Beauty is a curse ( End )

By kimnamraa1212

7.6K 499 54

beautiful is a mistake write by mochi More

Note
ភាគ១ លួចស្រលាញ់
ភាគ២ : ចំណីដល់មាត់ ស្នេហាក៏បញ្ចប់
ភាគ ៣ : មនុស្សចាស់ នរកថ្មី
ភាគ ៥ ជីវិតថ្មី
ភាគ ៦ ពេស្យា
ភាគ ៧ ខ្ញុំចង់វាឡើងលើ
ភាគ ៨ រាត់ឆាវ៉ាឌី
ភាគ ៩ មិត្ត...
ភាគ ១០ អាត្មានិយម
ភាគ ១១ អក្រាធិភព
ភាគ ១២ ដាំង
ភាគ ១៣ ដាវនឿ ប៊ុនប្រាសិទ្ធ
ភាគ ១៤ ស្រលាញ់សាច់ឈាមបង្កើត
ភាគ ១៥ គ្រប់យ៉ាងមានហេតុនិងផង
ភាគ ១៦ ចុះនរកជាមួយគ្នា
ភាគ ១៧ ស្លឹកឃើជ្រុះមិនឆ្ងាយពីគល់
ភាគ ១៨ រឿងរ៉ាវ
បញ្ចប់

ភាគ ៤ ភក់គួរតែនៅក្នុងភក់

456 31 10
By kimnamraa1212

" Wrong is wrong, no matter the reason rape is rape "

“ ខ្ញុំមិនធ្វើបាបឯងទេ ងើបឡើងមក “ សាតាំងហុចដៃទៅអោយដាំងកាន់ តែដាំងគេមិនហ៊ានជឿអ្នកណានោះទេទេសុខចិត្តងើបឡើងដោយខ្លួនឯងទាំងរាងកាយសុទ្ធតែស្នាមស្នេហ៍ជាពិសេសគឺកដៃនិងកជើងរបស់បង្ហាញយ៉ាងច្បាស់ថាភូវិនមិនបានថ្នមរាងកាយចំពោះមុខនោះទេ។

សាតាំងឃើញបែបនេះហើយក៏អត់អាណិតមិនបានតែការអាណិតគេសម្រាប់ដាំងប្រៀបដូចជាសាំងចាក់លើភ្លើងអញ្ចឹងព្រោះដាំងស្អប់បំផុតពេលអ្នកផ្សេងប្រើខ្សែរភ្នែកបែបនេះដាក់នាយ ព្រោះនាយមិនត្រូវការក្ដីអាណិតពីមនុស្សដែរបំផ្លាញគេនោះទេ មនុស្សដែរដឹងហើយមិនជួយក៏ដូចគ្នា។

“ មិនបាច់ប្រើខ្សែរភ្នែកអាណិតនោះទេ នេះសុទ្ធតែជាស្នាដៃរបស់បងប្អូនឯងទាំងអស់ “ និយាយចប់ដាំងក៏ព្យាយាមងើបហើយក៏រើសសម្លៀកបំពាក់របស់គេរួចក៏ប្រុងនឹងដើងចូលបន្ទប់ទឹកងូតទឹកតែដោយសារជើងរបស់គេនៅជាប់ច្រវាក់គេបានត្រឹមតែសម្លឹងមើលមុខសាតាំង។

តែដាំងមិនដឹងនោះទេថាកាយវិការរបស់គេពេលនេះមិនខុសអីពីការទាក់ទាញ​ចំពោះសាតាំងនោះទេតែយ៉ាងហោចណាស់សាតាំងក៏មានសតិគ្រប់គ្រាន់មិនធ្វើអ្វីតាមដែរភូវិននឹងជុងធ្លាប់ធ្វើនោះទេ។

" សូមទោសខ្ញុំគ្មានសោរនោះ តែចាំខ្ញុំយលទឹកមកអោយនាយជូតខ្លួន " និយាយរួចសាតាំងក៏រត់ចូលបន្ទប់ទឹកព្រមទាំងលើកទឹកមួយចានដែកមកវិញហើយក៏ដើរចេញពីបន្ឬប់ទុកអោយដាំងជូនខ្លួនដោយខ្លួនឯង។

" ជូតរួចហៅខ្ញុំចាំខ្ញុំយកទឹកចាកចោល " សាតាំងស្រែកមកពីមុខបន្ទប់មុននឹងបិទទ្វាព្រោះបើគេមិនរត់នោះទេច្បាស់ណាស់ដាំងនឹងឃើញត្រកៀកដ៏ក្រហមរបស់គេមិនខាន។

តាំងពីថ្ងៃនោះមកពីរ បីថ្ងៃទៅហើយដាំងមិនឃើញភូវិននោះទេសូម្បីតែជុងក៏មិនឃើញដូចគ្នា មានតែសាតាំងតែប៉ុណ្នោះដែរនៅបម្រើគេដូចជាអ្នកបំរើអញ្ចឹង ចំណែកដាំងគេប្រៀបដូចជាផ្កាដែរត្រូវមើលថែយ៉ាងដិតដល់អញ្ចឹងអ្វីក៏គេមិនចាំបាច់ធ្វើដោយខ្លួនឯង ក្រៅពីមិនអាចប្រើទូរស័ព្ទនិងចេញខាងក្រៅគេក៏រស់នៅយ៉ាងសុខស្រួលតែវាមិនបានជួយអោយសភាពផ្លូវចិត្តរបស់គេល្អឡើងនោះទេព្រោះគ្រប់ពេលដែលគេបិទភ្នែកគេងលើកណា៎ក៏គេសុបិន្ដឃើញខ្លួន​ឯងត្រូវភូវិនហើយនឹងដាំងរំលោភជានិច្ចទោះបីជាគេមិនចង់ចុះចាញ់នឹងរឿងទាំងនេះតែភាពភ័យខ្លាចរបស់គេគឺនៅតែមិនអាចបង្គ្រាបទាល់តែសោះ។

សាតាំងឃើញសភាពរាងកាយរបស់ដាំងកាន់តែខ្សោយទៅៗគេអត់មិនបាននឹងបារម្ភគេក៏មិនអាចនាំដាំងចេញក្រៅព្រោះគេដឹងច្បាស់ថារវាងភូវិនហើយនឹងដាំងគេគឺស្ដាប់ភូវិនជាងស្រាប់ហើយ ដាំងគេអង្គុយអោយខ្លួនឯងសុខៗគេក៏ហូរទឹកភ្នែកចេញមកហើយក៏សន្ងំយំតែម្នាក់ឯងគេពិតជាខ្លាចព្រោះគេគ្មានអ្នកណាទាំងអស់គេគ្រាន់តែជាក្មេងធម្មតាម្នាក់តែបែរជាធ្លាក់ក្នុងល្បែងស្នេហារបស់អ្នកមានទាំងអស់នេះព្រោះតែគេស្រស់ស្អាតទៅវិញ។

ស្របពេលនោះសាតាំងបើកទ្វាចូលមកឃើញថាដាំងកំពុងតែអង្គុយអោយខ្លួនឯងហើយយំយ៉ាងស្ងប់ស្ងាត់តែម្នាក់ឯង គេមិនបានចិត្តអាក្រក់ដូចភូវិននោះទេដែរឃើញដាំងយំរួចកាន់តែស្អប់ដាំងនោះតែគេអាណិតដាំង អាណិតដែរគេមកត្រូវជួបរឿងអ្វីបែបនេះ សាតាំងអត់មិនបាននឹងដើរទៅអោបដាំងជាការលួងលោមអ្នកម្ខាងទៀត នៅស្របពេលដែលសាតាំងអោបដាំងនោះក្នុងចិត្តរបស់ដាំងគឺមានគំនិតអាក្រក់មួយកើតឡើងគេចង់ធ្វើរឿងដែរភូវិននិងជុងធ្វើដាក់គេសងវាវិញទៅលើសាតាំង តែគេមិនមែនជាជុងឬក៏ភូវិននោះទេគេធ្វើមិនបានដែរអោយអ្នកដែរមិនដឹងអ្វីសោះក្លាយជាមនុស្សដែលកប់ក្នុងភក់ដូចគេម្នាក់ទៀត ទោះបីមនុស្សម្នាក់នោះជាប្អូនមនុស្សដែរធ្វើបាបគេក៏ដោយ។

" ឯងដឹងទេយើងពិតជាចង់ធ្វើជាមនុស្សអាក្រក់ណាស់ តែហេតុអីយើងធ្វើមិនបានដូចពួកគេ " ដាំងនិយាយឡើងដោយសំឡេងតិចៗដាក់ត្រចៀករបស់សាតាំង តែបើដាំងដឹងថាតាមពិតសាតាំងក៏ធ្លាប់គិតចង់បានរាងកាយគេដែរនោះដាំងប្រហែលជាមិននិយាយឡើងនោះទេ។

" បងមិនសមធ្វើជាមនុស្សអាក្រក់នោះទេដាំង " សាតាំងនិយាយរួចក៏លើកដៃជូតទឹកភ្នែកអោយដាំងព្រោះគេចូលចិត្តឃើញផ្ការីកមិនមែនផ្កាស្រពោននោះទេ។

" អ្នកទាំងពីរធ្វើស្អីនឹង! " សំឡេងរបស់ភូវិនបន្លឺឡើងនៅមាត់ទ្វាធ្វើអោយដាំងភ័យយ៉ាងខ្លាំងនាយប្រញ៉ាប់ដកខ្លួនចេញពីរង្វង់ដៃរបស់សាតាំងយ៉ាងលឿន ចំណែកនៅក្នុងភ្នែករបស់សាតាំងមានការមិនពេញចិត្តជាខ្លាំងនៅពេលដែរភូវិនមកកាត់ចង្វាក់របស់គេបែបនេះ។

“ ភូវិន! “ ដាំងស្រែកឡើងតិចៗព្រោះការភ័យខ្លាចដោយសារតែគេមិនចង់ស្ថិតនៅក្រោមកំហឹងរបស់ភូវិនជាលើកទីពីរនោះទេ។

" យ៉ាងមិចយើងមកកាត់ចង្វាក់ឬ? " ភូវិននិយាយរួចក៏ដើរទៅទាញដាំងចេញពីសាតាំងព្រមទាំងនិយាយដោយសំឡេងរឹងដាក់អ្នកម្ខាងទៀត។

" មិនមែននោះទេ.... " ដាំងព្យាយាមបកស្រាយតែសម្ដីរបស់គេក៏កាត់ដោយសម្ដីរបស់សាតាំង។

" យ៉ាងមិចបងអាចមានគេបានហេតុអីខ្ញុំមិនអាចនោះ " សាតាំងនិយាយឡើងក្នុងន័យចង់យកដាំងចេញពីទីនេះតែតាមចរឹករបស់ភូវិនការនិយាយអ្វីបែបនេះគឺហាក់ដូចជាដាំងនិងសាតាំងមានទំនាក់ទំនងអ្វីមួយដែរគេមិនដឹងអញ្ចឹង។

" ចេញទៅ កុំអោយយើងខឹងជាងនេះទៀត " ភូវិននិយាយឡើងទៅកាន់សាតាំងធ្វើអោយសាតាំងខ្លាចបន្តិចដូចគ្នាព្រោះតាមធម្មតាភូវិនមិនងាយខឹងនឹងរឿងអ្វីបែបនេះទេតែមើលសភាពភូវិនពេលនេះហើយបើគេមិនចេញនោះទេអ្នកដែររងកំហឹងភូវិននោះគ្មានអ្នកណា៎ក្រៅពីដាំងនោហទេចុងក្រោតសាតាំងបានត្រឹមស្ដាប់បញ្ចាររបស់ភូវិនហើយក៏ដើរចេញទៅ។

ដាំងមិនហ៊ាននិយាយអ្វីទាំងអស់បន្ទប់របស់ពួកគេពេលនេះគឺស្ងាត់ខ្លាំងណាស់ មានតែសំឡេងខ្សិបខ្សួលរបស់ដាំងដែរភ័យខ្លាចនឹងសភាពរបស់ភូវិនដែរកំពុងតែមានកំហឹងពេញខ្លួនគេខ្លាចមានរឿងដូចកាលពីយប់នោះទៀតទើបគេព្យាយាមធ្វើអោយខ្លួនឯងស្ងប់ស្ងាត់បំផុតតាមដែរអាចធ្វើបាន។

សាតាំងបន្ទាប់ពីចេញពីបន្ទប់របស់ភូវិនរួចនាយក៏លើកទូរស័ព្ទខលទៅរកជុងព្រោះមានតែជុងប៉ុណ្នោះដែរអាចជួយដាំងបាន គេមិនដឹងនោះទេថាមួយឆ្នាំមុនមានរឿងអីកើតឡើងហេតុអីភូវិននិងជុងលែងត្រូវគ្នាបែបនេះ តែសភាពភូវិនមុននេះពិតជាគួរអោយខ្លាចពិតមែនគេខ្លាចថាបើជុងមិនមកជួយដាំងនោះទេភូវិនអាចនឹងធ្វើបាបដាំងជាងនេះ អាចនិយាយបានថាគេត្រូវសម្រស់របស់ដាំងបង្វក់ក៏ថាបានតែអោយតែមនុស្សម្នាក់នោះអាចញញឹមបានគេលួចក្បត់ភូវិនម្ដងក៏មិនអីដែរ។

ស្របពេលនោះភូវិនដែរនៅក្នុងបន្ឬប់វិញក៏ដើរទៅរកដាំងបន្តិចម្ដងៗហើយក៏ទាញដាំងអោយមកជិតគេ ដាំងបានត្រឹមតឺញ័រខ្លួនព្រោះគេអាចទាយបានថាសភាពរបស់គេនឹងចប់មិនស្អាតនោះទេតាមកំហឹងរបស់ភូវិនពេកនេះ ដាំងចង់ហើបមាត់បកស្រាយតែគេមិនទាន់បាននិយាយឡើងភូវិនក៏ទាញគេបោះលើពូកមួយទំហឹងស្នាមដែរនៅលើខ្លួនដាំងមិនទាន់បាត់នោហទេពេលនេះភូវិនមិនចង់ស្ដាប់អ្វីទាំងអស់គេគ្រាន់តែចង់ធ្វើជាម្ចាស់របស់រាងកាយមួយនេះ។

" ភូ ស្ដាប់បងសិនបានទេ?...បងនិងគេពិតជាមិនបានមានអ្វីដូចឯងគិតនោះទេ... " ដាំងនិយាយឡើងទាំងទឹកភ្នែកគេពិតជាស្អប់ខ្លួនឯងដែរទន់ជ្រាយបែបនេះដឹងថាខ្លួនឯងគ្មានទីពឹងហើយនៅមិនចេះជួយខ្លួនឯងទៀត។

" យ៉ាងមិចស្នាមទាំងនេះមិនទាន់ធ្វើអោយបងរៀងទេឬយ៉ាងមិចដឹង បងក៏ដងថាខ្ញុំស្អប់សម្រស់របស់បង ស្អប់រហូតចង់ទុកវានៅជាមួយខ្ញុំតែម្នាក់ " ភូវិននិយាយឡើងទាំងហែកអាវរបស់ដាំងចេញយកដៃទៅស្ទៀបលើឆ្អឹងដងកាំបិទដែរមានស្នាមស្នេហ៍យ៉ាងច្បាស់លើនោះអូសទៅដល់កររបស់ដាំងរួចនាយក៏បន្ថែមកម្លាំងដៃរបស់គេលើកររបស់ដាំង រាងកាយរបសដាំងគឺសុទ្ធតែស្នាមស្នេហ៍ដែលភូវិនបន្សល់ទុកកាលពីយប់មុនគ្រប់ការប៉ះរបស់ភូវិនប្រៀនដូចជាខ្សែរភ្លើងអញ្ចឹងធ្វើអោយគេមានអារម្មណ៍មិនល្អជាខ្លាំង។

" កុំអីភូ ខ្ញុំឈឺ... " ដាំងនិយាយឡើងតិចៗព្រោះរាងកាយគេឈឺមិនទាន់បាត់នោហទេគេមិនចង់ធ្វើរឿងទាំងនោះម្ដងទៀតនោះទេ។

" ដាំង...បងពិតគេមិនដឹងឬក៏ដឹងហើយធ្វើជាល្ងង់ទៅ មានមនុស្សប្រុសណា៎ខ្លះអាចនឹងបដិសេធនឹងរាងកាយបងទៅ " ភូវិននិយាយរួចក៏អោនទៅថើបលើកររបស់ដាំង ដាំងគេហាក់់ដូចគេចុះញ៉មនឹងជីវិតខ្លួនឯង បើរើសបានគេមិនចង់កើតមកជាមួយនឹងបណ្ដាសារនៃភាពស្រស់ស្អាតបែបនេះទេ។

ភូវិនប្រុសនឹងបន្ដទ្វាបន្ទប់របស់គេក៏បើកឡើងដោយរាងក្រាស់របស់ជុង ដោយមានសាតាំងនិងជេមមីណាយតាមមកពីក្រោយដោយសារពេលដែរសាតាំងខលទៅជុងនោះជេមមីណាយក៏នៅទីនោះដូចគ្នា។

" ភូ!ដាំង! " ជុងស្រែកឡើងធ្វើអោយដាំងភ្ញាក់យ៉ាងខ្លាំងចំណែកភូវិនវិញក៏លើភួយបិទបាំងរាងកាយរបស់ដាំងជិតមិនអោយអ្នកផ្សេងឃើញនោះទេ។

" មកបានយ៉ាងមិច " ភូវិនសួរឡើងទៅកាន់ជុងព្រោះតាំងពីមានរឿងនោះមកគេនឹងជុងក៏មិនដែលជួបមុខគ្នាទៀតនោះទេ។

" បើមិនមកយើងដឹងទេថាឯងធ្វើរឿងថោបទាបបែបនេះ ឯងគិតស្អីទៅភូវិនយើងក៏និយាយហើយថានោះជាកំហុសយើងមិនមែនគេ " ជុងនិយាយឡើងដោយសំឡេងរឹងតែសម្ដីរបស់គេធ្វើអោយដាំងភាំងបន្តិចព្រោះគេមិនធ្លាប់គិតនោះទេថាជុងនិយាយរឿងមួយនោះជាមួយនឹងភូវិន។

" រឿងពួកលោក ពួកលោកក៏ដោះស្រាយខ្លួនឯងទៅតែខ្ញុំសុំទៅវិញបានទេ? " ដាំងនិយាយឡើងដោយសំឡេងខ្សោយព្រោះគេពេលនេះគ្មានអ្វីអោយខ្មាស់អៀនទៀតនោះទេ គេចង់ចេញពីទីនេះចេញពីកន្លែងដែរមានមនុស្សធ្វើបាបគេ ដាំងមិនមែនជាមនុស្សទន់ជ្រាយនោះទេ តែភាពរឹងមាំរបស់គេក៏មានកំណត់មិនមែនរឹងមាំងបានរហូតនោះទេ។

" សាតាំង ជេម ជូនដាំងទៅវិញ " ជុងនិយាយទៅកាន់ប្អូនប្រុសទាំងពីររបស់គេចំណែកជេមក៏ដោះអាវក្រៅរបស់គេក្របលើរាងកាយរបស់ដាំងរួចក៏គ្រាអ្នកម្ខាងទៀតចេញទៅដំបូងគេចង់លើកបីតែគិតទៅគិតមកដាំងអាចនឹងមានអារម្មណ៍មិនល្អនៅពេលគេធ្វើបែបនេះទើបគេដូរពីបីទៅជាគ្រា។

" ឈប់សិនជេម ភូអោយសារមក " សាតាំងនិយាយឡើងព្រោះច្រវាក់នៅលើជើងរបស់ដាំងមិនទាន់ដោះនៅឡើងទេ ហើយក្រៅពីភូវិនគ្មានអ្នកណាមានសោរនោះទេ។

" រញ៉េរញ៉ៃមែន " ជុងនិយាយរួចក៏ទាញកាំភ្លើងពីចង្កេះខោរបស់គេមកបាញ់បំបែកច្រវាក់មួយនោះរួចក៏លើកបីរាងស្ដើងរបស់ដាំងចេញទៅដោយមិនខ្វល់ពីទឹកមុខដ៏អាក្រក់របស់ភូវិននោះទេ។

ក្រោយចេញផុតពីមុខអ្នកដ៏ទៃមកដាំងក៏ភ្នែកចាប់ផ្ដើមក្រហមតិចៗហាក់ដូចជាចង់យំចេញមកហើយគេក៏ហើបមាត់សួរទៅកាន់ជុង។

“ នេះជាអ្វីដែលលោកចង់ឃើញឬ? “ ដាំងសួរឡើងទាំងអួលដើមករនិងការឈឺចាប់លើរាងកាយរបស់គេវាមិនឈឺដូចបេះដូងនោះទេ ដាំងហត់ទាំងកាយ ទាំងចិត្ត គេនៅតែមិនយល់នោះទេថាតើគេខុសត្រង់ណា៎? គេនៅតែមិនយល់ថាហេតុអីក៏អ្នកឈឺចាប់នៅតែជាគេ ដាំងសម្រក់ទឹកភ្នែកស្ងាត់ៗនៅក្នុងរង្វង់ដៃរបស់ជុង។

“ សូមទោស ជាពិសេសរឿងយប់នោះ “ ជុងនិយាយឡើងតិចៗដាក់ដាំងតែដាំងមិនយល់នោះទេថាអ្នកម្ខាងទៀតធ្វើដើម្បីអី នាយជាអ្នកធ្វើអោយគេធ្លាក់ខ្លួនមកដល់ចំណុចតែគ្រាន់តែអំពើល្អរបស់គេបន្តិចគេបែរជាចង់អោយគេភ្លេចរាល់ការឈឺចាប់ដែលគេជាហេតុបង្ករអញ្ចឹងឬ។

" ខ្ញុំមិនលើកទោសអោយនាយនោះទេ ព្រោះរាងកាយរបស់ខ្ញុំគឺកខ្វក់ហើយលាងយ៉ាងណា៎ក៏មិនជ្រះដែរ " ដាំងនិយាយឡើងដោយសំឡេងខ្សោយតែអ្នកម្ខាងទៀតក៏ដឹងបានថាសម្ដីបែបនេះវាដាក់បេះដូងអ្នកស្ដាប់និងអ្នកនិយាយប្រយោគនេះប៉ុណ្ណា។

" លោកដឹងទេថ្ងៃនោះខ្ញុំសប្បាយចិត្តណាស់ដែរភូវិននាំខ្ញុំមកផ្ទះ ទោះបីជាគេគ្រាន់តែអោយខ្ញុំសម្ដែងក៏ដោយ តែខ្ញុំពិតជារីករាយខ្លាំងណាស់ តែខ្ញុំគិតថាវាជាថ្ងៃដែលល្អបំផុតក្នុងជីវិតខ្ញុំបែរជាក្លាយជាថ្ងៃដែរខ្ញុំស្អប់បំផុតទៅវិញ " ដាំងនិយាយឡើងនៅពេលដែរជុងដាក់គេអង្គុយក្នុងឡាន។

“ ហឹម “ ជុងតបតែប៉ុណ្ណឹងរួចក៏ទាញខ្សែក្រវាត់ដាក់អោយដាំងព្រមទាំងទាញភួយពីខាងក្រោយមកដណ្ដប់លើរាងកាយរបស់នាយទៀតផង។

" ដាំងដឹងទេថាដាំងស្អាតខ្លាំងណាស់ " ជុងនិយាយបន្ដទៅកាន់ដាំងក្រោយពេលដែរនាយចូលឡានរួច។

" តែខ្ញុំមិនចង់បានសម្រស់មួយនេះទេ ព្រោះវាធ្វើអោយនាយលង់នឹងខ្ញុំហើយក៏រំលោភខ្ញុំនោះអី តាមពិតខ្ញុំគួរតែអាចទទួលយករឿងទាំងនេះបានយូរហើយ ព្រោះខ្ញុំក៏ធ្លាប់ត្រូវឪពុកខ្លួនឯងរំលោភរួចមកហើយ តែចុងក្រោយភក់ដូចជាខ្ញុំវាសមតែនៅក្នុងភក់នេះហើយ " ដាំងនិយាយឡើងទាំងស្នាមញញឹមតែទឹកភ្នែករបស់នាយកំពុងតែនិយាយថានាយមិនបានចង់អោយរឿងទាំងនេះកើតឡើងរឹតតែមិនចង់ពាក់់ព័ន្ធនឹងអ្នកណា។

ជុងមិនយល់ដូចគ្នាថាហេតុអីគេឈឺចាប់ពេលដែលឃើញទឹកភ្នែករបស់ដាំងស្រក់ តែគេក៏អត់មិនបាននឹងលើកដៃជូតទឹកភ្នែកអោយអ្នកម្ខាងទៀតយ៉ាងទន់ភ្លន់បំផុតព្រោះដាំងមើលទៅប្រៀបដូចជារបស់មានតម្លៃដែរមើលបានតែមិនអាចប៉ះបាន។

" ដាំង បងសាកផ្ដល់ឪកាសអោយខ្ញុំម្ដងទេ? " បើកឡានសុខៗជុងក៏សួរឡើងទៅកាន់ដាំង។

" អត់ទេ នាយមិនសមនឹងទទួលក្ដីស្រលាញ់ខ្ញុំនោះទេ " ដាំងនិយាយឡើងដោយមិនទុកមុខនោះទេ។

" ហេតុអី? " ជុងសួរឡើងដោយការងើយឆ្ងល់។

" ព្រោះលើលោកនេះគ្មានអ្នកណាអាចស្រលាញ់មនុស្សដែររំលោភខ្លួនឯងនោះទេ សំណាងហើយដែរខ្ញុំជាមនុស្សប្រុស បើខ្ញុំជាមនុស្សស្រីខ្ញុំមិនដឹងជាសម្លាប់ខ្លួនប៉ុន្មានដងហើយទេ ជុងចាំទុកខុសគឺខុសមិនថាដោយហេតុផលអ្វីរំលោភគឺរំលោភ ហើយខ្ញុំក៏គ្មានថ្ងៃលើកទោសអោយមនុស្សដែលរំលោភខ្ញុំដែរ " ដាំងនិយាយចប់ក៏ឃើញថាដល់ផ្ទះគេល្មមដាំងមិនប្លែកចិត្តនោះទេដែរជុងដឹងពីកន្លែងដែរគេរស់នោព្រោះគេក៏អាចទាយដឹងបានថារឿងកាលពីមួយឆ្នាំមុនអាចនឹងធ្វើអោយជុងចាប់ផ្ដើមស៊ើបពីគេរាប់ម៉ឺនដងទៅហើយ។

To be continued....

Continue Reading

You'll Also Like

2.1K 256 24
"លោកអាចយកបេះដូងនរណាបានតែត្រូវចាំថាចំពោះខ្ញុំលោកជាព្រាន"pooh "ចាំមើលតើបងព្រានម្នាក់នេះឆក់យកបេះដូងមនុស្សបេះដូងរឹងដូចអូនបានរឺអត់?😚 "pavel
7.8K 202 6
Eren goes to high school, he's a sophomore, and he hates everything and everyone around him. Not to mention he's depressed about watching his own mot...
91K 1.8K 45
This is a mlp fan fiction of Sombra and Twilight sparkle. Sombra returns to Equestria. The Crystal Empire is in danger, Twilight sparkle assumed to b...
2.1M 59.3K 97
On the twelfth hour of October 1st, 1989, 43 women gave birth. It was unusual as none of them had been pregnant since the first day they started. Sir...