Ep: 22 ខួបអូនថ្ងៃណា?

1.2K 53 2
                                    

#Skip___

រំលងបានមួយសប្តាហ៍ក្រោយមកជុងគុកមិនសូវជារវីរវល់មើលថែថេហ្យុងដូចមុនទៀតទេ នាយតែងតែទិកគេចោលម្នាក់ឯងរហូត ហើយនាយទៅគេងជាមួយស្រីស្នេហ៍នាយខាងក្រៅមិនអាសូដល់ទ្រូងដែលជិតដាច់ជាជម្រៀកៗនោះផងទេ ឲ្យតែបានសប្បាយខ្លួនមិនខ្វល់អ្វីសោះឡើយ....!!

<ស្អែកនេះអូនទៅdeagu លេងម៉ាក់តែមិនដឹងពេលណាត្រឡប់មកវិញទេបងមើលថែខ្លួនផងតែកុំភ្លេចCallទៅលេងអូនផងណាព្រោះអូនមិនហ៑ានCallមកបងទេខ្លាចបងរវល់ការងារ>ថេហ្យុងនិយាយប្រាប់ជុងគុកដែលដេកចុចទូរសព្ទលើពូកធ្វើមិនដឹងមិនលឺអ្វីទាំងអស់ ចំណែកថេហ្យុងមាត់នៅតែនិយាយតែដៃនៅបត់សម្លៀកបំពាក់ចូលវា៉លីមិនបានចាប់អារម្មណ៍ជុងគុកស្តាប់ឬមិនស្តាប់ឡើយ

<.......>ជុងគុកនៅតែមិននិយាយឆ្លើយជាមួយថេយ៍ព្រោះតែរវល់លេងទូរសព្ទហើយ ។ថេហ្យុងមិនលឺជុងឆ្លើយតបទើបងើបមុខសម្លឹងមើលទៅជុងគុកទើបដឹងថាគេរវល់ហើយមិនអាចឆ្លើយជាមួយគេបានឡើយ

ក្រោយពីរៀបចំសម្លៀកបំពាក់រួចអស់ហើយថេហ្យុងក៏ឡើងទៅគេងលើពូកជិតជុងគុក តែជុងគុកវិញគេក៏ងើបចេញពីពូកដើរទៅអង្គុយលេងលើសាឡុងបន្ត ព្រោះខ្លាចថេហ្យុងឃើញថានាយលេងជាមួយអ្នកណា

<បើអូនងងុយអូនបិតភ្លើងគេងទៅ បងបន្តិចទៀតបានឡើងទៅគេង>ជុងគុកស្រីឡើងស្របពេលនាយចូលអង្គុយលើសាឡុងព្រោះខ្លាចថេហ្យុងឆ្ងល់ហើយសួច្រើនទើបបញ្ចាក់ប្រាប់មុនទៅ

ថេហ្យុងមិនមាត់តែក៏ប្រាស់ខ្លួនគេងលក់បាត់ទៅចំណែកជុងគុកវិញកាលដែលលេងទូរសព្ទអស់ចិត្តហើយននាយក៏ឡើងទៅគេងលើគ្រែជាមួយថេហ្យុង។

#Good morning

ព្រឹកនេះដូចដែលថេហ្យុងប្រាប់ជុងគុកពីយប់មិញអញ្ចឹងថាគេទៅលេងម៉ាក់នៅខេត្តតែមិនដឹងថាទៅប៉ុន្មានថ្ងៃទេពោលគឺមិនអាចកំណត់ពេលវេលាបានឡើយ។

<អូនទៅហើយ>ស្របនឹងសម្តីថេហ្យុងក៏អូសបាលីចេញទៅដែលជុងគុកកំពុងរៀបចំខ្លួនដើម្បីទៅធ្វើការដូចគ្នា។នាយមិនសូម្បីផ្តាំថេហ្យុងបន្តិចទាំងដែលថេយ៍ផ្តាំនាយសិង2_3ដងទៅហើយ។

🌹ទឹកអប់មានពិស🌷វគ្គ១(ចប់✅)Where stories live. Discover now