αžšαžΏαž„ πŸ₯€!!αž–αž“αŸ’αž›αžΊαžŸαŸ’αž“αŸαž αŸαž”αŸ’αžšαž›αŸ„αž˜αž›αŸ„αž€αž‘...

By Haw_kimyung

58.3K 4.5K 544

αžšαžΏαž„ πŸ₯€!!αž–αž“αŸ’αž›αžΊαžŸαŸ’αž“αŸαž αŸαž”αŸ’αžšαž›αŸ„αž˜αž›αŸ„αž€αž‘αŸ’αžœαŸαž—αž–!!πŸ₯€ αž˜αžΆαž“αžšαžΏαž„αžšαŸ‰αžΆαžœαž€αžΎαžαž‘αžΎαž„αžŠαŸ„αž™αž“αžΉαž€αžŸαŸ’αž˜αžΆαž“αž˜αž·αž“αžŠαž›αŸ‹αžšαž”αžŸαŸ‹αž€αŸ’αž˜αŸαž„αž”αŸ’αžšαž»αžŸαžŸαž·αžŸαŸ’αžŸαž“αž·αžŸαŸ’αžŸαž·αžαž˜αŸ’αž“αžΆαž€αŸ‹ αžŠαŸ„αž™αž‚... More

(αžŸαž„αŸ’αžαŸαž”αžαž½αž’αž„αŸ’αž‚)
αž—αžΆαž‚αž‘αžΈαŸ‘ ; αž•αŸ’αžŠαžΎαž˜αžšαžΏαž„!
αž—αžΆαž‚αž‘αžΈαŸ’ ; αž‘αŸ’αžœαŸαž—αž–!
αž—αžΆαž‚αž‘αžΈαŸ£ ; αžαŸ’αž‰αž»αŸ†αž‚αžΊ αž•αžΆαž€ αž‡αžΈαž˜αžΈαž“!
αž—αžΆαž‚αž‘αžΈαŸ€ ; αž˜αž»αžαž‚αŸαž–αž·αžαž‡αžΆαžŠαžΌαž…αžαŸ’αž‰αž»αŸ†αžŽαžΆαžŸαŸ‹!
αž—αžΆαž‚αž‘αžΈαŸ₯ ; αž–αžΌαž’αŸŠαžΈαž…αžΉαž„αž αŸ’αž αŸ‚αžŸαŸŽ?
αž—αžΆαž‚αž‘αžΈαŸ¦ ; αž…αž„αŸ‹αž”αŸ’αžšαžŠαŸ…αž€αŸ’αž˜αž½αž™αžαŸ’αž›αŸ‡αž“αŸ„αŸ‡αž’αžΈ!
αž—αžΆαž‚αž‘αžΈαŸ§ ; αž‡αž½αž™? αž‡αž½αž™αž’αŸ’αž“αž€αžŽαžΆ?
αž—αžΆαž‚αž‘αžΈαŸ¨ ; αž‡αžΈαž˜αžΈαž“ αž’αžΆαž“αŸ‹αž αŸ’αžœαžΆαžŠαŸαž“αžΈ!
αž—αžΆαž‚αž‘αžΈαŸ© ; αž“αž·αž™αžΆαž™αž–αžΈαžαžΆαžαŸ’αž˜αžΎαžαžŽαžΆαžŸαŸ‹αžŽαŸŽ!
αž—αžΆαž‚αž‘αžΈαŸ‘αŸ  ; αž’αŸ’αž“αž€αž”αŸ’αžšαž»αžŸαžαžΌαž…!
αž—αžΆαž‚αž‘αžΈαŸ‘αŸ‘ ; αž αŸ’αž‚αŸαž˜αž“αžΉαž„αž…αžΆαž”αŸ‹αž•αŸ’αžŠαžΎαž˜!
αž—αžΆαž‚αž‘αžΈαŸ‘αŸ’ ; αž™αžΎαž„αž™αŸ†αž αŸαžŸαŸŽ?
αž—αžΆαž‚αž‘αžΈαŸ‘αŸ£ ; αž–αŸ’αžšαŸ‡αž‡αž½αž™?
αž—αžΆαž‚αž‘αžΈαŸ‘αŸ€ ; αžαŸ’αž‰αž»αŸ†αžŸαž»αŸ†αž‘αŸ„αžŸ!
αž—αžΆαž‚αž‘αžΈαŸ‘αŸ₯ ; αž–αž½αž€αž’αž‰αž˜αž·αž“αž˜αŸ‚αž“αž†αŸ’αž€αŸ‚αž‘αŸαž’αžΆαž‚αž»αž€!
αž—αžΆαž‚αž‘αžΈαŸ‘αŸ¦ ; αžŠαŸ„αŸ‡αž›αŸ‚αž„αž‚αŸαž‘αŸ…!
αž—αžΆαž‚αž‘αžΈαŸ‘αŸ§ ; αž‚αžΊαžšαžΏαž„αžαŸ’αž„αŸƒαž˜αž·αž‰αž“αŸαŸ‡!
αž—αžΆαž‚αž‘αžΈαŸ‘αŸ¨ ; αž˜αžΆαž“αž“αŸαž™αžαžΆαž˜αŸ‰αŸαž…?
αž—αžΆαž‚αž‘αžΈαŸ‘αŸ© ; αž”αžΆαž‘! αž”αž„αžŠαžΉαž„αž αžΎαž™!
αž—αžΆαž‚αž‘αžΈαŸ’αŸ  ; αž›αž»αž™αž…αŸ’αžšαžΎαž“αž™αŸ‰αžΆαž„αž“αŸαŸ‡αž¬?
αž—αžΆαž‚αž‘αžΈαŸ’αŸ‘ ; αž˜αžΈαž“αžŠαž›αŸ‹αž€αŸ’αžšαž»αž˜αž αŸŠαž»αž“αž αžΎαž™!
αž—αžΆαž‚αž‘αžΈαŸ’αŸ’ ; αŸ£αž˜αŸ‰αžΊαž“αžŠαž»αž›αŸ’αž›αžΆαžš?
αž—αžΆαž‚αž‘αžΈαŸ’αŸ£ ; αž…αž»αž˜αž™αž€αŸ’αžŸ! αžαŸ’αž–αžŸαŸ‹αž˜αŸ’αž›αŸ‰αŸαŸ‡?
αž—αžΆαž‚αž‘αžΈαŸ’αŸ€ ; αž™αŸ‰αž»αž“αžœαŸ‰αž»αž“!
αž—αžΆαž‚αž‘αžΈαŸ’αŸ₯ ; αž‘αž·αž‰αžαŸ’αž˜αžΈαž‘αŸ…αž‚αžΊαž…αž”αŸ‹!
αž—αžΆαž‚αž‘αžΈαŸ’αŸ¦ ; αžαŸ’αž‰αž»αŸ†αž™αŸ‰αž»αž„αž‡αŸαžŸαŸŠαž»αž“ αž˜αŸ‰αžΆαžαžΌαž‚αžΈ!
αž—αžΆαž‚αž‘αžΈαŸ’αŸ§ ; αž˜αž·αž“αž…αžΆαŸ†αž”αžΆαž…αŸ‹! αž™αžΎαž„αž˜αž·αž“αž”αŸ’αžšαžΎ!
αž—αžΆαž‚αž‘αžΈαŸ’αŸ¨ ; αž αŸαžαž»αž’αžΈαž“αžΆαž„αž…αž„αŸ‹αžŸαž˜αŸ’αž›αžΆαž”αŸ‹αžαŸ’αž›αž½αž“?
αž—αžΆαž‚αž‘αžΈαŸ’αŸ© ; αž™αžΎαž„αž˜αž·αž“αž”αžΆαž“αžŠαŸαž‰!
αž—αžΆαž‚αž‘αžΈαŸ£αŸ  ; αž•αžΉαž€αž’αŸ„αž™αž’αžŸαŸ‹αž˜αž½αž™αž€αŸ‚αžœαž αŸ’αž“αžΉαž„!
αž—αžΆαž‚αž‘αžΈαŸ£αŸ‘ ; αž’αžΆαž˜αž“αž»αžŸαŸ’αžŸαž‘αž”αŸ‹!
αž—αžΆαž‚αž‘αžΈαŸ£αŸ’ ; αžšαžœαž›αŸ‹αžαžΆαŸ†αž€αžΌαž“αž€αž‰αŸ’αž‡αŸ’αžšαŸ„αž„αžαžΌαž…!
αž—αžΆαž‚αž‘αžΈαŸ£αŸ£ ; αž‡αž·αŸ‡αž‘αžΆαž“αž‘αŸ…αž‡αžΆαž˜αž½αž™αž”αž„αž’αžαŸ‹?
αž—αžΆαž‚αž‘αžΈαŸ£αŸ€ ; αž€αŸ’αž˜αŸαž„αžˆαŸ’αž›αžΎαž™!
αž—αžΆαž‚αž‘αžΈαŸ£αŸ₯ ; αž’αŸŠαžΈαž…αžΉαž„! αžαž»αžŸαž’αžΆαž”αžΈαž“?
(αžŸαžΆαžšαž–αžΈαžαŸ’αž‰αž»αŸ†)
αž—αžΆαž‚αž‘αžΈαŸ£αŸ¦ ; αž›αŸαž„αžŸαžΎαž…αž–αŸαž€αž‘αŸαžŠαžΉαž„?
αž—αžΆαž‚αž‘αžΈαŸ£αŸ§ ; αž›αŸ„αž€αž αŸ’αž“αžΉαž„αž”αŸ‰αžΆαžαŸ’αž‰αž»αŸ†?
αž—αžΆαž‚αž‘αžΈαŸ£αŸ¨ ; αž‚αŸαžαŸ’αž˜αŸ„αž…αžαžΆαž„αžŽαžΆαž…αžΌαž›αžαŸ’αž›αž½αž“αžšαžΊ?
(αž”αŸ’αžšαž‡αž»αŸ†αžαž½αž’αž„αŸ’αž‚αž€αŸ’αž“αž»αž„αžšαžΏαž„)
αž—αžΆαž‚αž‘αžΈαŸ£αŸ© ; αž’αžΆαž›αŸ’αž’αž·αžαž…αž·αžαŸ’αžαž―αž„αž’αŸ’αžœαžΎαž˜αž€αž–αžΈαžšαž“αŸ’αž‘αŸ‡αž¬?
αž—αžΆαž‚αž‘αžΈαŸ€αŸ  ; αž”αž„αž”αŸ’αžšαž»αžŸ?
αž—αžΆαž‚αž‘αžΈαŸ€αŸ‘ ; αžαŸ’αž‰αž»αŸ†αž αŸ’αž“αžΉαž„αž αŸ’αž αŸ‚αžŸαŸŽ?
αž—αžΆαž‚αž‘αžΈαŸ€αŸ’ ; αž‚αŸαž€αŸ†αž–αž»αž„αžŠαžΆαž€αŸ‹αž”αž‰αŸ’αž‡αžΆαž™αžΎαž„?
αž—αžΆαž‚αž‘αžΈαŸ€αŸ£ ; αžŸαŸ†αžŽαžΆαž„?
αž—αžΆαž‚αž‘αžΈαŸ€αŸ€ ; αž€αŸ†αž–αž»αž„αž›αž½αž…αž‡αŸαžšαž™αžΎαž„αž€αŸ’αž“αž»αž„αž…αž·αžαŸ’αžαž¬?
αž—αžΆαž‚αž‘αžΈαŸ€αŸ₯ ; αž‡αŸ†αž“αž½αž™αž€αžΆαžš?
αž—αžΆαž‚αž‘αžΈαŸ€αŸ¦ ; αž―αž„αž€αŸ†αž–αž»αž„αž“αž·αž™αžΆαž™αž–αžΈαž’αžΈ?
αž—αžΆαž‚αž‘αžΈαŸ€αŸ§ ; αž‡αžΆαž€αž·αž…αŸ’αž…αžŸαž“αŸ’αž™αžΆ!
αž—αžΆαž‚αž‘αžΈαŸ€αŸ¨ ; αž€αž˜αŸ’αžŸαžΆαž“αŸ’αžŠαž•αŸ’αž‘αŸ‡αžαŸ’αž˜αŸ„αž…!
αž—αžΆαž‚αž‘αžΈαŸ€αŸ© ; αž…αŸ‚αž―αž„αž˜αž“αž»αžŸαŸ’αžŸαž¬αž€αŸαžαŸ’αž˜αŸ„αž…?
αž—αžΆαž‚αž‘αžΈαŸ₯០ ; αž”αŸ‰αžΆαž’αŸ„αž™αž€αžΌαž“αžŸαž»αŸ†αž‘αŸ„αžŸ!
αž—αžΆαž‚αž‘αžΈαŸ₯៑ ; αž αŸ…αž™αžΎαž„αžαžΆαž’αŸ’αž“αž€αž”αŸ’αžšαž»αžŸ!
αž—αžΆαž‚αž‘αžΈαŸ₯្ ; αžŸαŸ’αž‚αžΆαž›αŸ‹αž˜αž»αž“ αžŸαŸ’αž‚αžΆαž›αŸ‹αž€αŸ’αžšαŸ„αž™ αžœαžΆαž˜αž·αž“αžŸαŸ†αžαžΆαž“αŸ‹!
αž—αžΆαž‚αž‘αžΈαŸ₯៣ ; αž˜αžΈαž“αž“αžΈ! αž”αž„αžŸαž»αŸ†αž‘αŸ„αžŸ!
αž—αžΆαž‚αž‘αžΈαŸ₯ៀ ; αž‡αž½αž”αž§αž”αž‘αŸ’αž‘αžœαž αŸαžαž»!
αž—αžΆαž‚αž‘αžΈαŸ₯αŸ₯ ; αž†αžΆαž”αŸ‹αžˆαž”αŸ‹αž™αŸ†αž—αŸ’αž›αŸαž˜!
αž—αžΆαž‚αž‘αžΈαŸ₯៦ ; αž‘αž·αž“αŸ’αž“αž“αŸαž™αž€αŸ’αžšαž»αž˜αž αŸŠαž»αž“P.K!
αž—αžΆαž‚αž‘αžΈαŸ₯៧ ; αž”αžΎαžŸαž·αž“αž˜αžΆαž“αž–αŸ’αžšαž·αž›αž’αŸ’αž›αžΆαž€αŸ‹αž˜αž€αž‘αŸ€αž αžœαžΆαžšαžΉαžαžαŸ‚αžŸαŸ’αž’αžΆαž!
αž—αžΆαž‚αž‘αžΈαŸ₯៨ ; αž…αž„αŸ‹αž‰αŸ‰αžΆαŸ†αž€αžΆαžšαŸ‰αŸαž˜!
αž—αžΆαž‚αž‘αžΈαŸ₯៩ ; αžαžΎαž“αžšαžŽαžΆαž‡αžΆαžšαž›αž»αž€αž€αŸ’αž“αž»αž„??
αž—αžΆαž‚αž‘αžΈαŸ¦αŸ  ; αž–αŸ’αžšαžΉαž€αž˜αž·αž‰! αž’αŸ’αžœαžΎαžŸαŸ’αž’αžΈαžαŸ’αž›αŸ‡αžŠαžΉαž„αžαŸ’αž›αž½αž“αž―αž„αž αžΎαž™!
αž—αžΆαž‚αž‘αžΈαŸ¦αŸ‘ ; αž˜αž·αž“αž”αžΆαž“αžŸαŸ’αžšαž‘αžΆαž‰αŸ‹!!
αž—αžΆαž‚αž‘αžΈαŸ¦αŸ’ ; αž‚αž·αžαžαžΆαž”αž„αž…αž„αŸ‹αž’αŸ’αžœαžΎαžŸαŸ’αž’αžΈαž―αž„!?
αž—αžΆαž‚αž‘αžΈαŸ¦αŸ€ ; Videoαž”αŸ‚αž”αž‚αž»αžŽαž—αžΆαž–!!
αž—αžΆαž‚αž‘αžΈαŸ¦αŸ₯ ; Symbol pj!!
αž—αžΆαž‚αž‘αžΈαŸ¦αŸ¦ ; αž’αžαŸ‹αž‘αŸ αž”αŸ‰αžΆαžŸαž“αŸ’αž™αžΆαž‡αžΆαž˜αž½αž™αž€αžΌαž“αžŸαž·αž“αž˜αž€!
αž—αžΆαž‚αž‘αžΈαŸ¦αŸ§ ; αž αŸαžαž»αž’αžΈαžαžΆαž˜αž·αž“αž’αžΆαž…??
αž—αžΆαž‚αž‘αžΈαŸ¦αŸ¨ ; αžαžΎαž―αž„αž“αŸ…αžŸαŸ’αžšαž‘αžΆαž‰αŸ‹αž™αžΎαž„αžŠαžΌαž…αž˜αž»αž“αž‘αŸ??
αž—αžΆαž‚αž‘αžΈαŸ¦αŸ© ; αž’αŸ’αž“αž€αž˜αŸ‰αžΆαž€αŸ‹!
αž—αžΆαž‚αž‘αžΈαŸ§αŸ  ; αž―αž„αž”αž“αŸ’αž›αŸ†αž‡αŸαžšαž™αžΎαž„??
αž—αžΆαž‚αž‘αžΈαŸ§αŸ‘ ; αžŸαŸ’αžšαžΈαž–αž·αžŸαž–αž»αž›!!?
αž—αžΆαž‚αž‘αžΈαŸ§αŸ’ ; αžŠαŸ€αž„αž˜αžΎαž›αžŸαŸ’αž’αžΈ!?
αž—αžΆαž‚αž‘αžΈαŸ§αŸ£ ; αžŸαž„αžŸαžΉαž€!?
αž—αžΆαž‚αž‘αžΈαŸ§αŸ€ ; αž™αŸ‰αžΆαž„αž˜αž·αž…αž–αŸ’αžšαž˜αž‘αŸαž’αžΌαž“αž–αŸαž‘αŸ’αž™!?
αž—αžΆαž‚αž‘αžΈαŸ§αŸ₯ ; αž–αž½αž€αž‚αŸαž‡αžΆαž‚αžΌαžšαžŸαŸ’αž“αŸαž αŸαž—αŸαž‘αžŠαžΌαž…αž‚αŸ’αž“αžΆ?!!
αž—αžΆαž‚αž‘αžΈαŸ§αŸ¦ ; αž αŸαžαž»αž’αŸ’αžœαžΈαž€αŸαž’αŸ’αž“αž€αž”αŸ’αžšαž»αžŸαž’αŸ†αž’αŸ’αžœαžΎαž›αŸ’αž’αž…αŸ†αž–αŸ„αŸ‡αžαŸ’αž‰αž»αŸ†?
αž—αžΆαž‚αž‘αžΈαŸ§αŸ§ ; αžœαžΆαž‚αž½αžšαžαŸ‚αžŠαž›αŸ‹αž–αŸαž›αž αžΎαž™!
αž—αžΆαž‚αž‘αžΈαŸ§αŸ¨ ; αžšαžΏαž„αžŠαŸ‚αž›αžαŸ’αž‰αž»αŸ†αž–αžΉαž„αž”αž„αž“αŸ„αŸ‡!?
αž—αžΆαž‚αž‘αžΈαŸ§αŸ© ; αžαžΎαž™αžΎαž„αž‚αž½αžšαž’αŸ’αžœαžΎαž’αŸ’αžœαžΈαž”αž“αŸ’αžŠ!?
αž—αžΆαž‚αž‘αžΈαŸ¨αŸ  ; αž™αžΎαž„αžŸαž„αŸ’αžƒαžΉαž˜αžαžΆαž―αž„αž›αŸαž„αž˜αž·αž“αžŠαž›αŸ‹αžαŸ’αž“αžΆαž€αŸ‹αžŸαž˜αŸ’αž›αžΆαž”αŸ‹αž˜αž“αž»αžŸαŸ’αžŸαž˜αŸ’αžŠαž„αž‘αŸ€αžαž“αŸ„αŸ‡αž‘αŸ!
αž—αžΆαž‚αž‘αžΈαŸ¨αŸ‘ ; αž αŸ‰αžΉαžŸ! αž”αžΎαž™αžΎαž„αž”αŸ’αžšαžΆαž”αŸ‹αžαžΆαž™αžΎαž„αžαŸ’αžšαžΌαžœαž€αžΆαžšαž‡αžΈαžœαž·αžαžšαž”αžŸαŸ‹αž―αž„!
αž—αžΆαž‚αž‘αžΈαŸ¨αŸ’ ; αž€αž»αŸ†αž˜αž€αž”αŸ’αžšαžΎαžŸαž˜αŸ’αžŠαžΈαž‘αžΆαŸ†αž„αž“αŸαŸ‡αž‡αžΆαž˜αž½αž™αž™αžΎαž„!
αž—αžΆαž‚αž‘αžΈαŸ¨αŸ£ ; αž’αžΆαž“αžΆαžšαžαžΆαž’αŸ’αž“αž€αž“αžΆαž„αž“αžΉαž„αž–αŸαž‰αž…αž·αžαŸ’αž!
αž—αžΆαž‚αž‘αžΈαŸ¨αŸ€ ; αžαžΎαž‚αŸαž˜αž·αž“αž’αžΈαž‘αŸαž˜αŸ‚αž“αž‘αŸ?!
αž—αžΆαž‚αž‘αžΈαŸ¨αŸ₯ ; αž‡αžΈαžœαž·αžαžαŸ’αžšαžΌαžœαžŸαž„αžŠαŸ„αž™αž‡αžΈαžœαž·αž!
αž—αžΆαž‚αž‘αžΈαŸ¨αŸ¦ ; αžαŸ’αž‰αž»αŸ†αž…αž„αŸ‹αžŸαž˜αŸ’αž›αžΆαž”αŸ‹αž“αžΆαž„!
αž—αžΆαž‚αž‘αžΈαŸ¨αŸ§ ; αžŸαŸ†αž‘αŸαž„αž“αŸαŸ‡αž˜αž€αž–αžΈαžαžΆαž„αžŽαžΆ?
αž—αžΆαž‚αž‘αžΈαŸ¨αŸ¨ ; αž‘αŸ„αŸ‡αžαŸ’αžšαžΌαžœαž…αžΆαž”αŸ‹αž˜αž·αžαŸ’αžαž“αžΆαž„αžŠαžΆαž€αŸ‹αž‚αž»αž€αž˜αŸ‚αž“αž‘αŸ?
αž—αžΆαž‚αž‘αžΈαŸ¨αŸ© ; αž―αž„αž…αž„αŸ‹αžŸαž˜αŸ’αž›αžΆαž”αŸ‹αž’αŸαžšαŸ€αž›αž”αŸ†αž”αž·αž‘αž˜αžΆαžαŸ‹!?
αž—αžΆαž‚αž‘αžΈαŸ©αŸ  ; αž”αžΈαžαŸ’αž„αŸƒαž‘αŸ€αžαž…αžΆαŸ†αž…αžΆαžαŸ‹αž€αžΆαžš!

αž—αžΆαž‚αž‘αžΈαŸ¦αŸ£ ; Hack αž”αŸ’αžšαž–αŸαž“αŸ’αž’αž€αžΆαŸ†αž˜αŸαžšαŸ‰αžΆ!!

591 79 21
By Haw_kimyung

សុំទោសរាំងបាត់ទៅយូរបន្ដិចហើយ ដោយសារជាប់រៀន! សង្ឃឹមថាអ្នកនៅតែចាំសាច់រឿងមួយនេះណា៎ miss you🤟🥰!!។

កាលពីព្រេងនាយ អូស៎...ច្រឡំ ហ្ហុហិ កាលបើឮសម្ដីអាល្អិត និយាយគម្រាមយ៉ាងហំហានមុតមាំយ៉ាងនេះ!  លោកទេវតាទាំងពីរចាប់ផ្ទុះសំណើចភ្លាម ទើបហាស្រដីតបនឹងសំណួរ÷

“ហ្ហឹសហ៉ឹសៗ...មាន!! តែវិធីនោះវាអាស្រ័យនៅលើអាល្អិតឯងទៅវិញទេ!! សង្ឃឹមថាឯងអាចរកដំណោះស្រាយចំពោះរឿងនេះបាន! លារហើយអាល្អិត!! ជូនពរឱ្យឯងបានសម្រេចក្ដីបំណង!!” ស្របនឹងពាក្យសម្ដីទេវតាទាំងពីក៏បាត់ស្រមោលឈឹងឮតែសូរសំឡេងតាមរយៈខ្យល់រហូតបញ្ចប់ប្រយោគទើបលែងឮ។

“អេ៎ររ....ខ្ញុំមិនទាន់សួរអស់សំណួរទេ! ហេតុអីក៏ប្រញាប់តែទៅ!? ទេវតាម៉ាកស្អីចង់ទៅក៏ទៅចង់មកក៏មក!?? ហ្ហើយ.....តើចង់មានន័យថាមិច!? វាអាស្រ័យនៅលើខ្ញុំហ្ហែស??!” ជេរប្រទិចយ៉ាងមួម៉ៅបន្ដិច! ជីមីនដើរមកដាក់ខ្លួនអង្គុយនឹងពូកទាំងគិតឆ្ងល់នៅសម្ដីលោកទេវតាមិញនេះ។ បើគិតតាមដែលគេដឹងនូវក្នុងសាច់រឿង÷

ឯកសារក្រុមហ៊ុនបានបាត់ ក្រុមហ៊ុនលោកម្ចាស់អាន់ហ្វាដេនីជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ខាងហិរញ្ញវត្ថុ មកពីប្រាក់ចំណូលធ្លាក់ចុះជាខ្លាំង!! ក្រុមហ៊ុនក៏ចាប់ក្ស័យធន់ដោយ ទំនិញគ្រឿងអេឡិចត្រូនិចលក់មិនចេញ ហើយនៅពេលកុំព្យូទ័រមានបញ្ហាប្រព័ន្ធការពារ ស្របក្រុមហ៊ុនP.K Group ជួបបញ្ហា  រីឯក្រុមហ៊ុនខាងគូរប្រជែងក៏បញ្ចេញម៉ូកុំព្យូទ័រថ្មីដែលដូចគ្នាសឹង៩៩.៩៩% នឹងម៉ូកុំព្យូទ័រថ្មីរបស់គាត់ដែលបានដាក់បង្ហាញមុនមួយខែ!! តែស៊យជាន់ស៊យហើយ  អាចគិតថា រាសីគាត់ស្រុតចុះក៏បាន ព្រោះមនុស្សគ្រប់គ្នាគិតថាគាត់នឹងលួចCopyគំរូ  ពីក្រុមហ៊ុនដែលទើបតែបានដាក់ម៉ូកុំព្យូទ័រមួយថ្ងៃទាំងដែលគាត់បានបង្ហាញតាំងពីពេលមួយខែមុន ឯម្ចាស់ភាគហ៊ុនស្ទើរតែទាំងអស់ក៏នាំគ្នាសុំដកហ៊ុនចេញវិញភ្លាមៗទាំងមិនស្វែងរកការពិតថាគាត់បានCopyយកពីគេមែនឬក៏អត់?? ពិបាកដែរមនុស្សគិតឃើញតែពីផលប្រយោជន៍ខ្លួនឯង។

លើសពីនេះ!! ខណៈពេលគាត់កំពុងតែជួបបញ្ហាគាត់គឺ ត្រូវជាប់ការចោទប្រកាន់ពីមនុស្សគ្រប់គ្នាថាជាមនុស្សបាតសង្គម!! ពីព្រោះបានបែកធ្លាយព័ត៌មានថាគាត់នេះរកស៉ីខុសច្បាប់ដែលប៉ូលិសរកភស្ដុតាងមួយចំនួនធំឃើញតាមរយៈឯកសារដែលគាត់បានបាត់ទៅនោះ!! ដោយពួកប៉ូលិសអស់នោះមើលមិនដឹងទេថាវាជាឯកសារបន្លំ។

លោកម្ចាស់អាន់ហ្វាដេនី ត្រូវបានជាប់ពន្ធនាគាររយៈពេល៥ឆ្នាំ គាត់មានទោសពីបទគេចពន្ធនិងបន្លំឯកសារបង់ពន្ធ  ការជួញដូរអាវុធខុសច្បាប់ ជួញដូរគ្រឿងញៀន។ តែកុំសួរថា÷

ហេតុអីគាត់ជាមនុស្សដែលមានអំណាច រឿងតែប៉ុណ្ណឹងគាត់រើពីសំណាញ់ច្បាប់មិនរួច និងបំបិទព័ត៌មានរឿងអាស្រូវចោលទៅ!? ដឹងទេថាមានអ្វីកើតឡើងផ្ទួនៗចំពោះគាត់ស្របពេលគាត់កំពុងជួបបញ្ហា?? ខ្ញុំដឹងថាគ្រប់គ្នាមិនដឹងទេ ចឹងចាំខ្ញុំជាអ្នកប្រាប់វិញ÷

កូនប្រុសពៅ ត្រូវគេចាប់គម្រាមសម្លាប់យកជីវិតនោះគឺជា  បងប្រុសរបស់គាត់ដែលកើតចេញពីផ្ទៃម្ដាយផ្សេងគ្នា បើសិនជាគាត់មិនព្រមប្រគល់ទ្រព្យសម្បត្តិគ្រប់យ៉ាង និង ផ្ទេរក្រុមហ៊ុនអោយទៅបងប្រុសគាត់ទេ!! បងប្រុសគាត់នឹងសម្លាប់ប្រពន្ធកូនគាត់ចោលទាំងអស់ ប៉ុន្តែកំឡុងពេលទៅជួយអ្វីនឹកស្មានមិនដល់នោះគឺគាត់ដើរចូលអន្ទាក់គេ វាជាអន្ទាក់ដែរពិបាកនឹងជ្រើស។

ផ្លូវមួយជាប្រពន្ធកូនប្រុសច្បងទាំងពីរនាក់ត្រូវគេចាប់ទៅឃ្លាំងទំនិញនៅជ្រាយក្រុង (ឃ្លាំងទំនិញដាក់នៅទីកន្លែងខុសគ្នា)ត្រូវពួកគេធ្វើទារុណកម្មសឹងស្លាប់ខ្លួន!! ផ្លូវមួយទៀតគឺជា...កូនប្រុសពៅដែលស្ថិតក្នុងឃ្លាំងហ៊ុមព័ទ្ធ ដោយអណ្ដាតភ្លើង! ទីបំផុតកូនប្រុសម្នាក់ដែលគាត់ស្រឡាញ់ជាងគេ (ជីមីនអាន់ហ្វាដេនី)!! ក៏បានចាកចោលគាត់ គេទៅសែនឆ្ងាយ ឮដំណឹងនេះគាត់ពិតជាតុកស្លុតណាស់ធ្វើអី្វក៏មិនចេញដែរ! គាត់មិនត្រឹមតែមានភាពតុកស្លុតទេ គាត់ច្បាស់ជាគាំងបេះដូងស្លាប់មិនខាន បើសិនជាភរិយាជាទីស្រឡាញ់នឹងកូនៗ(ណាមជូន ជុងគុក)ពួកគេនឹងចេញពីគាត់ទៅម្នាក់ទៀត តែសំណាងណាស់ពួកគេមិនអីព្រោះកូនចៅជំនិតគាត់ទៅជួយពួកគេទាន់ពេល។

ហឺយ...តែគ្រប់យ៉ាងក៏បានកែប្រែនៅក្នុងថ្ងៃក្មេងស្រីជេយ៉ុងស្លាប់ទៅវិញ! មិនយល់ៗៗ មិនយល់ទេ....លោកអើយ.....គេគិតមិនចេញ។

“ហ្ហើយ.....តើខ្ញុំគួរតែធ្វើអ្វីទៅនៅពេលនេះ!?” ដោយគិតមិនចេញ ជីមីនផ្ដេកខ្លួនទៅនឹងពូកមួយទំហឹងទាំងសៀវភៅតាមទៅគ្របមុខ។

ឥឡូវគេចង់តែស្រែកអោយឮថា«ធុញៗៗៗ!»ទេលោកអើយ។ អីក៏សែនពិបាកអ្វីម្ល៉េះ គ្រាន់តែចង់បំផ្លាញផែនការជនសាងនូវអំពើអាក្រក់ដែលមកមូលបង្កាច់បង្ខូច លោកម្ចាស់អាន់ហ្វាដេនី សោះ ទាំងដែលគេបានដឹងពីផែនការជននោះសឹងគ្រប់រឿង។ ប៉ុន្តែ! ទោះជាយ៉ាងណា គេនៅតែគិតមិនចេញដដែលថាត្រូវដោះស្រាយយ៉ាងមិច!?

ព្រោះមូលហេតុនៅពីក្រោយបញ្ហាទាំងអស់នោះវាសែនរញ៉េរញ៉ៃណាស់ នូវចំណុចខ្លះអ្នកនិពន្ធសរសេរបង្ហាញ មួយចំនួនទៀតកាត់សាច់រឿងចោល ត្រឡប់ចុះត្រឡប់ឡើង ទម្រាំតែយល់ពីផែនការ អ្នកនិពន្ធចងក្រងរៀបចំមួយៗស្មើនឹងអោយមនុស្សយើងទៅស៉ីដុំគ្រួសទៅហើយ។

តុកៗ!!

បន្ដិចទ្វារក៏ឮសំឡេងមានអ្នកមកគោះ ជីមីនដកសៀវភៅចេញពីមុខ ងាកទៅមើលមាត់ទ្វារទាំងបន្លឺសួរបែបហត់ដូចអ្នកជំងឺគេងពេទ្យរាប់ឆ្នាំ÷

“អ្នកណា!?”

“ជាម៉ែដោះណាអ្នកប្រុសតូច! ដល់ពេលចុះទៅបរិភោគអាហារហើយអ្នកប្រុស!”

“បាទ! ម៉ែដោះចុះទៅក្រោមមុនទៅ!”

“ចាស៎!!”

បញ្ចប់ការឆ្លើយឆ្លង!!! វ័យចំណាស់ក៏ត្រឡប់ទៅខាងក្រោមវិញដើម្បីរៀបចំអាហារ។ ចំណែកឯជីមីន ងើបអង្គុយនៅចុងគ្រែសំយ៉ុងជើងចុះក្រោមទាំងដកដង្ហើមធំវែងមួយហឿក!។ ទើបទាញខ្លួនដើរទៅរកបន្ទប់ទឹក!! ងូតទឹកសម្អាតខ្លួនផ្លាស់ប្ដូរខោអាវរៀនចេញ នឹងអាលចុះទៅញ៉ាំអាហារ។

នៅក្នុងថ្ងៃនេះគេមិនដឹងថាបានរួមតុញ៉ាំអាហារពេលល្ងាចជាមួយ សមាជិកក្រុមគ្រួសារដូចជាសព្វមួយដងឬក៏អត់ទេ!?

+តុអាហារ!!

ក្រោយពីងូតទឹកសម្អាតខ្លួនរៀបចំខ្លួនរួចហើយជីមីនក៏ចុះមកញ៉ាំអាហារ! ដល់ខាងក្រោមវាដូចជាគេបានគិតទុកចឹង ក្នុងភូមិគ្រឹះល្ងាចនេះវាពិតជាស្ងាត់ណាស់!! តុអាហារពោរពេញទៅដោយម្ហូបគ្រប់មុខ ខ្ញុំបម្រើនៅឈរគ្រប់ជ្រុងចាំបម្រើ! តែតុអាហារល្ងាចនេះមានតែគេម្នាក់គត់ប៉ុណ្ណោះ។

ជីមីន!!!! ដើរចូលទៅអង្គុយនឹងកៅអីតាមទម្លាប់ តែអ្វីដែលគេមិនទម្លាប់នោះគឺ បាត់សំឡេងដែលធ្លាប់តែស្ដីបន្ទោស បាត់នៃកែវភ្នែកសម្លក់សំឡឹងតែបង្គាប់ដោយក្ដីស្រឡាញ់និងការបារម្ភ បាត់នូវពាក្យផ្អែមល្ហែមរបស់លោកប៉ាហានជីគូ។

នេះឬជាអារម្មណ៍ឯកោដែលមនុស្សគ្រប់រូបមិនចង់នឹងគិតប្រាថ្នាវាចូលមកក្នុងជីវិត!??

“អ្នកប្រុសតូច អញ្ជើញញ៉ាំ ម្ហូបល្ងាចនេះសុទ្ធតែម្ហូបដែលអ្នកប្រុសតូចចូលចិត្តទាំងអស់ណា៎!”

“ម៉ែដោះអ៉ីម ហើយចុះ....!!?”

“ហ្ហឹម! លោកម្ចាស់និងលោកស្រីមិនបានត្រឡប់មកគេងនៅភូមិគ្រឹះវិញទេនៅយប់នេះ!! ម៉ែដោះទើបតែទទួលបានទូរស័ព្ទមិញនេះទេ ចំណែកឯអ្នកប្រុសធំនិងអ្នកប្រុសទី២ក៏ដូចគ្នា អ្នកប្រុសធំឮថាការងារច្រើននៅក្រុមហ៊ុនមកក៏រាំងយប់ជ្រៅទើបមិនចង់រំខានដល់អ្នកក្នុងផ្ទះ គាត់ក៏សម្រេចគេងនៅCondo រីឯអ្នកប្រុសទី២វិញធ្វើកិច្ចការសាលាផ្ទះមិត្តភក្ដិអាចជាគេងនៅទីនោះ!”

គ្រាន់តែមើលតាមក្រសែរភ្នែកអាល្អិតក៏គាត់ដឹងថាគេចង់សួរពីអ្វី! ទើបរៀបរាប់ប្រាប់តាមដំណើរ ណាមួយកុំអោយគេគិតច្រើន ប៉ុន្មានមួយអាទិត្យមកនេះគាត់ឃើញគេញញឹមបាន មានភាពស្និតស្នាលជាមួយគ្រួសារ គាត់នេះសប្បាយចិត្តពេកណាស់ទៅហើយ។ ទោះបី ជាពេលនេះគាត់ត្រូវនិយាយកុហកក៏ដោយ។

“ម៉ែដោះ! ហេតុអីអ្នកម៉ាក់លោកប៉ាមិនមកគេងនៅផ្ទះ!!? ពួកគាត់ទៅណា ហើយគេងនៅណា ម៉ែដោះ!?” ងើយមុខសួរទៅវ័យចំណាស់ដែលកំពុងដួសបាយដាក់ចានអោយគេ។

“ម៉ែដោះក៏មិនបានដឹងដូចគ្នា!! អ្នកប្រុសតូចញ៉ាំអាហារសិនទៅទាន់នៅក្ដៅឧណ្ហៗល្អ តែត្រជាក់ម្ហូបលែងឆ្ងាញ់ហើយ!”

“បាទ!! ម៉ែដោះមកពិសារបាយដែរមក ខ្ញុំញ៉ាំតែឯងមិនអស់នោះទេ អាហារច្រើនណាស់!!”

“អត់ទេ អ្នកប្រុសតូចញ៉ាំចុះណា៎ ម៉ែដោះចាំញ៉ាំបាយជុំពួកនាងៗនេះវិញ!!”

“តែម៉ែដោះ...!!”

“វិន័យគ្រួសារ!!  ខ្ញុំបម្រើទាំងអស់ត្រូវតែគោរពប្រតិបត្តិតាម!! ច្បាប់គឺជាច្បាប់ ម្ចាស់គឺជាម្ចាស់ កូនចៅគឺជាកូនចៅ! មិនអាចលូកលំគ្នាបានទេអ្នកប្រុសតូច! អ្នកប្រុសតូចភ្លេចហើយឬ!?”

សម្រាប់ត្រកូលអភិជនគ្រួសារផ្សេងខ្ញុំនេះមិនដឹងទេ ប៉ុន្តែសម្រាប់គ្រួសារអាន់ហ្វាដេនីគឺមានច្បាប់ដ៏តឹងរឹងបំផុត។ កូនចៅនឹងចៅហ្វាយគឺវាខុសគ្នា ចៅហ្វាយគឺជាម្ចាស់ កូនចៅជាខ្ញុំបម្រើ ទោះបីជាស្និតនឹងម្ចាស់ប៉ប៉ុណ្ណា តែក៏មិនអាចបណ្ដោយ។ អ្នកធ្វើខុសស្រាល (មិនគោរពច្បាប់គ្រួសារ)ត្រូវទទួលពិន័យ១០០ដំបង អ្នកធ្វើខុសធ្ងន់ (ករណីក្បត់ម្ចាស់) បើមិនអាចលើកទោសអោយបានគឺមានតែផ្លូវមួយនោះគឺស្លាប់។

“សុំទោសខ្ញុំភ្លេច!!”

“មិនអីទេ អ្នកប្រុសនៅក្មេងភ្លេចវាជារឿងធម្មតាទេ! អ្នកប្រុសតូចប្រញាប់ញ៉ាំអាហារទៅ!!”

អាល្អិតញញឹមដាក់គាត់បន្ដិច!! ទើបឈ្ងោកមុខញ៉ាំបាយទាំងលែងមាត់។ ត្បិតគេមិនសូវទម្លាប់រស់នៅក្នុងងគ្រួសារដែល មានវិន័យ មានច្បាប់ ឃោរឃៅចឹងមែន តែក៏យល់ថារអាមិនតិចដែរ។

“(ច្បាប់អីតឹងរឹងយ៉ាងនេះ!? ហ្ហើយ....តើខ្ញុំគួរជួយដល់លោកប៉ាយ៉ាងមិចទៅ!?)”

មាត់ទំពារបាយពេញមាត់ ដៃគិតតែពីដួសបាយញុកៗ ដោយសារគេរវល់គិតរកវិធីដោះស្រាយបញ្ហា គេដឹងថាប៉ាម៉ាក់កំពុងនៅណា ទាយមិនខុសគឺនៅក្រុមហ៊ុនក្នុងបន្ទប់Securityជាមួយក្រុមHackerនឹងឯង។

ចំណែកបងប្រុសកំពូលមុខងាប់ទាំងពីរនោះវិញ ពេលនេះម្នាក់គឺនៅក្រុមហ៊ុនមែនទេមិនមែនរវល់រឿងការងារទេ គឺរវល់ ដោះស្រាយបញ្ហាឯកសារមួយចំនួនដែលត្រូវខូតខាតដោយពពួកចោរលួចឆ្មក់(ដៃគូរប្រជែងរកស៉ី)។ រីឯម្នាក់ទៀតតាមដឹងគាត់នៅជាមួយមិត្តភក្ដិមែន តែក៏មិនមែននៅផ្ទះមិត្តធ្វើកិច្ចការសាលាស្អីទេ គឺនៅClubផ្ទាល់ខ្លួនរបស់គាត់ចាត់ការរឿងខ្លះៗជាមួយអ្នកមករំខានការរកស៉ី(អុកឡុកខ្លឹប)។

គិតសប់ៗទៅ ហេតុអីក៏ចួនគ្នាល្អយ៉ាងនេះ បញ្ហាកើតឡើងលើគ្រួសារអាន់ហ្វាដេនីផ្ទួនៗគ្នាតែម្ដងហើយ។ តែអេ៎...ឬនេះជាអន្ទាក់!?

“(នឹកឃើញហើយ ថាខ្ញុំត្រូវធ្វើអ្វីនោះ!) ខ្ញុំញ៉ាំឆ្អែតហើយម៉ែដោះ!”

“នេះទឹកគោ!”

“អ្នកប្រុសឡើងទៅគេងទៅ ចាំទីនេះម៉ែដោះជាអ្នកចាត់ការ!”

“បាទម៉ែដោះ! រាត្រីសួស្តី!”

បន្ទាប់ពីឡើងមកដល់ខាងលើហើយ រត់ចូលក្នុងបន្ទប់គេងមិនទាន់!! ជីមីនប្រញាប់ចាក់គន្លឹះទ្វារបន្ទប់ជិតឈឹង។ បែបថា...មានអ្នកណាចង់ចូលមកចាប់រំលោភពូៗប៉ិមីនយើងអី កុំចង់សង្ឃឹមថាចូលបាននោះ(ថាលេង😅)បន្ទាប់មកគេដើរទៅយក Computer យួរដៃ ដែលដាក់នៅតុរៀនកាន់យកមកដេកចុចលើពូក។

ជីមីន ចាប់ផ្ដើមបើកConputerបញ្ចេញកម្មវិធីពន្លឺជ្រះព្រាលៗ មិនជាខ្លាំងដែលល្មមអាចមើលជិតកញ្ចក់អេក្រង់បាន! តែដើម្បីបង្ការភ្នែកជីមីនក៏យកវែនតាមកពាក់ដែលវាជាទម្លាប់ធម្មតាទៅហើយនៅពេលគេប្រើComputerម្ដងៗនោះ។

គេប្រើម្រាមចង្អុលចុចសង្កត់ផ្នែកកណ្ដាលនៅចុងបន្ទះក្ដារចុចអូសចុះឡើងនៅដោយក្រសែរភ្នែកសំឡឹងមើលScreenកុំព្យូទ័រមិនព្រិច។

ប្រើពេលជាង៣០នាទីអ្វីដែលគេចង់រក គេក៏រកឃើញបានដូចចិត្ត។ គឺHackប្រព័ន្ធកាំមេរ៉ាក្នុងក្រុមហ៊ុនប៉ាគេនោះអី ដល់ត្រឹមនេះតិចអ្នកគ្រប់គ្នាឆ្ងល់ទៀតទៅ!?

ប្រទេសតែងអភិវឌ្ឍន៍យ៉ាងមិច? មនុស្សរស់នៅយ៉ាងមិច វិទ្យាសាស្ត្រកាន់តែរីកចម្រើន មនុស្សមានចំណេះដឹង ខាងប្រព័ន្ធបច្ចេកវិទ្យាក៏កាន់តែច្រើន។ សមត្ថភាពអ្នកខ្លាំងក៏ទៅតាមនឹង ចំពោះចុងប៊ិចអ្នកនិពន្ធវិញ ក៏សរសេរប្រលោមលោកមួយក្បាលៗទៅតាមសង្គមជាក់ដែងដូចគ្នា ដោយអាស្រ័យលើមជ្ឃដ្ឋានជុំវិញខ្លួនផងដែរ។

តែខ្ញុំនឹងមិនទុក អោយអ្នកទាំងអស់គ្នាបានឆ្ងល់យូរនោះទេ ជឿជាក់លើខ្ញុំបាន។ បើនិយាយទៅប្រទេសនីមួយៗពីមួយសតវត្ស ទៅមួយសតវត្សតែងតែកើនចំនួនប្រជាជនត្រូវអត់!? អ្នកគ្រប់គ្នាសាកគិតមើលទៅថា ចំនួនអ្នកចេះដឹងកើនបានប៉ុន្មានភាគរយ!?? នៅត្រង់ចំណុចនេះខ្ញុំនឹងមិនបកស្រាយអ្វីច្រើនទេ ពីព្រោះខ្ញុំដឹងថាអ្នកអានខ្ញុំពូកែហើយ អ្នកអានប្រាកដជាកាត់សេចក្ដីយល់ដោយខ្លួនឯងបានមិនខាន។

ស៉ាំហាស់!! បើប្រាប់ថាផាកជីមីនជំនាញខាងផ្នែកITទៅចប់បាត់ហៃ តាប៉ែរមែនខ្ញុំ!!😒។

អូហ៍...មែនហើយអ្នកអានកុំឆ្ងល់ ហេតុអ្វីកុំព្យូទ័រជីមីនមិនខូចឬគ្មានមេរោគចូល?? ចម្លើយប្រាប់ថា...ជីមីនបានដាក់លេខកូដសម្ងាត់តាំងពីប៉ាគេបានប្រគល់កុំព្យូទ័រអោយគេប្រើម្ល៉េះ គឺដាក់លេខកូដដ៏រឹងមាំបំផុត។ មួយទៀតចង់ប្រាប់ថាមនុស្សនៅសម័យឥឡូវ រឿងប្រព័ន្ធបច្ចេកវិទ្យាខ្លាំងជាងមនុស្សនៅសម័យឆ្នាំ២០១៧ ឆ្ងាយដូចមេឃនឹងដីយ៉ាងចឹង បើមិនជឿងាកមើលសម័យបច្ចុប្បន្នយើងទៅគ្រប់គ្នាដឹងហី!! ថានិស្សិតរៀនជំនាញផ្នែកITពូកែប៉ុណ្ណា។

“បុគ្គលិកនៅក្នុងក្រុមហ៊ុនច្រើនដល់ថ្នាក់នេះ មិនទាន់ដោះស្រាយបញ្ហាបានទៀតឬ??”

“លោកប៉ាអើយលោកប៉ា អាគេប្រាប់មុនហើយអោយមានការប្រុងប្រយ័ត្នៗមិនជឿទេ តែក៏មិនបន្ទោសគាត់បើកុំតែសាច់រឿងក្រឡាប់ចាក់មុន ម្ល៉េះមិនដល់ថ្នាក់នឹងទេ ស្រួលៗមិនស្រួលគាត់អាចនឹងស៉ើបដឹងពីរលុកក្នុងផង!”

“អាញ៉េអាញ៉ៃណាស់! ហ្ហឹស.ចាំខ្ញុំជាអ្នកចាត់ការវិញទើបវាមានប្រសិទ្ធភាពជាង មេរោគប៉ុណ្ណឹងៗកំពូលHackerដូចខ្ញុំអោយស្ពៃ!”

“នេះ..ជាប្រធានកាន់ខាងផ្នែកកាំមេរ៉ាសុវត្ថិភាពក្នុងក្រុមហ៊ុនលោកប៉ាតើ??! ហើយគេកំពុងឈរនិយាយជាមួយបុរសនោះពីអ្វី??” ដៃរៀបថាចុចកុំព្យូទ័រទៅហើយ ស្រាប់តែពេលនោះមនុស្សពីរម្នាក់ដើរមកចំប្លង់កាំមេរ៉ានៅខាងមុខក្រុមហ៊ុន។ ជីមីនជ្រួញចិញ្ចើមបន្លឺសួរខ្លួនឯងតិចៗ!! តែមិនប៉ុន្មានក៏ស្រាប់តែនឹកឃើញថា÷

“ឬក៏.....មិនបានទេ!! ខ្ញុំមិនអោយផែនការរបស់គាត់កើតឡើងបានឡើយ! សុំទោសៗខ្ញុំគ្រាន់តែខ្ចីពេលអ្នកទាំងអស់គ្នា ត្រឹមតែ៣០នាទីប៉ុណ្ណោះ អ្នកកំពុងងូតទឹកងូតអីឬនៅម្នាក់ឯងអី កុំជេរដាក់បណ្ដាសារខ្ញុំណា សាធុៗ សាធុរ កុំជេរ!”

លើកដៃសំពះសុំខមាទោសដល់មនុស្សទាំងពួងជាមុន ជីមីនដកដង្ហើមធំ មួយខ្យល់ចោលសិន ទើបប្រញាប់ចាប់កុំព្យូទ័រមកដាក់លើភ្លៅអង្គុយចុច។ មិនតែប៉ុន្មានភ្លើងអគ្គិសនីក៏ត្រូវកាត់ផ្ដាច់ ទីក្រុងដែលភ្លឺដូចថ្ងៃ ស្រស់ស្អាតដូចឋានសួគា៌ ពេលនេះក៏ប្រែមកជាងងឹតស្លុប។

ហើយ!! មិនត្រឹមតែភ្លើងអគ្គិសនីប៉ុណ្ណោះនោះទេដែលដាច់ សូម្បីតែប្រព័ន្ធបណ្ដាយInternetក៏ត្រូវផ្អាកដំណើរការគ្រប់គ្នា។ អស្ចារ្យជីមីន ចាំតែទទួលពាក្យគេជេរបញ្ចោរទៅ  ដាក់មួយបន្ទប់ក៏មិនអស់ដែរ បាបកម្មៗហុហុ! គេជេរផ្ដាំវាល។


[យល់អារម្មណ៍អ្នកនៅម្នាក់ឯងអាពេលដាច់ភ្លើងអត់?អ្នកដឹងបានដឹង!!🤧]

To be Continued ✍️💯

Continue Reading

You'll Also Like

17.7K 747 45
αž˜αž“αž»αžŸαŸ’αžŸαžŠαŸ‚αž›αž€αŸ’αž”αžαŸ‹αž˜αŸ‰αžΆαž αŸ’αžœαŸ€αž‚αŸ’αž˜αžΆαž“ αž›αž·αž‘αŸ’αž’αž•αž›αž›αŸ’αž’αž‘αŸ αž€αž»αŸ†αž‚αž·αžαžαžΆαžšαž½αž…αžαŸ’αž›αž½αž“tae αžαžΆαž˜αž’αžΌαž“αž›αž»αŸ‡αž€αŸ’αžŸαŸαž™ αž€αžΎαžαž‡αžΆαžαŸ’αž˜αŸ„αž…αž“αŸ…αžαŸ‚αžαžΆαž˜ αžαžΎαž‚αž½αžšαžαŸ‚αžŸαž„αžŸαžΉαž€αž”αŸ‚αž”αžŽαžΆ αž‡αžΆαž˜αž½αž™αž“αž·αž„αž˜αž“αž»αžŸαŸ’αžŸαž€αŸ’αž”αžαŸ‹αž™αžΎαž„πŸ”ž
2.9K 440 38
When you think someone is perfect, think again!!!
173K 423 156
bxb stories that i recommend !! none of the works are mine, credit goes to the owners
8K 635 27
αž€αžΎαžαž€αŸ’αž“αž»αž„αžαŸ’αžšαž€αžΌαž›αž’αŸ’αž“αž€αž€αŸ’αžšαž”αŸ‰αž»αž“αŸ’αžαŸ‚αž‘αŸαžœαžαžΆαž…αžΆαžαŸ‹αž‘αž»αž€αžαžΆαž˜αž·αž“αž’αžΆαž€αŸ’αžšαž€αŸ‹αž…αŸ†αž–αŸ„αŸ‡αž‚αŸαž‘αŸ…αž…αž»αŸ‡αž’αŸ’αžœαžΎαž²αŸ’αž™αž‚αŸαž”αŸ’αžαžΌαžšαž‘αŸ…αž‡αžΆαž€αžΌαž“αž’αŸ’αž“αž€αž˜αžΆαž“αž˜αž½αž™αžšαŸ†αž–αŸαž… αž”αŸ‰αž»αž“αŸ’αžαŸ‚αžœαžΆαž‡αžΆαž’αž—αžΌαžαž αŸαžαž»αž”αŸ’αžαžΌαžšαžœαž·αž‰αŸ’αž‰αžΆαžŽαž‘αŸ…αžœαž·αž‰αŸ” αžšαžŸαŸ‹αž“αŸ…αž‡αžΆαž˜αž½αž™...