មន្ទីពេទ្យវិកល ចរឹក🔞ch1

3.5K 154 13
                                    

ep 1 : [ មន្ទីពេទ្យវិកលចរឹក ]

សូមអភ័យទោសរឿងនេះ មានវគ្គមិនល្អជាច្រើន🙏អានដោយការទទួលខុសត្រូវ...🚫

& ថ្ងៃ ទី26 មេសា ឆ្នាំ2023

ក្រឹប..ក្រឹប....

ចាប់ផ្តើមដំបូងឡើង ពីសម្លេងកាំមេរ៉ាអ្នកសារព័ត៌មានថត រុំព័ទ្ធសងខាង នៅចន្លោះប៉ូលីស5នាក់ដែល កំពុងតែនាំខ្លួនអ្នកទោសឡើងឡាន ។

" លោកថេយ៉ុង តើវាជាការពិតទេ ដែលលោកសម្លាប់ប៉ារបស់លោកដើម្បី ទទួលកេរ្តិ៍ មរតក "

" តើលោកពិតជា សម្លាប់ លោកប៉ាខ្លួនមែនទេ?"
ក្រឹប....ក្រឹប..

សម្លេងអ្នកការសែតនាំគ្នាដណ្តើមសួរ ព្រមជាមួយការថតមិនឈប់ វាសំដៅទៅលើ ក្មេងប្រុស គីម ថេយ៉ុង ។

គីម ថេយ៉ុង ជាប់ទោសពីបទ សម្លាប់លោក គីម កាលពី ១អាទិត្យមុន បន្ទាប់ពីឆ្លងកាត់ការជុំរងុំជម្រះរួច ។

" ខ្ញុំមិនមែនជាឃាតករទេ វាជា ពួកវា.... "

ថេយ៉ុង និយាយខ្សឹបៗតែម្នាក់ឯង នឹកឃើញរឿងនេះ គេចង់តែសម្លាប់ស្រីម្នាក់នឹងចោលទេ ។

& កាលពី១អាទិត្យ មុននៅក្នុងបន្ទប់ឃុំឃាំង

នៅតុមួយ ដែលមានមនុស្ស3នាក់កំពុងអង្គុយ

" ម៉ាក់ ម៉ាក់ ជួយខ្ញុំផង ខ្ញុំមិនបានសម្លាប់ លោកប៉ាទេ ហ្ហឹកៗ.. " ថេយ៉ុងស្ថិតនៅក្នុងឈុតអ្នកទោស យំ សុំអង្វរ អ្នកស្រី លីនដា ដែលត្រូវជាម្តាយចុង

" ម៉ាក់ ជឿ ម៉ាក់ជឿឯង ឯងជាក្មេងល្អ ប្រាកដជាមានអ្នកទម្លាក់ កំហុសដាក់ឯងហើយ "
អ្នកជាម្តាយចុងនិយាយលោងលោមថេយ៉ុង

" មែនហើយ បងប្រុស ខ្ញុំក៏ជឿបង ដែរ "

ស្នាមញញឹមស្រាលៗ ចេញពីមាត់ ស៑ូចាង ដែលត្រូវជាប្អូនប្រុស ចុង របស់ថេយ៉ុង ។

" ខ្ញុំ អរគុណអ្នកទាំងអស់គ្នាហើយ ដែលបានជួយខ្ញុំ ហ្ហឹកៗ...ហ្ហឹក "

ថេយ៉ុងខ្ទប់មាត់ យំដោយការរំភើប មិននឹកស្មានថា ពួកគេស្រឡាញ់ខ្ញុំយ៉ាងនេះសោះ ។

" ថេយ៉ុងកូន សុីញ៉េឯកសារនេះទៅ "
អ្នកស្រី ដកក្រដាស់មួយសន្លឹកនឹង ប៑ិចដាក់លើតុ ថេយ៉ុងក៏យកវាមក អាន។

មន្ទីពេទ្យ វិកលចរឹក🔞Where stories live. Discover now