ខ្ញុំជាក្មេងស្រី!?

By Hanza1810

689 107 47

"ហ៊ើយ! មិចចឹង!" Jeonghan ស្រែក។ គេឈរ​នៅ​មុខកញ្ចក់ដោយ​នៅ​តែ​តក់ស្លុត​នឹង​អ្វី​ដែល​គេបាន​ឃើញ។ "តើរឿងនេះកើតឡើងដោ... More

ភាគ1
ភាគ2
ភាគ3
ភាគ4.
ភាគ6.
ភាគ7.
ភាគ8.
ភាគ9.
ភាគ10.
ភាគ11.
ភាគ12.
ភាគ13.
ភាគ14.
ភាគ15.
ភាគ16.
ភាគ17.
ភាគ18.
ភាគ19.
ភាគ20.
ភាគ21.

ភាគ5.

41 7 4
By Hanza1810

៚អាការៈមិនស្រួល៚

Jeonghan ខំភ្ញាក់តាំងពីប្រលឹមដើម្បីទៅធ្វើការងារមុនពេលឪពុករបស់គេភ្ញាក់ ព្រោះគេមិនចង់ជួបមុខគាត់ទេ។ Jeonghan ពិតជានឿយហត់ណាស់ក្នុងរឿងគ្រប់យ៉ាង បើអារត់គេចបានគេនិងរត់ហើយ ប៉ុន្តែគេមិនអាទេព្រោះគេនៅមានប្អូនស្រីម្នាក់ត្រូវមើលថែ។

Soobin នៅមិនទាន់ត្រឡប់មកផ្ទះវិញទេនាងនៅជាមួយមិត្តភក្តិរបស់នាងនៅឡើយ។ នាង​គ្មាន​សាលា​សម្រាប់​ថ្ងៃ​នេះ ដូច្នេះ​នាង​មាន​គម្រោង​ទៅ​ដើរលេងជាមួយមិត្តនៅថ្ងៃនេះ។
_____________
"អឺ! ខ្ញុំហត់ណាស់" Jeonghan ត្អូញត្អែរពេលគេដើរចូលហាងកាហ្វេ
"អីយ៉ា បងកុំធ្វើមុខបែបនេះបានទេអាក្រក់មើលណាស់" Jihoon
"Jihoon គាត់ខឹងនិងបងដូចដែលបងបានគិតមែន" Jeonghan សើចដាក់ខ្លួនឯង។
"អូ ប៉ាបងឃើញសក់បងហើយមែន ហើយគាត់ថាម៉េច?" Seokmin ចូលមកនិយាយ
"បងត្រូវដូរពណ៌ទៅខ្មៅវិញ"
"ស្ដាយណាស់ ពណ៌ទង់ដែងសមនិងបងណាស់"

Jeonghan ទៅអង្គុយនៅលើសាឡុងសម្រាប់រងចាំកម្មងកាហ្វេដែលភ្ញៀវអង្គុយ ហើយ Seungkwan និង Seokmin ក៏ទៅអង្គុយជាមួយដែរតែគេមិនបានចាប់អារម្មណ៍ទេរវល់តែភ្លឹកដោរសារតែនឿយហត់ពេលពេញមួយព្រឹកហើយ។

ភាព​នឿយហត់​របស់​គាត់​បាន​ធូរស្រាល​បន្តិច​នៅ​ពេល​មាន​ភ្ញៀវ​មក​ស្តាប់​បទ​ចម្រៀង​ដែល​គេ​ចូលចិត្ត​ស្តាប់។ វាជាបទចម្រៀងដែលបងប្រុសគេច្រៀង។

"Joshua ឡូយ ហើយសង្ហាណាស់!"
"មែនហើយ សំឡេងគាត់ពិតជាទន់ភ្លន់ណាស់"

Jeonghan បានឮពីសិស្សស្រីពីរអ្នកដែលកំពុងអង្គុយនៅតុក្បែរនោះនិយាយគ្នា។ វាបានធ្វើឱ្យគេមានអារម្មណ៍សប្បាយរីករាយដែលទីបំផុតបងប្រុសភ្លោះរបស់គេបានរស់នៅដូចក្ដីស្រមៃហើយ។ Jeonghan ចង់ដឹងណាស់ថាសុខទុក្ខ jisoo ពេលនេះយ៉ាងមិចហើយ ។

Hong Joshua ដែលជាតារាចម្រៀង ដែលពូកែទាំងច្រៀងនិងលេងភ្លេងនៅ អាមេរិកអ្នកណាមិនស្គាល់ថែមទាំងមាន សម្រស់ស្រស់ស្អាតមិនចាញ់មនុស្សស្រីអ្នកណាឃើញក៏លង់ស្រឡាញ់មិនថាប្រុសមិនថាស្រី។ ប៉ុន្តែរឿងមួយដែលគេមិនដឹងពី Hong Joshua នោះ គឺរឿងគ្រួសារគេលាក់បានជិតល្អណាស់ សូម្បីតែឈ្មោះពិតរបស់គេគឺ Yoon Jisoo ក៏គ្មានអ្នកដឹងក្រៅពីបងប្អូនប្រុសស្រីគេទេនិងនៅមានបីអ្នកទៀតគឺ Seokmin Seungkwan និង Jihoon។ ដែលស្និតស្នាលនិងគ្នា។

(ខ្ញុំពិតជារីករាយណាស់ដែលដឹងថាក្ដីស្រមៃបងក្លាយជាការពិត Yoon Jisoo) Jeonghan និយាយក្នុងចិត្ត។ Jeonghan គេមិនបានជួបបងប្អូនភ្លោះរបស់គេអស់រយៈពេល5 ឆ្នាំមកហើយ។ ពួកគេមិនអាចទាក់ទងគ្នាបានដោយសារការងាររបស់ Joshua ។ ហើយ Jeonghan ក៏ដូចគ្នា។

"ខ្ញុំបានលឺថា Joshua នឹងមានការសហការគ្នាជាមួយក្រុម Kpop នៅកូរ៉េដូចជាក្រុម Seventeen ហើយពួកគេនឹងមានការប្រគុំតន្ត្រីនៅទីនេះនៅប្រទេសកូរ៉េ!"
"Seventeen ? ពួកគេជានរណា?"
"ឯងមិនដឹងទេ! ក្រុមនោះមានសមាជិក 4 អ្នកសុទ្ធតែសង្ហារៗទៀតផង Mingyu, Wonwoo, Vernon និង Seungcheol!"

"អូ! តើពេលណាទៅខ្ញុំមិនអាចរងចាំការប្រគុំតន្រ្តីនិងបានទេ"

Jeonghan ភ្ញាក់​ផ្អើល​ពី​អ្វី​ដែល​គេបាន​ឮ។ idol របស់គេ និង​បងប្រុស​របស់​គេ​នឹង​មាន​ការ​សហការ​គ្នា ហើយ​មិចបាន Joshua មិនប្រាប់គេចឹង។

Seventeen គឺជាអ្នកលើកទឹកចិត្តរបស់គេ។ Seventeen គឺជាហេតុផលមួយរបស់Jeonghan ឱ្យគេមានក្ដីសង្ឃឹមនៅក្នុងជីវិត ព្រោះជាមនុស្សស្រឡាញ់ភេទដូចគ្នានិង leader នៅក្នុងក្រុម Seventeen គឺ Seungcheol ។ Jeonghan ស្រឡាញ់​ពួកគេ​ខ្លាំង​ណាស់ ចម្រៀង, ក្បាច់រាំ, រូបរាងរបស់ពួកគេទាំងអស់គឺល្អឥតខ្ចោះសម្រាប់ Jeonghan ។

ពេល​ឮ​ថា​បង​ប្រុស​នឹង​រួម​ការងារ​ជាមួយ​ Seventeen គេពិតជាសប្បាយចិត្តណាស់។
__________
រយៈពេលបីម៉ោងនៅហាងកាហ្វេ Jeonghan ចេះតែមានអារម្មណ៍ថាចម្លែងមិចនៅសុខៗគេចេះតែឈឺក្បាលវិលមុខបែបនេះ សូម្បីតែដើរក៏មិនចង់រួចដែរ ហើយភ្នែករបស់គេព្រិលៗអស់ហើយ។
(ខ្ញុំមិនបានឈឺអីណាមិចបានចឹង អូយ) Jeonghan គិតក្នុងចិត្ត។

"បងHan! បងកើតអីនិង?" Seokmin រត់ទៅទ្រJeonghan ដែលកំពុងតែត្រេតត្រូត
រកដួល។

"បង បងមិនកើតអីទេ" Jeonghan ឆ្លើយ។
"Nah បងកុហក Jihoonieee!" Jeonghan ស្រាប់តែមានអារម្មណ៏លឺសំឡេងខ្លាំង ទាំងដែរការពិត Seokmin មិនបានស្រែកអីខ្លាំងទេ។
"មានរឿងអី?" ទាំង Seungkwan និង Jihoon បានសួរស្របគ្នាទាំងបារម្ភ។
"Woah បងHan! បងកើតអីនិង" Seungkwan
"បងមិនអីទេ" Jeonghan

Jihoon ចូលទៅជិត ហើយប៉ះថ្ងាសរបស់គេ។
"អីយ៉ា! បងម៉េចក្ដៅខ្លាំងមេស!"
"ឈប់និយាយបំផ្លើសទៅ វាគ្មានអ្វីទេឆាប់ទៅទទួលភ្ញៀវទៅ" គេរុញ Seokmin ចេញនិងឈរខ្លួនឯង
"អត់ទេ ខ្ញុំមិនអាចអោយបុគ្គលិករបស់ខ្ញុំបញ្ជូនទៅមន្ទីរពេទ្យបានទេ ដូច្នេះបងសម្រាកទៅឬទៅផ្ទះក៏បានដែរចាំពេលស្រួលខ្លួនចាំមកធ្វើការបន្តក៏បាន"
"បងមិនអីមែនណា Jihoon "

"មិនបានចាំឱ្យ Seungkwan នាំបងទៅផ្ទះ"
"បងមិនចង់ទៅផ្ទះទេ Soobin មិនទាន់មកផ្ទះទេ ហើយប៉ាប្រហែលជាភ្ញាក់ហើយ"
"អឺ! បងបារម្ភខ្លាចប៉ាបងធ្វើអ្វី!?" Seungkwan បានត្អូញត្អែរ
"មែនហើយ យើងមិនអាចឱ្យបងធ្វើការបានទេ មើលបងចុះខ្លួនឈរមិនចង់ហ្នឹងផងចង់ធ្វើការទៀត" Seokmin ស្ដីឱ្យ Jeonghan ។

Jeonghan និយាយដោយដោះអាវប៉ាក់របស់គេថា "Ok បងនឹងទៅផ្ទះ"
"ចឹងចាំឱ្យខ្ញុំជូនទៅ" Seokmin
"មិនអីទេ បងទៅផ្ទះខ្លួនឯងបានបើឯងជូនទៅប៉ាប្រកដជាថាឯ្យមិនខាន " Jeonghan យកកាតាបខ្លួនហើយក៏ហៅតាកសុីជិះទៅផ្ទះព្រោះគេដើរមិមរួចទេ។
__________
"អឺ គាត់មិនទៅផ្ទះទេ" Jeonghan ដើរចូលក្នុងផ្ទះមិនឃើញប៉ារបស់គេទេ រួចក៏លើងទៅបន្ទប់របស់ខ្លួន។គ្រាន់តែដើរចូលភ្លាមគេបានទម្លាក់ខ្លួនទៅលើពួកបាត់ទៅហើយនិងលង់លក់បាត់ទៅដោយជាមួយសម្លៀកបំពាក់រការងារផងដែរ។

វាប្រហែលជាជិតពាក់កណ្តាលអធ្រាត្រ នៅពេលដែល Jeonghan ភ្ញាក់ឡើង។ គេមិន​មាន​អារម្មណ៍​អាក្រក់ ឬ​ឈឺ​ទៀត​ទេ ប៉ុន្តែ​គេមាន​អារម្មណ៍​ស្រាល​ខ្លួន ហើយ​ទ្រូង​គេ​មាន​អារម្មណ៍​ធ្ងន់​ជាង​ធម្មតា។ គេ​អង្គុយ​មើលដៃជើងខ្លួនឯងមានអារម្មណ៍ថាប្លែក ដែលប្លែកជាងនេះទៀតគឺសក់របស់គេវែងម្ដងទៀត។

Jeonghan ស្ទះទៅមុខកញ្ចក់ភ្លាមៗ ហើយភ្ញាក់ផ្អើលនិងអ្វីដែរគេបានឃើញ តើជាអ្នកណានិង! នេះខ្ញុំហេស? មានរឿងអីកើតឡើងទៅ.....

See you next time 🩷😉

( Minghao គឺគ្រប់បែបយ៉ាង 🙃)

Continue Reading

You'll Also Like

134K 1.5K 26
mikhaiah
1.3K 135 11
នាងត្រឹមតែជាក្មេងស្រីម្នាក់ដែលត្រូវគេបុកដឹងខ្លួនមកក៏មិនដឹងថាខ្លួនឯងជានរណាហើយក៏ត្រូវទទួលថ្មបាក់គ្រប់យា៉ងពីអ្នកមាននាមជាស្វាមីទាំងដែលខ្លួនមិនដែលទាំងស្គា...
2.5M 77.7K 115
Previously called Older Brothers Part 1 Completed (Alternate version) part 2 Completed "T-trust me?" "Always." It was the promise that they were neve...