នាមជាភរិយា💙

91 7 0
                                    


  { Episode 3 } :  គេស្អាតណាស់

    
   
   Jungkook ក្រោយពេលកម្ចាយកម្ហឹងរបស់ខ្លួនរួចហើយក៏ដើរមកបន្ទប់របស់ខ្លួន ( បន្ទប់2 ) រួចក៏ចូលបន្ទប់ទឹកគេចំណាយពេល1 ម៉ោងក្នុងការងូតទឹក រួចចេញមកវិញត្រឹមតែកន្សែងរុំល្វែងខាងលើតែប៉ុណ្ណោះ ហើយក៏ដើរមកទូរខោអាវរៀបនិងយកខោអាវមកស្លៀកហើយក៏ប្រទាក់ភ្នែកនិងខោអាវមួយកម្លេរ គេចាំច្បាស់ណាស់ថាខោអាវនោះដែលខ្លួនចូលចិត្តស្លៀកខោអាវនេះ ប្រពន្ធគេជាអ្នករៀបចំឲកាលពីព្រឹកមិញ នៅពេលរួចរាល់អស់ហើយក៏ដើរចុះខាងក្រោមដើម្បីញាំុបាយ ព្រោះតែគេមិនទាន់បានញាំុអីតាំងពីព្រឹកមកម្ល៉េះ ហើយក៏ដើរមកផ្ទះបាយឃើញថាមិនមានអ្វីញាំុំនោះ នេះប្រពន្ធគេមិនធ្វើម្ហូបឲគេទេឬ រួចក៏ដើរមកបើកទូរទឹកកកពេលបើកមកគឺឃើញម្លូបដែលប្រពន្ធខ្លួនធ្វើកាលពីព្រលឹម បំណងចង់ឲគេញាំុ តែគេបែរជាមិនញាំុទៅវិញ ថែមទាំងមានតុកប៉ុកគីទៀតផងបន្ទាប់ Jungkook ក៏យកវាមកញាំុ ធ្វើឲអ្នកជាភរិយាដែលនៅលួចមើលពីខាងលើនោះ ញញឹមទាំងទឹកភ្នែករួចនិយាយ

 

  << ទីបំផុតលោកញាំុវាហើយ តើខ្ញុំគួរសប្បាយចិត្តឬពិបាកចិត្តនៅពេលនេះ ហឹក.. >> Jimin ស្រដីម្នាក់ឯងទាំងទឹកភ្នែក បន្ទាប់មកក៏ដើរចូលបន្ទប់គេងបាត់ទៅទាំងពេលថ្ងៃ

  
      ចំណែកឯ Jungkook ក្រោយពីញាំុឆ្អែតហើយក៏ដើរមកខាងលើបន្ទប់របស់ខ្លួន តែអាក់ដំណើរពេលឡើងមកដល់មុខបន្ទប់របស់ប្រពន្ធរបស់ខ្លួន ថាគួរចូលទៅនិយាយជាមួយ ឬក៏ទៅបន្ទប់ធ្វើការមិនគិតច្រើនក៏ដើរទៅបន្ទប់ធ្វើការរបស់ខ្លួនបាត់ទៅ

           
 
                [ ផ្ទះម៉ាក់ Jungkook ]

   

   Jin ក្រោយពីកិច្ចរួចរាល់អស់ហើយ ក៏រៀបចំរបស់របរខ្លួនទុក ហើយក៏ទាញកន្សែងចូលបន្ទប់ទឹកបាត់ទៅ ចំណាយពេលតែ30 នាទីក្រោយមកក៏ចេញមកវិញព្រមជាមួយសម្លៀកបំពាក់ថ្មីរួចក៏យកក្រដាសដែល Jungkook យកមកឲនោះកាន់និងដៃ ហើយក៏ដើរមកអង្គុយលើពូករួចបើកវាមកមើល

                  
                     * ក្នុងក្រដាស *

  
    សួស្តី Jin ខ្ញុំឈ្មោះ Kim Taehyung តើ Jin ស្គាល់ខ្ញុំដែរទេ ប្រហែលជាមិនស្គាល់ខ្ញុំទេមើលទៅ ព្រោះ Jin មិនដែលឃើញមុខខ្ញុំ មានតែខ្ញុំទេដែលឃើញមុខ Jin ហើយនឹកសុបន្តិរាល់ថ្ងៃ ហើយក៏ចង់នៅក្បែរផងដែរ ហើយខ្ញុំសរសេរក្រដាសនេះក៏តែមានរឿងចង់ប្រាប់ គឺ..គឺខ្ញុំស្រឡាញ់ Jin ស្រឡាញ់ខ្ញុំវិញដែរទេ បើមិនស្រឡាញ់ខ្ញុំវិញក៏មិនអីដែរ តែខ្ញុំនិងរង់ចាំ Jin ថ្ងៃដែល Jin ស្រឡាញ់ខ្ញុំវិញណា បងស្រលាញ់អូនខ្លាំងណាស់ Jin .

You've reached the end of published parts.

⏰ Last updated: Oct 05, 2021 ⏰

Add this story to your Library to get notified about new parts!

នាមជាភរិយា💙Where stories live. Discover now