សាវតារត្រកូល មីន (ចប់)

By justme_rosa

96.3K 4.3K 138

ត្រកូលមីន អ្នកណាលឺហើយក៏ខ្លាចរអារ យកប្រពន្ធជាសាច់ឈាមខ្លួនព្រោះច្បាប់គ្រួសារ ដ៏កំណាច ❤️‍🔥 មីន យ៉ុនហ្គី & ផាក ជ... More

ភាគទី 1: អាពាពិពាហ៍កូនច្បង
ភាគទី 2 : ផ្សំដំណេកភ្ជាប់លោហិត🔞
ភាគទី 3 : ស៊ុបត្រកូលមីន
ភាគទី 4: ចង្កេះអូនសមមានកូនប៉ុន្មានឲ្យបង?
ភាគ ៥ : អាហារជុំគ្រួសារធំ
ភាគ 6: ហេតុអ្វីនិយាយថាបងមិនស្រឡាញ់អូន?
ភាគ 7: សុំប្ដីដាក់សក់ពណ៌
ភាគ 8: សោះកក្រោះ តែផ្អែម 🔞
ភាគ 9: រឿងពួកយើង ចាំនិយាយគ្នាពេលក្រោយ
ភាគ 11 : ខ្ញុំមានកូនពីអង្កាល?
ភាគ 12: ក្ដីសុខ...
ភាគ 13: កូនណាមុខខូចៗកូនបង
ភាគ 14 : ជីវិតអូនមានសំណាងដែលមានបង
15: ភាគបញ្ចប់
Special /new Edit

ភាគ 10: កូនទីពីរ

5.3K 244 6
By justme_rosa

៤ខែកន្លងផុតទៅ

ពីរមួយថ្ងៃទៅមួយថ្ងៃ អ្វីៗក៏កាន់តែប្រសើរឡើង សូម្បីតែពេលនេះ ថេយ៍បានមើលថែកូនដោយស្គាល់ដៃបន្ទាប់ពីព្យាបាលនៅមន្ទីពេទ្យជិត ៣ខែ។ គេចំណាយលុយច្រើនណាស់ តែគេមិនស្ដាយ មិនស្មើរនឹងក្ដីស្រឡាញ់ចំពោះកូនឡើយ។ រីឯជីមីនវិញក្រោយពី ត្រឡប់មកពីក្រេបទឹកឃ្មុំវិញ គេខឹងគ្រួសារជាពិសេសប្ដីដាច់ក្បាល ដាច់កន្ទុយដែលហ៊ានលាក់បាំងគេមិនឲ្យដឹងទៅដើរលេងសើយ សុខ ទាំងដែលបងរបស់ខ្លួនមានបញ្ហាទៅវិញ យ៉ុនហ្គីក៏ព្យាយាមបកស្រាយរហូតធ្វើឲ្យគេត្រជាក់ចិត្តវិញតែម្ដង ។

« បុិនយំណាស់យើងនឹង ក្បាលខូចណាស់ » ចន វូជីន ឬមីន វូជីន គឺជាកូនប្រុសរបស់ថេយ៉ុងនិងជុងគុក ដែលមានមុខមាត់គួរឲ្យស្រឡាញ់ទៅរកម្ដាយច្រើនជាង ពេលនេះកំពុងជាវ័យក្បាលខូចអឹមឆ្អែតដេក ឃ្លានយំង៉ក់នៅលើដៃរាងតូចច្រើនជាងលើដៃម៉ែដោះ របស់គេ ។

« វូជីនហា៎!! » សម្លេងស្រេកពីចម្ងាយជាសម្លេងពូតូចជីមីនរត់មក
រកក្មួយ។ តាំងពីមានក្មួយមក មកនៅតែវិមានថេយ៉ុងទេសឹងតែពេញមួយថ្ងៃលេងចេះនៅវិមានខ្លួនឯងទៅហើយ ដល់ថ្នាក់ថេយ៍ ញ៉ោះឲ្យយកកូនទៅបលស្រឡាញ់ក្មួយបែបនឹង ។  ជីមីនហុចរបស់ញុំាខ្លះៗទិញមកផ្ញើរបងប្រុសឲ្យអ្នកបម្រើចាក់ដាក់ចាន ព្រោះថា ថេយ៉ុងក៏ស្រកសាច់ច្រើនគួរសមតាំងពីមានវូជីនមក

« សឺតៗៗ ក្រអូនណាស់ក្មួយអ្នកណាចេះ ស្អាតដូចពូៗដល់ហើយនៀក » ជីមីនបីអាល្អិតទៅអង្គុយលើសាឡុង ថើបផង ក្រញិចផង ស្រឡាញ់ដូចជាកូន រាល់ថ្ងៃបានជីមីននេះហើយវិមាននៅក្បែរគ្នា ចេះតែមកលេង ជួយមើលក្មួយ ជជែកជាមួយបងកុំឲ្យស្ងាត់ផ្ទះ បើ និយាយពីជុងគុកវិញទៅធ្វើការបាត់ៗតែនាយក៏បន្ថយម៉ោងការងារមកជួយមើលកូនខ្លះត្រឹមម៉ោង ៤រសៀល។

« អូនមិនគិតគូយកកូនមួយទេហេស » ថេយ៉ុងសួរទៅប្អូនទាំងកំពុងញុំាអាហារជីមីនយកមកឲ្យមុននេះផង ។

« ក៏កំពុងគិតនឹងហើយបង  យ៉ុនហ្គីថាចាំបន្តិចទៀតចាំយកក៏បាន ព្រោះអូននៅក្មេងខ្លាចយោងពោះមិនរួច » ជីមីនតបទៅបងទាំងមុខស្ងួត។ តាមចិត្តគេ គេមិនទាន់គិតទេ ព្រោះខ្លាចពិបាកដូចថេយ៉ុង នឹងហើយ។

« យកទៅទាន់នៅក្មេង យកប៉ុន្មានក៏បានដែរ បងយ៉ុនហ្គីប្រហែលជានិយាយកុំឲ្យកូនភ័យច្រើនជាង »

« ចុះបងមិនយកទៀតទៅបើគិតបែបនឹង នៅក្មេងចង់យកកូនរហូត មែនទេជួយមិនបានទេ ព្រោះមិនមែនមេជ្រូក គិតថាអនាគតយកតែមួយអីបានហើយ ខ្ជិលណាស់បង! »  ជីមីននិយាយទាំងក្រញែងខ្លួន មិនហ៊ានស្រម៉ៃទេបើគេមានកូនច្រើននោះ

« អ្នកណាថាបងអត់មាន! » ថេយ៉ុងនិយាយទាំងសើចតិចៗ ធ្វើឲ្យ ជីមីនកំពុងបីក្មួយបើកភ្នែកធំៗ សម្លឹងមុខថេយ៉ុង។

«  បងមានកូនទៀត? » ថេយ៉ុងងក់ក្បាលទាំងអង្អែលពោះតិចៗ កំណើតកូនទី ២វាពិតជាលឿនណាស់ទាំងដែលកូនច្បងនៅបីទទឹងដៃនៅឡើង មូលហេតុដែលធ្វើឲ្យគេចាញ់ស្គមជាងមុននេះ ហើយ ទើបតែបានពីរសប្តាហ៍ជុងគុកជាអ្នកជូនគេទៅពេទ្យដោយ ផ្ទាល់។  ជីមីនហាក់ដូចជាគាំងសតិមិនដឹងនិយាយថាមិច លឺថាមិនសូវចុះសម្រុងជាមួយប្ដីដូចមុន តែងាកៗកូន???

« ពុទ្ធោ! នេះបងចង់សើមរហូត មិនប្រុងឲ្យវាស្ងួតខ្លះទេហេស? នេះបងជុងហ្គុកប្រញាប់ទៅណា?  »

« គឺបងមិនចង់បានទេជីមីន តែធ្វើមិចបើវាភ្លាត់មានទៅហើយ ឲ្យបងធ្វើមិច មានតែទុកគេទៅណាមួយបងមានគេមិនដឹងខ្លួនផង »

« ជីមីន!! » រាងក្រាស់ចូលមកហៅប្រពន្ធតិចៗ បាយហើយមិនទាន់រត់មកវិមានបងរាល់ថ្ងៃ មកពីធ្វើការវិញអ្នកបម្រើប្រាប់ថាប្រពន្ធ មកវិមានជុងគុក គេក៏មកតាមតែម្ដង។ ជីមីនងាកញញឹមដាក់ស្វាមី ហៅមកអង្គុយក្បែរ ។

« យ៉ុនហ្គី! បងចេញលឿនម្លេះថ្ងៃនឹង » ថ្ពាល់ក្រពុំត្រូវស្វាមីថើប មួយខ្សឺតជាការនឹករលឹកមុននឹងតប ត

« ថ្ងៃនេះបងចង់នាំអូនទៅក្រៅ មិចដែរ? » ការពិតទៅគេក៏មាន ការងារផ្សេងទៀតដែរ គ្រាន់តែចង់យកពេលឲ្យច្រើនបំពេញក្ដីសុខឲ្យប្រពន្ធ

« ពិតមែនហេស៎? អូនកំពុងឃ្លានចង់ញុំា BBQ ល្មម មួយរយៈនេះអូនញុំាច្រើនណាស់ » ពិតណាស់ឥឡូវនេះគេញុំាមួយថ្ងៃបីទៅ បួនដង ញុំាមិនចេះឆ្អែត ហើយត្រូវនឹងចុងសប្តាហ៍ប្ដីឧស្សាហ៍នាំ ទៅក្រៅទៀត គេញុំាមិនចេះធុញ ទាំងដែលកាលពីមុនគេជាមនុស្សស្រឡាញ់រាង តបចំណីទោះរៀបការហើយក័ដោយ ដល់ ឥឡូវមិនបាច់និយាយ រីកមុខ រីកថ្ពាល់ ក្បាលពោះមូលត្លុញ

« មានសាច់បែបនឹងហើយស្អាត អោបពេញៗដៃ »
« ខ្លាចអត់ស្អាត បងបែកឆ្វេង »
« មើលមកបងល្អខ្លះផង កញ្ចាស់ចឹងអាណាគេយក »
« គេមិនយកនឹងហើយ បានមកយកអូន »
« មានតែអូនមួយគ្រប់គ្រាន់ហើយ »

ថេយ៉ុងក្រវីក្បាលតិចៗបែបសើចហួសចិត្តនឹងប្ដីប្រពន្ធមួយគូនេះ សន្ទនាដូចស្នេហាថ្មីថ្មោង។

« បងថេយ៉ុងមានកូនមួយទៀតហើយ » ជីមីនក៏បង្ហើបដំណឹងនេះឲ្យប្ដីដឹង

« ពិតមែនហេស? អបអរសាទរផងថេយ៍ »
« នេះបងមិនគិតដូចអូនថាលឿនពេកទេហេស? »

« ថេយ៍មាន បី បួនទៀតក៏បាន ដល់ពេលនោះប្រពន្ធបងលែងចេះ នៅវិមានហើយ ហើយថេយ៍យកជីមីនធ្វើម៉ែដោះចុះ » ជីមីន ងៀក សម្លក់ប្ដីថ្មែរ ។ នេះដៀមដាមពេញទំហឹងច្បាស់ណាស់

« ឆឹស! ចង់បានកូនដែរពពោះខ្លួនឯងទៅ » ជីមីនហុចអាល្អិតវូជីន ដើរចេញទៅរ៉ុយទាំងបំបុកជើងរាងក្រាស់ ខឹងស្វាមីភ្លាមៗ

« បងទៅលួងគេទៅ គេនៅក្មេងអញ្ចឹងហើយ » យ៉ុនហ្គីក៏សើចញឹមៗរត់ទៅតាមពីក្រោយចាប់បីរាងតូចប្រកាច់លើដៃត្រិលៗក៏ នាយមិនទម្លាក់ បីរហូតដល់វិមាន និងនាំរាងតូចទៅក្រៅតែម្ដង
.................

  ថេយ៉ុងបានយកកូនឲ្យម៉ែដោះ ងូតទឹក និងរៀបចំឲ្យគេមឹមគេង។ ចំណែកខ្លួនឃើញថាល្ងាចណាស់ទៅហើយ លាងសម្អាតកំប៉ុងទឹក ដោះគោកូនរួច ក៏ចូលធ្វើម្ហូបខ្លួនឯង សុខៗក៏ចង់ញុំា bibimbap recipe

« ថេយ៍ បងមកវិញហើយ » ជុងគុកចូលមករកប្រពន្ធទាំងស្បោង សំពីងសំពោងពេញដៃ សុទ្ធតែចំណីចំណុច និងអាហារប៉ូវសុខភាព កូនទីពីរនិងរាងតូចផងដែរ ។ រាងតូចជួយយួយកទៅទុក មុននិង និយាយអរគុណ ព្រោះថាមួយរយៈនេះជុងគុកយកចិត្តទុកដាក់ ជាមួយគេមិនថារឿងកំបុិកកំប៉ុកក៏ដោយ ។

«  អ្នកបម្រើក៏មិនឲ្យធ្វើ អូនធ្វើខ្លួនឯងប្រយត្ន័មុតដៃ មុតជើងណា អូនកំពុងទម្ងន់គួរណាតែនៅឲ្យស្ងៀមៗណាថេយ៍ » រាងក្រាស់ក្រសោបមុខរាងរូចមកថើប ពីរ បីខ្សឺតឲ្យបាត់នឹករលឹក

« សុខៗក៏អូនចង់ញុំា Bibimbap រស់ជាតិដែលអូនចង់ញុំាទើបមកធ្វើខ្លួនឯង  »

« ប្រសើរណាស់ដែរអូនចាញ់ឃ្លាននេះឃ្លាននោះវិញ នឹងឆាប់ឡើងសាច់វិញណាថេយ៍ ទៅអង្គុយទៅទុកឲ្យបងធ្វើបន្ត » ជុងគុកដឹកដៃប្រពន្ធឲ្យទៅអង្គុយចាំនិងយកខេកមុននឹងឲ្យគេញុំា លេងៗសិនចាំគេធ្វើហើយ ។ រាងក្រាស់មូលដៃអាវធ្វើការដល់
កន្លាក់ដៃទាំងយកអៀនមកញាក់មិនឲ្យប្រឡាក់អាវពណ៌ ស របស់ខ្លួនមុននឹងចាប់ផ្ដើមធ្វើ ។

«*អូនមិនដឹងថាបងធ្វើជាស្រឡាញ់ ឬស្រឡាញ់អូនពិតប្រាកដ នោះទេ តែបងធ្វើឲ្យអូនមានក្ដីសុខណាស់* » រាងតូចអង្គុយសម្លឹង មុខប្ដីម៉ក់ៗទាំងនិយាយក្នុងចិត្តម្នាក់ឯង។ ពេលនេះគេមិនបានដេកពិបាកចិត្តដូចមុន គេមានកូន មានប្ដីដែលចាំមើលថែហូត ខ្វល់ឥ ខ្វាយជាងមុន យ៉ាងៗណាក៏ជីវិតគេស្គាល់ស្នាមញញឹម នឹងបើកចិត្តព្រមអភ័យទោសឲ្យស្វាមី សន្យានឹងមើលថែកូនប្រពន្ធជារផងរហូត ចាំមើលថាទង្វើនាយធ្វើបានដូចការសន្យារបស់នាតឬអត់?

« នេះជារបស់អូន » ជុកគុកលើកមក ពីរចាន របស់ប្រពន្ធមួយ របស់ខ្លួនមួយ។ ពួកគេចាប់ផ្ដើមញុំាដល់រួចរាល់ក៏ឡើងទៅសម្រាក តែម្ដង ។

បើក្រឡេកមើលមកប្ដីប្រពន្ធឯណេះវិញ កណ្ដាលយប់អាធ្រាត ទៅហើយនៅមិនទាន់បានគេងទៀត ព្រោះថាប្រពន្ធឃ្លានកណ្ដាលយប់អូសមករកអីញុំាខាងក្រោមបើកភ្លើងភ្លឺពេញផ្ទះ

« បងមើលអីចង់ញុំាដែរមែនទេ? » ជីមីននិយាយទាំងងល់ៗសួរទៅស្វាមីអង្គុយទ្រចង្ការមើលគេញុំាទៅកផត នៅឆ្លៀតលេបទឹក មាត់ទៀត។

« បងមិនញុំាទេ អូនញុំាទៅ » រាងតូចដួសបាយញ៉ុកពេញៗមាត់ ទាំងមិនប្រកែក ព្រោះគេពិតជាឃ្លានខ្លាំងណាស់ដល់ថ្នាក់ទ្រាំមិន បានដាស់ប្ដីឲ្យជូនចុះមកញុំាអីទាល់តែបានទើបគេដេកលក់ បើមិនដូច្នេះគេច្បាស់ជាបញ្ឈរភ្នែកទល់ភ្លឺមិនខាន  ល្ងាចមិញញុំាអីខាងក្រៅច្រើនម្លឹងហើយនៅឃ្លានដដែលៗទៀត ស្រកពោះឃ្លានៗ គេមិនយល់ពីខ្លួនឯងទេ បើក្បាលពោះវិញដុះឡើងកំផ្លេះៗពាក់ អាវ រឹបលែងបានហើយ

«  ឆ្អែតហើយ ចាក់ទឹកដោះគោអូនតិចមក » យ៉ុនហ្គីក៏ងើបទៅចាក់ ឲ្យគ្មានអ្នកណាប្រហើនជាងជីមីនទេក្នុងត្រកូល មីន ហ៊ានប្រើប្ដី បញ្ជាប្ដីបាន បើអ្នកម៉ាក់ដឹងច្បាស់ជាត្រូវធ្ងន់មិនខានទេ

« តឹងពោះណាស់ » ជីមីន អុកកែវទឹកដោះគោភឹបលើកដាច់មុន នេះ រួចក៏សង្កត់អាវខ្លួនយ៉ាងតឹង ឲ្យរាងក្រាលមើលក្បាលពោះខ្លួន ទាំសើចកិល គេស្ទើរតែមិនជឿថាខ្លួនឯងមានក្បាលពោះ ទាំងដៃជើងនៅតូចៗដដែលសោះ ។

« បីខែបាត់ » យ៉ុនហ្គីសើចតិចៗខ្នាញ់នឹងចរិកឡិឡក់របស់រាងតូច មុននឹងលើកបីគេទៅគេងវិញ ព្រោះថាអាល្អិតនេះញុំាឆ្អែតហើយ មិនចង់ដើរទេ។

« បើអូនកាម៉ាប់អត់ស្អាត បងនៅស្រឡាញ់អូនទៀតអត់ »
« ស្រឡាញ់ អូនមានសាច់ស្អាតណាស់អោបណែនៗដៃ »
« តោះចឹង! »
«ទៅណា? »
« ទៅញុំាទៀត »
«...»

To be continued 🦄

Continue Reading

You'll Also Like

64.3K 5K 28
YUH EX MAN BRUK YUH HEART ND YUH NUH SEE HIM FI YEARS! JUS LEAN PON ME SHOULDER, MI EASE YUH TEARS🥹. NEW TO THIS WRITING THING SO BARE WITH ME🙏🏽�...
101K 3.5K 16
علاقه حب ثلاثيه جون و جيون top تاي بوسي bottom
33K 4.6K 70
A cute story with little twist and turns! *A Baker with a Billionaire* "Sivaangi, a talented baker, has built a life around her past heartaches, but...
204K 9K 75
A fire incident at his(Kim Jae-soo) husband's home while he (Baek Ji-Hu )was away made Kim Jae-soo return to his third year of university (he was reb...