۝ វេរាស្នេហ៍មនុស្សចចក ۝ ( ចប់...

By Sky-min98

2.9K 423 25

ជាតិនេះយើងមិនបានជួបគ្នាមានតែជាតិក្រោយចាំយើងជួបគ្នា ជាតិក្រោយកុំព្រាតគ្នាដូចជាតិនេះទៀត More

۝ វេរាស្នេហ៍មនុស្សចចក ۝
ភាគ២
ភាគ៣
ភាគទី៤
ភាគទី៥
ភាគទី៦
ភាគទី៧
ភាគទី៨
ភាគទី៩
ភាគទី១០
ភាគទី១១
ភាគទី១២
ភាគទី១៣
ភាគទី១៤
ភាគទី១៥
ភាគទី១៨
ភាគទី១៩
ភាគទី២០
ភាគទី២១
ភាគទី២២
ភាគបញ្ចប់

ភាគទី១៦

80 17 2
By Sky-min98


នារាត្រីយប់ស្ងាត់មនុស្សម្នាបាននាំគ្នាចូលសម្រាកលង់លក់អស់នៅក្នុងរាត្រីដ៏ត្រជាក់...ប្លែកអ្វីតែជីមីនដែរកំពុងតែគេងរើចុះរើឡើងនៅលើគ្រែតាមដែរមើលទៅប្រៀបដូចជាកំពុងតែយល់សុបិន្តអាក្រក់...?!
< អត់...អត់ទេមិនអាចទេកុំអី > ជីមីនស្រែកមួយទំហឹងក្រោកអង្គុយទាំងបែកញើសសស្រាក់បេះដូងកំពុងតែលោតញាប់ព្រោះតែភ័យខ្លាចនឹងការសុបិន្តនោះជាខ្លាំង
រាងតូចដើរចុះពីលើគ្រែយ៉ាងលឿនតម្រង់ទៅរកតុតូចមួយដែរមានទឹកនៅទៅនោះ។ ក្រោយមករាងតូចក៏បានញ៉ាំយកៗព្រោះតែចង់អោយស្វាងពីសុបិន្តដល់អាក្រក់មួយនោះ
< គ្រាន់តែជាការសុបិន្តនោះទេ ប៉ុន្តែខ្ញុំមានអារម្មណ៍ថានឹងមានរឿងអាក្រក់កើតឡើង!? ម៉ាក់ប៉ានឹងជុងហ្គុកហេតុអីពួកគេនៅជាមួយគ្នា?វាប្រៀបដូចជាពួកគេកំពុងតែចង់ចាកចេញពីខ្ញុំ > ជីមីននិយាយម្នាក់ឯងតិចៗមិនយល់ពីអ្វីដែរបានសុបិន្តឃើញនោះទេតែអារម្មណ៍បានប្រាប់ថានឹងត្រូវបាត់បង់អ្វីម្យ៉ាង
< ប្លែកខ្លាំងណាស់ហេតុអ្វីខ្ញុំបែរជាគិតពីជុងហ្គុក ? គួរតែខលទៅគេ > និយាយរួចជីមីនក៏រត់វឹងទៅទាញយកទូរស័ព្ទពីលើពូកមកចុចខលទៅជុងហ្គុកទាំងមិនគិតថាពេលនេះគេកំពុងតែគេងឬអ្វីនោះទេ
< ហេឡូ...! ជុងហ្គុកលោកគេងហើយមែនទេ? ខ្ញុំ...គឺខ្ញុំចង់អោយលោកមកទីនេះ អើ...គឺខ្ញុំគេងមិនលក់ > ជីមីននិយាយដោយការស្ទាក់ស្ទើក្នុងចិត្តខ្លាចថាជុងហ្គុកនឹងប្រកែកតែអត់នោះទេ
[ មិនអីនោះទេបន្តិចទៀតខ្ញុំទៅដល់ ] ជុងហ្គុកតបតទៅកាន់ជីមីនវិញទាំងបារម្ភ
< ជុងហ្គុកគឺខ្ញុំ....? > ជីមីនមិនទាន់និយាយចប់ផងភ្លាមៗស្រាប់តែមានខ្យល់បក់មកយ៉ាងខ្លាំងធ្វើអោយប៉ើងដល់វាំងននបង្អួចនៅក្នុងបន្ទប់របស់ជីមីនបង្ហាញអោយឃើញរូបរាងមនុស្សម្នាក់ដែរមើលមិនច្បាស់ឈរនៅទីនោះ
ជីមីនកាន់តែភ័យឡើងជាខ្លាំងរួចក៏ឈានជើងយឺតៗដើរទៅរកបង្អួចហើយព្រមទាំងស្រែកសួរទៀតផងធ្វើអោយសម្លេងឮដល់អ្នកនៅខ្សែម្ខាងទៀត
< អ្នក...អ្នកណា ? ហេតុអ្វីមកឈរត្រង់នេះ ឆាប់ចេញមក ចេញមក > ជីមីន
[ ជីមីនតើមានបញ្ហាអីមែនទេ? ] ជុងហ្គុកសួរទាំងសម្លេងព្រួយបារម្ភ
< ជុងហ្គុកគឺ...អ្នកណាមិនដឹងទេ ខ្ញុំខ្លាចណាស់ > ជីមីន
[ ជីមីនកុំបិទទូរស័ព្ទហើយឯងបានពាក់ខ្សែដៃដែលខ្ញុំអោយទៅឯងដែរទេ? ]
< ជុងហ្គុកកុំទាន់សួរអី ខ្សែដៃនៅជាប់នឹងដៃខ្ញុំនៅឡើយទេតែពេលនេះខ្ញុំ...ខ្ញុំ អា៎....!! >
[ ជីមីន? ជីមីនឮខ្ញុំនិយាយទេជីមីន? ហេឡូជីមីន ] ជុងហ្គុកស្រែកហៅជីមីនខ្លាំងៗបន្ទាប់ពីបានឮនៅសម្លេងស្រែករបស់ជីមីនរួចមកវាកាន់តែធ្វើអោយជុងហ្គុកភ័យកាន់តែខ្លាំងហើយប្រញាប់ធ្វើដំណើរមកផ្ទះជីមីន
មួយសន្ទុះក្រោយមកប្រហែលជា១៥នាទីក្រោយក៏លេចចេញនៅវត្តមានរបស់ជុងហ្គុកបានរត់ចូលមកក្នុងផ្ទះរបស់ជីមីន។ ជុងហ្គុកបើកទ្វារបន្ទប់ជីមីនហើយក៏ឃើញជីមីនអង្គុយយំនៅក្បែរទូសម្លៀកបំពាក់
< ជីមីន!? > ជុងហ្គុកចូលមកដល់ក៏ស្រែកហៅឈ្មោះជីមីនមិននឹងដើរចូលទៅ
< អត់ទេចេញទៅខ្ញុំខ្លាចហើយ ខ្ញុំខ្លាចហើយ..ហ៊ឹក..ខ្ញុំខ្លាចហើយ > ជីមីនស្រាប់តែស្រែកខ្លាំងៗដូចមនុស្សគ្មានសតិ
< ជីមីនខ្ញុំ ! ជាខ្ញុំជុងហ្គុក ជីមីនតើមានរឿងអីអ្នកណាធ្វើអីឯង? > ជុងហ្គុកចូលជិតជីមីនព្រមទាំងពោលទាំងបារម្ភជាខ្លាំងពេលឃើញជីមីនយំខ្លាំងៗបែបនេះ
< ជុងហ្គុក !? លោកមកល្អហើយ > ជីមីនស្ទុះទៅឱបជុងហ្គុកយ៉ាងលឿន
< មានរឿងអី? > ជុងហ្គុកអង្អែលក្បាលរាងតូចតិចៗ
< វាមករកខ្ញុំជុងហ្គុក ខ្ញុំមិនដឹងថាវាជាអ្នកណាទេតែមុខមាត់វាគួរអោយខ្លាចវាឈរត្រង់នោះហើយវាមើលមកកាន់ខ្ញុំ > ជីមីនញ័រដូចកូនសត្វនៅក្នុងទ្រូងរបស់ជុងហ្គុកដៃម្ខាងចង្អុលទៅទីតាំងកើតហេតុ
< គ្មានអ្នកណាទេ វាទៅហើយឈប់យំទៅខ្ញុំនៅទីនេះហើយកុំខ្លាច > ជុងហ្គុកលួងលោមរាងតូចព្រមទាំងអង្អែលខ្នងរាងតូចថ្នមៗតិចៗ
ក្រោយហេតុការណ៍កើតឡើងបានមួយសន្ទុះជីមីនក៏ដឹងស្មារតីវិញនឹងបានអង្គុយនៅលើគ្រែក្នុងបន្ទប់និយាយរៀបរាប់រឿងដែលបានជួបនៅក្នុងសុបិន្តអោយទៅជុងហ្គុកស្ដាប់ ចំណែកជុងហ្គុកយល់គ្រប់យ៉ាងតែគេមិនបាននិយាយអីនោះទេគេបានត្រឹមតែលួងចិត្តជីមីនកុំអោយគិតច្រើននឹងដេញអោយគេទៅគេងព្រោះយប់ណាស់ហើយ
< ម៉ោងជិត១ហើយប្រញាប់ចូលគេងវិញទៅជីមីនស្អែកនេះឯងទៅធ្វើការផងក្រែងមិនទាន់ > ជុងហ្គុក
< តែខ្ញុំមានអារម្មណ៍ថា...?! > ជីមីន
< ខ្ញុំនៅទីនេះ ខ្ញុំនៅជាមួយឯងហើយកុំខ្លាច > ជុងហ្គុក
< លោកគេងជិតខ្ញុំមកដើម្បីអោយកក់ក្ដៅព្រោះខ្ញុំគេងម្នាក់ឯងវាដូចជាស្រឡះៗ > ជីមីនហៅជុងហ្គុកអោយមកគេងជិតខ្លួនព្រោះអារម្មណ៍ខ្លាចនៅតែមាន
< បាន មិនអីនោះទេខ្ញុំនឹងគេងជាមួយឯង > ជុងហ្គុកក៏ឡើងគេងក្បែរជីមីនបន្ទាប់មកជីមីនក៏បិទភ្នែកសង្ងំគេង
< បំភ្លេចរឿងដែលបានកើតឡើងអំបាញ់មិញចោលទាំងអស់ហើយគេងទៅ > ជុងហ្គុកគ្រាន់តែនិយាយប៉ុន្នឹងរឿងទាំងប៉ុន្មានដែរកើតឡើងលើជីមីនអំបាញ់មិញក៏ត្រូវបាត់ពីខួរក្បាលរបស់ជីមីនបាត់អស់ធ្វើអោយគេគេងលក់បាត់ទៅ

+ ថ្ងៃថ្មី

បន្ទាប់ពីជុងហ្គុកបានជូនជីមីនទៅធ្វើការតាមធម្មតារួចមកជុងហ្គុកក៏ឈាងចូលទៅលេងថេយ៉ុងដែរជាមិត្តព្រោះឮថាទើបនឹងបើកហាងកាហ្វេថ្មីនឹងចង់និយាយរឿងការងារផង
< សួរស្តីម្ចាស់ហាងសុំជួយយកកាហ្វេឆ្ងាញ់ជាងគេប្រចាំហាងអោយខ្ញុំមួយមក > ជុងហ្គុកចូលមកដល់ក៏ធ្វើជាភ្ញៀវត្រឹមត្រូវកម្មង់នេះកម្មងើនោះធ្វើអោយថេយ៉ុងក្រវីក្បាលអស់សំណើច

< ត្រូវការអីឡូវចឹងចាំតិច > ថេយ៉ុង
< កុំយូរពេក > ជុងហ្គុក
< នេះកាហ្វេរបស់ឯង ថ្ងៃនេះមកដល់ហាងយើងតែម្តងណ៎ហើយសាកញ៉ាំមើលអាចទទួលយកបានទេ > ថេយ៉ុងដាក់កាហ្វេចុះនៅនឹងមុខជុងហ្គុកហើយអោយជុងហ្គុកសាកញ៉ាំ
< អស្ចារ្យដែរតើ មិនអន់ទេចឹងតើបានជាបើកហាងបែបនេះនោះសុំសរសើរ > ជុងហ្គុក
< តិចតួចទេហើយមានការអីមែនទេ? > ថេយ៉ុង
< យើងគិតថាអាចង្រៃនីហ្វានោះវាកំពុងតែធ្វើសកម្មភាពម្តងបន្តិចៗហើយ យប់មិញវាបានទៅធ្វើបាបជីមីន > ជុងហ្គុក
< អាចមិនមែនតែវាម្នាក់ទេឯងដឹងដែរទេទោះយើងមិនដឹងថារូបរាងថ្មីវាបែបណាក៏ដោយតែវាមិនទៅណាឆ្ងាយទេឬក៏បក្សពួករបស់វា? > ថេយ៉ុង
< តែកាលពីម្សិលមិញយើងបានរងចាំជីមីនចេញពីធ្វើការមានបុរសម្នាក់ដើរកាន់មុខយើងហើយវាមិនមែនជាមនុស្សធម្មតាទេអាចនិយាយអោយចំគឺអាចង្រៃនីហ្វាកំពុងតែនៅក្នុងកន្លែងធ្វើការជីមីន > ជុងហ្គុក
< ពិតមែនហ្អេស? តើឯងឃើញវាទេ > ថេយ៉ុង
< យើងមិនដឹងថាមួយណាជាវាទេមនុស្សច្រើនពេក > ជុងហ្គុក
< ចឹងការពារជីមីនរបស់ឯងអោយបានល្អផងទៅយើងមិនចង់មានបញ្ហាទៀតទេ > ថេយ៉ុងដាស់តឿនក្នុងន័យល្អ
< ដឹងហើយ ចឹងទៅហើយថ្លៃកាហ្វេចាំយើងវេតាមកុងអោយ លាហើយសម្លាញ់ > និយាយរួចជុងហ្គុកក៏ដើរចេញទៅបាត់

                _______________________

នៅលើដំបូលអគារចាស់មួយមានមនុស្សពីរអ្នកស្ថិតនៅលើនោះមើលទៅដូចជាកំពុងតែនិយាយគ្នាពីរឿងអីយ៉ាងចឹង
មីនយ៉ុនឈរយ៉ាងអង់អាចនៅចំពោះមុខលីយ៉ុងព្រមទាំងប្រើទឹកមុខឃោឃៅដាក់
< ច្បាស់ហើយមែនទេដែរឯងគិតថានឹងសម្លាប់បងប្រុសរបស់ឯងនោះ?ឬក៏ឯងចង់ដូរចិត្ត ? > មីនយ៉ុន
< ឯងនិយាយច្រើនបែបនេះមានន័យថាម៉េច? > លីយ៉ុង
< យើងអាណិតឯងទៅវិញទេ បើឯងចង់សម្លាប់ក្មេងនោះក៏បានតែពេលនេះមិនអាចទេព្រោះគេជាដង្វាយយើង > មីនយ៉ុន
< ឯងគិតថាយើងសម្លាប់ក្មេងនោះមែនទេ មែនហើយបើនិយាយទៅគឺចង់សម្លាប់តែវាជារបស់ឯងចឹងយើងគ្មានសិទ្ធិលូកដៃប៉ុន្តែអ្វីដែលយើងត្រូវធ្វើគឺបងប្រុសរបស់យើង > លីយ៉ុងពេលនេះដូចជាមានបីសាចចូលខ្លួនយ៉ាងចឹងគេមិនស្ដាបអីនោះទេ
< បើចឹងឯងធ្វើហើយហ៎ ? > មីនយ៉ុនសើចតិចៗ
< ធ្វើហើយតែវាមិនបានសម្រេចនៅឡើយ > លីយ៉ុង
< ចិត្តដាច់ពិតមែន > មីនយ៉ុនញញឹមឌឺដងមិនឈប់បែបសមចិត្តគេខ្លាំងណាស់ហើយមើលទៅ
លុះនិយាយគ្នាបានមួយសន្ទុះទូរស័ព្ទរបស់លីយ៉ុងក៏បាន រោទ៍ឡើង...លីយ៉ុងយកមកមើលឃើញថាជាលេខជុងហ្គុកដំបូងគេមិនចង់ទទួលទេតែចុងក្រោយនៅតែទទួលទាល់តែបាន
< ហេឡូបងប្រុស > លីយ៉ុងនិយាយធម្មតា
[ ល្ងាចនេះមកខុនដូបងបន្តិចបងមានរបស់អោយឯង ]
< ខ្ញុំមិនទំនេរទេចាំថ្ងៃក្រោយទៅ >
[ ឯងត្រូវតែមក បានហើយ ] និយាយចប់ប្រពន្ធ័ទូរស័ព្ទក៏ត្រូវបានកាត់ផ្ដាច់
< បងប្រុសឯងមិនដាច់ចិត្តពីឯងទេ គិតមើលម្តងទៀតទៅយើងមិនដឹងនោះទេ > និយាយចប់មីនយ៉ុងក៏ដើរចេញទៅបាត់

***រំលង

ពេលល្ងាចឡើងលីយ៉ុងក៏បានមកជួបបងប្រុសរបស់គេតាមការណាត់ជួបប៉ុន្តែមុខរបស់លីយ៉ុងមិនរីកអីសោះគឺដូចជាចងគុំនុំយកតែម្តង
< មកដល់ហើយមែនទេ? បងបានរៀបចំវាព្រោះបងគិតថានឹងចង់សាកស្រាដែរឯងទិញអោយ > ជុងហ្គុកបានរៀបចំអាហារជាច្រើនដាក់លើតុរួមជាមួយដបស្រាដែរលីយ៉ុងបានអោយលីយ៉ុងសម្លឹងមើលដបស្រាបន្តិចមុននេងនិយាយយ៉ាងសោះកក្រោះទៅកាន់ជុងហ្គុក
< ធ្វើបែបនេះធ្វើអី ? > លីយ៉ុង
< បងគ្រាន់តែចង់មានពេលវេលាល្អៗខ្លះជាមួយឯង > ជុងហ្គុក
< ពិតមែនហ្អេស? > លីយ៉ុងសើចឌឺ វាពិតជាអស់សំណើចណាស់
< វាជារបស់ឯងនេះ > ជុងហ្គុកក៏បានបោះសោរឡានថ្មីមួយអោយទៅលីយ៉ុងដែរមើលតាមនឹងទៅឡានដែរជុងហ្គុកទិញអោយលីយ៉ុងគឺមិនថោកទេ
< កុំថាបងស៊ីចិត្តអី បងឃើញឡានរបស់ឯងចាស់ទើបបងទិញថ្មីអោយឯងហើយបងធ្វើព្រោះបងស្រឡាញ់ឯងបងមិនបានបោះបង់ឯងចោលទេក្មេងល្ងង់ទទួលវាទៅហើយបើខ្វះខាតអីទៀតប្រាប់បងមកចុះ ត្បិតតែឯងរឹងរួសតែឯងជសមនុស្សចិត្តទន់ > ជុងហ្គុកនិយាយរួចក៏ដាក់ខ្លួនអង្គុយលើតុដែរមានអាហារពេញក្នុងនោះ
សំដីរបស់ជុងហ្គុកធ្វើអោយលីងយ៉ុងភាំងហើយក៏នឹកខុសខ្លួនដែរចង់សម្លាប់បងប្រុសខ្លួនឯង។ លីយ៉ុងស្រក់ទឹក
ភ្នែកមុននឹងងាកទៅមើលជុងហ្គុក...មែនហើយគេជាមនុស្សចិត្តទន់ពិតមែនទើបញេស្ដាយក្រោយនឹងអ្វីដែរគេបានធ្វើ លីយ៉ុងងាកមកមើលជុងហ្គុកបន្តិចដោយឃើញថាជុងហ្គុកកំពុងតែចាក់ស្រាដែរខ្លួនបានលួចដាក់ថ្នាំនៅក្នុងនោះមកផឹកគេក៏ឃាត់
< បងប្រុសកុំផឹកវាអី...ទេ ! > លីយ៉ុងឃាត់ក៏ហួសពេលហើយព្រោះជុងហ្គុកបានផឹកវារួចទៅហើយ

Continue Reading

You'll Also Like

13.9K 1K 17
.
358 24 9
Cuatro chicas, solo una fue sobreviviente -Sabrina Slytherin, Helga Martina Hufflepuf, Rosio Ravenclaw, Y por ultimo pero no menos importante... - E...
49.9K 3.3K 28
ត្រូវការគេដើម្បីបង្កកំណើតឲ្យមានទាយាទរបស់ខ្ញុំនៅក្នុងពោះ ខ្ញុំត្រូវការទាយាទស្នងមរតកគ្រួសារនេះមិនអាចខ្វះទាយាទបាននោះទេ។ គេជាOmegaរបស់យើង...យើងត្រូវការគេ
389 32 10
Broken-hearted? Yup! Been there, done that! Pero minsan talaga mapaglaro si Kupido. Akala mo ayaw mo na, pero ikaw ba naman mameet si Johnny Depp, es...