ពីក្មេងស្រីដែលកើតក្នុងត្រកូលមធ្យម នាងខំស្រវាររៀនសូត្រឲ្យបានខ្ពង់ខ្ពស់ដើម្បីអនាគត នាងធំឡើងក្នុងគ្រួសារមួយដែលខ្វះក្ដីស្រលាញ់ពីឳពុក គ្រប់គ្នាមើលងាយនាង ជាន់ឈ្លីអំពើល្អរបស់នាង តែមិនអីទេ មិនថានាងត្រូវបរាជ័យដួលប៉ុន្មានដងទេគឺនាងនៅតែដើរទៅមុខប្រយុទ្ធនឹងវាសនារបស់ខ្លួនឯងរហូតទទួលបានជោគជ័យ។ ដាវីកា ជាមនុស្សស្រីដែលបាត់បង់ការជឿជាក់ទៅលើស្នេហា ដោយសារតែនាងទទួលឥទ្ធិពលព៏ឪពុករបស់នាង ហើយនាងខ្លួនឯងក៏ជួបរឿងអកុសលដូចគ្នា មនុស្សប្រុសទាំងអស់ចូលមកក្នុងជីវិតនាងដោយសារសំបកក្រៅនិងរបស់សំខាន់បំផុតរបស់មនុស្សស្រី រហូតដល់ថ្ងៃមួយដែលនាងបានជួបបុរសម្នាក់ គេប្រុសដូចជាបុរសក្នុងសុបិន្ដដែលនាងប្រាថ្នាចង់បាន តែគួរឲ្យស្ដាយឋានៈរបស់ពួកគេខុសឆ្ងាយពេកហើយ។