ចំណងស្នេហ៍ត្រៃភព💫

By Teakook9707

1.1K 80 2

ដំណើរស្នេហារបស់ពួកគេត្រូវបានអោយឃើញពីភាពស្មោះស្ម័គ្រ ក្តីស្រឡាញ់ លះបង់ ព្រាត់ប្រាស់ ទុក្ខសោក ដែលធ្វើអោយយើងនឹកស... More

ភាគ1:មិនមែនជាការពិតទេ
ភាគ2:រស់នៅសភាពភិតភ័យ
ភាគ3:ត្រូវយកក្មេងនេះចេញ
ភាគ4:មិត្តថ្មី
ភាគ5:ផ្លាស់ប្តូរ
ភាគ6:ហេតុផលបែបណា?
ភាគ7:ស្អប់

ភាគ8:មិនចង់បារម្ភ

118 12 0
By Teakook9707

ពួកគេទាំងពីរបានដើរចេញទៅដោយស្ថិតក្រោមក្រសែរភ្នែករបស់លោកចនដែលកំពុងជក់បារីជាមួយស្នាមញញឹមលាក់កំណួចប្រៀបដូចកំពុងមានគំនិតម្យ៉ាង
«ឯងកំពុងមានចំណុចខ្សោយហើយជុងហ្គុក....ដូច្នេះឯងគួរតែប្រយ័ត្នខ្លួន »បឺតបានមួយសន្ទុះក៏យកកន្ទុយបារីមកញីលើចានដែកអោយរលត់រួចពោលពាក្យឡើងដែលកំពុងចង់បញ្ជាក់អោយនាយកម្លោះបានដឹងប្រៀបដូចជាសារដាស់តឿនមួយយ៉ាងសំខាន់ព្រោះវាមិនយូទេនៅពេលណាដែលចិត្តគាត់ចង់ធ្វើអ្វីម្យ៉ាងហើយគ្មានអ្នកណាអាចរារាំងបានឡើយ។ ចំណែកឯម្ចាស់សមីខ្លួនវិញគេមិនបានលឺប្រយោគមួយនឹងឡើយព្រោះតែកំពុងព្យាយាមនាំកាយតូចចេញដោយមិននិយាយអ្វីទាំងអស់ ទង្វើចម្លែកៗរបស់នាយបានធ្វើអោយអ្នកម្ខាងទៀតព្រមទៅតាមដោយការងើយឆ្ងល់ រហូតដើរមកដល់មុខបន្ទប់ទើបសម្រេចចិត្តប្រឆាំងមិនដើរតាមជុងហ្គុកតទៀត
«បងមានបញ្ហាអី? ហេតុអីក៏មានរបួស?»ទោះមើលទៅជាការសម្តែងធ្វើជាបារម្ភសម្រាប់អ្នកមើលមកគេគ្រប់គ្នា ប៉ុន្តែមានតែព្រះទេដែលអាចដឹងថាគេកំពុងបារម្ភពីជុងហ្គុកប៉ុណ្ណា
«គ្មានស្អីទេ....»នាយប្រលែងដៃរួចចោលភ្នែកទៅម្ខាងដើម្បីគេចវេសមុននឹងស្រដីតបថេយ៍ហីៗហាក់ដូចជាកំពុងបិទបាំងរឿងអីម្យ៉ាង
«បើចឹងអោយអូនមើលរបួសបន្តិចមក»
«ប្រាប់ហើយថាគ្មានស្អីទេ....ក៉ំមករវល់ជាមួយបងអី យកពេលមើលកូនទៅ»ដៃស្រឡូនដែលរៀបនឹងលូកទៅវៀសសក់នាយកម្លោះចេញដើម្បីមើលរបួសពេលនេះត្រូវបានជុងហ្គុកលើកដៃស្រវាសចេញទៅម្ខាងមុននឹងបោះពាក្យសម្តីទាំងតម្លើងសម្លេង ខុសកាលពីព្រឹកមិញដែលនាយនៅនិយាយធម្មតានឹងសុភាពជាមួយខ្លួនមិនដូចពេលនេះប្រៀបដូចនាយកំពុងតែក្លាយទៅជាមនុស្ស2អ្នកផ្សេងគ្នាយ៉ាងចឹង
«គ្រាន់តែបែបនេះនិយាយស្រួលបួលមិនបានទេហេស?»ថេយ៍ហាក់ដូចជាតូចចិត្តទោះវាគ្មានរឿងអីដែលត្រូវខ្វល់ប៉ុន្តែអារម្មណ៍គេគឺមិនអាចហាមឃាតមិនអោយតូចចិត្តបានឡើយ
«.....»នាយកម្លោះមិនតបគេបានបែរខ្នងដើរចូលទៅក្នុងបន្ទប់រួចទាញកន្សែងដើម្បីទៅងូតទឹកទៅ ដោយទុកអោយថេយ៍ត្រូវឈរសម្លឹងមើលជាមួយទឹកមុខហួសចិត្តជាខ្លាំង ព្រឹកមិញនៅនិយាយគ្នាស្រួលបួលសោះប៉ុន្តែរំលងមិនដល់ប៉ុន្មានម៉ោងផងគេក៏ប្រែក្លាយទៅជាមនុស្សពីរអ្នកផ្សេងគ្នាទៅហើយ។
«ជុ ជុ មិនគួរអោយជឿសោះថាខ្ញ៉ំបានឃើញព្រឹត្តិការណ៍បែបនេះ....មើលទៅបងគួរអោយអាណិតខ្លាំងណាស់ បងថ្លៃ»សម្លេងច្បូចមាត់បានសសៀរលឺដល់ត្រចៀកថេយ៍ដែលកំពុងនៅពីក្រោយខ្នងធ្វើអោយកាយតូចដឹងយ៉ាងច្បាស់ថាជាសម្លេងអ្នកណា?ទើបញញឹមរួចបែរមុខមក
«ហឹស....បងគិតថាឯងគួរតែអាណិតខ្លួនឯងសិនទៅ ព្រោះមនុស្សដែលខ្លាំងតែនៅពីក្រោយខ្នងអ្នកដទៃបែបនេះវាអន់ណាស់»មិនសូសាញច្រើនកាយតូចបោះប្រយោគមួយយ៉ាងចំដាក់កណ្តាលមុខកម្លោះស៊ូហូមិនរង់ចាំស្អែកមុននឹងដើរចូលទៅក្នុងបន្ទប់រួចទាញទ្វាបិទវិញ។ដោយទុកអោយអ្នកមានខ្លួននេះឈរសម្លក់សម្លឹងមើលទៅមាត់ទ្វាសឹងតែជុះគ្រាប់ភ្នែកមុននឹងគេបែរខ្លួនដើរទៅកន្លែងជាប្រចាំរបស់គេ
៚ឃ្លាំង
សភាពនៅខាងក្រៅត្រឹមតែជាឃ្លាំងចាស់មួយនៅក្នុងព្រៃប៉ុណ្ណោះហើយក៏គ្មានអ្នកណាទៅចាប់អារម្មណ៍នឹងវាដែរ ដោយមិនដឹងថារាងរាល់ពេលយប់គឺមានមនុស្សប្រព្រឹកអំពើខុសច្បាប់នោះទេ សភាពនៅខាងក្នុងពោពេញទៅដោយកញ្ចប់តូចៗពាស់ពេញលើតុដែលផ្ត៉ំទៅដោយមនុស្សមួយក្រុម មិនតែប៉ុណ្ណោះក៏មានស្រាជាច្រើនដបផងនៅជិតនោះផងដែរ
«ឯងមកហើយហេស?»មនុស្សម្នាក់ក្នុងចំណោមនោះបានបែរមុខទៅមាត់ទ្វាទាំងស្រដីឡើងហាក់ដូចជាដឹងយ៉ាងច្បាស់ថាអ្នកកំពុងដើរចូលមកនោះគឺជាអ្នកណា
«ថ្នាំអស់នៅ...?»ស៊ូហូដើរចូលក្នុងរួចចោទសួរមិត្តដែលកំពុងប្រើសប្រាស់ថ្នាំខុសច្បាប់ទាំងនោះយ៉ាងសប្បាយរីករាយ ដោយឡែកស្មារតីម្នាក់ៗចាប់ផ្តើមរវើរវាយព្រោះតែការប្រើប្រាស់ញឹកញ៉ាប់ពេក បើក្រលែកមើលទៅពួកគេអោយចំការស្លៀកពាក់នឹងស្ទៀលរៀបចំខ្លួនសុទ្ធតែកូនអ្នកធូធារទាំងអស់
«ក៏នៅទេ.....»អ្នកជាមិត្តតបដោយទាញបារីមកខាំជាប់មាត់រួចទាញដែកកេះមកកេះកៃបញ្ចេញភ្លើងដុតបារីដើម្បីជក់។ នាយកម្លោះមិននិយាយច្រើនគេដើរតម្រង់ចូលទៅក្នុងចំណោមនោះដើម្បីប្រើសប្រាស់បំបាត់ស្ត្រេស ដោយមិនគួរអោយជឿថាគេហ៊ានប្រើសប្រាសវាទាំងដែលបងប្រុសរបស់ខ្លួនគឺជាមេបញ្ជាការប្រយុទ្ធប្រឆាំងដ៏ល្បីឈ្មោះ
«ថ្ងៃនេះឯងមុខម៉ៅខ្លាំងមេស?មានរឿងអីមែនទេ?»
«ថ្ងៃនេះយើងខឹងនាងខ្លាំងណាស់?នាងមានសិទ្ធស្អីមកនិយាយបែបនេះដាក់យើង»
«អ្នកណា?បងថ្លៃឯងនឹងមែនទេ?»
«ត្រូវហើយ»
«ក្រែងឯងថានាងជាមនុស្សស្លូតបូតនោះអី?»
«ក៏ពិតមែន តែថ្ងៃនេះនាងប្លែកខ្លាំងណាស់....នាងហ៊ានសម្លឹងមកកាន់យើងវិញទាំងមិនព្រិចភ្នែក»ដៃមាំលូកទៅចាប់ទាញយកដបស្រាមកផឹក រួចចង់ចិញ្ចើមជាមួយអារម្មណ៍ម៉ួម៉ៅកាលគិតដល់រឿងនោះ គេមិនដែលអាម៉ាសមុខដូចពេលនេះទេវាជារឿងមិនគួរអោយជឿដែលហេអ៊ីនផ្លាសប្តូរលឿនដល់ថ្នាក់នេះ
«នែ!!បើឯងចង់សងសឹកក៉ំទាន់សម្លាប់នាងអី....យ៉ាងហោចណាស់ឯងគួរយកមកអោយយើងលេងសប្បាយសិនដែរព្រោះបងថ្លៃឯងនេះស្អាតណាស់»មិត្តម្នាក់ទៀតក្នុងចំណោមនោះចូលមកនិយាយលេងសើចជាមួយស៊ូហូដោយគិតថាគេច្បាស់ជាសងសឹកនៅថ្ងៃណាមួយដូច្នេះប្រាប់ទុកមុខក្រែងល៎បានដូចបំណង
«ឯងចង់បាននាងមែនទេ?»
«ត្រូវហើយនាងស្អាតសឹងអី....សំខាន់ស្អាតជាងគេប្រចាំខេត្តទៀតផង»
«មែនហើយៗ....»ប៉ុន្មានអ្នកទៀតដែលកំពុងប្រើសប្រាស់ថ្នាំនៅជិតនោះបានលាន់មាត់បន្ទោរពីក្រោយទាំងសប្បាយចិត្ត
«មិនអីទេ បើយើងចង់ចាត់ការពេលណាយើងនឹងយកនាងមកអោយពួកឯង»ស្នាមញញឹមចុងមាត់បានរំញោចឡើងដោយកំពុងរកគំនិតចង់សងសឹកទៅកាន់ថេយ៍វិញ ជាទោសដែលគេហ៊ានផ្ជាញ់មួយនាយ
«ល្អៗ ស៊ូហូរបស់ពួកយើងអស្ចារ្យជាងគេ»កាលបានលឺបែបនេះហើយមនុស្សអន្តពាលទាំងនោះនាំគ្នាអែបអបគេជាការយល់ចិត្ត ធ្វើអោយអ្នកដែលត្រូវបានគេកោតសរសើរនេះញញឹមបិទមាត់មិនជិត។
Skip
ផ្ទៃមេឃងងឹតត្រូវបានរសាតតាមពេលវេលាអស់ជំនួសអោយព្រះអាទិត្យដែលមានតួនាទីបញ្ចេញកាំរស្មីបំភ្លឺពិភពលោកអោយមានពន្លឺត្រចះត្រចង់ឡើងវិញ។ ថេយ៍រៀបចំខ្លួនបណ្តើរអារម្មណ៍នៅមិនស្ងប់បណ្តើរព្រោះតែកាលពីយប់មិញនាយកម្លោះជុងហ្គុកក្តៅខ្លួនខ្លាំងណាស់ដោយសារគេមានរបួសហើយងូតទឹកត្រជាក់ពីលើថែមទៀតទើបបណ្តាលអោយនាយក្លាយជាបែបនេះ ដូច្នេះហើយកាយតូចស្ម័គ្រចិត្តនៅមើលថែគេពេញមួយយប់ ប៉ុន្តែគួរអោយបារម្ភនៅព្រឹកឡើងខ្លួនគេបែរជាងើបហើយមិនឃើញនាយកម្លោះទៅវិញ បែបជាជុងហ្គុកទៅធ្វើការរបស់ខ្លួនទាំងឈឺហើយ។
«ឈប់បារម្ភទៅអាថេយ៍ គេមិនចង់អោយឯងទៅបារម្ភពីគេស្រាប់ហើយ»ថេយ៍ក្រវីក្បាលតិចៗព្យាយាមនិយាយដាស់តឿនខ្លួនឯងក៉ំអោយទៅខ្វល់ខ្វាយព្រួយបារម្ភពីជុងហ្គុកបន្តទៀត ព្រោះខ្វល់ខ្វាយទៅក៏គេមិនពេញចិត្តដែរ។ កាយតូចដកដង្ហើមធំរួចចុះទៅក្រោមដោយមានគោលបំណងចង់ទៅជួបជីមីន តែគាប់ជួនមេរំខានមិនងាយធ្វើអោយយើងនៅសុខឡើយ។កម្លោះតូចបានសង្កេតឃើញថាលោកស្រីចនបាននាំមិត្តភក្តិដែលស្គាល់គ្នាកាលនៅជំនាន់ក្មេងៗមកលេងផ្ទះ ដើម្បីនិយាយជជែកគ្នាតាមរបៀបមនុស្សចាស់
«លោកស្រីចន....តើនេះជាកូនប្រសារស្រីរបស់លោកស្រីមែនទេ?»វត្តមានរបស់ថេយ៍ត្រូវបានលោកស្រីជី ប្រទាក់ភ្នែកឃើញទើបលាន់មាត់ចោទសួរឡើងជាមួយស្នាមញញឹម បណ្តាលអោយអ្នកជាម្តាយក្មេកនេះវិញលឺហើយក៏ងាកមុខទៅមើលទាំងចង់ចិញ្ចើមមុននឹងងាកមុខមកវិញព្រមតបនឹងសំណួរមិត្ត
«ចាសមែនហើយ....ប៉ុន្តែគួរអោយស្តាយណាស់ព្រោះមិនយូទេនាងនឹងត្រូវចាកចេញពីគ្រួសារចនហើយ»គាត់ញញឹមញញែមនិយាយសម្តីយ៉ាងស្រទន់ខុសប្លែកពីររាល់ដងដែលនៅជាមួយកូនប្រសារគឺមិនមែនចរឹកទន់ភ្លន់បែបនេះឡើយ។ ប្រយោគថានឹងចាកចេញបានជាទីចាប់អារម្មណ៍លោកស្រីទាំងអស់អោយចង់ដឹងនឹងនាំគ្នាជំរិតសួរនាំ ធ្វើអោយថេយ៍ដឹងយ៉ាងច្បាស់ថាគាត់ចង់ធ្វើអី
«ហេតុអីបានជាចាកចេញ?មានទំនាស់ឬបញ្ហាអីមែនទេលោកស្រី»
«ហឺយ...ខ្ញ៉ំមិនចង់និយាយទេខ្លាចថាវានឹងប៉ះពាល់ដល់កូន»គាត់បានសម្តែងធ្វើចរឹកជាម្តាយត្រឹមត្រូវនឹងស្លូតបូតបំផុត។ នាំអោយចិត្តថេយ៍នេះសែនហួសពាក្យនឹងវាចាតែម្តង គិតទៅមនុស្សចាស់ពិតជាល្បិចច្រើនមែន កាយតូចឈរញញឹមបានមួយសន្ទុះក៏ចូលទៅនិយាយ វាដល់ពេលហើយដែលគេត្រូវចូលសងសឹក។
«ព្រោះខ្ញ៉ំមានកូនជាមួយអ្នកដទៃ....»ប្រយោគដែលលោកស្រីចនរៀបនឹងបង្ហើបនិយាយយកជាអាវុធសម្រាប់បំបាក់ទឹកចិត្តរាងតូចបែរជាត្រូវសមីខ្លួនស្រដីកាត់មុន បណ្តាលអោយលោកស្រីប៉ុន្មានអ្នកទៀតបែរមុខទៅមើលជាមួយទឹកមុខភ្ញាក់ផ្អើលព្រោះវាមិនមែនជារឿងល្អនោះទេដែលមានរឿងអាស្រូវបែបនេះនោះ។
«អ្នកម៉ាក់គឺជាមនុស្សល្អទោះដឹងថាខ្ញ៉ំមានផ្ទៃពោះក៏គាត់មិនថាស្តីអោយខ្ញ៉ំដែរ ត្រូវទេម៉ាក់?»កាយតូចប្រជៀតចូលទៅអង្គុយជិតលោកស្រីចនរួចចាប់ក្រសោបដៃគាត់ឡើងមុននឹងស្រដីជាមួយទឹកមុខស្រពោនប៉ុន្តែលាយឡំនឹងស្នាមញញឹមស្រាលៗដើម្បីបំភាន់ភ្នែកលោកស្រីៗទាំងអស់នោះអោយជឿខ្លួន។
«.....»រីឯម្តាយក្មេកវិញគាត់អង្គុយជាប់គាំងទោះយ៉ាងណាក៏ប្រឹងសម្តែងធ្វើជាងក់ក្បាលជាមួយស្នាមញញឹមតិចៗដែរដើម្បីក៉ំអោយគេមើលមកវាដូចជាឆ្គងពេក
«ខ្ញ៉ំដឹងថាពេលមានផ្ទៃពោះជាមួយអ្នកដទៃវាពិតជារឿងគួរអោយអាម៉ាស់ណាស់តើអោយធ្វើខ្ញ៉ំយ៉ាងមិចទៅ ចង់យកកូនចេញក៏មិនអាចបើកូននេះមានឪពុកជា....អ្ហឹកៗៗ»ការសម្តែងដ៏ល្អឥតខ្ចោះធ្វើអោយរាល់សម្តីមួយៗកំពុងពង្វក់អារម្មណ៍អ្នកស្តាប់យកចិត្តទុកដាក់នឹងជឿទាំងស្រុង រៀបរាប់យូៗទៅថេយ៍ក៏អួលដើមកនិយាយមិនចង់រួចមុននឹងកែវភ្នែកដករំលេចទឹកនេត្រាដែលកំពុងរមៀលកាត់ផែនភ្ពាល់បង្ហាញភាពឈឺចាប់ចេញមកបណ្តាលអោយមនុស្សចាស់ទាំងនោះចូលមកលួងលោមព្រមទាំងមិនភ្លេចសួរនាំផងដែរ
«អូៗ ក្មួយក៉ំយំអី....មីងគិតថាក្មួយច្បាស់ជាមានបញ្ហាដូច្នេះក្មួយអាចនិយាយបានទេតើអ្នកណាជាឪពុកក្មេងទៅ?»ការលួងលោមមិនបានចេញពីចិត្តវាគ្រាន់តែកើតឡើងសម្រាប់អមជាមួយសំណួរដែលពួកគាត់ចង់ដឹងប៉ុណ្ណោះ ថេយ៍ដឹងច្បាស់ពីចិត្តមនុស្សចាស់ទាំងនេះដូច្នេះហើយគេក៏រីករាយចូលរួមលេងដូចគ្នា។
«អ្ហឹកកៗ គឺ...គឺស៊ូហូ»នៅទីបំផុតកាយតូចក៏ស្រដីចេញមកបង្កអោយលោកស្រីចនដែលនៅអង្គុយជិតនោះកន្ត្រាកដៃចេញយ៉ាងលឿនមុននឹងស្ទុះក្រោកឈរអស់កម្ពស់ទាំងសម្លឹងមើលកូនប្រសារមិនដាក់
«មិនពិត....!!»កាលលឺថេយ៍ចោទកូនប្រុសបណ្តូលចិត្តបែបនេះគាត់មិនស្ទាក់ស្ទើរក្នុងការរងចាំបដិសេធឡើយ អាកប្បកិរិយាមិនពេញចិត្តមួយនេះនាំអោយរាងតូចលួចញញឹមកែមមាត់ ចំណែកឯអ្នកចង់ចេះដឹងរឿងគេវិញនៅស្ងាមរងចាំមើលការសម្តែងរបស់ពួកគេដើម្បីយកទៅវិភាគ។
«គឺថា មិចក៏កូននិយាយបែបនេះស៊ូហូជាប្អូនថ្លៃរបស់កូនណា....គេមិនអាចធ្វើរឿងបែបនេះដាក់កូនឡើយ»
(ចរឹកថោបទាបដូចជាគេមានរឿងអីថាគេមិនហ៊ាននោះ)ថេយ៍ចោលភ្នែកសម្លឹងមើលទៅអ្នកជាម្តាយក្មេងដោយគិតក្នុងចិត្ត រឿងអីដែលថាមិនអាចកើតឡើងនោះជាពិសេសសម្រាប់មនុស្សថោកទាបដូចជាស៊ូហូ ទោះជាគេមានឋានះដល់ទៅជាម្តាយទៀតក៏នាយហ៊ានលូកថ្លើមបានដែរ វាមិនខុសអីពីក្មេងឈាមរាវនោះទេគ្មានរឿងអីឬបញ្ហាណាដែលនាំអោយគេខ្វល់ខ្វាយឡើយ។
«ម៉ាក់!! ក្រែងរឿងនេះម៉ាក់ក៏ដឹងដែរមែនទេ....ហ្ហឹកកៗមែនហើយម៉ាក់មិចនឹងអាចទទួលយកបានទៅ ទោះខ្ញ៉ំត្រូវគេចាប់បង្ខំក៏គ្មានថ្ងៃដែលអាចធ្វើអោយម៉ាក់មកនៅខាងខ្ញ៉ំបានដែរ»
«មិនគួរអោយជឿសោះថាគេជាក្មេងបែបនេះ?»
«ខ្ញ៉ំលឺថាគេជាក្មេងដែលដើរលេងអត់ប្រយោជន៍ណាស់»
«ចរឹករបស់គេចឹង វាច្បាស់ណាស់អាចជាមានរឿងបែបនេះកើតឡើង» សម្តីរបស់ថេយ៍ត្រូវបានជាប្រយោគដែលនាំអោយពួកគេវក់នឹងលង់ជឿទាំងស្រុងដោយជ៉ំនំខ្សឹបខ្សាវគ្នាមិនខ្លាចឬក្រែងចិត្តលោកស្រីចនដែលកំពុងឈរមើលមកនោះទេ
«ខ្ញ៉ំស៉ំទោសដែលនិយាយបែបនេះ.....គ្រប់យ៉ាងខ្ញ៉ំជាអ្នកខុសដូច្នេះកូនប្រុសរបស់ម៉ាក់មិនខុសនោះទេ.....ស៉ំទោសផងខ្ញ៉ំស៉ំចេញទៅក្រៅសិនហើយ»កាយតូចធ្វើការស៉ំទោសទាំងកែវភ្នែករលីងរលោងរួចអោនគោរពទៅកាន់មនុស្សចាស់មុននឹងភៀសខ្លួនចេញទៅបានលេងហ្គេមមួយក្តាឈ្នះហើយដូច្នេះមិនគួរនៅទៀតទេ។ រឿងបញ្ហាមួយនេះរាងតូចបានទុកអោយលោកស្រីចនជាអ្នកដោះស្រាយតែម្នាក់ឯងជាមួយមិត្ត
«លោកស្រីចន....តើរឿងមួយនេះពិតទេ?»
«មែនហើយ តើលោកស្រីនឹងធ្វើយ៉ាងមិចជាមួយកូនប្រុសរបស់លោកស្រី»
«និយាយតាមត្រង់ចុះលោកស្រីគួរតែដាក់ទោសគេ....ព្រោះសម័យនេះគ្រប់គ្នាមិនចូលចិត្តមនុស្សប្រុសប្រើហឹង្សាទៅលើមនុស្សស្រីនោះទេ» ម្នាក់ៗត្រូវបានចូលមកបញ្ចេញយោបល់មតិជាច្រើនដែលធ្វើអោយប្រយោគមួយៗសឹងតែពិបាកទទួលយកសម្រាប់លោកស្រីចន ដែលកូនប្រុសសណប់ចិត្តរបស់គាត់ក្លាយជាមនុស្សមិនល្អក្នុងក្រសែរភ្នែករបស់ពួកគេ។ ផ្ទៃមុខនៅខាងក្រៅព្យាយាមញញឹមថ្មើរៗតែក្នុងចិត្តពេលនេះកំពុងតែឆេះឆួលប្រៀបដូចភ្លើងមួយដ៉ំតូចត្រូវបានគេយកសាំងមកចាក់ពីលើថែមយ៉ាងចឹង គាត់មិនអាចធ្វើអីបានទេពេលនេះមានតែខាំមាត់ទទួលយកពាក្យមិនល្អអំពីកូនប្រុសប៉ុណ្ណោះ។ ងាកមកមើលកាយតូចវិញគេទៅផ្ទះរបស់ជីមីនដើម្បីចង់ពិភាក្សាអំពីការផាត់មុខ ប៉ុន្តែពេលទៅដល់គេបែរជាមិនឃើញអ្នកណានៅផ្ទះទៅវិញ បណ្តាលអោយគេពិបាកតាមរកជីមីនណាស់ព្រោះមិនដឹងពីទិសដៅ។ ជាសំណាងពេលនោះមានក្មេងម្នាក់មកប្រាប់គេទើបធ្វើអោយថេយ៍ដឹងបានថាជីមីនកំពុងនៅឯណា ដូច្នេះហើយគេរហ័សទៅតាម មនុស្សម្នាជាច្រើនដើរតាមកៀនដងផ្លូវដើម្បីឆ្ពោះទៅរកទិសដៅដែលកំណត់ដោយក្នុងនោះក៏មានថេយ៍ដូចគ្នា។
ដឹប!!
កំពុងដើរសុខៗមានក្មេងម្នាក់រត់មកយ៉ាងតក់ក្រហល់ប្រៀបដូចជាប្រញ៉ាប់ខ្លាំងណាស់ចឹងទើបមិនបានប្រុងប្រយ័ត្នរត់មកបុករាងតូចមួយទំហឹងបណ្តាលអោយរាងកាយដែលមិនបានត្រៀមទុកត្រូវដួលទៅលើដីរួមមានក្មេងតូចកំពុងដួលសង្តត់ពីលើគេផងដែរ
«ក្មេងតូចហេតុអីឯងរត់មិនប្រយ័ត្នសោះចឹង?»រាងតូចចោទសួរឡើងដោយមិនបានមើលទៅអាល្អិតឡើយព្រោះរវល់បោះដៃដែលបានប្រឡាក់ដីចេញ
«ខ្ញ៉ំ...ខ្ញ៉ំស៉ំទោសអ្នកមីង»សម្លេងរលាក់ៗដូចកល់ចង់យំបានបន្លឺឡើងដែលអូសទាញនាំអោយចិត្តថេយ៍ចង់បែរទៅមើលទើបឃើញថាក្មេងម្នាក់នេះស្គមខ្លាំងណាស់ថែមទាំងមានសម្លៀកបំពាក់រហែកសឹងគ្រប់កន្លែងទៀតផង មិនត្រឹមតែប៉ុណ្ណឹងទេសូម្បីដៃជើងរបស់គេក៏មានស្នាមជាំនឹងរំពាត់ជាច្រើនកន្លែងផងដែរ
«មិនអីទេៗ....មោះឆាប់ក្រោកឡើងមក»ថេយ៍ក្រោកឈរអស់កម្ពស់រួចហ៊ុចដៃអោយអាល្អិតចាប់ដើម្បីក្រោកឈរដូចគ្នា។
«សំពត់មីងប្រឡាក់ហើយ....ខ្ញ៉ំស៉ំទោសផង ថ្ងៃនេះខ្ញ៉ំអត់មានលុយជាប់ខ្លួនទេ ប៉ុន្តែខ្ញ៉ំអាចរកលុយពេលក្រោយសងមីងបាន»គ្រាន់តែប្រទាក់ភ្នែកឃើញសំពត់ថេយ៍ប្រឡាក់ក្មេងតូចរហ័សអោនខ្លួនធ្វើការស៉ំទោសរួចស្រដីឡើងទាំងទឹកមុខនឹងកែវភ្នែកពោពេញទៅដោយព្រួយបារម្ភ រាងតូចអាចមើលដឹងពីអារម្មណ៍ក្មេងកម្សត់ម្នាក់នេះ។
«មិនបាច់ទេ....មីងមិនប្រកាន់ឡើយ»ដៃស្រឡូនលើកទៅចាប់ស្មាក្មេងតូចថ្នមៗរួចក៏ពោលពាក្យឡើងដើម្បីលួងលោមជាមួយស្នាមញញឹមស្រស់ដែលអាចបន្ធូបន្ថយភាពភ័យខ្លាចរបស់ក្មេងម្នាក់នេះបានខ្លះ
«អគុណអ្នកមីង...ចឹងខ្ញ៉ំស៉ំទៅសិនហើយ»ធ្វើការអគុណរួចអាល្អិតក៏បន្តរត់ទៅមុខទាំងទុកអោយកាយតូចព្យាយាមយកក្រណាត់មកជូងសំពត់នោះទេ ដែលប្រលាក់ដីប្រឡាក់ចេញ
«លោកពូមេការជួយខ្ញ៉ំផង....!!»សម្លេងសម្រែកមិនឆ្ងាយពីទីនេះអាល្អិតស្រែកបន្លឺឡើងដែលអូសទាញអារម្មណ៍ថេយ៍អោយបែរក្រោយទៅមើលទាំងចង់ដឹង ទោះមិនយល់ថាដើម្បីអីតែវិញ្ញាណនៃអារម្មណ៍បានបញ្ជារអោយធ្វើបែបនេះ។
សូមរងចាំភាគបន្ត

Continue Reading

You'll Also Like

13.5K 585 16
They say after a tragedy, life gets better. For Edward Elric, it did. After being tortured for a couple days ruined him. But, Roy Mustang swept Ed of...
75K 3.6K 39
warning ⚠️ Dark theme⚠️ This is a story of powerful , merciless , dangerous and not so sane KIM TAEHYUNG.... He is darker than black. He loves rose b...
1.4M 36.4K 117
ဘယ်သူ့ဘယ်သူမှ ထိခိုက်စေလိုချင်းမရှိပါ စာလုံးလေးတွေကိုအချိန်အားသလောက် ပြန်လည်ပြင်ဆင်ပေးနေပါတယ် အခုဖက်ရတာအဆင်မပြေဖြစ်နေရင်လည်း အကုန်ပြန်ပြင်ပြီးမှဖက်ချ...
14.6K 1K 25
ជួយគាំទ្រផងណា Yoonmin Novel ថ្មីរបស់ admin 💁‍♀️ ជាប្រភេទប្រលោមលោកបែបបាញ់ប្រហារ ស្នេហាកាច់កុង ឈុតឆាក 🔞 ច្រើន 🥹