My mafia Hubby ( Completed )

By Junxizy

7.6K 160 9

ស្នេហ៍មិនអាចបង្ខំបាន តែតួរអង្គតេីងនឹងទៅជាយ៉ាងណាបេីលោកប៉ាខ្លួនជ្រើសរើសទៅហើយ... តែយ៉ាងណាក៏ត្រូវមានអ្នកស្នងត្រកូ... More

តួអង្គ
ភាគ១
ភាគ២
ភាគ៣
ភាគ៤
ភាគ៥
ភាគ៦
ភាគ៧
ភាគ៨
ភាគ៩
ភាគ១០
ភាគ១១
ភាគ១២
ភាគបញ្ចប់
special episode

ភាគ១៣

439 7 1
By Junxizy


ងាកស្ដាំបន្ដិចបាទ....

ងាកឆ្វេងបន្ដិចបាទ....

សម្លេងជាងថត បន្លឺរប្រាប់ឲ្យខ្ញុំធ្វើក្បាច់ឲ្យត្រូវជាមួយនឹង concept ព្រោះពេលនេះខ្ញុំកំពុងថតរូបឲ្យខាងសៀវភៅ ទស្សនាវដ្ដីដែលល្បីលំដាប់ពិភពលោក...

គ្រាន់តែជើងខ្ញុំបានឈានចូលមកកាន់ប្រទេសកំណេីតភ្លាម បងអាយរីនក៏ប្រញាប់សុំជួបខ្ញុំប្រាប់ថាមានការសំខាន់ណាស់ គាត់និយាយថាពេលគាត់ប្រាប់ខ្ញុំ ខ្ញុំនឹងសប្បាយចិត្តដល់ឆ្កួតក៏ថាបាន  ហើយដូចដែលគាត់ប្រាប់ពិតមែន ខ្ញុំសប្បាយចិត្តស្ទើរឆ្កួត ក្រោយពីបានយល់ព្រមរួមការងារជាមួយពួកគេ ( សៀវភៅល្បីលំដាប់ពិភពលោក)

តែ.... ដឹងទេថា ការងារនេះវាល្អគ្រប់យ៉ាង.. លើកលែងតែព្រះស្វាមីរបស់នាងខ្ញុំ ដែលគិតតែពីរអង្គុយធ្វើមុខដូចគេចង់យកទៅបាញ់ចោលនៅក្រោយ Monitor ដែលមើលទៅគេហាក់មិនពេញចិត្តនឹងឈុតដែលខ្ញុំពាក់ថតប៉ុន្មានទេ... ក៏ប្រាប់ហើយថាមិនបាច់មកយាមទេ ព្រោះពេលមក ឈុតនេះពាក់មិនបាន ឈុតនោះវាស៊ិចស៊ី... អូយយ... ធុញថប់...

ហ្វ្រីន " ការងារដំបូង ហើយជាការងារចុងក្រោយបានទេ?"

ប៊េក " អ៎ាវ...ហេតុអីទៅ... អូនចូលចិត្តការងារនេះណា នេះគឺជា សៀវភៅលំដាប់ពិភពលោកណា ដឹងទេ"

ហ្វ្រីន " ល្បីប៉ុណ្ណា បងក៏ទិញបាន "

ហឺយយ... ធុញនឹងភាពមានរបស់គេ យកតែចិត្តខ្លួនឯង... តែក៏រៀងល្អដែលមួយរយៈនេះយកតែចិត្តមែន ប៉ុន្តែមិនសូវប្រើកម្លាំង... បើពីរមុនវិញ មិនចូលចិត្តអី ក៏ចាប់ថើប ចាប់បោះលើគ្រែ....

ខ្ញុំចាត់ការផ្លាស់សំលៀកបំពាក់ដើម្បីត្រៀមថតឈុតបន្ទាប់ ដោយជាធម្មតាមានបងអាយរីន មកជួយខ្ញុំ... តែហេតុអីពេលនេះ គឺជា អាម៉ាហ្វៀរោគចិត្តនេះវិញ.!!

ប៊េក " ចូលមកធ្វើអី "

ហ្វ្រីន " ចូលមកជួយនោះអី "

មាត់ប្រាប់ថាមកជួយ តែខ្សែភ្នែកគឺចង់ធ្វើស៊ីខ្ញុំគ្រប់ពេលវេលា មនុស្សស្អីរោគចិត្តបានគ្រប់វិនាទីបែបនេះ យកអាមនុស្សមុខងាប់នោះត្រឡប់មកវិញបានទេ....

ប៊េក " មិនបាច់ទេ ឲ្យបងអាយរីនមកជួយល្អជាង"

ហ្វ្រីន " អាយរីនមិនទំនេរទេ រវល់ទៅទិញកាហ្វេឲ្យបង"

ថាហើយថា គ្រប់យ៉ាងប្រាកដជាផែនការរបស់គេមិនខាន... ហឺយ.... នេះខ្ញុំឲ្យពាក់ មិនមែនឲ្យដោះទេ... អាឡប់... កុំមកអង្អែលបែបនឹងណា...

ហ្វ្រីន " អូយយ.. វ៉ៃបងធ្វើអី?"

ប៊េក " ឲ្យមកជួយពាក់ មិនមែនឲ្យដោះទេ"

ហ្រ្វីន " មុនពាក់គេត្រូវដោះអាចាស់ចេញសិនមិនចឹង"

ប៊េក " មែនហើយ ប៉ុន្តែពេលដោះ ចាំអូនដោះខ្លួនឯងបាន ចេញទៅចាំខាងក្រៅទៅ "

ហឺយយ... មនុស្សស្អីក៏មិនដឹង មុននឹងចេញទៅក៏ឆ្លៀតថើបថ្ពាល់ខ្ញុំទៀត...

                         ~~~~~~~~~~

ខ្ញុំគឺជាតារាម៉ូដែលអាជីព ដែលខ្ញុំព្រមទទួលស្គាល់ថាខ្ញុំលង់ខ្លួនឯង... ព្រោះសូម្បីតពេលនៅផ្ទះក៏ខ្ញុំស្អាតដែរ ដូច្នេះមិនចម្លែកទេ ដែលតែងមានខ្សែភ្នែកជាច្រើនតាមសម្លឹងមើលខ្ញុំ... ខ្ញុំសមនឹងខ្សែភ្នែកពួកនឹងហើយ ប៉ុន្តែហេតុអី ខ្ញុំមិនសមជាមួយខ្សែភ្នែករបស់គេម្នាក់នេះសោះចឹង....

មិនដឹងជាមើលអីមើលយ៉ាងនឹង ខ្ញុំចង់តែដើរទៅចាក់ភ្នែកឲ្យខ្វាក់ទេ.... មើលរហូតខ្ញុំគ្មានសមាធិធ្វើអីទេនៀក.. ទៅរំខានខ្ញុំនៅក្នុងបន្ទប់តែងខ្លួនមិនគ្រប់គ្រាន់ មកតាមរំខានដល់កន្លែងថតទៀត.... ចប់ហើយ កិត្តិយសរបស់ខ្ញុំដែលបងអាយរីនប្រាប់ថាជាអ្នកអាជីព វាកំពុងតែហិនហោចព្រោះតែគេ....

នូវទីបំផុតថ្ងៃនេះក៏បានបញ្ចប់ទៅយ៉ាងល្អ ខ្ញុំទាំងហត់ទាំងឈឺក្បាល ទាំងអៀនទាំងខ្មាស់... ដែលខ្ញុំអៀន អ្នកទាំងអស់គ្នាប្រហែលដឹងហើយថាព្រោះអី ខ្ញុំអៀនព្រោះខ្សែភ្នែករបស់គេនឹងហើយ... តែដែលខ្មាស់នោះគឺ... ង៉ឺ... មិនចង់និយាយទេ...

ស្វាមីកំហូចរបស់ខ្ញុំនឹងហើយ ធ្វើឲ្យខ្ញុំគ្មានសតិលើសដើម... អ្នកណាគេបង្រៀនឲ្យ ផ្ដល់កម្លាំងចិត្តឲ្យគ្នានៅចំពោះមុខមនុស្សច្រើនបែបនឹងហ៎ាស..!!

ហ្វ្រីន " មុខក្រហម នេះនៅមិនទាន់បាត់អៀនទៀតហ៎ "

ប៊េក " ស្ងាត់មាត់ទៅ... អ្នកណាប្រើឲ្យទៅថើបចំពោះមុខមនុស្សច្រើនបែបនឹងហ៎ាស "

ហ្វ្រីន " អ៎ាវ... ក៏ឃើញថាអូនហត់  ទើបបងចូលទៅឲ្យកម្លាំងចិត្តនោះអី "

ប៊េក " បានហើយ... យប់នេះមិនបាច់មកគេងជាមួយអូនទេ គេងសាឡុងទៅ "

ហ្វ្រីន " បានយ៉ាងមិច នេះបងខំធ្វើល្អណា "

ខ្ញុំមិនបានចាប់អារម្មណ៍ទេ ដើរឡើងឡាធ្វើមិនដឹង.... ថ្ងៃនេះពួកយើងណាត់ទៅញាំបាយខាងក្រៅជាមួយគ្នា បន្ទាប់ពីខ្ញុំធ្វើការរួច...

បន្ទាប់ពីចាត់ការការងារនៅជប៉ុនរួច មានអារម្មណ៍ថាការងារគេក៏តិចជាងមុន ចឹងហើយទើបគេអាចទៅតាមយាមខ្ញុំបាន...

ពួកយើងទាំងពីរអ្នកបានរើសហាងអាហារធម្មតាៗ ប៉ុន្តែត្រូវចិត្តខ្ញុំគ្រប់យ៉ាង... ថ្ងៃនេះកំពុងកន្លងទៅបានយ៉ាងល្អ ប៉ុន្តែហាក់មិនល្អវិញ នៅពេលដែលរឿងចៃដន្យដែលខ្ញុំមិនចង់ឲ្យកើតឡើង វាកំពុងនឹងកើតឡើង...

ខ្ញុំដែលរង់ចាំស្វាមីទៅចូលបន្ទប់ទឹក ក៏សម្រេចចិត្តមកចាំនៅឡាន ហើយក៏ត្រូវភ្ញាក់ផ្អើលនៅពេលមានមនុស្សប្រុស3នាក់មក ឡោមព័ទ្ធខ្ញុំជិត ក្នុងចិត្តខ្ញុំវាលោតស្ទើរតែស្ទុះចេញមក... ពួកគេមិននិយាយអី គិតតែពីរមើលមុខខ្ញុំ រួចមើលទៅក្នុងរូបក្នុងទូរស័ព្ទដែលនៅនឹងដៃ... រួចពួកគេក៏ងក់ក្បាលឲ្យគ្នា... បន្ទាប់ពីនោះមក... គ្រប់យ៉ាងក៏ងងឹតសូន្យឈឹង.....

                        ~~~~~~~~~

ហ្វ្រីន pov...

ពេលនេះខ្ញុំកំពុងចិត្តក្ដៅដាក់កូនចៅរបស់ប៉ា ដែលពេលនេះហើយមិនទាន់រកខ្លួន ប៊េកគី ឃើញ... ខ្ញុំគ្រាន់តែទៅចូលបន្ទប់ទឹកមួយភ្លែតមកវិញក៏លែងឃើញនាងហើយ ដំបូងក៏គិតថានាងប្រហែលជាទៅដើរថតរូបលេង... តែនេះខ្ញុំឈរចាំជាងច្រើនម៉ោងហើយ... ចុងក្រោយខ្ញុំក៏ទៅសុំគេមើលកាម៉េរាសុវត្ថិភាពរបស់ហាងអាហារ....

ហើយក៏បានដឹងថា មានពួកពាលមកពីរណាក៏មិនដឹង ហ៊ានបានយ៉ាងមិច មកចាប់ខ្លួនប្រពន្ធខ្ញុំ... ពួកវាមានដឹងទេថាកំពុងលេងជាមួយអ្នកណា...

ហ្វាយា " យ៉ាងមិចហើយហ្វ្រីន ជួបប៊េកនៅ"

ហ្វ្រីន " នៅទេបងហ្វាយ "

គ្រីស " ចិត្តត្រជាក់ៗសិនណាហ្វ្រីន "

ហ្វ្រីន " យើងថាយើងចិត្តត្រជាក់បំផុតហើយណាគ្រីស... ពួកវាត្រូវការអី ហើយអ្នកណាជាអ្នកធ្វើ.."

ខ្ញុំក្ដាប់ដៃណែន ខ្សែភ្នែកមើលទៅខាងក្រៅ..មិនដឹងទេថាអ្នកណាជាអ្នកធ្វើ តែខ្ញុំប្រាប់ទៅចុះថាបើ ប៊េកគីកើតអីសូម្បីតែបន្ដិច... ជីវិតពួកវានឹងមិនស្រស់ស្អាតប្រាកដណាស់...

ខ្ញុំអង្គុយមើលកាម៉េរាសុវត្ថិភាពដែលដាក់តាមផ្លូវ ដែលពួកវាបាននាំប៊េកគីទៅ តែមើលទៅមនុស្សរបស់ពួកវាក៏មានការត្រួតខាងនេះដូចគ្នា ចឹងហើយទើបធ្វើឲ្យរូបភាពខ្លះវាបានបាត់ទៅ....

បងហ្វាយប្រាប់ថា ធម្មតាបើពួកវាត្រូវការចាប់ជំរិត ចាំមិនយូរទេពួកវានឹងទាក់ទងមក តែនេះវាជិតកន្លងទៅមួយថ្ងៃទៅហើយ នៅមិនទាន់មានអ្នកណាខលមកទេ...

ខ្ញុំអង្គុយគិតថាខ្ញុំបានទៅបង្កររឿង ឬបង្ករគូរប្រជែងនៅណាខ្លះទេ តែគិតយ៉ាងណាក៏គិតមិនចេញ.. ម្យ៉ាងទៀតខ្ញុំក៏ទើបតែត្រឡប់មកពី ក្រៅប្រទេស...

អង្គរក្ស " អ្នកនាងតូចបាទ មានគេទាក់ទងមកបាទ"

ហ្វ្រីន " ឯណា!! "

ខ្ញុំទាញយកទូរស័ព្ទពីរអង្គរក្ស មុននឹងតាំងចិត្តស្ដាប់នៅអ្វីដែលអ្នកម្ខាងទៀតកំពុងនិយាយ គ្រាន់តែបានឮភ្លាមវាក៏ធ្វើឲ្យខ្ញុំទន់ពេញទាំងខ្លួន ខ្ញុំទើបតែយល់ពាក្យថា " បានឮមនុស្សដែលយើងស្រលាញ់និយាយថាឈឺ តែយើងឈឺជាងលានដង " ខ្ញុំមិនដឹងទេថានាងបានជួបអីខ្លះ គ្រាន់តែបានឮសម្លេងនាងយំហើយខ្លាច ខ្ញុំស្ទើរតែចង់រកនាងឲ្យជួបលឿនបំផុត ..

Men " ប៉ុណ្ណឹងសិនហើយអ្នកនាងហ្វ្រីន យើងគ្រាន់តែចង់ឲ្យអ្នកនាងបានឮសម្លេងភរិយា ឲ្យត្រជាក់ចិត្តត្រជាក់ថ្លើមសិនប៉ុណ្ណោះ "

ហ្វ្រីន " ពួកឯងជាអ្នកណា ត្រូវការអី?"

Men " ចិត្តត្រជាក់ៗសិន យើងត្រូវការអីអ្នកនាងនឹងបានដឹងក្នុងពេលឆាប់ៗនេះ... ថ្ងៃស្អែកយើងនឹងទាក់ទងទៅអ្នកនាងម្ដងទៀត ហើយកុំគិតចង់លេងកំប្លែង បើមិនទាន់ចង់ឃើញសពភរិយា អ្នកនាង "

ហ្វ្រីន " ឯង!! "

ទូតៗៗៗៗ....

                             ~~~~~

នៅលើស្ពានកំពង់ផែគេទុកចោលមួយកន្លែង នៅក្នុងពេលរសៀលនៃថ្ងៃនេះមានត្រឹមតែរាងកាយស្ដើង តែហាក់រឹងមាំ ឈរនៅលើស្ពាន ប្រៀបដូចជាកំពុងរង់ចាំអ្វីមួយយ៉ាងចិត្តត្រជាក់....

Men " មកហើយហ៎ "

សម្លេងស្មើរបស់នរណាម្នាក់បានដាស់សតិហ្វ្រីនឲ្យងាកទៅរកគេ រូបភាពនៅចំពោះមុខស្ទើរតែធ្វើឲ្យគេហក់ចូលទៅ... វាគឺជារូបភាពដែលភរិយាបណ្ដូលចិត្តត្រូវគេចង់ដៃនឹងបិទមាត់ ខ្សែភ្នែកពោរពេញទៅដោយភាពភ័យខ្លាច ហើយថែមទាំងស្នាមទឹកភ្នែកនៅលើមុខរបស់នាងទៀត វាធ្វើឲ្យគេចង់តែចូលទៅសម្លាប់មនុស្សដែលនៅចំពោះមុខ ដែលហ៊ានធ្វើឲ្យផ្ទៃមុខស្រស់ស្អាតនោះផ្លាស់ប្ដូរ...

ហ្វ្រីន " យើងមកហើយ លែងប៊េកបានហើយ "

Men " វាមិនងាយពេកទេហី អ្នកនាងហ្វ្រីន "

ហ្វ្រីន " ពួកឯងកុំមកចង់លេងកំប្លែង "

Men " ហិហិហិ សភាពអ្នកនាងពេលនេះហ៎ ចង់មកគម្រាមពួកយើង "

ហ្វ្រីនធ្វើបានត្រឹមតែស្ងាត់ ខ្សែភ្នែកគេមើលទៅកាន់ភរិយាយ៉ាងអាណិត គេអាចដឹងពីរអ្នកនៅពីរក្រោយខ្នងរឿងនេះហើយ តែគេគ្រាន់តែរង់ចាំឲ្យម្ចាស់ខ្លួនចេញមកប៉ុណ្ណោះ...

ហ្វ្រីន " ហើយពួកឯងត្រូវការអី "

Men " ជីវិតអ្នកនាងនោះអី "

ហ្វ្រីន " ពួកឯងក៏ចូលមកយកមក ហើយដោះលែងប្រពន្ធយើង "

នីតា " បើវាងាយបែបនឹង អូន ទៅខាតពេលចាប់នាងនេះមកធ្វើអី "

ហ្វ្រីន " ហើយនាងត្រូវការអី ?"

នីតា " អ៎េស...ហេតុអីមើលទៅ ហ្វ្រីន មិនភ្ញាក់ផ្អើលសោះចឹង ដែលអ្នកចាប់នាងនេះមក ជាអូន "

នីតា ដើរចេញមកពីរក្នុងឡាន ដែលនៅខាងក្រោយពួកមនុស្សប្រុសទាំងនោះ នាងលួចស្ដាប់គ្រប់យ៉ាងតាមរយ:ឧបករណ៍ស្ដាប់សម្លេង... សប្បាយរហូតអស់ចិត្តទើបចេញមក...

ហ្វ្រីន មិនមាត់បានតែមើលមុខនាងយ៉ាងខឹង ដំបូងក៏គិតថា នៅរៀងខ្លួន.... តែបើនាងចង់មានប៉ារ៉ូលនៅក្នុងជីវិតរបស់គេទៅហើយ បាន... គេនឹងចាត់ការឲ្យ...

                              ~~~~~~~

ប៊េកគី pov.....

រូបភាពដែលនៅចំពោះមុខខ្ញុំពេលនេះវាស្រពិចស្រពិលខ្លាំងណាស់... រូបភាពរបស់ស្វាមីខ្ញុំដែលឈរនៅក្នុងការឡោមព័ទ្ធរបស់មនុស្សប្រុសជាច្រើន គេម្នាក់ឯង ទៅស៊ូនឹងមនុស្សទាំងនោះបានយ៉ាងមិច... នៅក្នុងចិត្តចង់ស្រែកប្រាប់ថាឲ្យគេត្រឡប់ទៅវិញ... តែរាងកាយគ្មានកម្លាំងទេ ខ្ញុំធ្វើបានត្រឹមតែមើលមុខគេ នឹងស្ដាប់នូវអ្វីដែលគេនិយាយជាមួយបងនីតា....

ហ្វ្រីន " នាងនេះ គឺជាមនុស្សស្រីរោគចិត្ត!!"

សម្លេងគេដែលថាឲ្យបងនីតាបន្ទាប់ពីរបានស្ដាប់នូវអ្វីដែលបងនីតាត្រូវការ... អ្វីដែលបងនីតត្រូវការនោះគឺ... បងនីតាត្រូវការឲ្យខ្ញុំលែងលះជាមួយគេ ហើយឲ្យគេរៀបការជាមួយគាត់.... វាស្ដាប់ទៅមិនរោគចិត្តត្រូវទេ តែអ្វីដែលបងនីតាត្រូវការ វាមានច្រើនជាងនឹង...

នីត " ហឹស... អូនគិតថាអូនចិត្តល្អបំផុតហើយណា ដែលឃើញថាបងស្រលាញ់វាខ្លាំង នៅថ្ងៃដែលអូនត្រូវទៅធ្វើការក្រៅប្រទេស អូនបណ្ដោយឲ្យវាមានក្ដីសុខជាមួយបងសិន "

ហ្វ្រីន " នាងនេះវាអស់កេរ្តិ៍ខ្មាស់ហើយ ខ្ញុំគ្មានថ្ងៃព្រមរៀបការជាមួយមនុស្សស្រី ថ្នាក់ទាបដូចនាងដាច់ខាត "

ចប់សម្លេងរបស់គេភ្លាម ពេលនោះខ្ញុំឃើញរូបភាពមនុស្សប្រុសរាប់សិបនាក់មកឈរឡោមព័ន្ធជុំវិញពួកយើងដោយពួកគេមានអាវុធគ្រប់ដៃ... នេះគេមិនបានមកម្នាក់ឯងពិតមែន... ហ្វ្រីនដកកាំភ្លើងដែលលាក់ទុកនឹងចង្កេះឡើងមកផ្ចុងដាក់បងនីតា....

ហ្វ្រីន " ប្រាប់ឲ្យកូនចៅរបស់នាងដាក់កាំភ្លើងចុះទៅនីតា "

នីតា " ហឹស... គិតថាអូនខ្លាចហ៎ បើចង់បាននាងនេះត្រឡប់ទៅវិញ ក៏មកយកសពវាទៅជំនួសចុះ "

បងនីតាដើរមកចាប់ខ្ញុំឲ្យឈរជិតគេ រួចដកកាំភ្លើងមកផ្ចុងក្បាលខ្ញុំ.. ហ្វ្រីនហាក់ដូចជាភ្ញាក់ផ្អើល តែគេក៏អាចធ្វើទឹកមុខឲ្យស្មើដូចដើមបានវិញ... គេងក់ក្បាលឲ្យកូនចៅគេចាត់ការកូនចៅបងនីតាយ៉ាងមិនទុកយូរ....

ខ្ញុំរវល់តែចាប់អារម្មណ៍នឹងការតស៊ូ រហូតមិនដឹងថាពេលនេះខ្ញុំបានមកនៅលើទុកជាមួយបងនីតារួចជាស្រេច... បងនីតាងាកមកមើលខ្ញុំហើយស្រែកដាក់ខ្ញុំដូចមនុស្សគ្មានសតិ... នាងគួរឲ្យខ្លាច ខ្សែភ្នែកដែលព្រមធ្វើអីបានគ្រប់យ៉ាង នឹងគ្រប់ពេល...

ហ្វ្រីន " ឈប់នៅត្រង់នឹងណានីតា លែងប៊េកគី ហើយខ្ញុំនឹងមិនយកទោសនាង "

នីតា " ហេតុអី.. ស្រលាញ់វាណាស់ហ៎.. ហឹស.. បើខ្ញុំគ្មានក្ដីសុខ កុំសង្ឃឹមថាអ្នកផ្សេងនឹងមានឲ្យសោះ.."

ហ្វ្រីន " កុំណា នីតា កុំធ្វើអីប៊េកណា !!! "

បងនីតាចាប់ឲ្យខ្ញុំទៅឈរនៅក្បាលទូក... ដៃរបស់នាងព្រមនឹងកេះកៃគ្រប់ពេល... មែនហើយ នាងបានកេះកៃ.... មុននឹងរាងកាយរបស់ខ្ញុំពោរពេញទៅដោយទឹកពណ៌ក្រហមឆ្អិនឆ្អៅ....

ខ្ញុំដកដង្ហើមដាច់ៗ ហ្វ្រីនប្រញាប់រត់មកទ្ររាងកាយខ្ញុំ ដោយមិនខ្វល់នឹងកាំភ្លើងបងនីតាដែលតម្រង់មកកាន់ពួកយើងឡើយ...

ហ្វ្រីន " ប៊េក...ប៊េក.. កុំទាន់គេងណា...បងនៅទីនេះហើយប៊េក.... អ្នកណាក៏បានដែរ ទៅយកឡានមក... ប៊េក...មើលមុខបងណា ហាមបិទភ្នែកណា ហុិកៗ"

នីតា " អ៎ាយយយ...!! ស្រលាញ់គ្នាខ្លាំងណាស់មែនទេ.. បាន.. ចឹងក៏ទៅស្លាប់ជាមួយគ្នាទៅ.."

ប៉ាំង.....

មិនមែនពួកយើង មិនមែនសម្លេងកាំភ្លើងបងនីតា ហើយអ្នកណាជាអ្នកត្រូវគេបាញ់ ខ្ញុំប្រើកម្លាំងដែលសល់បន្ដិចបន្ដួចមើលទៅកាន់បងនីតា នាងត្រូវគេបាញ់ នៅក្រោមស្នាដៃរបស់កូនចៅហ្វ្រីន នាងងាកមកមើលពួកយើង មុននឹងផុតដង្ហើមទៅ....

                          ~~~~~~~~

ហ្វ្រីន " កុំទាន់បិទភ្នែកណាប៊េក ជិតដល់មន្ទីរពេទ្យហើយ អត់ធ្មត់បន្ដិចណា ហិកៗ"

ខ្ញុំបានត្រឹមតែញញឹមឲ្យគេ នៅពេលនេះប្ដូរពីរម៉ាហ្វៀមុខងាប់ មកជាក្មេងតូចដែលផ្ទៃមុខពោរពេញដោយទឹកភ្នែក...គេមិនខ្វល់ពីររូបសម្រស់ដែលអ្នកដទៃនឹងមើលមកបែបណាទៀតទេ អ្វីដែលគេខ្វល់ពេលនេះគឺផ្ទៃមុខរបស់ខ្ញុំ... គេយកដៃមកអង្អែលថ្នមៗ... មាត់ក៏ប្រាប់រហូតថា " អត់ធ្មត់បន្ដិចណា "

តែរាងកាយរបស់ខ្ញុំហត់នឿយពេលហើយហ្វ្រីន ខ្ញុំសុំសម្រាកសិនបានទេ ពេលនេះខ្ញុំអាចបិទភ្នែកសម្រាកបានយ៉ាងស្ងប់ ព្រោះខ្ញុំបិទភ្នែកសម្រាកនៅក្នុងរង្វង់ឱបរបស់បង។

To be continued

Continue Reading

You'll Also Like

38.5K 1.5K 24
"I will make your life suffer live hell" Tharn "Do what ever you want and wait for my turn" Type
1.1M 10.5K 73
𝐢𝐧𝐜𝐥𝐮𝐝𝐞𝐬 𝐚𝐥𝐥 𝐨𝐟 𝐭𝐡𝐞 𝐛𝐨𝐲𝐬 ✦ .  ⁺   . ✦ .  ⁺   . ✦ don't forget to vote, share and comment. 🤍
751 85 3
minji × hanni (bbangsaz) "មិនថាមានរឿងអ្វីទេមនុស្សដែលខ្ញុំស្រឡាញ់នៅតែជាអ្នក..."
2.4K 267 23
Annaគេអ្វើបាបអូន.....ជួយអូនផង តើខុសមេនទេគ្រាន់តែពួកយើងស្រលាញ់គ្នា