ភាគទី៣២ : មិនអាចលែងលះ

5.2K 393 8
                                    


     @ផ្ទះត្រកូលគីម

    ស្ថិតនៅក្នុងបន្ទប់ទទួលភ្ញៀវដ៏ធំមួយលោកគីមនិងលោស្រីគីម កំពុងពិភាក្សាគ្នារឿងដែលគាត់បានលាក់បាំងអស់រយៈពេលជិត20ឆ្នាំមកនេះ

"ពួកយើងគួរតែប្រាប់ការពិតនេះឲ្យថេបានដឹងទៅលោកបង អូនមិនចង់លាក់បាំងគេនាំឲ្យស្ថានភាពកាន់តែអាក្រក់ជាងនេះទេ"រាងចំណាស់បន្លឺឡើងមុននិងដកដង្ហើមធំ បណ្តេញភាពខ្មៅកខ្វក់ចេញពីក្នុងចិត្ត

"អូនសាកគិតមើលទៅបើសិនកូនថេដឹងហើយអ្នកដែលពិបាកទទួលយកជាងគេនោះគឺជាម៉ូរីទៅវិញទេ"

"ប៉ុន្តែម៉ូរីមិនមែនជាកូនបង្កើតរបស់យើងទេ ទោះជាអូនបានផ្តល់ក្តីស្រឡាញ់ឲ្យពួកគេស្មើៗគ្នាពិតមែន ប៉ុន្តែនាងបានធ្វើហួសព្រំដែនហើយ បងឃើញថេគេត្រូវរងទុក្ខខ្លាំងប៉ុណ្ណាទេ"

"បងថាកុំទាន់អាលបកស្រាយពេលនេះអី ចាំមើលស្ថានភាពសិនទៅ"ថារួចលោកគីមក៏ងើបឈរឡើងព្រមជាមួយអ្នកជាប្រពន្ធដើម្បីចេញដំណើរទៅផ្ទះខាងដន្លងដើម្បីជួបជុំគ្នា ។

   ងាកមកខាងរាងក្រាស់វិញ ជុងហ្គុកបានសម្រេចចិត្តរួចទៅហើយថានាយគួរតែធ្វើបែបណាដើម្បីកុំឲ្យមនុស្សដែលនាយស្រឡាញ់ត្រូវរង់ទុក្ខធ្ងន់នេះបន្តទៀត ខណៈពេលដែលម៉ូរីកំពុងតែឈ្លក់វង្វេងនឹងការដើរស្ទើរតែមិនចង់ចូលផ្ទះ ប៉ុន្តែថ្ងៃនេះនាងត្រូវទៅជួបជាមួយនឹងម៉ាក់ក្មេកទើបត្រូវបង្ខំចិត្តត្រឡប់មកផ្ទះ

"អូនរៀបខ្លួនរួចហើយពេលណាទើបចេញទៅៗជុង?!បងនៅចាំអ្នកណាទៀត"នាងនិយាយដោយការធុញទ្រាន់ព្រោះឃើញជុងហ្គុកនៅឈរចាំរាងតូចដែលកំពុងរត់ចុះរត់ឡើងមិនដឹងជាភ្លេចស្អីៗខ្លះនោះទេ  

"នៅចាំថេសិន អូនកុំបង្ខំពេកអី"

"វាមិនមែនជាសមាជិកគ្រួសារយើងឯណា៎??បងនៅចាំធ្វើស្អី ទុកកូននឹងទៅនឹងវាទៅ ខ្ញុំគ្មានអារម្មណ៍មើលវាទៀតទេ រករឿងក៏ច្រើន រពឹសទៅនេះទៅនោះ ចាប់មិនឈ្នះ"នាងហារស្តីឡើងទាំងសម្លក់ថេយ៉ុងនិងជុងកូ

"កូនបងគេមានម្តាយដ៏ល្អសម្រាប់មើលថែហើយអូនមិនចាំបាច់មើលថែគេបន្តទៀតក៏បាន"សម្តីប៉ុន្មានម៉ាត់នេះធ្វើឲ្យនាងម៉ូរីចុកណែនពេញទ្រូងកាលបើត្រូវស្វាមីតែឈ្មោះរបស់ខ្លួនស៊កឲ្យវិញខ្លាំងៗបែបនេះ បន្ទាប់ពីថារួចជុងហ្គុកក៏ដើរទៅជួយពរកូនចេញពីដៃរាងតូចដើម្បីកុំឲ្យថេធ្ងន់ខ្លាំងពេក អ្នកទាំងពីរក៏បណ្តើរគ្នាមកចូលឡានដោយមានម៉ូរីនៅឈរសម្លក់

💔ភរិយាបន្លំខ្លួន🍑🥀(ចប់)Where stories live. Discover now