•|𝗠𝘆 𝗳𝗼𝘅𝗶𝗲 𝗢𝗺𝗲𝗴𝗮|...

By Morin_k

66.4K 6.6K 1.2K

ហ៊ីស៊ឹង អាម៉ាន់ដាសាគិ // គីម ស៊ុននូ និស្ស័យពិតជាមានមែន បន្ទាប់ពីខ្ញុំបានស្គាល់គេមកជីវិតរបស់ខ្ញុំក៏ត្រូវបាន... More

•Trailer•
^Character Introduction^
ភាគទី១ : វាសនាខុសគ្នា!
ភាគទី២ : គំនិតអាក្រក់!!!
ភាគទី៣ : សូមជួយខ្ញុំផងបានទេ?
ភាគទី៤ : ក្លិនខ្លួនឯងក្រអូបណាស់
ភាគទី៥ : ភារកិច្ចជាប្ដី
ភាគទី៦ : គ្មានធម៌មេត្តា
ភាគទី៧ : អារម្មណ៍ពីរកើតឡើងព្រមគ្នា
ភាគទី៨ : នាំទៅកន្លែងមួយ
ភាគទី៩ : ផ្ដល់អ្វីៗគ្រប់យ៉ាងឲ្យទៅមនុស្សដែលខ្លួនស្រលាញ់
ភាគទី១០ : បិទភ្នែកទៅ
ភាគទី១១ : លួចរបស់គេ!!
ភាគទី១២ : ដឹងមកពីណា?
ភាគទី១៣ : ពាក្យចចាមអារ៉ាម
ភាគទី១៤ : រាងកាយមួយនេះជាកម្មសិទ្ធិរបស់បងតែម្នាក់គត់
ភាគទី១៥ : បងកាត់តាមលោកតា
ភាគទី១៦ : ឆាប់មកមន្ទីរពេទ្យសិនមក
ភាគទី១៧ : លោកពូជាអ្នកណា?
ភាគទី១៨ : ពូៗកុហកអូន!
ភាគទិ២០ : ពូៗជួយអូនផង!
ភាគទី២១ : សោកស្ដាយ...
ភាគទី២២ : ពូៗធុញនូអត់?
ភាគទី២៣ : កុំប៉ះមនុស្សរបស់យើង
ភាគទី២៤ : ភ្នាល់គ្នា!
ភាគទី២៥ : កូនប្រសា?
ភាគទី២៦ : នេះមានរឿងអី?
ភាគទី២៧ : បំណងប្រថ្នាទី2
ភាគទី២៨ : ក្ដីស្រលាញ់
ភាគទី២៩ : នៅឲ្យជិតបង្កើយ...
ភាគទី៣០ : មិនទុកជីវិត
ភាគទី៣១ : យកឈាមរបស់ខ្ញុំទៅ
ភាគទី៣២ : សុំអង្វរ!
.
ភាគទី៣៣ : ខ្ញុំមិនទៅជាដាច់ខាត!
ភាគទី៣៤ : អរគុណ!
ភាគទី៣៥ : ពួកយើងជួបគ្នាម្ដងទៀតហើយ
ភាគទី៣៦ : មានអ្នកតាមពួកយើង
ភាគទី៣៧ : កុហក!
Update!!!!
ភាគទី៣៨ : នាងជាអ្នកណា? មានបំណងអ្វី?
ភាគទី៣៩ : យកផ្កាយ!
ភាគទី៤០ : សម្លាប់!
ភាគទី៤១ : ខានជួបគ្នាយូរហើយកូនស្រីប៉ា
ភាគទី៤២ : ដឹងការពិត
ភាគទី៤៣ : ស្រលាញ់ច្បាស់លាស់!
ភាគទី៤៤ : មកកំដរខ្ញុំញ៊ាំបាយ
ភាគទី៤៥ : មានគេចាប់អ្នកប្រុស!
ភាគទី៤៦ : អ្នកដែលប៉ះពាល់មនុស្សរបស់យើង នឹងត្រូវស្លាប់!
ភាគទី៤៧ : ចង់ធ្វើអីក៏យើងដឹង
ភាគទី៤៨ : បានជួបគ្នាផ្ទាល់ហើយ!
ភាគទី៤៩ : អបអសាទរ!!!
ភាគទី៥០ : បងហត់ហើយ
ភាគទី៥១ : ជាក្មេងនាំសំណាង!
ភាគទី៥២ : បើមាននិស្ស័យគង់តែជួបទៀត
ភាគទី៥៣ : លោកពូម្នាក់នឹងញ៉ែប៉ាតូច
ភាគទី៥៤ : ប៉ាធំជាអ្នកបង្រៀន!
☺️
ភាគទី៥៥ : សម្រេចចិត្តបែបណា?
ភាគទី៥៦ : ចាប់ផ្ដើមការងារ
Not about the story
ភាគទី៥៧ : ខ្ញុំព្រមគ្រប់យ៉ាង
ភាគទី៥៨ : លាហើយ មនុស្សបោកប្រាស់!
ភាគទី៥៩ : អូននឹកប៉ាតូច
ភាគទី៦០ : លោកអាក្រក់ណាស់
ភាគទី៦១ : បងនឹងទៅជាមួយអូន
ភាគទី៦២ : នោះជាអ្វីដែលឯងបានសាង
ភាគទី៦៣ : ខ្ញុំមានជើងអាចទៅយកខ្លួនឯងបាន
ភាគទី៦៤ : ក្មេងប្រុសនោះជាកូនអ្នកណា?
ភាគទី៦៥ : វីលៀម គ្រីស្ទីឡូ
ភាគទី៦៦ : ហាមមកពាក់ព័ន្ធជាមួយនឹងកូនរបស់យើងទៀត
ភាគទី៦៧ : យកទៅពិនិត្យ DNA ក៏បាន
ភាគទី៦៨ : ប៉ាយំធ្វើអី?
ភាគទី៦៩ : គិតថាខ្ញុំមិនហ៊ានមែនទេ?
ភាគទី៧០ : ចូលតាមណាក៏បាន
ភាគទី៧១ : Daddy ដឹងខ្លួនឡើង
ភាគទី៧២ : ខ្មោច!
ភាគទី៧៣ : ប៉ាប៉ាងរ!
ភាគទី៧៤ : កញ្ជ្រោងតូចរបស់បង!
<<ភាគបញ្ចប់>>
Hello.....
...

ភាគទី១៩ : ពិតជាមិនដឹងអីពិតមែន

789 87 7
By Morin_k

°មួយសប្ដាហ៍កន្លងផុតទៅ°

  ស៊ុននូក៏បានធូរច្រើនមិនស៊ូវជាឈឺក្បាលដូចមុន ហើយក៏មានអាការៈចងចាំឡើងវិញខ្លះៗផងដែរ។ ខាងមន្ទីរពេទ្យក៏ចេញសំបុត្រអនុញ្ញាតឲ្យស៊ុន នូចេញពីមន្ទីរពេទ្យបាន។

"វ៉ា~ ផ្ទះធំម្ល៉េះ? ពូៗនេះជាផ្ទះរបស់ពូៗឬ?"គ្រាន់តែបត់ក្បាលឡានចូលមកដល់ក្នុងទីធ្លាវិមានភ្លាមស៊ុននូក៏លាន់មាត់ចាចតែម្ដង

"អឹម"នាយក្រាស់គ្រាន់តែក្រហឹមងក់ក្បាល

"ឡូយណាស់ៗ ផ្ទះពូៗធំបែបនេះប្រហែលជាមានរបស់លេងច្រើនហើយ"ស៊ុននូ

   ឡានក៏ឈប់ងក់នៅមុខទ្វាធំដើរចូលទៅខាងក្នុងផ្ទះ ស៊ុននូចុះពីលើឡានមិនទាន់ឡើយក៏ប្រញាប់ប្រញាល់រត់ចូលទៅក្នុងយ៉ាងកឿន។ ហ៊ីស៊ឹងឯនេះស្រែកឡើងភ្លាត់សម្លេងព្រោះតែស៊ុននូរត់លឿនពេក ខ្លាចថានឹងមានគ្រោះថ្នាក់អ្វីទៀតចំពោះគេ។

"ស៊ុននូ~ អូនកុំរត់ ប្រយ័ត្នដួលណា"ហ៊ីស៊ឹង រត់មកចាប់ស៊ុននូជាប់ លេងសុទ្ធឡើងជណ្ដើរផ្លោះម្ដង3កាំអ្នកណាមិនភ័យ? ជណ្ដើរខ្ពស់ៗទៀតបើធ្លាក់ទៅគិតយ៉ាងម៉េច?

"ពូៗអូនចង់មើលក្នុងផ្ទះនេះ"ស៊ុននូ និយាយទាំងធ្វើទឹកមុខគួរឲ្យអាណិត

"ប្រាកដជាបានណា ប៉ុន្តែអូនត្រូវតែស្ដាប់បង្គាប់មិនត្រូវរពឹសទេណា"

"បាទ~ ពូៗអូនចង់ឡើងទៅមើលនៅខាងលើ បានទេ?"សួរហើយធ្វើភ្នែកព្រិចៗដាក់នាយ

"អូខេៗ ចាំបងនាំឡើងទៅ"

"អញ្ចឹងអៀវនូផង"

   នាយក្រាស់ក៏អៀវស៊ុននូឡើងទៅខាងលើ ម្ដងអៀវទៅខាងនេះម្ដងអៀវទៅខាងនោះ។ ហ៊ីស៊ឹងធ្វើតាមតែបញ្ជារបស់ស៊ុននូដែលចង្អុលប្រាប់នោះរហូត បើហ៊ានជំទាស់នឹងខ្លាចក្មេងយំ។

   វិមានមួយនេះពិតជាធំណាស់ហើយមកឲ្យនាយអៀវដើរមើលតាំងពីលើដល់ក្រោមបែបនេះបើមិនហត់ទើបចម្លែក។ មកដល់បន្ទប់នាយក៏ទម្លាក់ខ្លួនគេងផឹង ញើសសស្រាក់ មនុស្សធ្លាប់តែវាយតប់គ្នាហើយឲ្យមកមើលក្មេងបែបនេះអ្នកណាមិនហត់នោះ?

"ផឹប! អឹក!"ពុទ្ធោអើយ~ ចង់បែកក្អួតចេញមកក្រៅ កំពុងតែហត់ផងសុខៗមកហក់អង្គុយពីលើតែម្ដង

"អូនធ្វើអីនឹង?"ហ៊ីស៊ឹង

"ពូៗនេះជាបន្ទប់ពូៗមែនទេ?"ស៊ុននូ

"នេះជាបន្ទប់របស់ពួកយើង អូនមើលរូបនោះទៅ"និយាយហើយចង្អុលទៅរូបមួយផ្ទាំងដែលដាក់តាំងនៅជញ្ជាំងនោះ ជារូបនាយហើយនិងស៊ុននូដែលបានថតជាមួយគ្នាកាលពីពេលថ្ងៃដែលចុះអេតាស៊ីវិលជាមួយគ្នានោះ

"Wow បន្ទប់អូនធំម្ល៉េះ? ឡូយណាស់ហិហិ"ស៊ុននូ និយាយផងលោតផងនៅពីលើហ៊ីស៊ឹង

"ស៊ុន...ស៊ុននូ អូននៅឲ្យស្ងៀម!"ហ៊ីស៊ឹង ស្រែកឃាត់ឲ្យស៊ុននូនៅឲ្យស្ងៀម មិនអាចមកអង្គុយហើយលោតអន្រួនអីបែបនេះពីលើនាយបានទេ គេមិនចង់ធ្វើបាបក្មេងឡើយ

   តែគិតឬថាស៊ុននូនឹងស្ដាប់តាមនាយប្រាប់នោះ? មានតែបន្ថែមចលនាទៀត ហ៊ីស៊ឹងក៏ទ្រាំឡើងក្រហមមុខអស់រលីង នែ៎អ្នកណាទៅទ្រាំបានទៅលោកអើយ បើលេងសុទ្ធតែអង្គុយចំពីលើហើយមកលោតអុកៗបែបនេះ។

   ហ៊ីស៊ឹងក៏ចាប់ស៊ុននូក្រលាស់ឲ្យមកដេកផ្ទាល់នឹងពូកហើយនាយក៏ទ្រោមពីលើ។ នាយសម្លឹងមើលមុខរបស់ស៊ុននូដែលកំពុងសម្លឹងមើលមកនាយភ្លឹសៗនោះទាំងគួរឲ្យខ្នាញ់ ចង់តែចាប់ក្រញិចឲ្យណាណីទេ ពេលដែលក្លាយទៅជាបែបនេះទៅ ពិតជាមិនដឹងអីពិតមែន។

"ហាមធ្វើបែបនេះទៀតណា"ហ៊ីស៊ឹង

"ហេតុអីទៅ?"ស៊ុននូ

"មិនល្អនោះទេ"

"ចឹងអូនឈប់ធ្វើចឹងទៀតហើយ"

"ក្មេងឆ្លាតស្ដាប់បង្គាប់ ជុប!"និយាយហើយក៏អោនទៅថើបបបូរមាត់របស់ស៊ុននូបន្តិច

"ពូៗថើបអូនទៀតហើយ"

"មានអ្វីខុសមែនទេ?"

"អូនអត់ឲ្យថើបទេ"ស៊ុននូ និយាយទាំងលើកដៃមកខ្ទប់មុខរបស់ខ្លួន

"ចិត្តកំណាញ់ម្ល៉េះ បងជាប្ដីអូនតើ"នាយពោលទាំងខ្នាញ់នឹងចរឹករបស់ស៊ុននូជាខ្លាំង

"ឈប់ឲ្យថើបហៃ ពុកមាត់ពូៗចាក់មុខនូ នូឈឺណាស់"ស៊ុននូ

"អៅ មិនមានពុកមាត់ផង ហេតុផលមិនសមទំនង រកហេតុផលដែលទំនងជាងនេះបន្តិចមក"ហ៊ីស៊ឹង

"អាយយយ នូមិនឲ្យពូៗថើបទេ"ស៊ុននូ ប្រឹងរុញនាយចេញពីលើខ្លួន ប៉ុន្តែក៏ឮសម្លេងស្រែកចាចម្ដងទៀត

"អាយយ លែងអូន ហាសហា~ អ៊ួយ រសើបណាស់ហិហិ ពូៗឈប់ចាក់ទៅ"

   សម្លេងរបស់ស៊ុននូស្រែកឡើងពេលដែលត្រូវបាននាយក្រាស់ចាប់គេជាប់ហើយចាក់ក្រលេកបែបនេះ ព្រោះតែក្រឺតខ្លាំងពេក ក្រឺតណាស់ក្រឺតចង់តែចាប់ក្រញិចឲ្យណាណីទេ។

"មិនឈប់ទេ ក្មេងខូចដូចអូនទាល់តែបែបនេះ"

"អ៊ួយ បានហើយ ហិហិ ពូៗឈប់ទៅអូនសូុមអង្វរ"ស៊ុននូ ក្រាញននៀលពេញលើគ្រែ ព្រោះតែនាយក្រាស់ចាក់មិនដកដៃសោះហើយ

"ខិខិ ពូៗ អ៊ួយ! អូនចុកពោះណាស់"

   ហ៊ីស៊ឹងឮហើយក៏ព្រមបញ្ឈប់សកម្មភាព ខ្លាចថាស៊ុននូរឹងពោះ។ នាយងើបមើលមុខស៊ុននូរួចហើយក៏លើកដៃទៅជូតញើសនៅលើថ្ញាសឲ្យគេ។

"ឃ្លានឬនៅ?"ហ៊ីស៊ឹង ងើយមើលនាឡិកាហើយបែរសមកសួររាងតូចវិញ

"បាទ"ស៊ុននូ ឆ្លើយទាំងងក់ក្បាលញាប់ស្អេក

"ម៉ោះចុះទៅខាងក្រោមទៅ"

   នាយក៏នាំស៊ុននូចុះទៅខាងក្រោមទៅញ៊ាំអាហារថ្ងៃត្រង់ រវល់តែប្រឡែងគ្នាហួសម៉ោងបាយទឹកអស់។ នៅតុបាយមានរៀបចំអាហារជាច្រើន ស៊ុននូឃើញហើយចង់វិលមុខ ព្រោះមិនដឹងថាត្រូវញ៊ាំមួយណាទុកមួយណា។

"ឆាប់ចូលអង្គុយទៅ"ហ៊ីស៊ឹង

"ពូៗបញ្ចុកអូនទេ?"នាយតូចហើយសួរនាយក្រាស់ដែលមានកម្ពស់ជាងគេនោះ

"ប្រាកដណាស់ បងនឹងបញ្ចុកបាយអូន ឆាប់ទៅអង្គុយទៅ"ហ៊ីស៊ឹង

"បាទ"ស៊ុននូ ក៏រត់ចូលទៅអង្គុយនៅឯតុបាយ

   ហ៊ីស៊ឹងក៏ដើរទៅតាមពីក្រោយទាំងហួសចិត្ត នាយចូលទៅអង្គុយជិតស៊ុននូហើយក៏បញ្ចុកបាយស៊ុននូ។ នាយក្រាស់អង្គុយបញ្ចុកស៊ុននូទាល់តែអស់បាយពីចានទើបនាយញ៊ាំខ្លួនឯងម្ដង។ ក្រោយពីញ៊ាំរួចនាយក៏ផ្ញើស៊ុននូឲ្យនៅជាមួយនឹងអ៊ំស៊ុល ឯនាយក៏ទៅក្រុមហ៊ុនមើលការងារខ្លះ។

   ស៊ុននូនៅជាមួយនឹងអ៊ំស៊ុលដូចជាមិនកូរដូចពេលនៅជាមួយនាយឡើយ។ អ៊ំស៊ុលឲ្យលេបថ្នាំក៏ព្រមលេប ឲ្យគេងក៏ទៅតាមសម្រួលមិនពិបាកបង្ខំ។

   ស៊ុននូគេងមិនបានមួយម៉ោងផងក៏ភ្ញាក់ឡើងវិញ ងើបមកក៏យំរកហ៊ីស៊ឹងភ្លាមតែម្ដង តែក៏សំណាងដែលឆេវ៉ុនចេញពីរៀនល្មម បាននាងជួយលួងលោមកុំឲ្យយំ។

   ងាកមកមើលហ៊ីស៊ឹងឯនេះបន្ទាប់ពីទៅពិនិត្យមើលនៅឯក្រុមហ៊ុនរួចហើយក៏មកកន្លែងរបស់នាយមួយទៀតដើម្បីសួរសុខទុក្ខហាអ៊ុន។ នោះគឺជាកន្លែងធ្វើទារុណកម្មដែលសម្ងាត់គ្មានអ្នកណាស្គាល់ឬអាចចូលបានក្រៅពីនាយ រ៉ូស៊ីន ហើយនិង បេនឡើយ។

"សួស្ដី! សុខសប្បាយជាទេ?"នាយឈរនៅជ្រុងម្ខាងហើយបង្ហើបសម្លេងសួរទៅកាន់នារីម្នាក់ដែលកំពុងតែចងជើងនិងចងដៃព័ទ្ធទៅក្រោយនោះទាំងសម្លេងត្រជាក់ស្រេប

"ហឹកហឹក ដោះលែងខ្ញុំទៅខ្ញុំសូមអង្វរ"នាងនិយាយទាំងខំសម្លឹងរកមើលម្ចាស់សម្លេង

"ហឹស! ខ្ញុំមិនដោះលែងនាងស្រួលៗនោះទេ"

"ដោះលែងខ្ញុំទៅ ហឹកហឹក"

"ទេៗ នាងត្រូវនៅទទួលលទ្ធផលដែលនាងបានធ្វើដាក់ចំពោះស៊ុននូសិន"

"ខ្ញុំ ខ្ញុំមិនបានធ្វើអ្វីនោះទេ"

"ពិតទេ ដែលនាងមិនបានធ្វើអ្វីនោះ?"ហ៊ីស៊ឹង ក៏បានបង្ហាញខ្លួនដោយមានភ្លើងមួយបញ្ចាំងមកកាន់នាយ

"ហឹកហឹក"ហាអ៊ុន គ្រាន់តែឃើញថាជានាយហើយក៏ចាប់ផ្ដើមភ័យញ័រខ្លួនទទ្រើត

"យ៉ាងម៉េច?"

"ខ្ញុំ ខ្ញុំ ខ្ញុំ...សូម សូមទោសៗ ហឹក កុំធ្វើបាបខ្ញុំអី"

"អេ? ខ្ញុំមិនទាន់នឹងបានធ្វើអីផង"ហ៊ីស៊ឹង នាយនិយាយហើយក៏ទាញខ្សែតីមួយចេញពីក្រោយខ្នងដើរមកជិតនាង

"ហឹកហឹក កុំអីសូមអង្វរ"

ឆ្វាប់ ឆ្វាប់!

"អ៊ួយ~ ហឹកហឹក"

   សម្លេងស្រែកយំអង្វរករបស់ហាអ៊ុនក៏បន្លឺឡើងជាបន្តបន្ទាប់មិនដាច់ នាងនៅអង្គុយទទួលទារុណកម្មពីហ៊ីស៊ឹងពីមួយចូលមួយមានសព្វគ្រប់បែបយ៉ាង។

សូមរងចាំអានភាគបន្ត...

28/12/2023
Author : Morin Keiy
[Izurin Jeon]

សូមអធ្យាស្រ័យរាល់កំហុសខុសឆ្គងនូវ
ពាក្យពេចន៍ណាមួយដែលមិនសមរម្យ 🙏🏻❤️

*អត់បានអាននិងកែពាក្យខុសៗឡើងវិញឡើយ*

__________________________

ភ្លាវទៅៗ 😭

Continue Reading

You'll Also Like

49.5K 5.8K 46
ជញ្ចៀនដាំពេជ្យដ៏មានតម្លៃបំផុត ត្រូវបានដាក់ដេញថ្លៃ។ "យើងនឹងមិនព្រមឲជញ្ចៀននោះជារបស់ឯងជាដាច់ខាត" "ខ្ញុំឲ100លាន" "ខ្ញុំ150លាន" "200លាន" "ឯងទទួលបានពេជ្យមួ...
34.3K 4.1K 81
ស្អប់ជំពប់លើជាការពិត!? នេះជាប្រភេទសាច់រឿងកំប្លែងរបស់សិស្សវិទ្យាល័យ Jay × Jungwon, Sunghoon × Jake Ni-ki × Sunoo ,Heesueng × Beomgyu (txt)
31K 1.2K 92
a fanfiction of joseph simon marcos. the story is about a girl named sunny angelique villanueva and joseph simon marcos, they were best friend since...
79.1K 2.7K 26
WARNING: there's a lot of spelling mistakes in this book. Perhaps read when it's fully edited!!!! ~~~ Due to some problems at home, Adrien starts mi...