វិចិត្រករ:1/2🔞

7.9K 91 2
                                    

គីមថេយ៉ុងដែលអ្នកគ្រប់គ្នាតែងតែស្គាល់ថាគេគឺជា វិចិត្រករមួយរូបដែលមានទឹកដៃល្អក្នុងការគូសគំនូរហើយក៏ជាកូនអ្នកមានមុខមាត់មួយរូបនៅក្នុងទីក្រុងសេអ៊ូលផងដែរ។ មូលហេតុដែលគេជ្រើសរើសធ្វើជាជាងគំនូរនេះក៏ព្រោះតែវាជាក្តីស្រមៃរបស់គេតាំងតែពីក្មេងមកម្ល៉េះ។

" អ្នកប្រុស ថេយ៍ថ្ងៃនេះថ្ងៃមាន បុរសម្នាក់បានមករង់ចាំឲ្យអ្នកប្រុសគូសរូបឲ្យគេទាន!" អ្នកបម្រើស្រីម្នាក់ដែលធ្វើការបោសសម្អាតជាប្រចាំនៅក្នុងហាង គំនូរនេះពេលឃើញរាងតូចដើរចូលមកគាត់ក៏ប្រយ៉ាប់រត់ទៅប្រាប់គេយ៉ាងលឿន។

"នេះ អ៊ុំស្រីមិនបានប្រាប់គេទេឬថាហាងយើងថ្ងៃនេះមិនបានបើកដំណើរការនោះឡើយ" ក្រែងគេបានបិតផ្លាក់ហើយតើឬថាថ្ងៃនេះគេបិតហាងមួយថ្ងៃមិចក៏នៅមានមនុស្សចូលមកឲ្យគេគូសគំនូរឲ្យទៀត។

"ខ្ញុំបានប្រាប់គេរួចហើយតែគេមិនព្រមត្រឡប់ទៅវិញស្មោះដោយគេនិយាយថាចង់ជួបអ្នកប្រុស ទើបគេព្រមត្រឡប់ទៅវិញ"

"ចំជាឆ្កួតមែន!! ចឹង..តើពេលនេះគេនៅទីណា?" ថេយ៍និយាយទាំងអារម្មណ៍មួម៉ៅ ព្រោះគេទើបមកពីក្រៅហត់ផង ចង់សម្រាកបន្តិចក៏មិនបានចំមែន។

"គឺគាត់នៅរង់ចាំនៅបន្ទប់គំនូរទាន!"

" ចឹងអស់ការងាររបស់អ៊ុំហើយដូច្នេះអាច ត្រឡប់ទៅផ្ទះវិញបានហើយណា" អ៊ុំអ្នកសម្អាតឮបែបនេះគាត់ក៏ងក់ក្បាល មុននឹងចាក់ចេញទៅ។ ឯអ្នកបម្រើផ្សេងទៀតពួកគេក៏មិនបានមកធ្វើការនោះដែលព្រោះវាជាថ្ងៃឈប់សម្រាក។

.ក្រាក!!

" សួស្តី! " គ្រាន់តែងឮសម្លេងទ្វាររបើកភ្លាមអ្នកដែលកំពុងតែអង្គុយរង់ចាំជិតកន្លះម៉ោងក៏ប្រយ៉ាប់ងាកទៅយ៉ាងលឿនមុននិងនិយាយសួស្តីទៅកាន់ម្ចាស់ហាង។ មិនចម្លែកទេដែលនាយស្គាល់រាងតូចព្រោះនាយបានតាមដានIGគេមកយូរណាស់ហើយដែរ។

"សួស្តី! តើជាលោកមែនទេដែលមកឲ្យខ្ញុំគូសគំនូរឲ្យនោះ?"

"បាទ!"អ្នកកំលោះដែលមានឈ្មោះថាចន ជុងហ្គុកក៏ឆ្លើយតបទាំងញញឹមស្រស់។ ដោយក្រខ្សែរភ្នែករបស់គេសម្លឹងមើលរាងតូចមិនដាក់ភ្នែកនោះទេព្រះអើយមនុស្សប្រុសស្អីមានរូបរាងស្អាតជាងមនុស្សស្រីដែលនាយធ្លាប់ជួបទៅទៀត។

 Short novel 18+🔞🔥Where stories live. Discover now