🔞សង្សារចាស់រោគចិត្ត🔞

771 33 0
                                    

+ warning. សូមទោសរាល់ពាក្យសម្តីមិនសមរម្យ បើមិនពេញចិត្តសូមអូសរំលង.

រាងតូចច្រឡឹងកំពុងដើរអូសវា៉លីទឹកមុខញញឹមពព្រាយ ហាក់សប្បាយរីករាយពេលបានមកដល់ទឹកដីប្រទេសកំណើតវិញ បន្ទាប់ចាកចេញអស់រយ:ពេលជិត5ឆ្នាំ

"យូហូ ខ្ញុំមកវិញហើយទឹកដីកូរ៉េសំណព្វចិត្តអើយ " គ្រាន់តែចុះពីលើយន្តហោះមកភ្លាមអារម្មណ៍ស្រស់ស្រាយខ្លាំងតែម្តងហើយ ស្រែកសឹងផ្អើលអ្នកដំណើរតែនៅទីនោះទៅហើយ

បន្ទាប់មករាងតូចអូសវា៉លីដើរទៅហៅតាក់សុីដើម្បីទៅផ្ទះរបស់ខ្លួន

"ពូ សូមបើកទៅអាសយ័ដ្ឋាននេះ "taehyung ហុចក្រដាសអាស័យដ្ឋានឲ្យទៅអ្នកបើកតាក់សុី

ពេលមកដល់ផ្ទះដែលបា៉មា៉ក់គេបន្សល់ទុកឲបន្ទាប់ពីពួកចែកឋានទៅ រាងតូចសម្លឹងមើលផ្ទះដោយទឹកមុខស្រងូតងាត់នឹកឃើញរឿងរ៉ាវអតីតកាល សប្បាយរីកតែប្រែជាអកុសលត្រូវបំផ្លាញក្នុងមួយប៉ប្រិចភ្នែក

(ហិ ហិ ម៉ាក់បា៉ កូនពីសាលាវិញហើយ សុំអោបមួយមក)taehyung ស្រមៃរឿងកាលពី5ឆ្នាំមុន ភាពសប្បាយរីករាយត្រូវបាត់ទុកឲគេនៅម្នាក់ឯង បន្ទាប់ពីពួកគាត់បានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ធ្វើឲគេរន្ធត់ស្ទើរតែបាត់បង់សតិទៅហើយ តែរាងតូចមានមនុស្សម្នាក់ដែលស្រឡាញ់ លួងលោម គេគ្រប់បែបយ៉ាង

បន្ទាប់ពីបានធូរស្រាលហើយ ស្នេហាគេល្អូនល្អើន ស្រឡាញ់គ្នាខ្វះមិនបាន តែចុងក្រោយបែរជាចាប់បានគេក្បត់ខ្លួនលួចលាក់នឹងអ្នកថ្មី ថែមទាំងឲ្យប៉ានាយមកមើលងាយមើលថោកខ្លួនគ្រប់បែបយ៉ាងទើបសម្រេចចិត្តចាកចេញពីប្រទេសកំណើតដោយមិនអាឡោះអាល័យបន្តិចឡើយ

"ហឹម ឈប់គិតទៅអាtaeអើយរឿងវាហួសហើយឲវាហួសទៅចុះ សង្ឃឹមថាមិនជួបគេម្តងទៀតទេ យើងស្អប់មនុស្សមុខពីរដូចជាគេណាស់" រាងតូចគ្រវីក្បាលបោសវាសរឿងអតីតកាលដែលមិនល្អ
អូសវា៉លីដើរចូលក្នុងផ្ទះ

ផ្ទះរបស់ taehyung មិនធំណាស់ណាទេវាសមល្មមនឹងអាចរស់នៅបាន ដោយសារតែកាលពីមុនគ្រួសារគេក៏មិនមែនជាអ្នកមានដែរ កាលនៅ អុីតាលី គេរៀនផងធ្វើការផង មិនមែនស្រួលទេប៉ុន្តែ គេត្រូវធ្វើដោយជៀសមិនបាន

You've reached the end of published parts.

⏰ Last updated: Nov 11, 2021 ⏰

Add this story to your Library to get notified about new parts!

SHORT NOVELSWhere stories live. Discover now