនាចប់ក៏វិលត្រឡប់មកសម្ងំដេកក្នុងផ្ទះធម្មតាវិញ។ ស្អែកឡើង... 

          « ឈីងយ៉ុង! » នាយកម្លោះអង្គុយមើលនាយល្អិតដកបន្លែ។

          « បាទ! » នាយតបហើយក៏មិនបានសម្លឹងមើលមុខដែរក៏ញាប់ដៃញាប់ជើងអាលនិងបានយកទៅផ្សារទៅលក់ទិញរបស់របរខ្លះ។

          « ឯងទៅរស់នៅជាមួយយើងទេ! ផ្ទះយើងធំណាស់ណា! ឯងនិងពុកម៉ែមិនពិបាបអង្គុយហាលក្ដៅយ៉ាងនេះ! មានបាយម្ហូបឆ្ងាញ់ៗមានអ្នកបម្រើបំរើឆ្វេងស្ដាំ និងសម្លៀកបំពាក់ថ្មីៗទៀតផង!  » នាយនិយាយរៀបរាប់ពីសេចក្តីសុខផ្ទះរបស់ខ្លួនប្រាប់ទាំងដែលធាតុពិតគឺព្រះរាជវាំង។

          « មិនអីទេ!ខ្ញុំរស់បែបនេះមករហូតហើយខ្ញុំក៏ពេញចិត្តខ្ញុំមិនចង់បានអីទៀតនោះទេ! » រាងតូចបដិសេធហើយតបទាំងញញឹម។

          « ប៉ុន្តែយើងចង់អោយឯងទៅរស់នៅជាមួយ....!  »នាយកម្លោះនៅតែព្យាយាមនិយាយបញ្ចុះបញ្ចូលអោយនាយល្អិតទៅនៅជាមួយខ្លួន រាងតូចក៏និយាយកាត់។

          « អីយ៉ាថាមិនអីទេ! ពុកនិងម៉ែគាត់មិនចូលចិត្តរស់នៅក្នុងរាជធានីទេទើបគាត់មករស់នៅទីនេះបើបងនិយាយរឿងនេះអោយគាត់ទៅនៅជាមួយគាត់ខឹងបងមិនខាន! បើមិនជឿសាកទៅ!  » នាយនិយាយទាំងបូញមាត់ទៅពុកម៉ែដែលអង្គុយនៅក្រោមម្លប់ឈើ។ សួងហ្វឹងក៏មិនមាត់ក៏សម្លឹងមើលតាយាយប៉ុន្តែទឹកមុខស្មើហាក់ដូចជាយ៉ាងម៉េចក៏មិនដឹង។

          « អឹម! » នាយក៏តបយ៉ាងកំសត់វិញដោយក្រសែភ្នែកនៅតែសម្លឹងទៅមើលលោកតានិងលោកយាយមួយសន្ទុះក្រោយមក...

          « អា៎! រួចហើយ! » នាយល្អិតក្រោកឈរអែនខ្នងពត់ខ្លួនចុះឡើងៗអោយយឺតសសៃរសសូងរាងកាយ។ បន្លែពេញហៀរកញ្ច្រែងទាំងពីរនាយក៏យកខ្សែរចងដាក់លើអំរែរែកហើយងាកមកនិយាយជាមួយសួងហ្វឹង។

          « បងប្រុសជួយមើលពុកនិងម៉ែខ្ញុំផង! ខ្ញុំទៅផ្សារយកបន្លែទៅលក់ទិញរបស់ប្រើនិងគ្រឿងទេសរួចហើយខ្ញុំនិងប្រញាប់ត្រឡប់មកវិញ! កុំអោយម៉ែចូលចង្ក្រានអោយសោះណាប្រយ័ត្នថ្ងៃត្រង់បានឆីអំបិល! ខ្ញុំត្រឡប់មកវិញខ្ញុំធ្វើបាយធ្វើម្ហូបអោយពុកម៉ែនិងបងពិសារ! » នាយផ្ដែផ្ដាំសួងហ្វឹងហើយនិយាយពីលោកយាយគាត់ចាស់ហើយធ្វើបាយធ្វើម្ហូបក៏ហូបមិនកើតដែរទើបនាយយ៉ុងប្រាប់ថាកុំអោយលោកយាយចូលចង្ក្រានធ្វើបាយធ្វើម្ហូបទុកចាំពេលខ្លួនត្រឡប់មកវិញជាអ្នកធ្វើ។

           « បងដឹងហើយ! » គេនិយាយតបដោយទឹកមុខញញឹមរាងតូចក៏ញញឹមដាក់វិញហើយក៏ចេញដំណើររែកបន្លែទៅផ្សារ។ ក្រោយពេលរាងតូចទៅបាត់សួងហ្វឹងក៏ដើរមករកលោកតានិងលោកយាយនិយាយគ្នាពីរឿងផ្លាស់ទីលំនៅ...

          « លោកតាលោកយាយ! » នាយអង្គុយលើកៅអីក្បែរនោះហើយនិយាយមកកាន់យាយតាពួកគាត់ក៏ងាកមកសម្លឹងមុខសួងហ្វឹងហើយនិយាយដំណាលគ្នា។

          « អ្នកកម្លោះមានការអីហ្ហេស៎? » គាត់បោះសម្ដីដោយសម្លេងគ្រោតគ្រាតទឹកមុខខ្មៅងងឹតហាក់ដូចជាខុសពីរាល់ដងពេលដែលមានឈីងយ៉ុងនៅមួយសួងហ្វឹងក៏សម្លឹងមើលមុខគាត់ទាំងពីរដោយទឹកមុខស្មើរមួយសន្ទុះក៏និយាយ....

          « ខ្ញុំគិតថាលោកតានិងលោកយាយចាស់ៗអស់ហើយណាមួយកូនប្រុសរបស់លោកតានៅក្មេងណាស់បើអត់ពីលោកតាលោកយាយទៅគេរស់នៅពឹងអ្នកណា! » សួងហ្វឹងក៏ព្យាយាមលើកពីផលវិបាកពេលដែលអត់ពីលោកតានិងលោកយាយទៅឈីងយ៉ុងនិងទៅជាយ៉ាងណាព្រោះថានាយនៅក្មេងណាស់។

          « ឯងនិយាយនេះបានន័យថាម៉េច? ឬក៏ចង់មានន័យថាយើងទាំងពីរជិតស្លាប់ហើយ ហើយគ្មានអ្នកណាមើលថែរកូនយើង! » លោកតាច្រឡោតភ្លាមពេលលឺពាក្យសំដីសួងហ្វឹងនិយាយស្ដីគ្មានការគោរពបែបនេះ។

           « តាវា! កុំខឹងទៅមើលចាំស្ដាប់អ្នកកម្លោះនេះនិយាយអោយចប់សិនថាគេនិយាយមានន័យយ៉ាងម៉េច? » លោកយាយក៏ចាប់ដៃលោកតាហើយនិយាយលួងលោមកុំអោយគាត់ខឹងសួងហ្វឹងរៀងស្លេកមុខបន្តិចដែរមើលតែទឹកមុខលោកតានិងលោកយាយជាមនុស្សចិត្តល្អពិតមែនតែក៏មិនមែនស្លូតដែរ។

           « គឺខ្ញុំចង់អោយលោកតានិងលោកយាយហើយនិងប្អូនប្រុសទៅរស់នៅជាមួយខ្ញុំ! ព្រោះ... » នាយនិយាយមិនទាន់ចប់ផងលោកតាក៏និយាយកាត់។

« ឯងជាកូនអភិជនឬ? » លោកតាចោទសួរទៅវិញ។

           « បា...បាទ! ផ្ទះរបស់ខ្ញុំធំណាស់ណាលោកតាមានអ្នកបម្រើឆ្វេងស្ដាំមានអង្គរក្សការពារមានអារហារល្អៗសម្លៀកបំពាក់ស្អាតៗទៀតផង! » សួងហ្វឹងនិយាយដោយសម្លេងរដាក់រដុបបន្តិចព្រោះគ្រប់ម៉ាត់ដែលខ្លួននិយាយយាយសុទ្ធតែជាការកុហកទាំងស្រុង។

          « អូរ! ព្រះអង្គម្ចាស់សួងហ្វឹង! ទ្រង់និយាយកុហកពួកទូលបង្គំហើយក្រាបទូល!  » លោកតាក៏ក្រោកឈរដើរទៅមុខបន្តិចក្រព័ទ្ធដៃស្ដាំដាក់ក្រោយខ្នងហើយនិយាយដាក់សួងហ្វឹង សួងហ្វឹងលឺដូចេ្នះគាំងទ្រឹងរកពាក្យនិយាយមិនត្រូវតែម្ដង វាកាន់តែភ្ញាក់ផ្អើលពេលដែលលោកតាចាស់កោងខ្នងឈរត្រង់ខ្លួនក្រព័ទ្ធដៃស្ដាំនោះ វាមានន័យថាអាកប្បកិរិយានេះគឺជាមេទ័ពឬអ្នកមានអំណាចហើយគ្រប់ពាក្យដែលលោកតានិយាយគឺសង្កត់ធ្ងន់ៗតែម្ដង។

           « លោកតាជាអ្នកណា? ម៉េចក៏ស្គាល់អត្តសញ្ញាណពិតរបស់យើង? » សួងហ្វឹងក្រោកឈរសួរ។

          « ទ្រង់ទាយទៅ? យើងគិតថាក៏ប្រហែលទ្រង់មិនស្គាល់យើងដែរ! ព្រោះពេលនោះទ្រង់នៅតូចនៅឡើង! » លោកតានិយាយកាន់តែធ្វើអោយសួងហ្វឹងងើងឆ្ងល់ហើយកាន់តែចង់ដឹងពីការពិត។

          « លោកតាធ្លាប់ជាមនុស្សរស់នៅក្នុងរាជវាំងមែនទេ? » សួងហ្វឹងនៅតែព្យាយាមសួរចង់ដឹងដដែល។

« យើងស្អប់ខ្សែរាជវង្សជាពិសេសគឺបិតារបស់ឯង! គ្រប់យ៉ាងក្លាយជាបែបនេះគឺដោយសារតែបិតាឯងម្នាក់គត់! » នឹកដល់គ្រានោះលោកតាកាន់តែខឹង អំឡុងពេលចាប់ផ្ដើមសង្គ្រាមរវាងនរគលីនិងនគរ( ស្ដេចចម្បាំង) លោកតាជាមេទ័ពដែលខ្លាំងបំផុតក្នុងនគរ គ្រប់គ្រង់ទាហាន៣០ម៉ឺននាក់ក្នុងការច្បាំងគ្នា លើកនេះឯលោកយាយវិញ ជាមេទ័ពនារីគ្រប់គ្រងទាហានស្រី៥ម៉ឺននាក់ លោកតាមានឈ្មោះពេញថា ឡុង ឈិនយី និងលោកយាយឈ្មោះពេញថា សឺ អុីងអុីង គាត់ទាំងពីរនាក់ជាគូរដណ្ដឹងនឹងគ្នានៅចាំតែពេលវេលាល្អមកដល់រៀបការតែប៉ុណ្ណោះ ។

           « អាយី! បងត្រូវតែប្រយ័ត្នប្រយែងខ្លួនណា! » អាអុីងអោបឈិនយីដោយក្ដីបារម្ភពីសុខទុក្ខគ្នាទៅវិញមក។

          « មិនអីទេ!អូនកុំបារម្ភអីបងនិងប្រយ័ត្នប្រយែងខ្លួនពេលធ្វើសង្គ្រាមអូនក៏ដូចគ្នាដែរ! សង្គ្រាមលើកនេះតឹងតែងណាស់ខាងសត្រូវក៏ខ្លាំងៗមិនធម្មតាដែរ អូនត្រូវប្រុងប្រយ័ត្នចំពោះការវាយឆ្មក់ពីសត្រូវលឺទេ! » អាយីពិតជាបារម្ភពីសុខទុក្ខអាអុីងណាស់ទោះនាងខ្លាំងស្មើរគ្នានិងខ្លួនក៏ដោយតែនៅតែបារម្ភពីគូរដណ្ដឹងបើអាចនាយពិតតជាមិនចង់អោយអាអុីងចូលមកប្រឡូកប្រឡាក់ក្នុងសង្គ្រាមមួយនេះនោះទេ ហើយរឹតតែដឹងច្បាស់ថាគ្មានសង្ឃឹមឈ្នះពេលដែលដឹងថាមេទ័ពខាងសត្រូវដែលដឹកនាំកូនទាហានរាប់ម៉ឺននាក់គឺធានលីវសឹងជុង គ្រាន់តែលឺរហាសនាមនេះភ្លាមធ្វើអោយមនុស្សម្នាគ្រប់គ្នាខ្លាចរអារ គិតភ្លាមក៏ព្រឺសម្បុរអ្នកណាមិនស្គាល់អ្នកចម្បាំងវ័យក្មេងអាយុត្រឹមតែដប់ប្រាំឆ្នាំ ប៉ុន្តែសាហាវឃោរឃៅគ្មានមេត្តាអង្គនេះនោះ ទ្រង់មានរឹទ្ធានុភាពអង់អាចខ្លាំងក្លាគ្មានអ្វីប្រៀបផ្ទឹមបានឡើង.....

            សង្គ្រាមបានចាប់ផ្ដើមក្នុងរយៈពេល៣យប់៣ថ្ងៃទ័ពនគរលីរងរបួសនិងស្លាប់រាប់ម៉ឺននាក់ អាអុីងនិងលោកមេទ័ពបានតែត្រឹមឈរក្នុងជំរុំទ័ពសម្លឹងមើលសភាពកូនទាហានរបស់ខ្លួន ក្នុងចិត្តអស់សង្ឃឹមគ្រប់គ្នាបាត់ទៅហើយ ក្រឡែកមករាជវាំងវិញ រាជាហាក់ដូចជាមិនខ្វាយខ្វល់អ្វីបន្តិចសោះ ក៏សប្បាយជប់លាងសុីផឹកជាមួយអស់នាម៉ឺនមន្ត្រី ព្រោះទ្រង់គិតទុកមុនហើយថាលោកមេទ័ពនិងយកជ័យជំនះមកបាន បើសិនលោកមេទ័ពធ្វើមិនបានទេទ្រង់និងសម្លាប់គ្រួសារអ្នកទាំងពីរចោលទាំងអស់ត្រង់នេះដែរសបញ្ជាក់អោយឃើញថាព្រះរាជាដែលត្រូវជាបិតាសួងហ្វឹងគឺមិនមែនជាស្ដេចដែលប្រកបដោយ ទសពិធរាជធម៌ អាណិតស្រឡាញ់រាស្ត្រធ្វើការគ្រប់គ្រងអាណាចក្រដោយក្រិត្យក្រមនោះទេ គឺគ្រប់សកម្មភាពរបស់ទ្រង់គឺធ្វើដើម្បីតែអំណាចតែប៉ុណ្ណោះ អោយតែទ្រង់អាចឈរលើទីតាំងដែលខ្ពស់ហួសពីមនុស្សគ្រប់គ្នាទ្រង់មិនខ្វល់ឡើង។

សូមរងចាំអានអានបន្ត
ស្អែក៣ ភាគទៀតមកណា💕
សុំទោសដែរអេតមីនបាត់ទៅរាប់ខែ ហើយអត់ដែរបានគោរពពាក្យសន្យា😭
កុំភ្លេចជួយ Like Sh និង  Cmtផងណា 💗🌷

Continue Reading

You'll Also Like

1.2M 191K 81
Original Name - 媳妇总以为我不爱他 (My Wife Always Thought I Did Not Love Him) Original Author - 江心小舟(Jiāng Xīn Xiǎozhōu) Status - 70 Chapters (Completed) En...
1M 117K 197
တစ်ချိန်တုန်းက ကမ္ဘာကျော် ဆရာဝန်တစ်ဖြစ်လဲ လူသတ်သမား လင်းဂျင်ရွှမ်သည် လက်တစ်ဖက်ဖြင့်အသက်ကယ်ပြီး ကျန်လက်တစ်ဖက်နှင့်လုပ် ကြံသတ်ဖြတ်သူဆိုပြီး အစိုးရနှင့်...
1.8M 207K 123
အေဒီ ၇၉ ခုနှစ် .. ပုံပေမြို့.. ရောမအင်ပါယာ ဒဏ္ဏာရီမဟုတ်တဲ့ ရာဇဝင်ထဲက အဖြစ်အပျက်လေးတစ်ခုလား ဒါမှမဟုတ်.. ရာဇဝင်တွင်မကျန်ခဲ့တဲ့ ဒဏ္ဏာရီဇာတ်လမ်းလေးပဲလာ...