ភាគទី17:ឯងមានសិទ្ធអ្វីត្រូវខឹងយើង?

1.4K 106 0
                                    

«យើងយល់ព្រមហើយចុះឯងកាលណាចុះកិច្ចសន្យា»ជុងគុកសម្លឹងមើលថេហ្យុងដែលចេះតែអរលោតដូចស្វាជាគ្នា

«អរនៅទីនេះ នេះសីុញ៉េទៅ»ថេហ្យុងដកក្រដាសកិច្ចសន្យាចូលភាគហ៊ុនអោយទៅក្រុមហ៊ុនដោយគេសីុញ៉ែហើយតាំងពីយូរ><

កិច្ចសន្យាត្រូវបានព្រមព្រាងគ្នារួចរាល់ហើយអារម្មណ៍ថេហ្យុងគឺរំភើបគ្មានអ្វីប្រៀបបាននោះទេតែគេមានដឹងទេថានាយមិនមែននៅតែខ្លួនមួយ?  រាល់ថ្ងៃគឺនាយគេងជាមួយHanaតែនាយមិនដែលទៅធ្វើអ្វីលើសលួសនោះទេព្រោះនាយមិនចង់ប៉ះពាល់អោយ ខូចកេរ្តិ៍ឈ្មោះ និយាយរួមCondoគឺHanaអាចចេញចូលតាមអំពើចិត្ត

«មកដល់ហើយយកអីវ៉ាន់ទៅចុះ»ជុងគុកស្រែកប្រាប់ថេហ្យុងដែលកំពុងតែកាន់អីវ៉ាន់សំពីងសំពោង

«ចាំអូនផង ជុងគុក»ថេហ្យុងគេសម្រេចចិត្តហើយថាគេនិងគេងជាមួយជុងគុកការងារទាំងអស់គឺគេមានTeachaiអ្នកជួយសម្រួល ធម្មតាមនុស្សជួបមុខគ្នារាល់ថ្ងៃអាចនិងចុះសម្រុងគ្នាលឿនក៏ថាបាន តែនេះគេគិតងាយស្រួលពេកហើយដឹង?

ក្រាក ទ្វារcondoជុងគុកត្រូវបានបើកបង្ហាញនៅបន្ទប់ដ៏ធំទូលាយហើយការរៀបចំក៏ស្អាតដែរ

«ជុងគុកបងមកវិញហើយមេនទេអូនបានធ្វើម្ហូបមកច្រើនណាស់ តែនេះថេហ្យុងមកធ្វើអី»Hanaឮសម្លេងទ្វាភ្លាមគេក៏ប្រញាប់ស្ទុះចេញពីចង្ក្រានបាយមកទទួលនាយដូចរាល់ដង តែគេក៏ភ្ញាក់ផ្អើលមិនស្ទើរពេលឃើញវត្តមានថេហ្យុង

«គឺគឺ រឿងវែងឆ្ងាយណាស់Hanaបងនិងពន្យល់អូនតាមក្រោយតោះចូលទៅ»ជុងគុកដើរទៅអោបចង្កេះHanaហើយឡើងទៅតុបាយ

«នៅឈរមើលដល់កាលទៀតចង់ទៅវិញហើយមេនទេ»ជុងគុកកំហកដាក់ថេហ្យុងដែលកំពុងឈរនោះ

«ហេតុអ្វីក៏បងនៅជាមួយគេនោះ»ថេហ្យុងសួរដោយភ្លើងប្រចណ្ឌដោយភ្លេចគិតថាពេលនេះរវាងគេនិងជុងគុកត្រឹមជាអ្នកដទៃតែប៉ុណ្ណោះ

«គីម ថេហ្យុងហួសហេតុពេកហើយ ឯងទៅមានសិទ្ធអីខឹងយើង អ្នកដែលត្រូវខឹងនោះជាHanaទៅវិញទេបានយើងធ្វើតាមសំណូមពរហើយកុំរឹងទទឹងពេក»ជុងគុកកក្រោកចេញពីតុបាយទះតុផាំង

🥀សង្សារក្លែងក្លាយ🔞(Done✅)Where stories live. Discover now