Episode 4 : ប្រច័ណ្ឌ 🔞
[ ភូមិគ្រឹះ Jeon ]ពន្លឺថ្ងៃរះត្រចះត្រចង់នាពេលព្រឹក មនុស្សមនារនាំគ្នាងើបមកដើម្បីបំពេញភារកិច្ចរបស់ខ្លួន តែបើយើងងាកមកមើលក្នុងភូមិគ្រិះ Jeon វិញពេលនេះប្ដីប្រពន្ធមួយគូរកំពុងគេងអោបគ្នាយ៉ាងស្អិត នៅមិនទាន់មានអ្នកណាភ្ញាក់ឡើយ បន្តិចក្រោយមក Jimin ក៏ភ្ញាក់មុនបើកភ្នែកមករៀបនិងងើបចេញចុះពីលើពូកទៅ តែមានដៃមួយអោបចង្កេះរបស់គេឡើងជាប់ រួចក៏ប្រឹងរើលទាល់តែបានសម្រេច ហើយក៏ដើរចូលបន្ទប់ទឹកបាត់ទៅ ពេលរួចក៏ចេញមកវិញទាំងមានការស្លៀកពាក់ជាស្រេច រួចក៏ដើរមកខាងក្រោមដើម្បីធ្វើអាហារ
[ ខាងក្រោម ]
ចំណាយពេលត្រឹមកន្លះម៉ោង Jimin ក៏ធ្វើម្ហូបរួច តែមិនឃើញប្ដីរបស់ខ្លួនចុះមកក៏សម្រេចចិត្តឡើងទៅហៅ ព្រោះជិតម៉ោងធ្វើការហើយ
<< លោក...លោកក្រោកឡើងទៅញាំុបាយនិងបានឆាប់ទៅធ្វើការ ខ្ញុំរៀបចំទុកអស់ហើយ >> Jimin ហៅយ៉ាងខ្លាំងរួច Jungkook ក៏ភ្ញាក់បានសម្រេច
<< ដឹងហើយៗ យើងងើបហើយមិនចាំបាច់ស្រែកឡើយ >> Jungkook តបទៅ Jimin ទាំងសម្លេងងុលៗបែបមនុស្សងងុយ
<< ឥឡូវឆាប់ទៅងូតហើយចុះទៅញាំុបាយខ្ញុំរៀបចំរួចហើយ >> ក្រោយពីនិយាយជាមួយប្ដីរបស់ខ្លួនរួច Jimin ក៏ដើរចុះមកក្រោមមុនបាត់ទៅ ចំណែក Jungkook ក៏ដើរចូលបន្ទប់ទឹកបាត់ទៅ ពេលរួចរាល់អស់ហើយក៏ដើរចុះមកក្រោម រួចក៏ចូលតុញបាយមុននិងនិយាយមកកាន់ប្រពន្ធ
<< ថ្ងៃនេះមិនចាំបាច់ចាំមើលផ្លូវយើងទេ ព្រោះយប់បានយើងមកវិញ >> និយាយតែប៉ុណ្ណឹង Jungkook ក៏ញាំុបាយបន្តទៀត
<< លោកតើខ្ញុំអាចសុំទៅផ្សារបានទេ ខ្ញុំចង់ទៅទិញរបស់ខ្លះ >> ក្រោយពីឃើញប្ដីខ្លួនញាំុបាយរួចហើយក៏ងាកមកនិយាយជាមួយប្ដីខ្លួនបំណងចង់ទៅផ្សារ ចំណែកឯ Jungkook វិញគ្រាន់តែលឺប្រពន្ធនិយាយបែបនេះក៏ងាកមកសម្ហឹងមុខ Jimin ដោយភ្នែកកំណាចរួចតបវិញ
<< ឯងមិនចាំរឿងពីថ្ងៃមុនទៀតឬ បានជាចង់ទៅផ្សារទៀត >> Jungkook តបទៅ Jimin វិញទាំងក្ដៅពេញដើមទ្រូង ពេលដែប្រពន្ធរបស់នៅតែមានៈ ជាមួយគេបែបនេះ