មន្ទីពេទ្យ វិកលចរឹក🔞

1.8K 96 7
                                    

ep: 5 [ ទំនិញ.........💸]

ជុងគុកសម្លឹងមើលថេយ៉ុងដោយមិនស្រួលអារ្មណ៍ ចុងក្រោយ មិនដាច់ចិត្តនាយក៏ធ្វើចង្វាក់បេះដូងអោយរាងតូច ។

ជុងគុកនាយក៏នឹកឃើញធ្វើចលនាបេះដូងអោយថេយ៉ុង ម្រាមដៃមាំទាំងគូរដាក់លើគ្នាសង្កត់ចុះឡើងៗពីលើបេះដូងដែលកំពុងតែឈប់លោត។

" អឹស... មានចង្វាក់បេះដូងមកវិញមក "

ពេលដឹងថាអ្នកម្ខាងទៀត មានចង្វាក់បេះដូងវិញនាយក៏ធូរទ្រូងដែរ ។

" អឹស..... "

ថេយ៉ុងបើកភ្នែកមក កែវភ្នែកទាំងគូរបានសម្លឹងមើលឃើញ ជុងគុក បបូរមាត់បង្ហើបដូចជាចង់និយាយអ្វីមួយតែ ភ្នែកក៏ចាប់ផ្តើមងងឹត សន្លប់ម្តងទៀត ។

ពេលបើកភ្នែកឡើងម្តងទៀត ...

កែវភ្នែកសម្លឹងមើលទិដ្ឋភាពជុំវិញខ្លួន បានឃើញថាខ្លួនស្ថិតនៅក្នុងទ្រុងដែក ជាមួយមនុស្សចម្លែក និង ឃើញមានទ្រុងជាច្រើន សុទ្ធតែមនុស្សនៅខាងក្នុង ។

" នេះ នេះ មានរឿងអីកើតឡើង ? "

ថេយ៉ុងនិយាយទាំងញ័រតតាត់ ទិដ្ឋភាពវាគួរអោយខ្លាចចំពេាះគេពេកហើយ ។

" ជួយផង ជួយផង "

ថេយ៉ុងប្រឹងស្រែក អង្រួនដែក ស្រែករកអ្នកជួយ

" គ្មានប្រយោជន៍ទេ មិនបាច់ខំប្រឹងស្រែកទេ... "

នារីម្នាក់នៅក្នុងទ្រុងជាមួយថេយ៉ុង និយាយដោយសម្លេងខ្សេវៗ ទឹកមុខស្លេកស្លាំង ព្រេាះមិនសូវមានអាហារញុាំ ។

" មាន មានរឿងអីកើតឡើង ? "
ថេយ៉ុងងាកមកសួរនាងដោយមិនអស់ចិត្តខ្លួនរញីរញ័រ ភ័យអស់ហើយ ។

" ឯងគង់តែដឹងទេ ឯងគួរតែនៅអោយស្ងៀមៗរង់ចាំសេចក្តីស្លាប់ ហាសហា.... "

ឮហើយ រាងតូចកាន់តែ បេះដូងលោតញាប់ ដុកដាក់ៗ.....

" ហេតុអ្វីក៏នាងនិយាយចម្លែក ម្លេះ ? "

អារម្មណ៍មិនស្រួលកាន់តែកើនឡើង គេប្រាកដណាស់ វាជារឿងមិនល្អ ដៃស្រឡូនបានត្រឹមតែក្តាប់ចូលគ្នាដោយភាពភ័យខ្លាច បូករួមទាំងនៅទីនេាះងងឹត មិនសូវភ្លឺ បង្រួមអោយបរិយាកាសរឹតតែព្រឺព្រួច ។

ក្រឡេកមកមើលជុងគុកវិញ នាយបានចូលមកក្នុងបន្ទប់ថេយ៉ុង ប៉ុន្តែអ្វីដែលឃើញគឺ សភាពទទេស្អាត រឹតតែធ្វើអោយនាយម៉ួម៉ៅ ។

ជុងគុកដើររកនិងសួរអ្នកនៅទីនេាះតែចម្លើយដែលទទួបានគឺមិនដឹង តាំងពីដើមមកនាយមិនដែលរវីរវល់និងអ្នកជំងឺយ៉ាងនេះទេ តែវាអាចថេយ៉ុងជាករណីលើកលែង ។

បន្ទាប់ពីដើររកជាយូរ ជុងគុកប្រាកដចិត្តហើយថាគេប្រាកដជានៅទីនេាះ ។

&បន្ទប់ការិយាល័យមន្ទីពេទ្យ

ទិដ្ឋភាពពេលនេះគឺ ជុងគុកកំពុងតែអង្គុយលើកៅអី និយាយជាមួយ អ្នកគ្រប់គ្រងស្រីមន្ទីពេទ្យ ។

" អ្នកជំងឺខ្ញុំក្លាយជាទំនិញ ? "
ជុងគុកនិយាយដាក់អ្នកស្រីគ្រប់គ្រងទាំងមិនពេញចិត្ត ។

" គ្រួសាររបស់គេមិនបានផ្តល់លុយអោយមន្ទីពេទ្យ ទុកនាំតែខាត " អ្នកស្រីគ្រប់គ្រងនិយាយទាំងទឹកមុខមាំ ។

" តែគេទើបតែមក ... "
" ការពារវា? គ្រូពេទ្យជុងស្រឡាញ់វាមែនទេ? "
អ្នកស្រីមេការ មើលមុខនាយបែបចាប់កំហុស

អ្នកស្រីមេការសួរបែបនេះ ព្រេាះច្បាប់នៅក្នុងមន្ទីពេទ្យមិនអាចអោយគ្រូពេទ្យ រឺ បុគ្គលិកនៅក្នុងមន្ទីពេទ្យទាំងអស់មានស្នេហាឡើយជាពិសេសអ្នកជំងឺ ព្រេាះខ្លាចថា បុគ្គលនេាះជួយអ្នកជំងឺ រឺ ប្រឆាំងជាមួយមន្ទីពេទ្យ បើមានករណីនេះត្រូវតែសម្លាប់មនុស្សម្នាក់បេាះចោលចៀសវាងបញ្ហានៅពេលក្រោយ ។
" អត់ទេ ខ្ញុំគ្រាន់តែលេងមិនទាន់ឆ្អែក អ្នកស្រីប្រគល់គេអោយខ្ញុំ១អាទិត្យវិញមក បន្ទាប់ពីនេាះអ្នកស្រីចង់ធ្វើអីគេ ក៏ខ្ញុំមិនខ្វល់ឡើយ ។

ជុងគុនិយាយទាំងមុខមាំ ប្រាកដប្រាជា

" ហឹម... បើលោកគ្រូពេទ្យចូលចិត្តហើយក៏យកទៅវិញចុះ កុំភ្លេចបំប៉នគេអោយមានសាច់ទ្រលុកទ្រលុនផង មើលទៅសាច់ក្មេងនេាះល្អណាស់ ទំនិញ ប្រាកដជាលេខ១ "

" អរគុណ ខ្ញុំនឹងមើលថែគេអោយបានល្អ "

ជុងគុកញញឹមតិចៗ ប្រកបដោយអាថ៌កំបាំង វាពិបាកនឹងយល់នូវស្នាមញញឹមមួយនេះណាស់ ។

___________________________________
សូមរង់ចាំភាគបន្ត...............

មន្ទីពេទ្យ វិកលចរឹក🔞Место, где живут истории. Откройте их для себя