💗 Day Special 💗

157 13 0
                                    


មនុស្សម្នាក់ៗ មិនថាប្រុស មិនថាស្រីតែងតែចង់មានការងារ ឬធ្វើអ្វីមួយដែលខ្លួនពេញចិត្តហើយគិតថាវាសមប្រកបនិងខ្លួនផងដែរ

[ ក្រុមហ៊ុន Jk group ]

ថ្ងៃនេះជាថ្ងៃដែល ក្រុមហ៊ុន Jk group រើសបុគ្គលិកព្រោះមានការខ្វះខាតផ្នែកមួយចំនួន ចឹងហើយទើបមាន ការសម្ភាសន៍ទាំងព្រឹកប្រលឹមបែបនេះ ងាកមកមើលកម្លោះតូចរបស់យើងវិញ ដែលមានឈ្មោះថា Park Jimin ដែលទើបតែមកពីស្រុកកំណើតរបស់ខ្លួនដើម្បីមក សេអ៊ូល និងមករកការងារល្អមួយសម្រាប់ធ្វើព្រោះគេមិនចង់នៅធ្វើ ជាបន្ទុកប៉ាម៉ាក់របស់គេទៀតឡើយ។

ពេលដែលហៅដល់លេខរបស់ខ្លួន Jimin មានអារម្មណ៍ថាភ័យមិចមិនដឹង ព្រោះនេះជាលើកទីមួយដែលបានចូលធ្វើក្នុងប៉ះចំ ក្រុមហ៊ុន Jk group ដែលជាក្រុមហ៊ុនមានគេឈ្មោះអ្នកណាៗក៏ស្គាល់ដែរតែក៏តាំងចិត្តរួចក៏ដើរមកអង្គុយលើកៅអី ហើយហុចក្រដាសឲម្ចាស់ក្រុមហ៊ុន

<< ឈ្មោះ Park Jimin មែនទេ ? >>  Jungkook គេដឹងហើយថាម្នាក់ដែលអង្គុយមុខគេនេះឈ្មោះអី តែគ្រាន់តែចង់ស្ដាប់សម្លេងថាពិរោះដូចឈ្មោះឬអត់

<< ខ្ញុំ ឈ្មោះ Park Jimin អាយុ 19 ឆ្នាំបាទ >> Jimin ស្រដីឡើងទាំងញញឹមធ្វើ Jungkook ដែលស្ដាប់នោះ លង់រហូតដល់ភ្លឹកតែម្ដង

<< លោក....លោក...លោកកើតអីមែនទេបានជាភ្លឹកៗបែបនេះ >> Jimin និយាយទាំងបារម្ភ

<< អឺ...អឺ..យើងមិនបានកើតអីទេ ឯងកុំបារម្ភអី >> Jungkook នៅពេលដែលភ្ញាក់ខ្លួនមកវិញ ក៏មានអារម្ភណ៍ថាខ្មាសនិងអៀនផងដែរ

<< បាទ មិនអីក៏ល្អដែរ តែការសម្ភាសន៍របស់ខ្ញុំយ៉ាងមិចដែរលោក >> Jimin ពេលដឹងថា Jungkook មិនអីហើយក៏សួររឿងការងាររបស់ខ្លួនម្ដង

<< គឺមិនជាប់ទេ >> Jungkook និយាយទាំងទឹកមុខស្មើប្រាប់ទៅ Jimin

<< បាទ ចឹងខ្ញុំសុំលាសិនហើយ >>  Jimin ថាហើយក៏ដើរចេញទាំងទឹកមុខស្រពោន នេះមុនដំបូងគេស្មានតែជាប់ហើយតើ តែការគិតរបស់គឺខុសស្រឡះ

<< ឯងមិនបានជាប់ការងារទេ តែឯងជាប់នៅក្នុងបេះដូងយើងហើយណា Park Jimin  >> Jungkook ពេលឃើញ Jimin ដើរចេញទាំងមុខស្រពោនបែបនេះក៏ស្រដីឡើង ធ្វើ Jimin ឈប់ដំណើរនិងសួរទៅ Jungkook ទាំងឆ្ងល់

You've reached the end of published parts.

⏰ Last updated: Oct 02, 2021 ⏰

Add this story to your Library to get notified about new parts!

Day SpecialWhere stories live. Discover now